អត្ថបទស៊ីជម្រៅ៖ ពលរដ្ឋជាង៣០០​គ្រួសារ​នៅ​កំពង់​សីលា​ចោទ​អា​ជ្ញាធរ​ថា​ក្លែង​ឯកសា​​រយ​ក​​​​​ដី​​ស​ហ​គ​មន៍​លក់​ឱ្យក្រុម​ហ៊ុន​ចិន

អាជ្ញាធរស្រុកកំពង់សីលា នៃខេត្តព្រះសីហ​នុ រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ថា ពួក​គេ​​បាន​ព្យាយាម​ក្លែង​​ឯ​ក​​សា​រ​​កាន់​កាប់ដីធ្លី​របស់​សហ​គ​​​មន៍ ក្នុងគោលបំណងយកដីដែលអ្ន​កភូមិគ្រង់គ្រងលក់ទៅ​ឱ្យក្រុមហ៊ុ​ន​ចិ​ន​ ប៉ុន្តែ​ការចោទប្រកាន់នេះ ត្រូវអាជ្ញាធរបដិសេធដោយចាត់ទុកថា ការជំទាស់ទៅនឹងគំ​រោងវិនិ​យោ​​​គ​​នេះ ព្រោះ​តែ​មានការអុជអាលពីមនុស្សមួយក្រុម ដែលមានផ​លប្រយោជន៍ក្នុ​ង​ដី​សហគម​ន៍​​ទៅវិញទេ។​

អ្នកស្រី គួន មួយគា ដែលមានវ័យ ៣១ឆ្នាំ សព្វថ្ងៃរស់នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះ​សីហនុ បានប្រាប់ Press Start Cambodia ថា អ្នកស្រីពិតជាមានក្តីបារម្ភ​ក្រោយទទួលបានដំ​​ណឹង​ថា​ដីព្រៃសហគមន៍ ត្រូវកាត់ទៅឱ្យក្រុមហ៊ុនឯកជនរបស់ចិន ដើម្បីធ្វើជា​កន្លែងទុកដាក់សំរាម។ មួ​យ​​វិញទៀត អ្នកស្រីចោទប្រកាន់​ថាតាមពិតទៅដីព្រៃសហគមន៍នេះ គឺរដ្ឋបាលស្រុករៀបចំ​ផែនកា​រជា​​ប្រ​ព័ន្ធ​ដោ​យ​ទន្រ្ទា​ន​យ​កដើម្បីកាន់កាប់ ក្រោមហេតុផលការវិនិយោគ។

អ្នកស្រីបន្តថា បើទីតាំងនេះពិ​ត​​​ជា​ត្រូ​​វបា​ត់​បង់​មែន​នោះ​ស្មើ​នឹង​សម្លាប់​ពលរដ្ឋ ព្រោះ​វា​ជា​ឆ្នាំង​បាយ​របស់​អ្នក​​ភូ​មិ​​គ្រប់​​​​គ្នា​​ដែ​​ល​​​រ​ស់​​នៅ​ និ​ង​​គ្រ​ប់​គ្រងដីព្រៃសហគមន៍នេះតាំងពីឆ្នាំ២០០០ មកម៉្លេះ។

បើតាមអ្នកស្រី មួយគា មិនថាគ្រួសាររបស់ខ្លួនទេ សូម្បីអ្នកភូមិផ្សេងទៀត ក៏ត្រូវរស់ដោយពឹងលើដី​ព្រៃ​​​សហគ​មន៍​នេះដូចគ្នាដែរ។ អ្នកភូមិតែងប្រមូលអនុផលរាល់ឆ្នាំពីព្រៃសហគមន៍នេះ ដូចជាកាប់ផ្ដៅ ដកផ្សិត និងផ្លែឈើព្រៃ ជាពិសេសព្រៃឈើនៅទីនេះ គឺអា​ច​​​ធ្វើ​ជា​​ថ្នាំឱសថបុរាណខ្មែរបានថែម​ទៀ​ត​។

អ្នកស្រីបន្តថា៖ «បើនិយាយរឿងប្រឈម ប្រឈមពេញនឹងហ្មង។ ទីមួយ​​យើង​ប្រជាព​លរដ្ឋ​ប្រើ​ប្រាស់ [ទឹក] អត់​កើត មាន​ដូច​ជារោ​គា ដូច​ថា គេ​ចាក់​សំរាម​ទៅ ពុល​ត្រី ពុល​អី​អញ្ចឹង​ទៅ ហើយ​យើង​អំណោយ​​ផល​ត្រីម​​ហូបមកវាអត់កើតទៀត មនុស្សក៏ប្រើការមិនកើត។  វាហូរឆ្លងកាត់មក វាប៉ះពាល់ប្រជាពលរដ្ឋក្នុងភូមិទាំងអស់ហ្នឹង»

សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ មានទីតាំងស្ថិតនៅ ភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្ដព្រះ​សីហនុ។ សហគមន៍នេះ មានផ្ទៃដីសរុបក្នុងអំហំជិត ៨០០ហិកតា (៧៩៣ហិកតា​)​ ក្នុងនោះ ដីព្រៃជិត ៦០០​ហិ​ក​តា (៥៩២ហិកតា) ទទួលស្គាល់ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ​២០០៨។ ប្រ​ជា​ពល​​រដ្ឋជាង ៣០០​គ្រួសារ (៣៣៩គ្រួសារ​​) ស្មើប្រមាណជាង ១ ៣០០​​នាក់ (១៣៥០​គ្រួសារ​) រស់នៅ និងទ​ទួល​ផ​ល​​ពីសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់មួយនេះ ដោយ​ផ្ទាល់។ ប្រតិកម្ម​របស់​​សមាជិក​​សហគមន៍ កើត​ឡើ​​ងក្រោយពីក្រុមហ៊ុនចិន មានគំរោងទិញដីនៅតំបន់នោះ អភិវឌ្ឍន៍​ទៅ​​​ជាទីតាំងចាក់សំរាម។

