Profile: ប្រវត្តិរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ដោយៈ

Press Start Cambodia Avatar

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាស្ថាបនិកប្រធានក្រុមប្រឹក្សាសុខាភិបាល និងអគ្គនាយកប្រត្តិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន (Mengly J. Quach Education) ដែលរួមមាន វិទ្យាស្ថាន អេអាយ អាយ (AII) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ។ លោក កើតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ១៩៦៩  ​ខេត្ត​បាត់​ដំបង​ ​ដែល​មានឈ្មោះ​ពី​កំណើត​ថា​ ​ចាន់​ឌី​ ​។ភរិយារបស់លោក គឺលោកជំទាវ អ៊ឹង លីហុង ហើយបច្ចុប្បន្ននេះ លោកមានកូនស្រីចំនួនពីរនាក់ ។

មុននឹង​ខ្សែ​ជីវិត​លោក​​ទទួល​បាន​ជោគជ័យ​ក្លាយ​ជា​ឧកញ៉ា​ដ៏​ល្បីល្បាញ​ ​និង​មាន​ទ្រព្យសម្បត្តិ​ដូចសព្វថ្ងៃនេះ ​ ​គឺ​កើត​ចេញពី​ការ​តស៊ូ​ ពីគំនរសំរាម​ ​ក្មេង​ដើរ​សុំ​អាហារ​គេ​ហូប​ ដើរ​រើស​សម្ភារៈគេ​បោះចោល​យកទៅ​​​ប្រើប្រាស់​ ​ដើរ​កាប់​ជន្លេន​លក់​ ​និង​ជា​កម្មករ​រោងចក្រ​ជាដើម​ ​។

នៅពេលលោកមាន​វ័យ​​ប្រមាណ​ជា​៥ឆ្នាំ​ លោកជាកុមារមួយរូបបានឆ្លង​​ ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ​ (​​​ខ្មែរក្រហម​) ហើយ​ក្នុងឆ្នាំ ១៩៧៩ លោកនិងក្រុមគ្រួសារបានភៀសខ្លួនទៅកាន់ជំរំណងចាន់ ក្នុងប្រ​ទេ​ស​ថៃ។​លោកមានវាសនាអាចរស់រាន​ មានជីវិតពីជំរុំភៀសខ្លួនណងចាន់ ហើយបានធ្វើមាតុភូមិនិវត្តន៍ជា​មួ​យ​គ្រួសាររបស់លោក ត្រឡប់មកកាន់ខេត្តបាត់ដំបងវិញ និងប្រកបមុខរបរ​លក់ដូរ​ ​និង​ធ្វើស្រែ​ធម្មតា​ ។​ ប៉ុន្តែ​ក្នុងគ្រានេះលោកមិនបានបោះបង់មហិច្ឆតារបស់ខ្លួនដើម្បីទៅប្រទេសទី៣នោះទេ ទើបក្នុងកំឡុងឆ្នាំ ១​៩​៨១ ដល់ ១៩៨២ លោកបានត្រូវភៀសខ្លួនម្ដងទៀត ប៉ុន្តែត្រូវចាញ់បោកមេខ្យល់។បើទោះជាបែបណា នៅនាទីចុងក្រោយ រូបលោកអាចបន្តជំនះឧបសគ្គ រហូតបានឆ្លងផុតរនាំងជីវិត ទៅរស់នៅក្នុងជំរំជាថ្មី ប៉ុន្តែមិនមែនជាជំរំ ដែល ម៉េងលី ធ្លាប់រស់នៅកាលពីវ័យកុមារភាពនោះទេ។តាមពិតទៅទ្រំនំដែលក្រុមគ្រួសាររបស់លោកផ្ញើជីវិតរសាត់អណ្តែតម្តងទៀតនោះ គឺជា​ជំរំខាវអ៊ីដាងវិញម្តង។ 

