ព្រះ​​មហា​ក្ស​ត្រ​​បន្ត​​គង់​​ព្យា​បាល​​ព្រះ​រោគ​​មហា​រីក​ក្រ​ពេញ​ប្រូ​ស្តាត​នៅ​​ប្រទេស​ចិន​​

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបាន​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​នឹងបន្ត​​គង់​ប្រថាប់ ដើម្បី​ព្យា​បាល​ព្រះរោគមហារីកនៅក្រពេញប្រូស្តាតនៅ​មន្ទីរ​ពេទ្យរដ្ឋ​ធានីប៉េកាំង សា​ធារ​ណ​រដ្ឋ​​ប្រជា​​មា​និត​​ចិន រយៈ​ពេល​មួយខែ ទៅពីរ​ខែទៀត​​​។​

យោងតាមព្រះរាជសារ ចុះ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៦ ព្រះ​អង្គ​បានមាន​ព្រះបន្ទូ​ល​​ថា បច្ចុប្បន្ន​ ព្រះអង្គមាន​ព្រះរោគមហារីក​នៅក្រពេញ​ប្រូស្តាត ហើយពុំ​ទាន់​អាច​យាងនិវត្តន៍​ទៅ​កាន់​មាតុ​ប្រទេសនៅពេលនេះ​បាន​ទេ ដោយ​​ក្រុម​គ្រូពេទ្យ​តម្រូវ​ឱ្យ​​ព្រះអង្គ​គង់​ប្រថាប់ក្នុង​មន្ទីរ​ពេទ្យ​ ដើម្បី​ព្យាបាល​តាម​វេជ្ជបញ្ជា និង​ថែរក្សា​​ព្រះ​រាជសុខភាព​មួយរយៈ​ពេល​ពីមួយខែ​ ទៅពីរ​ខែ​បន្តទៀត។​

តាម​រយៈ​ព្រះរាជសារដដែលនេះ ព្រះអង្គ​​និង​សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតា​ជាតិ​ខ្មែរ​ក៏បាន​ផ្ញើ​សេចក្តីនឹក​រលឹក​ និង​ប្រទាន​ពរជ័យ​ដល់​បងប្អូន​ជនរួម​ជាតិ​ទាំង​អស់​ឱ្យ​បាន​សេចក្តី​សុខ​ សេចក្តីចម្រើន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃ​ណី​​ជាតិ​​ខ្មែរ​។

ព្រះមហាក្សត្រ ​និង​សម្តេចព្រះមហាក្សត្រី​បាន​យាងទៅ​ទីក្រុង​ប៉េកាំង​ ប្រទេសចិន​ ដើម្បីពិនិត្យ​ព្រះរាជសុខ​ភាព​កាល​ពីថ្ងៃទី​២៧ ខែកុម្ភៈ​ ឆ្នាំ​២០២៦៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