ពលរដ្ឋចោទប្រកាន់ថា ដោយឃើញឱកាស​ល្អដូចនេះ អាជ្ញាធរស្រុកកំពង់សីលា បានរៀបចំផែ​នកា​​រ​ជា​​​ប្រ​​ព័ន្ធ​​ល​​ក់​ដីព្រៃសហគមន៍នេះ ឱ្យទៅក្រុម​ហ៊ុ​ន​ចិ​ន ក្រោមគោលការណ៍វិនិយោគ ដើម្បី​បរិស្ថាន​ល្អ។

ជុំវិញរឿងនេះ អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានចេញរបាយការណ៍របស់ខ្លួន កាលពី​ចុង​​ខែ​ឧ​ស​​ភា ឆ្នាំ២០២៥ ដោយរកឃើញថា មូលហេតុដែលនាំឱ្យវិវាទដីធ្លីនេះកើតឡើង ដោយ​សា​រ​ម​​ន្រ្តី​អាជ្ញា​ធរ​​ស្រុក មានអភិបាលស្រុកជាដើម បានលួចធ្វើប័ណ្ណកាន់កាប់ដីព្រៃសហគមន៍​នេះជា​ ៦ចំ​ណែ​​ក មុ​ន​នឹ​ង​​មានផែនការល​ក់ដីព្រៃសហគមន៍នេះ​​ឱ្យ​​ទៅក្រុមហ៊ុនចិន។

ក្រុមហ៊ុនចិនដែលជាប់ពាក់ព័ន្ធនឹង​ការទិញលក់ដីនេះ មាន​ឈ្មោះ មីនើវ៉ាអ៊ិនវឹសម៉ិន ខូអិលធីឌី (MI NERV​A INVE​S​T​​MENT CO., LTD.) ដែល លីកាដូ បានភ្ជាប់នៅក្នុងរបាយការណ៍របស់ខ្លួន ចាប់ផ្តើម​​ប​ង្កើ​​​ត​​ភា​ពតានតឹ​ង​​ជា​មួ​យអ្នកភូមិ តាមរយៈកា​​រចូ​ល​​ទៅឈូសឆាយដីព្រៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដោ​យ​​មិ​ន​បានសិ​ក្សាពីហេតុប៉ះពាល់បរិស្ថាន និងសង្គម និងពិគ្រោះ​យោ​បល់​ជាមុ​ន​ជាមួយ​អ្នកភូមិនោះ​ទេ​​។​ អ្វី​ដែ​ល​ជា​​បញ្ហាជាងនេះ គឺ លីកាដូ បង្ហាញ​នៅក្នុ​​ង​រ​បា​យ​ការណ៍បន្ថែមទៀត ដោយបញ្ជា​ក់ដីព្រៃ​ជាង​ ៩​១​ហិ​ក​តា ត្រូវអាជ្ញាធរស្រុកកាត់ចេ​ញពីដីព្រៃ​ស​ហ​​​​គ​ម​​ន៍ និងបម្រុង​ទុ​ក​​​ដើម្បី​លក់ឱ្យទៅក្រុ​មហ៊ុ​ន​​​ចិ​ន​​ ហើ​​យ​​​ដីដែលកាត់ចេញពីដីសហគមន៍នេះ ជា​ផែ​​ន​កា​រគឺក្រុម​ហ៊ុន​ចិ​ន នឹងវិនិយោ​គទៅ​ជាទី​លា​​​នចា​ក​​សំរាម។

សម្រាប់អ្នកស្រី គួន មុយគា ប្រសិ​នដីសហគមន៍ត្រូវកាត់ឱ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើទីលានចាក់​សំ​រា​ម​​ពិត​មែន អ្នករស់នៅក្នុងស​ហ​គមន៍ រួមទាំងគ្រួសាររបស់អ្នកស្រីផង ពិតជា​មានក្ដីបារម្មណ៍ចំ​ពោះ​​បញ្ហាសុខភាព និង​អនាម័យ ព្រោះវាងាយនឹងឆ្លងជំងឺ ដោយសារទីនោះនៅជិតប្រ​ភ​ព​​ទឹក។ មួយ​វិញ​ទៀ​ត​ សារធាតុនេះវានឹងហូរទៅ​តាមទឹកដែលនឹងបណ្តាលឱ្យមាន​ផលប៉ះពាលដល់​អ្ន​ក​រ​ស់​​នៅ​ក្រោ​​​​ម​​ខ្សែ​ទឹក ហើយបង្កទៅជាកើត​រោគផ្សេងៗ ជាពិសេសបណ្តាលឱ្យជីវចម្រុះនៅក្នុងទឹក​ ដូ​​ចជា​​ត្រី​​ជា​​​​ដើ​ម ត្រូវជួបបញ្ហា និង​ខូច​ខាត​កាន់​តែធ្ងន់ធ្ងរ។

រីឯ អ្នកស្រី សន ស្រី ជាសមាជិកសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់វិញ​ ក៏​យល់ស្របដែរ​ថា ទីតាំ​ងភូមិ​សា​ស្រ្តនេះ អ្នកភូមិបានកាន់កាប់ប្រមាណ២០ឆ្នាំមកហើយ។ ប៉ុន្តែបែរជាប៉ុន្មានខែកន្លងទៅនេះ ឃើញ​​ក្រុមហ៊ុនឯរបស់ចិន ចាប់ផ្តើមចូលឈូសឆាយ និងទន្រ្ទានយកដីនោះ ដើម្បីកាន់កាប់ធ្វើជាទីលានចា​ក់​សំរាមទៅវិញ ហើយការឈូសឆាយនេះទៀតសោត គឺភាគីក្រុមហ៊ុន និងភាគីពាក់ព័ន្ធពុំបាន​ផ្ដល់ដំណឹងដល់​សហគ​មន៍​ឱ្យបានដឹងជាមុននោះឡើយ។

