បទយកការណ៍៖ចាណាងដែលជាមុខម្ហូបជនជាតិដើមភាគតិចកំពុងវាយលុកទីផ្សារក្នុងទីក្រុងភ្នំពេញ

រូបថតជាច្រើនសន្លឹក ត្រូវគេបិទភ្ជាប់ទៅនឹងរបាំងបីផ្ទាំងធ្វើពី​ផ្តៅ នៅជ្រុងម្ខាងនៃជញ្ជាំង​។រូបថតដែលឆ្លុះប​ញ្ចាំ​ងពីសកម្មភាពនៅក្នុងសហគមន៍ទំាងនេះ ហាក់មានភាពរស់រវើក និងមានភាពចម្រុះនៃទិដ្ឋភាព។នៅមិ​ន​ឆ្ងាយប៉ុន្មានពីផ្ទាំងរូបថតនេះដែរ មានផ្កាដែលផលិតពីជ័រចម្រុះពណ៌អមសង្ខាងដ៏ស្រស់ស្អាត និងគួរឲ្យ​គ​យ​​គន់។រីឯសំលៀកបំពាក់ និងលំនៅឋានបែបប្រពៃណីសម្រាប់ជនជាតិដើមភាគតិច ត្រូវគេរៀបចំដោយសមសួន និងផ្ចិតផ្ចង់។មុនចូលទៅដល់បន្ទាប់អាហារដ្ឋានជាន់ទី៣ គឺគេត្រូវឆ្លងកាត់ស្លាកយីហោហាងជាន់ផ្ទា​ល់ដីមួយជាមុនសិនដែលមានឈ្មោះថា«ខារ៉ាម្ហូបជនជាតិដើមភាគតិច»។តាមពិតទៅ ទីនេះហើយដែលគេស្គាល់ថាជាហា​ង​ចាណាង ដែ​ល​​បម្រើ​សេវាមុខម្ហូបតាមបែ​ប​​ជនជាតិដើមភាគិត នៅម្តុំផ្សារទួ​ល​ទំពូង ក្នុងទីក្រុងភ្នំពេ​ញ​​​។

លោក គឹម​​ ភា ជាជនជាតិដើមភាគតិចកួយ​ មកពីខេត្តព្រះវិហារ គឺជាម្ចាស់ហាងចាណាងមួយនេះ។ដំបូងឡើយរូបគេចាប់ផ្តើមប្រកបមុខរបរដោយដើរលក់តាមចញ្ចើមផ្លូវដោយប្រើរទេះរុញ បន្ទាប់មកក៏សម្រេចចិ​ត្ត​​បើកហាងនេះតែម្តង គិតចាប់ពីខែកក្កដា ឆ្នាំ​២០២៥ រហូតដល់បច្ចុប្បន្ន។

លោកបន្តថា៖«‌ការប្រកបរបរនេះជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយណាមួយក្នុងនាមខ្ញុំជាជនជា​តិ​​ដើមភាគតិចម្នាក់ ខ្ញុំគួរតែ​​យកម្ហូបពីតាមបណ្តាខេត្តដើម្បីអោយបងប្អូនអ្នកភ្នំពេញបានស្គាល់ ឧទាហ​រណ៍ សម្លចាណាង សម្លប្រូង សម្លបុក និងសម្លផ្សេងទៀត ដែលពួកគាត់អត់ទាន់បានស្គាល់ថាតើវាមានរសជា​តិយ៉ាងម៉េច ហើយគេហូបដូចម្តេច ចឹងហើយខ្ញុំយកមកភ្នំពេញដើម្បីឲ្យពួកគាត់បានស្គាល់ដែរ »

បើតាមលោក គឹម ភា តាមពិតទៅមុខម្ហូបប្រភេទនេះ អត់អាចនិយាយបានថាវាជាសម្លរបស់ជនជាតិដើមភា​គតិចកួយដាច់មុខទេ ពោលនៅ​មានជនចាតិដើមភាគតិចច្រើនទៀតដែលរស់នៅ ខេត្តរតនគិរី មណ្ឌ​លគិ​​រី និងព្រះវិ​ហា​​រ ដូ​ចជា គ្រឹង ទំពួន​ និងចារ៉ាយជាដើម ក៏មានប្រពៃណី និងវិធីធ្វើម្ហូបប្រភេទនេះដូចគ្នាដែរ។វាខុសគ្នាត្រ​ង់​របៀបធ្វើ តែគេហៅឈ្មោះតែមួយគឺចាណាងនេះឯង។ជាងនេះទៀត មុខម្ហូបចាងណាង ដែ​លកំពុងបម្រើសេវាមានដូចសព្វថ្ងៃនេះ គឺរូបគេធ្លាប់បានរៀនសូត្រវិធីធ្វើនេះពីជនជាតិដើមភា​គ​តិចព្ន​ង ឬ​ខ្មែ​រលើ។ហើយអ្វីដែលខ្លួនបើកលក់ម្ហូបប្រភេទនេះនៅក្នុងទីក្រុងនោះក៏ព្រោះតែលោកចង់រក្សាអត្តស​ញ្ញា​​ណ​​សម្លចាណាង និងប្រមូលផ្តុំទុកជាឯកសារខ្លះផង។

