ក្រសួងមហាផ្ទៃ​ថា ជនភៀសសឹក​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​​កើន​​ដល់​​៦ ​សែន​ ​៣ ពាន់​​នាក់​

គិត​ចាប់​ពី​ម៉ោង​ ៦ព្រឹក​ ថ្ងៃទី៨ ដល់​ម៉ោង​ ៦ព្រឹក ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៦ មានពលរដ្ឋភៀសសឹកចំ​នួន​​ ១៥៧នាក់ បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅដ្ឋានវិញ ធ្វើ​ឱ្យ​ចំនួន​ជនភៀសសឹក​ដែល​បាន​វិល​ត្រ​ឡប់​​ទៅ​​លំ​នៅ​​ឋាន​​វិញ​ កើន​ដល់​ ៦ សែន ៣ ពាន់​នាក់​ ឬជិត​៩៣ ភាគរយ​។ នេះបើ​តាម​សេចក្តីប្រ​កាស​​ព័ត៌​មាន​​របស់​ក្រ​សួង​​មហា​ផ្ទៃ ចុះ​ថ្ងៃទី០៩ ខែមីនា ឆ្នាំ​២០២៦​​។​

សេចក្តី​ប្រកាសព័ត៌មាន​បន្ត​ថា មានពលរដ្ឋចំនួន៤.៥៨៣១នាក់ទៀត មិន​ទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន ដែលក្នុងនោះមានស្ត្រី ២.​៤០១០នាក់ និងកុមារ ១៥​.១៧៤នាក់​។​

សេចក្តីប្រកាស​ព័ត៌មាន​នេះបន្ត​ទៀត​ថា សាលារៀនសរុប​ចំនួន ១៣ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ៦នៅ​ខេត្ត​ឧត្តរ​មានជ័យ និង​ខេត្តបន្ទាយមានជ័យបន្តផ្អាក​ ខណៈ​ខេត្តព្រះវិហារមានសាលារៀនចំនួន​ ២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤ បន្តផ្អាក។

សេចក្តីប្រកាសព័ត៌មាន​ដដែល​បញ្ជាក់​​ថា សន្តិភាព​នៅតែជា​គុណ​តម្លៃស្នូល​របស់​កម្ពុជា ហើយ​កម្ពុជា​អំ​ពាវ​នាវ​ឱ្យ​មាន​ការ​អនុវត្ត​យ៉ាងពេញលេញ​ និង​ដោយ​ស្មោះត្រង់នូវ​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​រវាងកម្ពុជា-ថៃ ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ស្របតាម​ច្បាប់អន្តរជាតិ​និង​សន្និសញ្ញា​នានាជាធរមាន​ ដើម្បី​បញ្ចប់​ភាព​ស្រពិចស្រពិល​ នៃខ្សែបន្ទាត់​ព្រំដែន ដោយ​ជន​ស៊ីវិល​អាចវិល​ត្រឡប់​ទៅផ្ទះ​សម្បែង​រស់នៅ​ដោយ​​សុវត្ថិភាព​ គ្មាន​ការគំរាម​កំហែង​ ឬប្រើប្រាស់​កម្លាំង​ដោយ​ខុស​ច្បាប់៕

អត្ថបទគួរឱ្យចាប់អារម្មណ៍