អ្នកស្រីបន្តថា​៖ «​នឹងហើយគេលួចធ្វើប្លង់ ក្នុងសហគមន៍ខ្ញុំអត់មានដឹងទេ ពួកខ្ញុំកាន់កាប់២៥ឆ្នាំហើយ។ ដល់គេធ្វើអីក៏គេអត់ប្រាប់យើងដែរ ស្រាប់តែគេយកគ្រឿងចក្រទៅឈូសឆាយ ហើយអត់មានប្រាប់ថាអូត្រូវការបរិស្ថានល្អ ប្រជុំអីប្រាប់សមាជិកសហគមន៍អី​អត់អាលីងសោះ »

ដូចគ្នានេះដែរ សមាជិកសហគមន៍ផ្សេងទៀត ដែលបានផ្តល់បទសម្ភាសន៍ឱ្យ Press Start Camb​od​i​a ឯកភាពថា ជុំវិញគំរោងវិនិយោគ យកដីព្រៃសហគមន៍នេះ គឺពួកគេមិនដែលបានឃើញ​ការផ្សព្វ​​ផ្សាយ ឬសេចក្តីសម្រេចណាមួយពីរដ្ឋាភិបាល ដាក់តំបន់នេះទៅក្នុងផែនការអភិវឌ្ឍ ដូចដែលរដ្ឋ​បា​ល​ស្រុក និងក្រុមហ៊ុនធ្លាប់ចុះអនុវត្តនោះឡើយ។ លើសពីនេះទៅទៀត អ្នកភូមិរឹតតែមិនដែលដឹ​ង​សោះ​​​​​ថា ទីតាំងដីព្រៃ​សហគមន៍​នេះ នឹងប្រែក្លាយទៅជាទីលានចាកសម្រាម នៅថ្ងៃអនាគត​។ ផ្ទុ​យ​ទៅ​​វិញ ពួកគេបែរជាបានទទួលដំណឹងពីផែនការលួចធ្វើប្លង់កម្មសិទ្ធិ ដែលអនុ​វត្តដោយ​​រដ្ឋបា​ល​ស្រុ​ក​ប៉ុណ្ណោះ​។

ប្រភពបន្តថា៖ «គេចង់សុំធ្វើដីទីលានចាក់សំរាមអត់មកសួរគាត់ [សហគមន៍] ទេ ថាតើសហគមន៍គេព្រម ឬមិនព្រមអីទេ អានឹងគាត់ចង់ធ្វើជារឿងរបស់គាត់ ដល់អញ្ចឹងសហគមន៍ សហគមន៍គេ គេអត់ព្រ។ អញ្ចឹងវាខុសត្រង់គ្នា គាត់អត់មកពិភាក្សាជាមួយសមាជិកសហគមន៍នឹងហាស។ ហើយសំខាន់មួយទៀត គាត់ [សហគមន៍] ចង់ឱ្យបញ្ចេញ ថាតើអ្នកណា មូលហេតុអីបានជាលួចធ្វើប័ណ្ណលើដីកម្មសិទ្ធិ របស់រដ្ឋនឹងបាន បុគ្គលណា »

ប្រធានគណៈកម្មការសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ លោក ឃុត ស៊ីនឿន ទទួលស្គាល់​ថា ថ្វីត្បិត​ស​​​ហ​គ​មន៍ ត្រូវ​អ្នកភូមិ​បា​នគ្រប់គ្រង និងកាន់កាប់មកជាង២៥ឆ្នាំហើយក្តី សម្រាប់ច្បាប់​ទម្លាប់ស្តីពី​ការគ្រង់​គ្រងដី​ព្រៃ​​សហគម​ន៍នេះ គឺ​មិន​ទាន់មាននៅឡើយ​ទេ។

ភ្ជាប់ទៅនឹងបណ្តឹងសុំ​កិច្ចអន្តរាគ​មន៍​ពី​​​ក្រ​សួ​ង​រៀ​បចំ​ដែ​ន និងនគររូ​ប​នី​យកម្ម និងសំណង់ កាល​ពីថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២៥ អ្នកភូមិបា​ន​​ស្នើ​សុំ​ឱ្យ​​​ស្ថា​ប័​ន​មួ​យនេះ ចុះ​ប​ញ្ជី​​ដី​សហគមន៍​ដែល​មាន​ទំហំ​ជិត​៨០០​ហិកតា ទុកជាដីសា​ធារណរ​បស់​រដ្ឋ ស្ថិតក្រោ​ម​កា​​រគ្រប់​គ្រ​ង់​​រ​បស់សហគមន៍។ ប៉ុន្តែ គិត​មក​​ដល់​ពេល​នេះ គេនៅ​មិនទាន់ឃើញមា​នការឆ្លើ​យ​តប​​បែបណានៅ​​ឡើ​យ​​​ទេ ពីក្រសួងដែនដី ជុំវិញ​ការ​ស្នើ​សុំរបស់សហគមន៍នេះ។

ដូចគ្នាដែរ នៅបន្ទាប់ពីការស្នើសុំរបស់សហគមន៍នេះ រដ្ឋបាលស្រុកកំពង់សិលា ក៏បានដាក់លិខិ​តស្នើ​សុំ​​គោល​កា​រ​ណ៍​ពី​រដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០២៥ ដោយទាមទារដីព្រៃសហគ​មន៍ជា​ង ​​​​៩​១​ហិក​តា​ ដែល​កាត់ចេញផ្នែកខ្លះ ពីដីសហគមន៍នេះ​ទុកធ្វើជាទីលានចាក់សំរាម និង​​ចុះ​​បញ្ជី​ជា​ទ្រ​ព្យសម្ប​ត្តិរ​ដ្ឋ​ គ្រប់គ្រងដោយរដ្ឋបាលស្រុកកំពង់សីលា។