ទីនេះហើយដែលអាចចាត់ទុកថា គឺដើមចមចុងក្រោយ ដែលជួយផ្លាស់ប្តូរវាសនារបស់លោក។ក្រោយរស់នៅក្នុងជំរំនេះបានប្រមាណជាង១ឆ្នាំ គេក៏បានរៀបចំរូបលោក និងគ្រួសារទៅកាន់ប្រទេសទី២ ក្រោមគោ​​លនយោបាយជនភៀសសឹកដោយសង្រ្គាម។ការផ្ទេរបន្តលើកនេះ គឺគេបានបញ្ជូនរូបលោក និងក្រុមគ្រួ​សា​រ​ទៅសំចតនៅក្នុងជំរំរង់ចាំ គឺនៅប្រទេសហ្វីលីពីន។ ស្នាក់​នៅ​ក្នុង​ជំរំ​ហ្វីលីពីន​ ​ប្រ​មាណ​​ចន្លោះពី​៧​ ​ទៅ​៩​ខែ​ ​ទើប​ត្រូវ​​គេ​បន្ត​ឱ្យ​ចាកចេ​ញ​ទៅ​ប្រទេស​ទី​៣​ ​និងបានទៅដល់​សហរដ្ឋអាមេរិកក្នុងអំឡុងខែ​មេសា​ ​ឆ្នាំ​១​៩​៨​៤​ ។​

​បើទោះបីជាបានទៅដល់ទឹកដីនៃក្ដីស្រមៃរបស់លោកក៏ពិតមែន ប៉ុន្តែជីវិតហាក់បីដូចជាមិនទាន់មានពន្លឺនៅឡើយទេ ដោយសាររនាំងនៃភាសា យុវជន គួច ម៉េងលី នៅតែជួបបញ្ហាមិនខុសពីពលរដ្ឋកម្ពុជាដទៃទៀតប៉ុន្មាននោះឡើយ។មួយវិញទៀត ក្នុងស្ថានភាពដ៏លំបាកនេះ គ្រួសាររបស់លោកត្រូវធ្វើការឱ្យគេដើម្បីបានកម្រៃសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ នៅលើទឹកដីថ្មីនេះ។ 

ក្រោយ​ពី​តស៊ូ​ ​អត់​ធ្ម​ត់ ​និង​ពុះពារ​នូវរាល់​ឧបសគ្គ​ទាំងនេះ​ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យនៅ Belmont, Los Angeles, California ក្រោយមកលោកក៏បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​​នៅ​សាកលវិទ្យាល័យ​ ​Ca​lifo​rn​i​a​, ​Be​rk​e​l​e​y​ ​សហរដ្ឋអាមេរិក​ ផ្នែក​ ​Pre​-​Me​d​ ​Stud​i​e​s​ ​នៅ​ឆ្នាំ​១​៩​៩​១​ ។​ ​បន្ទាប់ពី​ទទួល​សញ្ញាបត្រ​នេះ​ហើយ​ ​លោក​មិនបាន​បញ្ឈប់​ការសិក្សា​ត្រឹមនេះ​ឡើយ​ ​គឺ​បន្ត​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​បន្ត​ទៀត ​ហើយលោក​ ​លោក​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ ​Spar​tan​ ​Health​ Sc​inc​e​s ​នៃ​រដ្ឋ​ ​New​ ​Me​x​i​co​ ​សហរដ្ឋអាមេរិក​ ​នៅ​ឆ្នាំ​១​៩​៩​៨​ ដោយ​ទទួល​បាន​សញ្ញាបត្រ​វេជ្ជបណ្ឌិត​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​ ។​ លោកបានបន្តអាជីព ដោយបាន​ចូល​ធ្វើជា​សាស្ត្រាចារ្យ​ ​ផ្នែក​វិទ្យាសាស្ត្រ​ ​បង្រៀន​នៅ​ដេ​ប៉ា​តឺម៉ង់​វិទ្យាសាស្ត្រ​រូបរាងកាយ​ ​និង​ជីវិត​ ​នៃ​មហាវិទ្យាល័យ​ C​level​and​ C​h​i​ro​p​r​act​i​c ​នៅ​ក្រុង​ ​L​os ​Angel​e​s ​រដ្ឋ​ ​Ca​lifo​rn​i​a​ ​អស់​មួយ​រយៈពេល​ ​មុននឹង​លោក​ត្រឡប់មក​កាន់​ប្រទេស​កម្ពុជា​នៅឆ្នាំ២០០២ ​។