លោកបន្តថា៖«ចាណាងមានលក្ខណៈពិសេស​ត្រង់ថា​ ទីមួយ នៅភ្នំពេញអត់មានច្រើនកន្លែង ដែលគេល​ក់​ម្ហូបចាណាង ហើយរសជាតិក៏ប្លែកម្យ៉ាងដែរព្រោះបើយើងអត់ទាន់បានសាកទេយើងគួរតែសាក មិនថាក​ន្លែងខ្ញុំទេ កន្លែងផ្សេងក៏បានដើម្បីដឹងថារសជាតិយ៉ាងម៉េច វាខុសពីសម្លកកូរម៉េច វាខុសពីសម្ល​ម្ជូរគ្រឿងម៉េច វាប្លែកម្យ៉ាងដែរអាចសាកបាន »

ជាអតីតសិស្សសង្គមវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ដា សុភក្ត័ ឲ្យដឹងថា រូបគេស្គាល់មុខម្ហូបប្រភេទនេះពីដំបូងឡើយ តាមរយៈមិត្តភក្តិណែនាំ។បន្ទាប់ពីបានភ្លក់រសជាតិហើយ ក៏បន្តគាំទ្រទៀត ព្រោះរសជាតិប្លែក និងតម្លៃសមរម្យដែលអាចទទួលយកបាន។

ប្រភពបន្តថា៖ «ចំពោះវាមានមុខមាត់នៅទីក្រុង វាល្អដោយសារតែនៅទីក្រុងវាជាកន្លែងមួយដែលបន្តុំទៅដោយមនុស្សមកពីគ្រប់តំបន់ចឹងនៅពេលដែលវាមាននៅទីក្រុងអាចអោយមនុស្សទាំងអស់នោះបានដឹងពីរសជាតិទាំងអស់នេះ ហើយធម្មតានៅពេលដែលមនុស្សម្នាក់គាត់ទទួលបានអីដែលគាត់គិតថាឆ្ងាញ់ ចូ​ល​ចិត្តគាត់នឹងចែលរំលែកទៅបងប្អូនគាត់ ហើយចង់មិនចង់វាអាចថាជាការល្អមួយដែរនៅពេលដែលយើងបានមកលក់នៅកន្លែងនេះអាចអោយពួកគាត់បានស្គាល់ហើយអាចជួយគាំទ្រដល់បងប្អូនដែលគាត់ធ្វើ»

របាយការណ៍ពីគេហទំព័ររបស់សំឡេងជនជាតិដើមភាគតិចកម្ពុជាឲ្យដឹងថាម្ហូបចាណាងនេះមានដើមកំ​ណើ​​​តនៅខេត្តរតនគិរី។ហើយមុខម្ហូបប្រភេទនេះគឺជាស្នាដៃមិនអាចលុបបានរបស់សហគមន៍ជនជាតិដើ​ម​​ភាគតិចគ្រឹង។

បើទោះជាបែបនេះក្តី តំណាងសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា លោក​  រម៉ាម ប្លេន ជាជនជាតិដើម​ភាគតិចចារ៉ាយ ឲ្យដឹងថាបច្ចុប្បន្ននេះនៅមិនទាន់មានប្រភពច្បាស់លាស់ដែលអាចបញ្ជាក់បានពីឬស​គ​ល់​​​ នៃប្រភេទមុខម្ហូបនេះនៅឡើយទេថាជារបស់អ្នកណាឲ្យប្រាកដ។បើតាមលោកចាំ អ្នកភូមិបានតំណាល់តៗគ្នាមកថា ចាង​ណា​​ងនេះ គឺជាផ្នែកមួយរបស់ជនជាតិដើមភាគតិចគ្រឹង។ហើយពួកគេប្រកាន់ទុកចាណាងនេះថា គឺជានិមិ​ត្ត​រូ​ប​​​នៃអំបូររបស់ខ្លួនតាំងពីពេលនោះមក។

លោកបន្តថា៖«មិនទាន់មានប្រភពឯកសារណាបានចងក្រងទុកច្រើនអំពីប្រភពចាណាងនោះឡើយ។ បើតាមប្រភពចាស់ទុំជនជាតិគ្រឹង និងទំពួន ចាណាងមានប្រភពមកពីជនជាតិគ្រឹង និងមួយផ្នែកទំពួន។ ជនជាតិគ្រឹង ចាត់ទុកម្ហូបនេះ ជាអត្ដសញ្ញាណរបស់ខ្លួន »។​