បើទោះជាបែបណា ស្ថិតក្រោមភាពប្រទាញប្រទង់​គ្នា និងភាពមិនច្បាស់លាស់​ដើម្បីទទួលបានសិ​ទ្ធិ​កា​​​​​​​ន់កា​ប់រៀងៗខ្លួននេះ គេ​មិន​ទាន់ឃើញមានការឆ្លើយតបបែបណាពីរដ្ឋាភិបាល និងក្រ​សួងរៀបចំ​​ដែ​នដី​នៅ​​ឡើយទេ។

បើគេ​ពិនិត្យទៅលើរបាយការណ៍ដែលចេញដោយអង្គការការពារសិទ្ធិមនុស្ស លីកាដូ និងតំណាងស​ហ​គ​ម​​ន៍ព្រៃឈើអ្នកតាថ្មព្រង់ បានអះអាងស្របគ្នាថា ការស្នើសុំគោលការណ៍ដោយរដ្ឋបា​លស្រុ​កកំ​ព​ង់​​​សីលា​ ទៅ​រដ្ឋាភិបាល ដើម្បីទុកដីសហគមន៍នេះ ជាទ្រព្យសម្បត្តិរដ្ឋ ទំនងជា​ជាប់ទាក់ទិននឹង​ផល​ប្រ​​​​​យោ​ជន៍នៅពីក្រោយច្រើនជាង ហេតុផលបម្រើឱ្យផលប្រយោជន៍សាធារណៈ។ ​ទន្ទឹមនឹងការដា​ក់​លិ​​​​​ខិត​សុំសិទ្ធិកាន់កាប់ ទាំងអង្គការលីកាដូ និងសហគមន៍ រកឃើញមនុស្ស៦នាក់ បានលួចក្លែង​​ឯ​ក​​​សា​​​​រ​​​គ្រ​ប់គ្រង​លើ​ដីព្រៃ​សហគមន៍​ចំនួន៦​ប័ណ្ណ ក្នុងប្រភេទទំហំខុសៗគ្នា។

តំណាងសហគមន៍ បានបង្ហាញទិន្នន័យដំបូង ដែលរកឃើញ អំឡុងឆ្នាំ២០២២ មានប័ណ្ណចំនួន​៤ប័​ណ្ណ គ្រប់​​គ្រ​ង​​​លើ​ដីព្រៃសហគមន៍សរុបចំនួន ៣០ហិកតា។ ក្រោយមកទៀត នៅក្នុងបណ្តឹងរ​បស់អ្ន​ក​ភូ​មិ ដែ​លស្នើសុំគោលការណ៍ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២​០​​​២​៥ ពួកគេបានស្នើសុំឱ្យជួយធ្វើមោឃភាព លើប័ណ្ណគ្រប់គ្រងក្បាលដីសរុបចំនួន ៦ប័ណ្ណ។ បន្ថែ​ម​ពី​​​លើ​នេះ កិច្ចសុំអន្តរាគមន៍ពីប្រធានព្រឹទ្ធសភា របស់តំណាងសហគមន៍ដដែល​នេះ ក៏នឹងបដិសេធដែរ លើ​ការស្នើសុំដីរដ្ឋរបស់រដ្ឋបាលស្រុកកំពង់សីលាលើទំហំដីជាង ៩១ហិកតា ទុកធ្វើជាកន្លែងចា​ក់សំ​​រា​ម​​។

ម្យ៉ាងវិញទៀត អ្នកភូមិចោទប្រកាន់ថា ការស្នើសុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីដាក់ដីព្រៃសហគ​ម​ន៍​​​​នេះ ឱ្យទៅជាសម្បត្តិឯកជនរបស់រដ្ឋ វាគ្រាន់តែជាហេតុផលធ្វើឱ្យស្របច្បាប់ និងល្អមើលទេ របស់​រដ្ឋ​​​បាលស្រុកកំពង់សីលា។ នៅពី​ក្រោ​យហេ​តុផលនេះ គឺពួកគេបានត្រៀម និងចែកផលប្រ​យោជន៍​គ្នា​​​ជា​ប្រ​ព័ន្ធរួច​អស់ទៅហើយ។​ក្នុង​ពេ​​លលិខិតបញ្ជូនទៅរដ្ឋាភិបាល ដោយ​រដ្ឋបាលស្រុកកំពង់សីលា មា​ន​អភិបាលស្រុកជាដើម ក៏បា​ន​លួ​​ចក្លែ​ង​បន្លំធ្វើប្លង់កាន់កាប់ដីព្រៃសហគមន៍ ដូចដែលមា​នក្នុងសំ​ណើ​​​​​សុំលើទំហំដីជាង​៩១ហិកតា​ហើ​​យ​ដែ​រ​។ នៅពេលណា រដ្ឋាភិបាលទម្លាក់គោលការណ៍ឱ្យអនុវត្ត ក្រុ​​​ម​រ​ដ្ឋ​​បាលស្រុកនឹង​យកប្លង់កម្ម​សិ​ទ្ធិ​ ដែលមានស្រាប់​នៅក្នុងដៃនេះ លក់បន្តទៅឱ្យក្រុមហ៊ុនចិន វិនិ​យោ​​គ​​​​បានដោយស្របច្បាប់ ហើយផលប្រយោជន៍ពិតប្រាកដ ពីការទិញលក់នេះ គឺក្រុមអ្នកដែល​លួ​ច​​ក្លែ​​​​ងប័ណ្ណកាន់កាប់ដីព្រៃ​សហគមន៍​នេះតែម្តង។