​​នៅ​ឆ្នាំ​២​០​០​៧​ ​លោក​ទទួល​បាន​សញ្ញាបត្រ​អនុ​បណ្ឌិតបន្ថែមទៀត​ ​ផ្នែក​សុខភាព​សាធារណៈ​ ​ពី​សាកលវិទ្យាល័យ​ ​Mass​a​c​h​use​t​t​s ​Am​hers​t​ ​ទីក្រុង​ ​Am​hers​t​ ​នៃ​រដ្ឋ​ ​Mass​a​c​h​use​t​t​s ​សហរដ្ឋអាមេរិក​។​បន្ទាប់ពីឃ្លាតឆ្ងាយពីស្រុកកំណើត អស់ពេលជាច្រើនឆ្នាំ  លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានមកជាន់ដីខ្មែរជាលើកដំបូងក្នុងឆ្នាំ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្ត ក្រោមអង្គការពេទ្យស្ម័គ្រចិត្តរបស់អាមេរិក។​មុននឹងសម្រេច​បោះទុនជាច្រើនម៉ឺនដុល្លារ ចូលទៅក្នុងវិស័យអប់រំ អំឡុងឆ្នាំ២០០៥ គឺផ្តើមចេញពីការងារជាគ្រូ​ពេទ្យបង្រៀនស្ម័​គ្រ​​ចិត្ត។ផ្តើមចេញពីកិច្ចការទាំងនេះ ដែលនាំឲ្យលោក គួច ម៉េងលី មានអ្វីៗគ្រប់យ៉ាង ដូ​​ច​សព្វថ្ងៃនេះ។

អាជីវកម្មសាលារៀននេះ បានផុសនៅក្នុងផ្នត់គំនិតរបស់លោកដោយចិត្តស្រលាញ់ចូលចិត្តផ្ទាល់ និងមួយផ្នែកដោយផ្នែកលើបទពិ​សោធ​ន៍​​គ្រូបង្រៀនជាច្រើនឆ្នាំនៅអាមេរិក និងក្នុងប្រទេសកំណើតផ្ទាល់ផងដែរ។​ 

លោកបន្តថា៖ «សាលានេះបើកឡើងដោយសារចំណង់ចំណូលចិត្ត បទពិសោធន៍ និងជំនាញទើបអាចបើកបាន» ។

បន្ទាប់ពីការបើកសាលាបង្រៀន AII និងAIS​លោកមិនដែលបោះបង់ជំនាញវិជ្ជាជីវៈ ជាវេជ្ជបណ្ឌិតឡើយ។ ដោ​​​យលោកបានភ្ជាប់គំនិតសាលា១គ្លីនិក១ នៅជាមួយសាលាផ្ទាល់តែម្តង ដែលបច្ចុប្បន្ននេះមានគ្លីនិក១​៤ ​កន្លែង នៅគ្រប់សាខាសាលាទាំង១៤ទីតាំង។​ គ្លីនិកទាំង១៤ទីតាំងនោះ​ គឺបើកព្យាបាលដោយឥតគិតថ្លៃ ដោយមិនបានបង្កើតឡើងដើម្បីរកប្រាក់ចំណេញនោះឡើយដែលមានរូបលោកជាអ្នកដឹកនាំ និងជាអ្នកព្យាបាលផ្ទា​ល់​រួមជាមួយបុគ្គលិកពេទ្យជាច្រើនអ្នកទៀត។

