
ហៀត ឆារូ ជាសិក្ខាកាម អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia ជំនាន់ទី១ ដែលទើបបញ្ចប់វគ្គសិក្សា មូលដ្ឋានគ្រឹះសារព័ត៌មានបានលើកឡើងថា៖
“ក្រោយសិក្សារយៈពេល៤ខែ ពីវគ្គ Press Start Cambodia ខ្ញុំអាចសម្គាល់បាននូវអ្វីជាព័ត៌មានពិត និងក្លែងក្លាយ។ ខ្ញុំបានស្វែងយល់ពីតួនាទីរបស់សារព័ត៌មានក្នុងការពាំនាំនូវការពិតទៅកាន់មហាជនឲ្យបានដឹង ដោយឯករាជ្យភាព គ្មានការលម្អៀងឡើយ។ បន្ថែមពីនេះ ខ្ញុំយល់ថា វគ្គសិក្សាខាងលើ នឹងក្លាយជាដើមទុន ជាគ្រឹះដ៏ល្អមួយសម្រាប់អ្នកដែលចង់ក្លាយទៅជាអ្នកសារព័ត៌មាននាថ្ងៃអនាគត”។