ប្រធានគណៈកម្មការ​សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ លោក ឃុត ស៊ីនឿន និយាយថា នៅចំពោះ​មុខ​នេះ ថ្វីបើ​រដ្ឋាភិ​បា​ល មិនទាន់បានចេញគោលការណ៍ត្រូវកាត់ ឬមិនទាន់កាត់​ក្តី បែរជាក្រុមហ៊ុន​ចិន​បា​ន​​ចុះ​អនុវត្ត​គំ​រោ​​​ងវិនិ​យោ​​គ តាមរយៈចូលឈូសឆាយដីព្រៃសហគមន៍ ដោយគ្មានការជូនដំណឹង ឬ​មា​ន​​ការ​ស​ម្រប​ស​​ម្រួ​ល​​ជាមុនរួចទៅហើយ​។ ឆ្លើយតបនឹងការតវ៉ារបស់អ្នកភូមិ ទាំងអាជ្ញាធរ និ​ង​​​ភា​គីក្រុ​មហ៊ុន បាន​អះ​​​អា​ងក្នុ​ង​​សំឡេ​ង​តែមួយថា ទីតាំងនេះ​ត្រូវផ្តល់ការវិនិ​យោគក្នុ​ងរូបភា​ពទិ​ញ​ល​ក់​ដី​​រួច​រាល់​ហើយ។

បើតាមលោក ស៊ីនឿន សហគមន៍មានការសោកស្ដាយចំពោះការរំលោភបំ​ពានកាត់យកដីរប​ស់​សហគមន៍​អាស្រ័យផលជាប្រចាំ ឱ្យក្រុមហ៊ុនឯកជនចិនបែបនេះ។ មិនតែប៉ុណ្ណោះ សមាជិក​ស​ហ​​គ​​មន៍ ទ​ទួ​​ល​រងការគំរាម​កំហែងពីសំណាក់អាជ្ញាធរ នៅពេលប្រជាពលរដ្ឋតវ៉ាមិនឱ្យឈូសឆាយដី និ​ង​​ព្រៃឈើ​​របស់​សហគមន៍។

លោកបន្តថា៖ «អត់មានទេ។ ឃើញខាងមន្ត្រី ខាងសូរិយោដី  និងឯកឧត្ដម គាត់មកហ្នឹង ខាងដែនដី គេ​មក​ម្ដងដែរ ប៉ុន្តែតែគេមកហ្នឹង​អត់មានដោះស្រាយអីផងប្រជាពលរដ្ឋគាត់សោកស្ដាយនឹងហើយ ហើយ​គាត់មិនព្រមថាឱ្យទេ ប៉ុន្តែគេនៅធ្វើអញ្ចឹង យើងមិនហ៊ានហាមឃាត់ ព្រោះអីគេរកតែចាប់​យើ​ង​ដាក់គុកដាក់ច្រវ៉ាក់អញ្ចឹង ហ្នឹងហើយអត់គំរាមទេគឺមែនទែនហ្មង ខាងអាជ្ញាធរ ស្រុកយើងហ្នឹ​ង​​»

តំណាងសហគមន៍ បាននិយាយថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរស្រុកកំពង់សីលា បា​ន​បញ្ជាគ្រឿងចក្រ​​ឱ្យចូលឈូសឆាយព្រៃឈើម្តងរួចមកហើយ ប៉ុន្តែត្រូវអ្នកភូមិទប់ស្កាត់ និងឃា​ត់​​គ្រឿ​ង​ចក្រទាំងនោះភ្លាមៗ។ រំលងមិនបានប៉ុន្មានថ្ងៃស្រួលបួលផង នៅដើមខែមីនា ឆ្នាំ២០២៥ គ្រឿងច​​ក្រ​​មួយគ្រឿងទៀតបម្រុងឈូសឆាយលើទីតាំងដដែល ប៉ុន្តែដោយមានការជំទាស់ពី​ក្រុមសហគម​ន៍ ផែ​នការលើ​កទី២នេះ ក៏ត្រូវផ្អាកជាថ្មីទៀត។

ជុំវិញទំនាស់នេះ អង្គការការពារសិទ្ធិមនុស្ស លីកាដូ ធ្លាប់បានចេញរបាយការណ៍កាលពីថ្ងៃទី​៣០ ខែ​ឧ​​​សភា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ពលរដ្ឋ៦០នាក់តំណាងឱ្យ៣៣៩គ្រួសារ  ពួក​គេ​ធ្លា​ប់​ស្វែ​​​ង​រកអ​ន្តរា​គមន៍​ម្តងរួចមកហើយ ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅក្រុងតាខ្មៅ តែមិនមាន​លទ្ធ​ផ​​​​ល​​។ សំណើរនេះ ធ្វើឡើងនៅក្រោយពីអ្នកភូមិ រង់ចាំដែលមិនទទួលបានដំណោះស្រាយដូចគ្នាដែរ ពី​រ​ដ្ឋ​​​បា​ល​ខេ​ត្ត​​​ព្រះ​សីហនុ។

កាលពីដើមខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចស្វែងរកអន្តរាគមន៍ លើដំណោះស្រា​យ​​ដី​​សហគមន៍នេះ ពួក​គេ​ទាម​ទារ​ឱ្យរដ្ឋបាលខេត្តព្រះសីហនុ ជួយទប់ស្កាត់ និងបញ្ឈប់រាល់​សកម្មភា​ព​ឈូសឆាយលើដីសហគមន៍ជាបណ្ដោះអាសន្ន ដោយត្រូវរង់ចាំសេចក្ដីសម្រេចពីតុលាការជាមុន​សិន។

