កម្មវិធីបណ្ដុះបណ្ដាល អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia ជំនាន់ទី៣បានមកដល់ហើយ

ដោយៈ

Press Start Cambodia Avatar

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលក្រៅម៉ោងរយៈពេល ១៥ សប្តាហ៍ សម្រាប់អ្នកដែលចង់ក្លាយជាអ្នកសារព័ត៌មានអាជីព។ សិក្ខាកាមនឹងទទួលបានជំនាញក្នុងការសរសេរព័ត៌មានទាន់ហេតុការណ៍ បទយកការណ៍ ប្រវត្តិរូប និងការរាយការណ៍ស៊ីជម្រៅ ព្រមទាំងការផលិតព័ត៌មានជាវីដអូ ខណៈពេលដែលសិក្សាពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ក្នុងការធ្វើការងារសារព័ត៌មានពិតៗ តាមរយៈការអនុវត្តជាក់ស្តែង និងកម្មវិធីបណ្តុះបណ្តាលដែលមានសកម្មភាពចម្រុះ។ ក្រោយពីបញ្ចប់កម្មវិធីបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចសរសេរអត្ថបទដែលផ្អែកលើការពិត មិនលំអៀង និងមានឥទ្ធិពល ហើយបម្រើផលប្រយោជន៍សាធារណៈ។

ព័ត៌មានលម្អិតពីវគ្គសិក្សាសារព័ត៌មានក្រៅម៉ោងនេះ៖
📅 រយៈពេលសរុប៖ ១៥សប្តាហ៍ (ពាក់កណ្តាលខែមករា ដល់ដើមខែឧសភា ឆ្នាំ២០២៦) 
 ⏱ ម៉ោងរៀន៖ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង៨:00 ព្រឹក ដល់ ១២:00 ថ្ងៃត្រង់ 
📍ទីតាំង៖ ការិយាល័យស៊ីស៊ីអាយអឹម 

🟣លក្ខខណ្ឌនៃការចូលរួម៖
– មានអាយុពី១៨-៣០ឆ្នាំ
– និស្សិត ឬនិស្សិតទើបតែបញ្ចប់ការសិក្សា (ជាពិសេសជំនាញប្រព័ន្ធផ្សព្វផ្សាយ ទំនាក់ទំនងអន្តរជាតិ ច្បាប់)
– យុវជនដែលមានបទពិសោធន៍ការងារសង្គម ឬចង់ចូលរួមការងារសង្គម
– យុវជនចូលចិត្តការតែងនិពន្ធ
– អ្នកតាមដានព័ត៌មានសង្គមជាប់លាប់
– អ្នកចង់ក្លាយជាអ្នកសារព័ត៌មានអាជីពនៅថ្ងៃអនាគត

📌ចំណាំ៖
– សិក្ខាកាមទាំងអស់ នឹងទទួលបានប្រាក់ឧបត្ថម ក្នុងកំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាល។
– ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ
– សិក្ខាកាមដែលបញ្ចប់វគ្គអាចនឹងទទួលបានឱកាសដូចជា៖ ការបង្វឹកបន្ថែមដោយចុះយកព័ត៌មានជាមួយគ្រូបង្គោល ឱកាសហាត់ការនៅស្ថាប័នសារព័ត៌មានឯករាជ្យ និងទទួលបានការឧបត្ថមពីការអនុវត្តផលិត និងចុះផ្សាយព័ត៌មានជាមួយPress Start Cambodia។
– ក្រុមការងារនឹងទាក់ទងទៅកាន់សិក្ខាកាមដែលត្រូវបានជ្រើសរើសតែប៉ុណ្ណោះ។
– ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

សូមបំពេញពាក្យស្នើសុំចូលរួមនេះ ផ្ញើប្រវត្តិរូបសង្ខេប និងCover Letter ដើម្បីចុះឈ្មោះស្នើសុំចូលរួមវគ្គបណ្តុះបណ្តាលPress Start Cambodia។
ប្រសិនបើអ្នកមានសំណួរបន្ថែមទៅលើវគ្គបណ្តុះបណ្តាលនេះ សូមទាក់ទងមកមន្រ្តីគម្រោង តាមរយៈEmail: [email protected] ឬTelegram: +855 12 489 936 ឬផ្ញើសារទៅកាន់គេហទំព័រFacebookរបស់Press Start Cambodia: https://www.facebook.com/pressstartcambodia
សូមអរគុណ៕ 

ចុះឈ្មោះឥឡូវនេះ