ព្រឹត្តិការណ៍ពិព័រណ៌វប្បធម៌ “ទឹក ដី ព្រៃឈើ” នឹងប្រារព្ធធ្វើរយៈពេល ១ថ្ងៃពេញនៅចុងសប្តាហ៍នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីឱ្យសាធារណៈជនបានយល់ដឹងអំពីអត្តសញ្ញាណ វប្បធម៌ និងជីវិតពិតរបស់ជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជា។
ពិព័រណ៌នេះ នឹងចាប់ផ្តើមចាប់ពីម៉ោង ១ រសៀលដល់ម៉ោង ៩៖៣០យប់នៅថ្ងៃទីសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការតាំងបង្ហាញម្ហូបអាហារ ការដើរម៉ូដ លេងល្ខោន ការប្រគុំតន្ដ្រី កិច្ចពិភាក្សាប្រ ធានបទវប្បធម៌ និងបរិស្ថានបែបជនជាតិដើមភាគតិច ដើម្បីកំដរអារម្មណ៍ ហើយអ្នកចូលរួមនឹងទទួលបានចំណេះដឹងទាក់ទងនឹងជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចផងដែរ។
ដោយឡែកអ្នកចូលរួមក៏អាចសាកល្បងភ្លក្សរសជាតិដើមស្រាពាងរបស់ជនជាតិភាគតិចអំឡុងពេលកម្មវិធីពិព័រណ៌នេះ ក៏ដូចជាការបង្ហាញនូវពិធីសែនព្រេន ជំនឿរបស់ជនជាតិដើម ពិធីសែនព្រេនសុំសេចក្តីសុខសប្បាយ ពិធីការពារពីខ្មោចព្រាយបិសាច និងការប្រមូលផលស្រូវបានល្អ។ ពិព័រណ៌នេះ គឺជាផ្នែកនៃកម្ម វិធីផ្លូវការនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៦៕