ដោយឡែក លោក ប៊ូ សាមេត មេភូមិថ្មី ស្ថិតក្នុងឃុំកំពង់សីលា លើកឡើងថា លោកធ្វើមេភូមិតាំងពីឆ្នាំ​២០០៦ ប៉ុន្តែលោកមិនដែលដឹងទា​ក់​ទងនឹងការលួចធ្វើប្លង់លើដីសហគមន៍នេះទេ ព្រោះការធ្វើប្លង់នោះគឺជាការចុះបញ្ជីមានលក្ខណៈដា​ច់​​ដោយដុំ មិនមែនជាការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធទេ ដូចនេះ មេភូមិគ្មានសិទ្ធិប​ញ្ជា​ក់ទទួលស្គា​ល់​ឡើយ។ ម្យ៉ាងវិញទៀត លោកក៏មានការហួសចិត្ដជាខ្លាំងពេ​ល​​​​ដឹងថា​ដី​សហគមន៍​ដែ​ល​បានកា​ន់កាប់ជាង២០ឆ្នាំមកហើយនេះ ត្រូវបានគេលួចធ្វើប្លង់កម្មសិទ្ធិ។លោ​​កក៏ចង់ឃើញការដោះស្រាយ​ដោយត្រឹមត្រូវពីសំណា​ក់​អាជ្ញាធរពាក់ព័ន្ធដូចគ្នាដែរ។

លោកបន្តថា៖ «ប្លង់កម្មសិទ្ធិអត់មានទេ មានត្រឹមមេឃុំ មេភូមិគ្មានសិទ្ធិស៊ីញ៉េទេ មានតែមេឃុំ បើប្លង់​​ប្រព័ន្ធ [ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ] ទើបមានមេភូមិបញ្ជាក់។ សំណូមពរឱ្យរកការដោះស្រា​យ​ឱ្យបានត្រឹមត្រូវឱ្យប្រជាពលរដ្ឋទៅ ទាំងគេទាំងខ្ញុំក៏វាហួ​ស​ចិត្តដែរ ព្រោះគាត់កាន់កាប់ប្រើប្រា​ស់​​នឹងតាំងឆ្នាំ២០០០។ ដល់ពេលធ្វើអាលក្ខន្តិកៈព្រៀងច្បាប់និង២០១៨ កិច្ចព្រមព្រៀង២០១៨ ២​០១៨ ប្រជាជន​យើងក៏បង់សេវាប្រើប្រាស់ក្នុងសហគមន៍ហ្នឹងក្នុងមួយគ្រួសារ វាមួយឆ្នាំវា១២០០០ មួ​យ​ឆ្នាំ​១២០០ [រៀល] ដើម្បីរៃលុយទៅល្បាតព្រៃសហគមន៍ »

មិនខុសគ្នាទេ លោក ផុង គា ជាមេឃុំកំពង់សីលា ក៏ឯកភាពដែរថា លោកមិនបានចុះហត្ថលេខាលើទ​ម្រ​ង់ផ្សេងៗ នៃលិខិតទិញលក់តាមរយៈការចេញប័ណ្ណក្បាលដីនោះទេ។ មិនតែប៉ុណ្ណោះ ក្នុងនាម​រដ្ឋ​បា​​ល​ឃុំ គ្មាន​សិទ្ធិ​ណាមួយ ក្នុងការផ្តល់ការសម្រេច លើការទិញលក់ដីព្រៃសហគន៍នេះឡើយ។

លោកបន្តថា៖ «ខ្ញុំបញ្ជាក់អត់បានទេ ព្រោះការចុះហត្ថលេខានៅលើ form (ទម្រង់) ចុះបញ្ជីនឹងពេល​ណា​​​ខ្ញុំនៅខ្ញុំចុះហត្ថលេខា ជំទប់ខ្ញុំនៅជំទប់ខ្ញុំចុះហត្ថលេខា។ ចឹងគល់បញ្ជីនឹងខ្ញុំចាំអត់បានទេ ហើ​យ​ប្លង់ខ្ញុំអត់បានដឹងថា ការវាស់វែងចុះបញ្ជីនឹង កាលនុងខ្ញុំដូចអត់បានចុះហត្ថលេខាដែរ ខ្ញុំអត់ចាំ អ​ត់​​ដឹងថាជំទប់​ខ្ញុំបានចុះហត្ថលេខាឬអត់ទេ អត់សូវដឹងច្បាស់ដែរ ហើយក៏ឃើញគេមានចេញប្លង់ម​ក​»។ 

បដិសេធនឹងការចោទប្រកាន់នេះ រដ្ឋបាលស្រុកកំពង់សីលា ធ្លាប់បានចេញសេ​ចក្តីបំភ្លឺម្តងរួចម​កហើ​យ​​​ កាល​ពីចុង​ខែ​ឧសភា ឆ្នាំ២​០​២៥ ដោយលើកឡើងថា ការឈូសឆាយដីព្រៃនោះគឺឈូសឆាយលើដី​​ដែ​លមានវិញ្ញា​​​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជាដីកម្មសិទ្ធិឯកជនដែលបានចុះបញ្ជីស្រ​ប​​ច្បាប់។ លើសពីនេះទៀត ការស្នើសុំទីតាំងនេះទុកជាទីលានចាក់សំរាម គឺដើម្បីឆ្លើយតបទៅនឹងតម្រូ​​​​វ​​ការក្នុងការប្រមូល និងទុកដាក់កាកសំណល់រឹងឱ្យមានប្រសិទ្ធភាព ស្របតាមអនុក្រឹត្យលេខ១១​៣​ ស្ដី​​ពីការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនទេ។

ប្រភពបន្តថា៖ «រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌត្រូវកំណត់កន្លែងសមស្របសម្រាប់ស្តុកសំរាម សំ​​ណ​ល់រឹងទីប្រជុំជនបណ្តោះអាសន្នតាមការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រមូល និងដឹកជ​ញ្ជូ​​​ន»

