ក្រុមសហគ្រាសធុនតូច និងធម្យមអំពាវនាវឱ្យពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុក

ដោយៈ

Marady Avatar

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​​ងាក​មក​ជួ​យ​​​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ដើម្បីលើក​ស្ទួយ​សេដ្ឋ​កិច្ច​ជាតិ​ និង​បង្កើន​ឱកាស​ការ​ងារ​កាន់តែ​ច្រើន​ អំឡុ​ង​​កម្មវិធី​ពិព័រណ​ផលិត​ផល​​ខ្មែរ ឆ្នាំ​២០២៥។​​

អ្នកស្រី ធៀម រិទ្ធីតា ម្ចាស់សហគ្រាស ដាវីល ហ្វាម បានលើកឡើងថា ចាប់តាំងពីបង្កើតផលិតផលតាំងពី​​ឆ្នាំ២០​១៧​មក នេះជាការចាប់ផ្តើមដំបូងទីហើយ ដែលអ្នកស្រីបានយកផលិតផលរបស់ខ្លួន ដែលរួមមានអាហារសម្ងួត និងគ្រឿងទេស ម្ហូបអាហារ មកចូលរួមតាំងពិព័រណ៍ក្នុងកម្មវិធីនេះ។

អ្នកស្រីនិយាយថា៖​ “ផលិតផលរបស់ខ្ញុំហ្នឹង គឺបង្កើតឡើងតាំងពីឆ្នាំ២០១៧ តែខ្ញុំលក់តែក្នុងផេកទេ តែដល់ពេលអ៎ានេះជាលើកទីមួយហើយដែលខ្ញុំមកតាំងពិព័រណ៌នៅកោះពេជ្រនេះ {….} នេះដោយសារឃើ​​ញ​សន្ទុះប្រជាជនយើងហ្នឹងគាំទ្រផលិតផលខ្មែរច្រើន អញ្ចឹងដូចថាជម្រុញទឹកចិត្តខ្ញុំឱ្យមកតាំងពិព័រណ៌នេះ ដើម្បីឱ្យគេស្គាល់ច្រើនដូចគ្នា” 

អ្នករៀបចំកម្មវិធី ​ឱ្យដឹងថាពិពណ៌ផលិតផលនេះធ្វើឡើងក្រោម​ប្រធាន​បទ​ “​ពង្រឹង​ និង​ពង្រីក សមត្ថភា​ព​​ផលិត​ក្នុង​​ស្រុក ”​។​ គោលបំណង​សំខាន់គឺដើម្បីពង្រឹង និងពង្រីកផលិ​ត​​ផ​ល​​​ខ្មែរនៅក្នុងស្រុក ដោយ​តាំងបង្ហាញ​ឱ្យមហាជនទូទៅបានឃើញផលិតផលរបស់ខ្មែរ។

​​លោក ឌុកទិត្យ រិទ្ធី ប្រធានទីផ្សារក្រុមហ៊ុន LSV INDUSTRY សម្តែងនូវអារម្មណ៍សប្បាយរីករាយ ដែលក្រសួងបានរៀបចំកម្ម​វិធីតាំងពិពណ៌នេះឡើង។លោកបន្តថា កម្មវិធីបានផ្តល់ឱកាសឱ្យសហគ្រាស បានដាក់តាំងផលិតផល លក់ និងផ្សព្វផ្សាយពីស្នាដៃដែលកម្ពុជាផលិតបាន។លោកមានក្តីរំពឹងថា ប្រជាជ​ន​ខ្មែរ នឹងងាកមកគាំទ្រផលិតផលខ្មែរកាន់តែច្រើនជាងមុន។

លោកនិយាយថា៖ “ជាការសំណូមរបស់ខ្ញុំ ទី១ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងជាមុនសិ​ន​ថា សូមចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានគ្រប់គ្នា មិនថា តែប្រភេទអីទេ ឱ្យតែជារបស់ខ្មែរសូមចូលរួមគាំទ្រផលិតផលខ្មែរទាំងអស់គ្នា ហើយទី២ ក៏សូមសំណូមពរដល់ក្រសួងឱ្យលោកមានកម្មវិធីបែបនេះឱ្យបានច្រើន”  

កម្មវិធីពិពណ៌ផលិតផលខ្មែរឆ្នាំ២០២៥នេះ ត្រូវគេរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១១ និងបញ្ចប់ទៅវិញនៅថ្ងៃទី១៣ ខែកញ្ញា។ប្រធានរដ្ឋបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យ​ម​កម្ពុជា (FASMEC) កញ្ញា ផាន់ ស្រីណេត និយាយថា ក្នុងអំឡុងពេល ពលរដ្ឋកម្ពុជាអាច​មកទស្ស​នាដោ​យ​​សេរីភាព ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់។បើទោះជាបែបណា មានសហ​គ្រាស​ជាង ​៣០០​បាន​ដាក់តាំងបង្ហាញ​ផលិត​ផល​ជាង​៣០០​ប្រភេទ រួមមាន សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ  អាហារ  ភេសជ្ជៈ ស​​​ម្លៀកបំពាក់ វត្ថុអនុសាវរី និងផលិតផលជាច្រើនមុខទៀត។

