ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេស​ចិន​

ដោយៈ

Press Start Cambodia Avatar

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុនឹងយាងទៅទីក្រុងប៉េកាំងប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាពចាប់ពីថ្ងៃទី២៧ខែកុម្ភៈតទៅ។

យោងតាមព្រះរាជសារចុះថ្ងៃទី១១ខែកុម្ភៈព្រះមហាក្សត្របានត្រាស់បង្គាប់សម្តេច​​ហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនឹងទទួលជួយក្នុងព្រះបរមនាម​ព្រះករុណា​ ជាប្រមុខរដ្ឋស្ដីទី អំឡុង​ពេលព្រះមហាក្សត្រគង់នៅប្រទេសចិន។

ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ទ្រង់ទាំងទ្វេតែងយាង ទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន រៀងរាល់៦ខែម្តង តាមការយាងពីក្រុមគ្រូពេទ្យចិន៕

អត្ថបទដោយ ហេង ហេវីន