ក្រសួងបរិស្ថានបិទ​ទីតាំង​ចាក់សំរាមសំណល់​ឧស្សាហកម្ម​មួយ​កន្លែង​ដែល​ប៉ះពាល់​ដល់​អូរ​ធម្មជាតិ​

ដោយៈ

Press Start Cambodia Avatar

ក្រ​​សួង​​បរិ​ស្ថាន​​ សម្រេច​​ហាម​​ឃាត់​​ការចាកសំរាម​នៅ​ទីតាំ​ងចា​ក់សំ​រា​ម​​​​​សំណល់​រឹងឧហ្សា​កម្ម​មួយ​កន្លែង នៅ​ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះសីហនុ​ បន្ទាប់​ពី​សំណល់រាវ​បាន​​ហូរ​ចូល​អូរ​ធម្មជាតិ បង្ក​ផល​​ប៉ះពាល់ដល់​បរិ​ស្ថាន​ ​និង​បណ្តាល​​ឱ្យត្រី​​ងាប់​។​​

តាម​ការ​ពិនិត្យ​ជាក់ស្តែង​កាល​ពី​ថ្ងៃទី​៥ ខែ​កក្កដា​ ក្រុម​ការងារអធិការកិច្ច នៃក្រសួងបរិស្ថាន និងមានការ​ចូលរួម​ពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបាលឃុំ បានរកឃើញ​ថា​ ទីតាំងចាក់សំរាម​សំណល់​​រឹងឧស្សាហកម្ម​ ​​​ដែល​ប្រតិបត្តិ​ដោយ​​ក្រុមហ៊ុន​ Mi Ner Va Investment Co., Ltd មិន​បាន​រៀប​ចំ​​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​បរិស្ថាន​ទេ។​ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែកក្ក​ដា ឆ្នាំ២០២៦។​

ក្រសួង​បរិស្ថាន​បន្ត​​ថា សំណល់រាវ​បាន​ហូរ​ចេញ​ពី​ទីតាំង​ចាក់សំរាម​នេះ ចូល​ទៅ​ក្នុង​អូ​រធម្មជាតិ​និង​មូល​ហេតុ​ដែល​​​បណ្តាល​ឱ្យ​ត្រី​ចិញ្ចឹម​របស់​ប្រជា​ពលរដ្ឋ​ងាប់​។​​

យោង​តាម​ក្រសួង​បរិស្ថាន​ ឱ្យ​ដឹង​ទៀត​ថា​ មន្ត្រីជំនាញ​របស់​ក្រសួង​ បាន​សហការ​ជាមួយ​រដ្ឋ​បាល​ស្រុក​ស្ទឹង​ហាវ​ ​ចាត់​​វិធាន​ការ​បញ្ឈប់​ការ​ចាក់សំណល់​គ្រប់ប្រភេទ​នៅតាំង​ខាងលើ​ចាប់ពីពេលនេះតទៅ ដោយ​ត្រូវ​បង្វែរ​ទៅ​​ចាក់​នៅទីតាំង​ផ្សេង​វិញ ដែល​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​។​

ក្រៅពីការ​ហាម​ឃាត់​នេះ​ ក្រុម​ការ​ងារ​របស់​ក្រសួង ​បាន​បន្ត​អនុវត្ត​វិធានការ​ច្បាប់ ដោយ​ពិន័យអន្តរការណ៍​​ចំពោះ​​ក្រុមហ៊ុន​ Mi Ner Va Investment Co., Ltd និង​តម្រូវ​ឱ្យ​ផ្តល់​សំណង​ការ​ខូចខាត​ដោយ​​ផ្ទាល់ ​និង​ដោយ​ប្រយោល​ រួម​ទាំង​ការ​ស្តារ​បរិស្ថាន​ឡើងវិញ៕

អត្ថបទដោយ៖ ជា​ ចិន​​ ​

អត្ថបទគួរឱ្យចាប់អារម្មណ៍