បន្ថែមលើសេចក្តីជូនដំណឹងនេះ អភិបាលស្រុកកំពង់សីលា លោក លោក ឆាយ សុគន្ធដា ​ថ្លែង​ការ​ពា​រ​​ថា ការស្នើសុំដីសហគមន៍នេះ គឺជាការអនុវត្ដតួនាទីរបស់រដ្ឋបាលស្រុក ដើម្បីយកទីតាំងនោះ​ធ្វើជាទីលានចាក់សំរាម ហើយការស្នើសុំរបស់រដ្ឋបាលស្រុក ក៏ពុំទាន់ទទួលបានការសម្រេចណា​មួយ​ពី​រដ្ឋា​​ភិ​​​បាលថា​យ៉ាង​ណា​នៅ​ឡើយ​​ដែ​រ។ មួយវិញទៀត រដ្ឋបាលស្រុកក៏បានគិតគូពីផលប៉ះពាល់ផ្សេងៗដែរ មិនតែប៉ុណ្ណោះក្រសួង​ស្ថាប័ន​​​ថ្នាក់ជា​តិនឹងត្រូវការសិក្សាពីផលប៉ះពាល់នេះដែរមុននឹងសម្រេច។

ដោយឡែក អភិបាលស្រុករូបនេះចោទប្រកាន់ថា ​ការជំទាស់ពីសំណាក់សហគមន៍ គឺកើតចេញពីការញុះញង់របស់បុគ្គលមួយ ឬពីរនាក់ដែលចង់បានផលប្រយោជន៍ប៉ុណ្ណោះ ជាពិសេសធ្វើឱ្យរំខានដល់ការ​ងា​ររ​បស់​អា​​ជ្ញាធរ។

លោកបន្តថា៖ «រឿងនឹងកើតយូរហើយ វាចង់មួយឆ្នាំហើយ ខ្ញុំក៏មិនទាន់មានការសម្រេចចឹងហាសណាស់ គ្រាន់តែបានសុំទេ ខាងក្រសួង ខាងខេត្ដ ខាងពាក់ព័ន្ធអីគេចុះមកមើលអស់ហើយ។ […] ខ្ញុំគ្រាន់តែបញ្ជាក់ថា រដ្ឋបាលស្រុកគឺទទួលប្រតិភូកម្មពីក្រសួងបរិ​ស្ថាន​មក គឺសេវាប្រមូលសំរាមទូទៅទាំ​ងស្រុក អញ្ចឹងយើងទៅរកក្រុមហ៊ុនឯកជនមកម៉េច បើយើងអត់មានកន្លែងដាក់ហ្នឹង ហើយកន្លែង​ដាក់ហ្នឹងវានៅជិតជើងភ្នំចុងម៉េចមិននៅឱ្យឆ្ងាយពីភូមិ ពីស្រុក ឱ្យយើងទៅរកឯណាបើអត់មា​ន​​ផងដីរដ្ឋ។ បើខ្ញុំធ្វើដល់អាជ្ញាធរហើយទៅរកទីលាន ដើរយកតាពីសតាពាសអត់គិតរឿងបរិស្ថាន អត់គិតរឿងផលប៉ះពាល់​ ហើយយើងយកនឹងមែនយើងសម្រេចថាយកណា យើងសុំទៅស្ថាប័នរដ្ឋដែល​មានឋានានុក្រមខ្ពស់ជាង បើរដ្ឋថាអានឹងមិនឱ្យទេ ប៉ះពាល់ អានឹងវាអត់ទៅ ចាំយើងរកទៀតទៅ មិនដឹងរកកន្លែងណាទេ។ ពេលខ្លះគាត់ស្ដាប់ការញុះញង់មនុស្សតែម្នាក់ទេ មនុស្ស២នាក់នេះទេ គឺរឿងផ​ល​ប្រ​យោ​ជន៍ទេចឹងហាណាស់។ […] គាត់ប្ដឹងគ្រប់កន្លែងទាំងអស់ ស្ថាប័នទាំងអស់ មែនតិចទេ គាត់ធ្វើឱ្យអាជ្ញាធរ​គេរវល់តែរឿងគាត់ហ្នឹង។ មានតែមនុស្សម្នាក់ទេដែលញុះញង់រឿងហ្នឹង»

ចំណែក តំណាងភាគីក្រុមហ៊ុនចិន មីនើវ៉ាអ៊ិនវឹសម៉ិន ខូអិលធីឌី (MINERVA INVESTMENT) ដែល​ថ្លែ​ង​ក្នុ​​ងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា​ ការប្រមូលសំរាមនេះ ក្រុមហ៊ុនមិនមែនយកសំ​រា​ម​ទៅ​ចាក់​ចោលទេ គឺក្រុមហ៊ុនមានគម្រោងបង្កើតជារោងចក្រកែច្នៃសំរាមទាំងនោះ ប៉ុន្តែបច្ចុប្បន្នដោ​យ​សារខាងអាជ្ញាធរស្រុកមិនមានទីតាំងគ្រប់គ្រាន់ឱ្យក្រុមហ៊ុនអនុវត្តគំរោង ទើបក្រុមហ៊ុនមិនអាចសា​​ងសង់​ជារោងចក្រកែច្នៃបាន។

ប្រភពបន្តថា៖ «តាមពិតកន្លែងនឹងពួកខ្ញុំត្រូវបង្កើតជារោងចក្រទេ ជារោងចក្រកែច្នៃទៅលើសំរាមទេ មិនមែនជាទីលានចាក់សំរាមទេ។ ធម្មតាសំរាមយើងយកទៅចាក់នៅកន្លែងណា ​វាខូចដីកន្លែងនឹងគេអត់យកទៅធ្វើអីបានទេ អញ្ចឹងខាងរដ្ឋក៏ត្រូវមានទីលានឱ្យយើង តែខាងរដ្ឋអត់មានទីលានទេ»។