មកដល់បច្ចុប្បន្ន អាជីវកម្មសាលារបស់លោកបានចុះក្នុងផ្សារភាគហ៊ុននៅកម្ពុជាបានជោគជ័យ ដោយលោ​កកាន់កាប់ភាគហ៊ុនសរុបរហូតដល់ទៅហុកសិបភាគរយ ដែលមួយឆ្នាំៗអាចរកចំណូលបានរហូតដល់ជិតសែសិបបួនលានដុល្លារ និងទទួលប្រាក់ចំណេញសុទ្ធរហូតដល់៨លានដុល្លារ​ ហើយជាសាលាមួយដែលមានការទទួលស្គាល់គុណភាពពីសាធារណជនក្នុងចំណោមសាលាល្បីៗក្នុងប្រទេសថែមទៀតផង។

ស្របពេលលោកវេជ្ជបណ្ឌិត គួច ម៉េងលី ទទួលបានជោគជ័យ លោកក៏បានបង្កើតជាអាហារូបករណ៍រាប់រ​យ​កន្លែងរៀងរាល់ឆ្នាំសម្រាប់កូនៗដែលជាអ្នកបម្រើការឲ្យសាលារបស់លោក។ក្រៅពីនេះនៅមាន អាហារូបករណ៍លោក ហ៊ុន សែន អាហារូបករណ៍លោក សុខអាន និងមូលនិធិផ្ទាល់ខ្លួនជួយអ្នកខ្វះខាត ដែលអាចសរុ​ប​ជាទឹកប្រាក់ប្រហែលខ្ទង់សិបម៉ឺនដុល្លាររួចទៅហើយ។ទស្សនវិស័យរបស់លោកលើវិស័យអប់រំ គឺបានគិតវែងឆ្ងាយក្នុងការចូលរួមជាផ្នែកមួយ ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជាដើម្បីអភិវឌ្ឍន៍ប្រទេស។


បើតាមលោក វេជ្ជណ្ឌិត គួច ម៉េងលី ការឆ្លងកាត់របបខ្មែរក្រហម​ សំឡេងទួញសោកអត់បាយហូប រហូតដល់ពេលគេជម្លៀសទៅជំរំនៅថៃ គេបង្អត់ និងកាត់បន្ថយអាហារ រហូតដល់ពេលថៃដេញជម្លៀសមកខ្មែរវិញ នៅភ្នំដងរែក ដែលជាទីតាំងដែលវេទនាហួសថ្លែង រហូតលោកបានសរសេជាសៀវភៅមួយមានចំណងជើងថា «ទីដែលមិន អាចបំភ្លេចបាន »​​ ដែលរៀបរាប់ពីភាពលំបាកវេទនា ហើយជាទីដែលលោកធ្លាប់ហូរទឹកភ្នែកដក់ជាប់ក្បែរសាកសព​ ជាអ្វីដែលលោកមិនអាចបំភ្លេចបាន។

​ភាពខ្វះខាត ការគ្មានបាយហូប​ វេទនាគ្មានលុយ និងគេមើលងាយ​ ជាកម្លាំងចិត្តដែលជំរុញលោក ឲ្យសម្រេចគោលដៅដែលឈានទៅរកភាពជោ​គជ័​យ​មកដល់បច្ចុប្បន្ន ។​ រាល់ពេលមានការលំបាក លោកតែងតែ​​គិតការលំបាកពីមុន បូករួមនឹងគោលដៅអ្វីដែលលោកចង់បាន ទើបលោកអាចបន្តការងារ និងផ្តោតដើ​ម្បី​​ងើបឡើងវិញ៕

អត្ថបទ៖ គង់ សុខណា ធួន ស្រីពៅ តែម ស្រីណុច ស៊ន មេសា គាម សោភ័ណ