មិនខុសគ្នាទេ លោក អ៊ុន ហៃ ដែលជាបុគ្គលិកទីផ្សារក្រុមហ៊ុន ហេងពីរប្លាស្ទិច ជា​ក្រុមហ៊ុន​ផលិត​សម្ភារៈប្លាស្ទិក​ ឱ្យដឹងថាជាង១០ឆ្នាំមកហើយ ដែលក្រុមហ៊ុនរបស់លោកបានបើក​​ដំណើរការ។ហើ​យក្នុ​ងរយៈ​ពេ​​លនេះ ក្រុមរ​បស់​​ខ្លួន​ផលិតបាន​សម្ភារៈជាង៥០០​មុខ។ប៉ុន្តែដោយសារកា​រការផ្សព្វផ្សាយមិន​សូវជាបា​ន​​​ទូ​​លំ​ទូលា​យ​​​​​​។​ហេតុនេះ នាំឱ្យព័ត៌មានស្តីពីផលិតផល ក្រុមហ៊ុនរបស់​ខ្លួន មិនទទួ​លបាន​កា​​​​រគាំ​ទ្រច្រើ​ន​។

​មិន​មែន​មា​នតែលោក អ៊ុន ហៃ ទេដែលយល់ឃើញថាពិពណ៌ផលិតផល ក្នុងស្រុ​កមួ​យ​នេះ​ មានប្រយោ​ជន៍​​សម្រា​ប់សា​ធារណៈជន អ្នកស្រី កាន់ នីតា ជាបុគ្គលិកផ្នែកលក់របស់សហគ្រាស ជេអឹមអិលអេច ក៏​យ​ល់​ស្រ​ប​ដែរថា កម្មវិធីនេះពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុន និង​ស​​ហគ្រាស ដែ​​ល​ពួ​កគេអា​ច​ផ្ស​ព្វ​ផ្សាយពីផលិតផល និងបញ្ច្រៀបខ្លួនចូលទៅក្នុងទីផ្សារបាន នាពេល​អនា​គត។

ចំណែកឯ លោក អ៊ួន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងពិពណ៌នេះ កាលពី​ថ្ងៃ​ទី១១ កញ្ញថា បច្ចុប្បន្នផលិតផល​ក្នុងស្រុកមានតម្រូវការកើនឡើង ខណៈពលរដ្ឋកម្ពុជាងាកមកគាំទ្រ និងទទួលស្គាល់ពី​គុណ​ភា​​ព នៃផលិតផលក្នុងស្រុក។

លោកមានប្រសាសន៍ថា៖ “បច្ចុប្បន្នការផលិតទំនិញ ដើម្បីបម្រើតម្រូវការក្នុងស្រុក បានចាប់ផ្តើមមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលក្រុមហ៊ុនឬសហគ្រាសក្នុងស្រុក ក៏កាន់តែមានមូលដ្ឋានរឹងមាំជាងមុន ស្របពេលដែលប្រជាជនកម្ពុជា ក៏ចាប់ផ្តើមផ្តល់តម្លៃលើផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស ” 

គេសង្កេតឃើញថា ការតាំងពិពណ៌ នៅឆ្នាំនេះ ហាក់មានការចូលរួមច្រើនជាងឆ្នាំមុនៗ​ ទាំងក្រុមហ៊ុន សហគ្រាស និងអ្នកចូលរួម។មានផលិតផល​ជា​ច្រើ​​នមុខ ត្រូវគេដាក់តាំងតម្រៀបជាផ្នែកៗ និងមានសោ​ភណ្ឌ​ភាពគួរឱ្យទាក់​ទាញ។ក្រៅពីផលិតផ្នែ​ក​សំ​​​ណង់​ និងបច្ចេ​កវិទ្យាហើយ វិស័យកសិកម្ម ក៏មានវត្តមា​ន​នៅ​ក្នុងពិ​ពណ៌នេះដូចគ្នាដែរ មានដូចជា ម្សៅចេក ម្សៅរមៀត ប្រេងល្ងខ្មៅ ម្សៅខ្ញី ម្សៅមើមយិនសឺន ម្សៅ​​រំ​ដេង និងខ្ញីខ្មៅជាដើម។

អត្ថបទ​ដោយ ញ៉ឹប ពិសាល ទ្រី លាងគ្រី និង​ ភាព ម៉ារ៉ាឌី​​

អត្ថបទគួរឱ្យចាប់អារម្មណ៍