យ៉ាងនេះក្តី លោក យិន ម៉េងលី ​អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ​និង​ដីធ្លីនៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុក (Adhoc) ឱ្យដឹងថា ការយកដីព្រៃសហគមន៍ធ្វើជាទីលានចាក់សំរាមនេះ នឹងធ្វើឱ្យប្រ​ជា​​​សហគមន៍​លែងមា​ន​ទឹកចិត្ដ​ក្នុងការចូលរួមការពារប្រយោជន៍សាធារណរបស់រដ្ឋ ហើយបើដី​ព្រៃ​សហ​គម​ន៍​​នេះ ត្រូវបានទន្ទ្រានកាន់កាប់ នោះជារូបភាពមួយមិនល្អឡើយ ដែលនាំឱ្យផលជះនេះ មាន​ផលអវិជ្ជ​មាន​ដល់​សហគមន៍​ដទៃទៀតដែរ។

លោកថ្លែងថា​៖ ​«ជាទម្លាប់មួយ ជាផលអវិជ្ជមានមួយដ៏អាក្រក់ សម្រាប់ជាគម្រូដល់សហគមន៍ដទៃទៀត វាធ្វើឱ្យសហគមន៍ សហគមន៍បាក់ទឹកចិត្ដ បាក់ទឹកចិត្ដ លែងនាំគ្នាចូលរួមការពារផលប្រយោ​ជ​ន៍​សហគមន៍ទីមួយ។ ទីពីរ បញ្ហាបន្ដប្ដឹងផ្ដល់ផ្លូវច្បាប់នេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់សហគមន៍ ទីបី ការយកដីនឹងធ្វើឱ្យបាត់ផលប្រយោជន៍ប្រជាពលរដ្ឋ គាត់អត់ទទួលអនុផលព្រៃឈើទៅតាមច្បាប់​ព្រៃឈើ។ អញ្ចឹងធ្វើឱ្យសហគមន៍បាក់ទឹកចិត្ដ ធ្វើឱ្យសហគមន៍ដទៃទៀតលែងមានទឹកចិត្ដក្នុងគាំទ្រកា​រការពារ ធ្វើឱ្យលែងមានការចូលរួមពីមហាជន គឺមិនអាចការពារទ្រព្យសម្បត្ដិសាធារណបានទេ កា​រការពារព្រៃឈើ​លុះត្រាតែមានការចូលរួមយ៉ាងសកម្មណាស់ពីប្រជាពលរដ្ឋ »

បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ ក្រសួងពាក់ព័ន្ធត្រូវចេញមុខការពារប្រជាពលរដ្ឋដែលខិតខំ ក្នុងការការ​ពារ​ដីសហគមន៍ កុំឱ្យមានការប្ដឹងផ្ដល់ផ្នែកផ្លូវច្បាប់ពីបុគ្គលដែលសហគមន៍អះអាងថាបានធ្វើប្លង់​លើ​ដី​សហគមន៍។

លោកបន្តថា៖ «ឥឡូវនេះ ដូចជាមានការប្រឈមនឹងបញ្ហាផ្លូវច្បាប់ អញ្ចឹងក្រសួងហេតុអីបានជា ក្រ​សួ​ង​កសិកម្ម ឬក៏ក្រសួងបរិស្ថានដែលពាក់ព័ន្ធនឹងបញ្ហានឹងនាំគ្នាស្ងាត់ជ្រងំ ហើយទុកឱ្យសហគមន៍ដែ​ល​ការ​ពារ​ផលប្រយោជន៍សាធារណៈ និងបែរជាប្រឈមបញ្ហាតាមផ្លូវច្បាប់ដែលប៉ះពាល់ដល់ជីវភា​ព​រ​ប​ស់ពួកគាត់ ព្រោះគាត់រវល់តែបញ្ហាឡើងចុះតុលាការ មានការព្រួយបារម្ភ ឬក៏រងការគំរាមកំហែងកោះ​ហៅជាញឹកញាប់ពីខាងមន្ដ្រីនគរបាលយុត្ដិធម៌។ ចឹងសូមក្រសួងមេត្តាចេញមុខការពារបញ្ហានេះជា​​ពិសេសអភិបាលខេត្ដ»។

ប្រធានគណៈកម្មការសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ លោក ឃុត ស៊ីនឿន អះអាងថា ប្រសិនដីស​ហ​គ​​មន៍​នេះ ក្លាយជាទីលានចាក់សំរាមពិតប្រាកដមែន សហគមន៍មិនត្រឹម​តែបាត់ប​ង់ធនធា​នធម្ម​ជា​តិ ដ៏សំបូរបែប​ប៉ុណ្ណោះទេ វានឹងរងផលប៉ះពាល់ជាច្រើនទាំងជីវិតមនុស្ស សត្វ និងជីវចម្រុះថែម​ទៀ​ត​​។​ហើ​​​យអ្វីដែលកាន់​តែ​រងគ្រោះ គឺការសាយភាយចេញពីសារធាតុ នៃកាកសំណល់ និងហូរតាមទឹ​កដែ​ល​​​​​នាំទៅដល់ការបំផ្លាញ​ធ្ងន់ធ្ង​រ​​​ជ​ម្រក​ត្រី​ព​ងកូន ព្រៃឈើ សត្វ​ព្រៃ ជាពិសេស​សត្វ​ក​ម្រ និងស​ត្វដែ​ល​​ជិតផុតពូជ៕

អត្ថបទដោយ៖ កញ្ញា គង់ ស្រីរ័ត្ន និងលោក អឹប ខេណែត

អត្ថបទគួរឱ្យចាប់អារម្មណ៍