បើតាមលោក គឹម ភា ចាណាងនេះជាមុខម្ហូបដែលពេញនិយមខ្លាំងនៅតំបន់ភូមិសាស្រ្តភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា។ប៉ុន្តែសព្វថ្ងៃមុខម្ហូបមួយប្រភេទនេះក៏កំពុងពេញនិយម និងទទួលបានការគាំទ្រដែរ នៅ​ក្រុងភ្នំពេញ។

ជាទូទៅចាណាងនេះ មានលក្ខណៈខុសពីម្ហូបខ្មែរទូទៅបន្តិច ព្រោះវាមានសភាពទឹករាងក្រម៉ៅ រសជាតិមិនប្រៃពេក​ មិនផ្អែមពេក ហើយប្រើប្រាស់គ្រឿងផ្សំ និងបន្លែពីធម្មជាតិ មានដូចជា ទំពាំង ស្នៀតពោត ប្រ​គ្រី​​វ ក្តាត​ ត្រប់ និងការរម្ងាស់ចេញពីស្លឹករុក្ខជាតិម្យ៉ាងឈ្មោះថាស្លឹកចាណាង ឬស្លឹកសណ្តែកខ្មោច។ចំ​ណែ​កវិធីធ្វើទឹកស៊ុបវិញគេអាចយកឆ្អឹងគោ ឬឆ្អឹងជ្រូក ហើយនិយមទទួលទានជាមួយមីស្រុះ។ម្ហូបនេះគេក​​​ម្រចម្អិ​នវាជា​ប្រចាំថ្ងៃណាស់ ព្រោះវាត្រូវប្រើរយះពេលយូរដើម្បីចម្អិន។

ងាកមក កញ្ញា វីន ឯណេះវិញម្តង។ជាបុគ្គលិកបម្រើការនៅអង្គការមិនមែនរដ្ឋាភិបាល នាងនិយាយថា​ ចា​ង​ណាងនេះ រូបគេស្គាល់មកយូរហើយដែរ ប៉ុន្តែកម្របានទទួលទាន។ម្យ៉ាងវិញទៀត បើចង់បរិភោគ ក៏មិនងាយនឹងបានដូចចិត្តដែរ ព្រោះក្រៅពីសហគមន៍ជនជាតិភាគតិច ឬលុះត្រាមានកម្មវិធីដែលពួកគេរៀបចំឡើង ទើបអាចមានឱកាសបានភ្លក់រសជាតិ។បើមិនដូច្នេះទេ គឺមិនងាយនឹងបានទទួលទានណាស់។លើ​ស​ពីនេះទៀត ចំពោះរសជាតិចាង​ណា​ងនេះទៀតសោត ក៏មានភាពប្លែកពីមុខម្ហូបដែលពលរដ្ឋនៅភូមិភាគកណ្តាលចម្អិនដែរ។

កញ្ញាបន្តថា៖«ចាណាងអាចនិយាយបានថាពិសេសជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ខ្ញុំគិតថាឈ្មោះខុសពីម្ហូបខ្មែរទូទៅ ហើយពេលបានរសជាតិវាក៏ប្លែកដែរ វាដូចជាស៊ុបប៉ុន្តែមិនមែនស៊ុបវាមានលក្ខណៈពិសេសត្រង់ថារសជាតិដិត គ្រឿងផ្សំដូចជាទំពាំង តែខ្ញុំមិនដឹងថាវាជាទំពាំងខ្មែរ ឬក៏ទំពាំងពិសេសដែ​លយកមកពីតំបន់ជនជាតិដើមភាគតិច ដែលជាម្ហូបសម្គាល់របស់ជនជាតិដើមភាគតិចចឹងអីដែលប្លែកនឹងគឺគ្រឿងផ្សំមានរសជាតិប្លែក »

តំណាងយុវជនជនជាតិភាគតិចកម្ពុជា ឲ្យដឹងថា ចាណាង ដែលរៀបចំឡើងពីគ្រឿងផ្សំ និងបន្លែធម្មជាតិ​សឹងគ្រប់មុខហើយនេះ នៅរម្ងាស់ចេញពីរុក្ខជាតិម្យ៉ាងដែលមិនអាចខ្វះបានទៀតនោះគឺស្លឹកចាណាង ឬស្លឹ​ក​សណ្តែកខ្មោច។ហើយមុខម្ហូបមួយប្រភេទនេះស្លម្តងគេអាចរក្សាទុកបានពី១ទៅ២សប្តាហ៍ឬអាចច្រើនថ្ងៃជានេះ​​​។មិនតែប៉ុណ្ណោះ ម្ហូបនេះសម្រាប់អ្នកភូមិគេមិនហូបប្រចាំថ្ងៃ ឬចម្អិនប្រចាំថ្ងៃ​នោះទេ។ក្នុងន័យថា គេទុកសម្រាប់បម្រុ​ង​ ឬមានភ្ញៀវមកលេងផ្ទះម្តងម្កាល៕

អត្ថបទគួរឱ្យចាប់អារម្មណ៍