រដ្ឋាភិបាល​ហាម​ឃាត់​ការនាំចូលទំនិញដែល​ពាក់​ព័ន្ធ​​ការ​ងារ​ដោយ​បង្ខំ​

ដោយៈ

Press Start Cambodia Avatar

រដ្ឋាភិ​បាល​​ប្រកាសហាម​ឃាត់​ការ​នាំ​ចូល​ទំនិញ​ដែល​ប្រើប្រាស់​​ការ​ងារ​ដោយ​បង្ខំ សំដៅ​ធានា​ខ្សែច្រវាក់​ផ្គត់​ផ្គង់​ប្រកប​ដោយ​ការ​ទទួល​ខុស​​ត្រូវ​ និង​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​។

តាម​ប្រកាស​អន្តរ​ក្រសួងចុះ​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៦​ ​​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការ​ងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បាន​សម្រេច​​ហាមឃាត់ការនាំចូល ចរា​ចរ ប្រើប្រាស់ ឬផ្គត់ផ្គង់ទំនិញទាំងឡាយណាដែលពាក់ព័ន្ធនឹង “ការងារដោយបង្ខំ”​។ 

ប្រកាស​អន្តរក្រសួងនេះ លើកឡើង​ថា ក្រុមការងារអន្តរក្រសួងមួយត្រូវបាន​​បង្កើតឡើង ដើម្បីត្រួតពិនិត្យមុខទំនិញទាំងឡាយណាដែលសង្ស័យថា ពាក់​​​ព័ន្ធ​នឹង​ការ​ងារ​ដោយ​បង្ខំ​ ហើយ​ក្រុមការងារនេះ អាច​សហការជាមួយបណ្តាប្រ​ទេសដែលនាំចូលទំនិញពីកម្ពុជា ដើម្បីត្រួត​ពិនិត្យករណីសង្ស័យ​លើ​ទំនិញ​នាំចូល​ពី​កម្ពុជា​តាម​ការ​ចាំ​បាច់ផងដែរ​​។
ប្រកាស​អន្តរក្រសួង​បានបញ្ជាក់ទៀត​ថា អ្នកនាំចូលដែលត្រូវ​​សង្ស័យថា មានទំ​និញ​​ជាប់ពាក់ព័ន្ធការ​ងារ​ដោយ​បង្ខំ​ ត្រូវ​ផ្តល់​សេចក្តីបំភ្លឺ​ ក្នុងរយៈពេល១០ថ្ងៃនៃថ្ងៃ​ធ្វើការ គិត​ចាប់ពី​ថ្ងៃ​ទទួល​បាន​ការ​ជូន​ដំណឹង​។ ប្រកាស​​ដដែលនេះ ក៏​បាន​ព្រមាន​​ហាម​ឃាត់​នាំចូល​ ប្រើ​ប្រាស់​ ចរាចរ ឬផ្គត់ផ្គង់​ប្រសិន​បើ​​រកឃើញ​ថា ទំ និញ​នាំចូល​នោះ មាន​ពាក់​​ព័ន្ធ​នឹង​ការ​ងារ​ដោយ​បង្ខំ ហើយ​អ្នក​នាំ​ចូល​ត្រូវ​ទទួល​រងវិធានការ​បន្ថែម​រួម​មាន​ការ​ផ្អាក​ធ្វើ​សកម្មភាពនាំចេញ​ នាំចូល​ ការ​ផ្អាក​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់ដើម​កំណើត​ទំនិញ និង​វិធានការ​ផ្សេងទៀត​ស្រប​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ជាធរមាន៕​

ដោយ​៖ ស៊ន មេសា

អត្ថបទគួរឱ្យចាប់អារម្មណ៍