# Press Start Cambodia ## Posts - [ការ​កំណត់​​​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​​​សម្រាប់​ឆ្នាំ​២០២៦ គឺ​២១០ដុល្លារ​](https://pressstartcambodia.com/the-minimum-wage-figure-for-workers-for-2026-is-210/): រដ្ឋាភិបាល​ បានកំណត់​ប្រាក់ឈ្នួលអប្បបរមា​កម្មករ​​និយោ​ជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងការបូប សម្រា​ប់​​​ឆ្នាំ​២០២៦ គឺ២១០ដុល្លារ​ក្នុង​មួយ​ខែ ដែល​តួលេខ​នេះ​មានការ​កើន​ឡើង​​ ២ដុល្លារ បើធៀបនឹង​ប្រាក់ឈ្នួល​អប្បបរមា​​បច្ចុប្បន្ន។ ​ ប្រកាស​របស់ក្រសួង​ការ​ងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​ស្តីពី «ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយ​នភណ្ឌ កាត់​ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៦» ចុះ​ថ្ងៃទី​១៧ ខែ​កញ្ញា បាន​សម្រេច​បន្ថែម​ទឹក​ប្រាក់​ចំនួន ២ដុល្លារអាមេរិក លើ​ទឹកប្រាក់​ចំនួន ២០៨ដុល្លារ​អាមេរិក ដែល​បាន​កំណត់​ដោយ​​​ក្រុម​ប្រឹក្សា​ប្រាក់​ឈ្នួលអប្បបរមា សម្រាប់ប្រាប់ឈ្នួល​​​កម្មករនិយោជិត​នៅ​ឆ្នាំ​២០២៦។ ប្រកាសដដែលបន្តថា ការកំណត់ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​នេះ នឹងចាប់​ផ្តើមអនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២៦ តទៅ។ ចំណែក​ សេចក្តីជូន​ដំណឹង​របស់​​ក្រុម​ប្រឹក្សាជា​តិ​ប្រាក់​ឈ្នួល​អប្បបរ​មាអា​ណត្តិទី​៤ បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​នេះ ធ្វើ​ឡើង​ក្រោយពីមាន​​​កិច្ច​ប្រជុំ​​​​សរុប​​ចំនួន ២៣​​លើក ​​ដែល​​តំណាង​​​ភាគី​​កម្មក​រ​​និយោ​​ជិត និង​​តំណាង​ភាគី​និយោជក បាន​យល់​ច្បាស់​ពី​ស្ថាន​ភាព​​នៃ​ផល​​ប៉ះ​ពាល់​ ដែល​អាច​កើត​មាន​ឡើង​ ដោយ​សារ​ការ​កំណត់​ពន្ធ​គយ​បដិការ​របស់​សហរដ្ឋ​អាមេរិក ភាព​ប្រកួត​​ប្រជែង និង​ស្ថាន​ភាព​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុជា ធៀប​នឹង​បណ្តា​ប្រទេស​​មួយ​ចំ​នួន និង​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​ទីផ្សារ​ការ​ងារ សម្រាប់​ឆ្នាំ២​០២៥ និង​ឆ្នាំ​២០២៦។ ប្រភពដដែល​បន្តថា ​តំណាង​ភាគី​និយោជ​ក បាន​ស្នើ​សុំរដ្ឋាភិបាល ​​រក្សា​​តួលេខ​​ប្រាក់​​ឈ្នួលនៅ​​​​​​ដដែល ខណៈ​តំណាង​ភាគី​កម្មករ​និយោជិត​ ក៏​មិន​ជំទាស់​នឹង​សំណើ​នេះ និង​ស្នើ​សុំ​រាជ​រដ្ឋា​ភិបាល​ ពិនិត្យ​លទ្ធ​ភាព​បន្ថែម លើ​សំណើរ​បស់​តំណាង​ភាគី​និយោ​ជក ស្រប​ទៅ​តាម​បទប្ប​ញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា។ បន្ទាប់ពិនិត្យ​ និង​ពិភាក្សា​ជាមួយភាគីពាក់ព័ន្ធ​រួច​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បានបន្ថែម ២​ដុល្លារ ទៅ​លើ​ប្រាក់​ឈ្នួល​គោល ២០៨ដុល្លារ ​បូករួម​​ជា​មួយនឹង​​អត្ថប្រយោជន៍ផ្សេង​ៗ ដែល​​​កម្មករ​អាច​ទទួល​បានប្រាក់ឈ្នួល ចន្លោះពី​ ២២៧ដុល្លារ ទៅ​​ ២៣៨​ដុល្លារ​ក្នុងមួយខែ។ យ៉ាងណា កម្មការិនី យ៉ោម លក្ខិនេ អាយុ ៣៨ឆ្នាំ បម្រើការនៅរោង​ចក្រ​ស្បែកជើង ជេអេដាប់បែលយូ (JAW) ស្ថិត​​ក្នុងសង្កាត់​គោករកា ខណ្ឌព្រែក​ព្នៅ​ រាជធានីភ្នំពេញ​ បង្ហាញ​ការខក​ចិត្ត​ចំពោះ​ការ​ដំឡើង​​ប្រាក់​ឈ្នួល​អប្បបរមាត្រឹម​ ២ដុល្លារ ពី​លើ​ប្រាក់​ឈ្នួល​គោល ២០៨​ដុល្លារ ព្រោះចំនួន​​ប្រាក់ឈ្នួល​នេះ មិនអាចផ្គត់ផ្គង់​ជីវភាពប្រចាំថ្ងៃបានឡើយ។​ កញ្ញាថា៖ «អ្វីដែលបងអស់សង្ឃឹមត្រង់ថា ម៉េចបានជាគាត់អត់មើល[បញ្ហារបស់]កម្មករចឹង គាត់ឲ្យ ២ដុល្លាមកដូចតែអត់ឲ្យដដែលហ្នឹង។​ ២ដុល្លាហ្នឹង​ឥវ៉ាន់​វា​មិន​ចុះ​ថោក​ទេ […] - [ក្រសួងណែនាំ​អ្នក​ប្រើ​ប្រាស់​​ឱ្យ​​ប្រុងប្រយ័ត្ន​ បន្ទាប់ពី​​រកឃើញ​សារធាតុគី​មី​ក្នុង​ផលិត​​ផល​ Love Riya](https://pressstartcambodia.com/the-ministry-of-commerce-urges-consumers-to-exercise-caution-and-choose-only-products-that-are-legally-registered-and-safe-following-the-discovery-of-hazardous-substances-in-health-supplements-and-cos/): ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​​​ជ្រើសរើស​​ផលិតផលណា​ ​ដែល​មានការ​​ចុះបញ្ជី​ស្របច្បាប់និង​ប្រកប​ដោយ​សុវត្ថិភាព​ បន្ទាប់​​​ពី​​រក​ឃើញ​សារធាតុ​ដែល​អាច​បង្ក​គ្រោះថ្នាក់នៅក្នុង​ផលិត​ផល​បំប៉ន​សុខភាព​និង​គ្រឿង​សម្អាង​របស់​ក្រុម​ហ៊ុន​ Love Riya Co. LTD។​ - [សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​​ពី​បទ​ក្បត់​ជាតិ​លើ​អ្នក​សារ​ព័ត៌​មាន​ពីរ​​រូប](https://pressstartcambodia.com/civil-society-concerned-over-treason-charges-against-two-journalists/): ស្ថាប័ន​សារ​ព័ត៌​មាន និង​អង្គ​ការ​សង្គម​ស៊ីវិលមកពី​ ០៩​ស្ថាប័ន បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​​ពីបទ​ក្បត់​ជាតិ​ លើ​អ្នក​សារ​ព័ត៌​មាន​អនឡាញ​​ ០២​រូប ជុំវិញ​ការ​បង្ហោះនៅ​​លើ​បណ្តាញ​សង្គម​អំពី​តំបន់​ព្រំដែន​កម្ពុជា-ថៃ។ អ្នកសារព័ត៌មានអនឡាញទាំងពីររូប រួមមាន​ លោក ផន សុភាព នៃ​ស្ថាប័ន​បាត់​​ដំបង​ប៉ុស្តិ៍អន​ឡាញ និង​លោក ភាព ភារ៉ា នៃស្ថាប័ន​សារព័ត៌មា​ន​ធីអេស​ភីធី​វី​អន​ឡាញ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣​១ ខែកក្កដា ក្នុងខេត្តតាមព្រំដែន​ដែល​កំពុង​មាន​ភាព​តាន​តឹង​ជាមួយ​ភាគីថៃ។ បន្ទាប់មក ពួកគេ​ត្រូវ​បាន​​​តុលាការ​​ខេត្ត​​សៀម​​រាប សម្រេច​​ចោទ​ប្រកាន់​ពី​បទ “ប្រគល់ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មាន​ជាអាទិ៍ ដែល​អាច​ឲ្យអ​ន្តរាយ​ការ​ការ​ពារ​ជាតិ” តាម​មាត្រា៤​៤៥​ នៃក្រម​ព្រហ្មទ​ណ្ឌ​។ សេច​ក្តីថ្លែងការណ៍​​រួម​ចុះថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០២៥​ របស់​​​ស្ថាប័ន​​​ព័​ត៌​​មាន​ និង​​​អង្គការសង្គម​ស៊ីវិល​​ចំនួន​៩ ដែល​មាន​ដូចជា ខេមបូចា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ស្ថាប័នPrachatai នៅប្រទេស​ថៃ និង​សមាគម​អ្នកសារព័ត៌មាន​ទីម័រ​ខាង​កើតជាដើមនោះ បានបង្ហាញ​ក្តី​ព្រួ​យបា​រម្ភ​អំពី​ការ​រឹត​ត្បិត​សេរីភាព​សារ​ព័ត៌​មាន ក្រោយ​មានការ​ចាប់ខ្លួន និង​កា​រចោទពីបទក្បត់ជាតិ ទៅលើ​អ្នកសារព័ត៌មាន​ទាំងពីរ​រូបនេះ។ សេចក្តីថ្លែងការណ៍រួម​ដដែល យល់​ថា៖ «ការ​ចាប់​ខ្លួន និង​​កា​រ​​ចោទ​​ប្រ​កាន់​​​អ្នក​សារព័ត៌​​មាន​ នៅ​ពេល​​ដែល​ពួកគេ​ចូល​រួម​បំពេញ​ភារកិច្ច​ការ​ងារ​ ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សាធារណ​ជន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ហើយ​បង្កឱ្យ​មាន​ការ​ភ័យ​ខ្លាច​​ចំពោះ​ការ​តប​ត​បែប​នេះ ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​​ផ្សេង​ទៀត​​ដែល​មាន​បំណង​រាយ​ការណ៍​ពី​តំបន់​ព្រំ​ដែន»។ ករណីនេះ ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងនោះ បាន​ទទូចឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដោះលែងអ្នកសារព័ត៌មានទាំងពីររូបជាបន្ទាន់ និងទម្លាក់ការចោទប្រកាន់ទាំងអស់ពីពួកគេ។ មួយ​វិញទៀត ពួកគេ​បាន​អំពាវនាវ​ដល់​​​អាជ្ញាធរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ ចំពោះតំបន់ណាដែលហាមឃាត់​សម្រាប់ការរាយការណ៍ព័ត៌មាន ជាពិសេសតំបន់ជម្លោះនៅតាមបន្ទាត់ព្រំដែន ដើម្បីឲ្យ​អ្ន​កសា​រព័​ត៌មា​ន​អាច​អនុវត្ត​ភារ​កិច្ច​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ដាក់​ទណ្ឌ​កម្ម។ លោក ណុប វី ប្រធានសមាគមអ្នក​សារព័ត៌មានកម្ពុជា (ខេមបូចា) មានប្រសាសន៍​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា​ថា លោក​ចង់​ឃើញ​រាជ​រដ្ឋាភិ​បាល ក៏​ដូច​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច បញ្ជាក់​ឲ្យបាន​ច្បាស់​លាស់​នូវ​ទីតាំង​ណា​ដែល​ហាម​ឃាត់​មិន​ឲ្យចូ​ល​ថត​ផ្សព្វ​ផ្សាយ ដើម្បី​ជៀស​វាង​ការ​ថ្លោះ​ធ្លោយ​ណា​មួយ​កើត​ឡើង ពេល​ផ្សព្វ​ផ្សាយ​ព័ត៌​មាន។ បើតាមលោក ណុប វី បើសិន​ជា​អ្នក​សារ​ព័ត៌មាន​បាន​ដឹង​ពី​ទីតាំង​ច្បាស់​លាស់​ ដែល​ត្រូវ​បាន​កំណត់​មិន​ឲ្យ​អ្នក​សារព័ត៌​មាន​ចូល​ថត​ផ្សព្វ​ផ្សាយ នោះ​អ្នក​សារព័ត៌មាន​នឹង​មិន​ចូល​ទៅ​នោះ​ទេ។ លោកមានប្រសាសន៍ថា៖ «ចំពោះរឿង​ទាក់​ទង​នឹង​ការ​បញ្ជាក់​អំពី​ទីតាំង​ហាម​ឃាត់​ឲ្យ​បានច្បាស់​ហ្នឹង​​ វាមាន​ប្រយោជន៍​ច្រើន​ណាស់ ពីព្រោះ​មែន​ទែន​ទៅ​បើសិ​ន​ជាអ្ន​ក​សារ​ព័ត៌​មាន គាត់​បាន​ដឹង​ថា​ទីណា​ជាតំបន់​ ដែលមានការហាមឃាត់មិនឲ្យចូលទៅយកព័ត៌មាន ឬក៏មិនឲ្យថតរូបភាព ឬថតវីដេអូអីផ្សេងៗ គឺពួកគាត់អាចថាមិនហ៊ានចូលទេ ដោយសារយើងដឹ​ង​ហើយ​​ស្ថាន​ភាព​នៃ​ជម្លោះ​ប្រដាប់​អាវុធ ដូច្នេះ​សន្តិ​សុខ និង​សុវ​ត្ថិ​ភាព​អ្នក​សារ​ហ្នឹង​ ជា​រឿងមួយ​ដែល​ចាំបាច់ ”។ ចំពោះ​ការចោទប្រកាន់អ្នកសារព័ត៌មានអនឡាញទាំងពីររូបនោះ​ លោក ណុប វី ស្នើដល់​រដ្ឋាភិបាល​ ក៏ដូច​ជា​​ស្ថាប័ន​​​​តុលាការ […] - [សមត្ថកិច្ចខេត្តព្រះសីហនុ​​ឃាត់ខ្លួន​មនុស្ស​ជិត​៥០នាក់ ក្នុងករណីផ្ទុះអាវុធ​រវាង​ជន​ជាតិ​​ចិន​​២ក្រុម](https://pressstartcambodia.com/preah-sihanouk-provincial-authorities-arrest-nearly-50-people-in-connection-with-a-gunfight-between-two-groups-of-chinese-nationals/): សមត្ថកិច្ចខេត្តព្រះសីហនុ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន នេប៉ាល់ និង​ខ្មែរសរុបជិត ៥០នាក់ ក្នុង​​​ករណី​ផ្ទុះអា​វុធ​រវាងជនជាតិចិន​២ក្រុម នៅហាងបាយមួយ​កន្លែង ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខណៈហេតុការណ៍នេះ ​បាន​បង្ក​នូវកា​រភ័យខ្លាចជាថ្មីទៀត​សម្រាប់​ពលរដ្ឋរស់​​​នៅទីនោះ។​ តាមរយៈទំព័រហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញផ្សាយថ្ងៃទី១២ ខែកញ្ញានេះ ​បានឱ្យដឹង​ថា សមត្ថកិច្ចចម្រុះ​បាន​ចុះប​ង្ក្រាប​ករ​ណី​ផ្ទុះ​អាវុធ​ រវាង​ជន​ជាតិ​ចិន​២ក្រុម នៅហាង​បាយ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត​ព្រះ​សីហនុ បន្ទាប់​ពី​ពលរដ្ឋ​រាយការណ៍​ករណី​នេះ​ ទៅកា​ន់​សមត្ថ​កិច្ច​​​កាលពី​​ម៉ោង២២យប់ ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៥។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ដំបូង​សមត្ថកិច្ច​បានឃាត់ខ្លួនបានជនសង្ស័យ​ជនជាតិចិន បាន១៤នាក់ (ស្ត្រីម្នាក់)។ ក្រោយ​មក​ កម្លាំង​ជំនាញ​បាន​បន្ត​ស្រាវ​ជ្រាវ​ជាបន្ត​បន្ទាប់ និង​បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន​ ៤៧នាក់ (​ស្ត្រី៥នាក់) ដែលក្នុង​មាន​ជនជាតិ​ចិន ៣៥​នាក់ ជនជាតិ​នេប៉ាល់ ៤នាក់ និងខ្មែរ ៨នាក់។ ប្រភពបន្ត៖ «ចំពោះមូលហេតុ ករ​ណី​ផ្ទុះអា​វុធ​ខាង​លើ សមត្ថកិច្ច​កំពុង​សាក​សួរ និង​ស្រាវ​ជ្រាវ​។ ករណី​ខាង​លើ​នេះ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​អយ្យការអមសាលា​ដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់»។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា សមត្ថកិច្ចបានដកហូតវត្ថុតាងពីករណីនេះ ដូច​ជា អាវុធវែង ២ដើម និង​អាវុធខ្លី ១១ដើម គ្រាប់ជាច្រើនគ្រាប់ ម្សៅសដែលសង្ស័យ​ជាសារធាតុញៀនមួយចំនួន ព្រមទាំងរថយន្តចំនួន ៥គ្រឿង។ ស្នងការ​នៃ​ស្នងការ​ដ្ឋាននគរបាល​ខេត្តព្រះសីហនុ លោក​ ស រដ្ឋា បាន​បដិសេធអត្ថាធិប្បាយ​បន្ថែមជុំវិញករណី​នេះ។​ ប្រជា​ពលរដ្ឋម្នាក់រស់​នៅខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា អ្នក​ស្រី​មានការ​ព្រួយ​បារម្ភ​​នៅ​ពេល​ដែល​មាន​ករណី​ផ្ទុះ​អាវុធ​ដែល​បង្កឡើង​ដោយជនជាតិ​ចិន​ កើត​ឡើ​ង​​នៅ​ក្នុងតំបន់​ដែល​គាត់​រស់​នៅ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ពលរដ្ឋ​ស្លូត​ត្រង់។ អ្នកស្រីថា៖ «នៅពេលដែលមានបញ្ហាផ្ទុះអាវុធអី គឺយើងព្រួយបារម្ភណាស់ ព្រោះអាវុធវាអត់មាន​ភ្នែកទេ វាអត់ដឹងថាអ្នកណាមិត្តអ្នកណាសត្រូវទេ ហើយអ្នកណាបាញ់ចេញពីកន្លែងណាទៅកន្លែងណា ទោះបីជាយើងមិនពាក់ព័ន្ធជាមួយករណី​ហ្នឹង ក៏វាអាចរត់មករកយើងដែលជាអ្នកអត់ដឹងអីដែរ ហើយដែលពេល​ណា​មានគ្រោះថ្នាក់មានអីបញ្ហាឡើង វាអាចបើវាធ្ងន់ធ្ងរវាអាចបាត់បង់ជីវិត បើវាតិចតួចទេវារបួសស្នាម»។ អ្នកស្រី ជៀប សុធារី សាទរដែលសមត្ថកិច្ចបង្ក្រាបបាននូវករណីផ្ទុះអាវុធនេះ ហើយអ្នកស្រីសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ​ដាក់​ទោស​ជន​បង្ក​ទៅ​តាម​ច្បាប់ ដោយ​គ្មាន​ការ​អនុ​គ្រោះ ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព។ កញ្ញា សឿង ណារី អាយុ២៨ឆ្នាំ​​ រស់​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ […] - [អង្គការចំនួន៨ រកឃើញបឋម​​​​ពី​​ផល​​​ប៉ះ​​ពាល់​​​នៃ​​សារធាតុ​គីមី​​​​ដែល​បង្ក​ដោយ​ភាគី​​ថៃ](https://pressstartcambodia.com/eight-organizations-make-preliminary-findings-on-the-effects-of-chemicals-released-by-thailand/): អង្គការសង្គមស៊ីវិល​ចំនួន​៨​ នៅ​កម្ពុជា រក​ឃើញបឋម​​​ពី​ផល​ប៉ះ​ពាល់នៃ​សារធាតុ​ពុល​​​ដែល​ភាគី​​ថៃ​​បាន​​បាញ់​​​ដោយ​​យន្ត​​ហោះ និង​យន្តហោះគ្មាន​មនុស្ស​បើក​(ដ្រូន) ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ព្រំដែនរវាងកម្ពុជា​-ថៃ ​ដែល​បង្ក​ហានិភ័យ​ដល់​សហគមន៍ និ​ងបរិស្ថាន​នៅ​តាមតំបន់​ព្រំដែន។​ ការរកឃើញនេះ គឺបន្ទាប់ពីក្រុមអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកជំនាញមួយចំនួន បានចុះវាយតម្លៃរហ័ស​​រយៈ​ពេល​៤ថ្ងៃ ចាប់​​ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមព្រំដែនកម្ពុជា-ថៃ នាខេត្តព្រះវិហារ និងឧត្តរមានជ័យជាដើម ដើម្បីរកផលប៉ះពាល់លើបរិស្ថាន នៃការប្រើអាវុធគីមីពីសំណាក់ភាគី​ថៃ។ ​​សេចក្តីថ្លែងការណ៍ ស្តីពី «ការ​រក​ឃើញ​បឋម​ការប៉ាន់ប្រមាណ​រហ័ស​លើ​ផល​ប៉ះពាល់​នៃ​សារធាតុ​ពុល​ នៅ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា(កក្កដា-កញ្ញា ២០២៥)​» ចេញផ្សាយនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិល ចំនួន​៨ រួមមាន​ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា និងសហពន្ធ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)​ជា​ដើម បានរកឃើញថា មាន​​​សារធាតុគីមី​​ពុលដែល​បង្កហានិភ័យជា​បន្តបន្ទាប់ ដល់​សហគមន៍នៅតាមតំបន់​ព្រំដែន ដែលសារធាតុគីមីពុលទាំងនោះ ត្រូវបានប្រើក្នុងអំឡុងពេលជម្លោះ។ សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា​៖«បទ​សម្ភាសន៍​ជាមួយ​ទាហាន​កម្ពុជា និង​អ្នក​ភូមិ​ជួរ​មុខ​បានឃើញ​ថា ផ្សែងពុលដែលបង្កគ្រោះថ្នាក់ ត្រូវបានបាញ់ដោយយន្តហោះ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ក្នុងអំឡុងពេលប៉ះទង្គិចគ្នា និងសូម្បីតែក្រោយកិច្ចព្រមព្រៀងឈប់បាញ់។ ពួកគេបានបង្ហាញរោគសញ្ញា​រួមមាន ការពិបាក​ដកដង្ហើម បំពង់កស្ងួត ខ្សោយកម្លាំង ឈឺក្បាល និងសញ្ញាអាច​ឱ្យ​ខូច​ខាត​សួត។ កំណត់​ត្រា​វេជ្ជសាស្ត្រដែលទទួលបានដោយក្រុមវាយតម្លៃបានបញ្ជាក់ថា រោគសញ្ញាមួយចំនួននេះ មាននៅ​ក្នុងអ្នកជំងឺដែលជាទាហាន និងអ្នកភូមិ»។ ប្រភពដដែល ឱ្យដឹងទៀត​ថា នៅក្បែរសមរភូមិតាមបណ្តោយជួរភ្នំដងរ៉ែក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួមមាន ភូមិឈើទាលគង ក្បែរប្រាសាទព្រះវិហារ ភូមិថ្មដូន ភូមិហនុមាន និងភូមិតាមន្ត(តាមាន់ ) ក្បែរប្រាសាទ មានករណីសត្វចិញ្ចឹមរបស់ពលរដ្ឋ និងបក្សីបានងាប់។ សត្វចិញ្ចឹមរបស់ពលរដ្ឋនៅទីនោះ ដូចជា​ជ្រូកជាដើមដែលនៅរស់ គឺសត្វទាំងនោះមានជំងឺធ្ងន់ធ្ងរ​ ឯដំណាំ និងដើម​ឈើហូប​ផ្លែមួ​យ​ចំនួន​ប្រែទៅ​ជា​ពណ៌​ប្រផេះ និង​ខ្លះ​ទៀត​មាន​ពណ៌​ក្រហម និងមិ​ន​មាន​សុខ​ភាព​ល្អ។ លោក ​រស់ សុដ្ឋា ​ប្រធាន​អង្គការសម្ព័ន្ធ​ភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC បានបង្ហាញការ​ព្រួយបារម្ភជាច្រើនទាក់ទង​នឹងបញ្ហាផ្សែងពុលនេះ ដែលនៅតែបន្ត និងបានរំខានដល់សុខភាពពលរដ្ឋ នៅតំបន់ជិតព្រំដែន​នោះ។ លោកក៏ស្នើឱ្យអង្គការដែលពាក់ព័ន្ធ និងរដ្ឋាភិបាល បន្ត​​ជំរុញ​ឱ្យ​​ភាគីថៃឱ្យ​បញ្ឈប់​​ទង្វើ​រំលោភ​​បទ​ឈប់បាញ់​នានា​ផង​ដែរ។ លោកថា៖«ទីមួយ យើងព្រួយបារម្ភអំពីផលប៉ះពាល់បន្ត ដោយសារការបាញ់ផ្សែងពុលហ្នឹងវានៅធ្វើបន្តវាមិន​ទាន់ឈប់ តាមសាក្សីប្រជាពលរដ្ឋគេថាការបាញ់ផ្សែងនៅបន្ត ហើយផ្សែងហ្នឹងវាធ្វើឱ្យមានមន្តរាយដល់​មនុស្សជាតិ និងបរិស្ថាន សត្វស្រុក […] - [សមាជិកបក្សប្រឆាំង៣នាក់ ត្រូវបានចាប់ខ្លួន​ពាក់ព័ន្ធនឹងបទក្បត់ជាតិ និងញុះញង់](https://pressstartcambodia.com/3-opposition-party-members-arrested-on-charges-of-treason-and-incitement/): អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង អះអាងថា មានសកម្មជននយោបាយចំនួន ៣នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​ឃុំខ្លួ​ន​នៅ​ពន្ធនាគារ​បណ្ដោះ​អាសន្ន ពាក់​ព័ន្ធ​នឹងបទ ក្បត់​ជាតិ និង​ញុះ​ញង់។ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយអត្ថបទខ្លី​មួយ​ នៅល្ងាចថ្ងៃទី០៩ ខែកញ្ញាថា សមាជិកបក្សប្រឆាំងចំនួន៣នាក់ ក្នុងនោះមួយរូប នៅខេត្តបន្ទាយមានជ័យ និងពីរនាក់ទៀត នៅខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៥ ខែកញ្ញា។ អង្គការលីកាដូ​ បន្តថា​ លោក ចាន់ ជាតិ សកម្មជនបក្សឆន្ទៈខ្មែរ នៅខេត្តបន្ទាយមានជ័យ ត្រូវបានចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការ​ពារ​​ជាតិ» តាមបញ្ញតិ្តមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ដោយបទចោទនេះ ស្ថិតក្នុងចំណោមបទចោទពាក់ព័ន្ធនឹងអំពើ ក្បត់ជាតិ។ លោក ចាន់ ជាតិ អាចប្រឈមមុខជាប់ពន្ធនាគារ លើ​​បទចោទ​ពី អំពើ​ក្បត់​ជាតិ​ ពី ៧ឆ្នាំ ទៅ១៥ឆ្នាំ ប្រសិន​បើលោកត្រូវបានផ្តន្តាទោស។ លីកាដូ អះអាងថា ការចាប់ខ្លួនលោក ចាន់ ជាតិ ធ្វើឡើងក្រោយពេលដែលលោកបានទៅ ថតរូប និងវីដេអូ នៅព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​​​មានជ័យ។ បច្ចុប្បន្ននេះ លោក ចាន់​ ជាតិ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ​ខេត្តបន្ទាយមានជ័យ។ លីកាដូ បន្តទៀតថា ចំពោះសកម្មជនគណបក្សប្រឆាំងនៅខេត្តកំពង់ស្ពឺ ចំនួន ​ពីររូបទៀត គឺលោក វ៉ន ឡាង ជំទប់ទី២ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ កូតាបក្សភ្លើងទៀន និងលោក ហែម ហឿន សមាជិកក្រុមប្រឹក្សាស្រុកឱរ៉ាល់ កូតាបក្សឆន្ទៈខ្មែរ ក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី​៥ ខែកញ្ញា។ អ្នកទាំងពីរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់»។ លីកាដូ បន្តអះអាងថា លោក ហែម ហឿន ត្រូវបានចាប់ខ្លួន ក្រោយពីលោកបានផ្តល់ព័ត៌មានពីការចាប់ខ្លួនលោក វ៉ន ឡាង ទៅកាន់ក្រុមការងារគណបក្សឆន្ទៈខ្មែរ។ […] - [បទយកការណ៍៖ កម្មករកម្មការិនី​​រំពឹង​ថានឹង​មានការ​​ដំឡើង​ប្រាក់ឈ្នួល​​គោលនៅឆ្នាំ​២០២៦​ ​ដើម្បី​​សម្រួល​​ដល់​ជីវភាព​ពួកគេ](https://pressstartcambodia.com/workers-expect-a-base-wage-increase-in-2026-to-improve-their-living-conditions/): នាវេលាម៉ោង១២ថ្ងៃត្រង់ ជាពេលសម្រាក​​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ គេ​សង្កេតឃើញ​មនុស្ស​ម្នា​ជាច្រើន​បាន​​ចេញពីកន្លែងធ្វើការ​ ក្នុងនោះក៏មានកម្មករ​-កម្មការិនី​​ធ្វើ​ការ​នៅ​រោង​ចក្រ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​​​មួយចំនួន ​ក្នុង​​ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ​ផង​ដែរ​។ កម្មករ​-កម្មការិនីទាំងនោះ បាន​រូត​រះដើរចេញពីបរិវេណ​រោង​​ចក្រ ​​តម្រង់ទៅកាន់​តូប​​លក់​​អាហារ​ ដែលលក់​នៅ​ក្បែរនោះ និ​ងខ្លះ​ទៀត​បាន​ទៅ​ទទួល​ទាន​បាយ និ​ងបាន​សម្រាក​នៅផ្ទះ មុននឹង​បន្ត​ការ​ងារ​នា​ពេល​រសៀល​ទៀត​។ កំពុងទិញ​អាហារ​ថ្ងៃត្រង់ នៅមុខ​រោង​ចក្រ​ស្បែកជើង ជេអេដាប់បែលយូ (JAW) ស្ថិត​​ក្នុងសង្កាត់​​​គោក​រកា កម្មការិនី យ៉ោម លក្ខិនេ អាយុ ៣៨ឆ្នាំ ដែលធ្វើការនៅទីនោះរយៈពេល ៥ឆ្នាំ​មក​ហើយនោះ បានឱ្យដឹងថា កញ្ញាបានចំណាយលុយចំនួន ៥០០០៛ សម្រាប់អាហារ​មួយ​ពេល ដែល​តម្លៃអាហារ​​​ប៉ុណ្ណេះ គឺ​ពុំ​សូវ​មាន​ជីវជាតិ​នោះ​ទេ។ កញ្ញាបន្តថា ក្នុង​ឆ្នាំ​២០២៥នេះ ប្រាក់ឈ្នួលអប្បបរមា​សម្រាប់កម្មករនិយោជិត​នៃវិស័យវាយន​ភណ្ឌ​​​កាត់​ដេរ ផលិតស្បែកជើង និង​ផលិតផលធ្វើដំណើរនិង​កាបូប​ មាន​ចំនួន ២០៨ដុល្លារ​ក្នុ​ង​​​​មួយខែ ហើយ​ប្រសិន​បើ​កម្មករ​​ធ្វើការ​ថែម​ម៉ោង អាច​នឹង​​ទទួលបានប្រាក់ឈ្នួលចន្លោះពី៣០០ ទៅ ៣២០ ដុល្លារ ដែល​ចំនួន​នេះ សម្រាប់គាត់ គឺមិន​អាច​ចំណាយគ្រប់គ្រាន់​សម្រាប់ជីវភាពនោះទេ។ លក្ខិនេ បានឱ្យដឹងថា ក្រៅពីការ​ចំណាយទៅលើ​ម្ហូបអាហារ កញ្ញាក៏ត្រូវ​ចំណាយ​ទៅលើថ្លៃ​​​ផ្ទះជួល​ ថ្លៃទឹកភ្លើង និង​ចំណាយផ្សេងៗ ខណៈដែល​កញ្ញា​ក៏មាន​ជាប់បំណុលធនាគារ​ដែល​ត្រូវ​បង់​សងប្រចាំ​ខែ​ផង​ដែរ​។ ​ ក្នុងដៃកាន់បានមួយកញ្ចប់ និង​ម្ហូប​មួយ​ប្រអប់ កម្មការិនី លក្ខិនេ ​​និយាយ​​​ថា៖ «ប្រាក់ខែយើងទាបពេក ចឹង​បង​មិន​ហ៊ាន​ញុំា​ឆ្ងាញ់​ទេ​ បាន​តែ​បាយ​ម្ហូប​មុខ​រោង​ចក្រ​ម្ហូប ២០០០រៀល​ បាយ១០០០រៀល​ បើ​ហ៊ាន​តែ​ញុំា​លើស​​ហ្នឹង​ដឹង​តែ​ពិបាក​ខ្លាំង​ហើយ​ញុំា​ចឹង​ផង នៅ​មាន​ពេល​ខ្លះ​ចង​ការ​លុយគេចាយផង។ ចឹង​ហើយ​ទីមួយ​ ពេល​ទិញ​ម្ហូប​​អាហារ​អី​ វា​ថ្លៃ​ចឹង យើង​ទិញ​តែ​លើ​រទេះ​បន្លែ​ តែ​វា​សល់​[លុយ​ខ្លះ] អីចឹង​ណា បើ​ត្រី​សាច់​​អីរឹត​តែ​មិន​សូវ​ហ៊ាន​ទិញ​ច្រើន​ទៀត​ហើយ ទិញ​តែ​ ៥០០០រៀល អីនិង​ហូប​ពីរ​ពេល​អី ហើយ​បើនិ​យាយ​​​ពី​របស់​ប្រើ​ប្រាស់វិញ​ បើ​មិន​ចាំបាច់​គឺ​មិន​ហ៊ាន​ទិញ​ទេ ហើយ​មុន​និង​ធ្វើអី​ ឬច​ង់ទិ​ញ​អីមួយ​ គឺ​គិត​គូរ​ច្រើន​ណាស់​ ខ្លាច​អត់​​លុយ​ចាយ​ដល់ខែ​ខ្ចី​គេ​ច្រើន​ពេក ខ្លាចបើកលុយមកសងគេមិនគ្រប់គេ»។ ករណីនេះ កម្មការិនី​​ លក្ខិនេ បានស្នើ​ដល់​រដ្ឋាភិបាល​ជួយ​សម្របសម្រួល​ធ្វើយ៉ាងណា ឱ្យ​ការ​ចរចា​​​ប្រាក់ឈ្នួល​ក្នុង​ឆ្នាំ​២០២៦ បានឡើងដល់ ២១៨ដុល្លារ​​ ដើម្បីឱ្យជីវភាព​កម្មករ-​កម្មការិនី​មានភាពប្រសើរជាងបច្ចុប្បន្ន ខណៈតម្លៃ​ទំនិញ​លើទីផ្សារ​ខ្ពស់​ ហើយ​ថ្លៃ​ផ្ទះជួលក៏​អាចនឹង​មានការ​ឡើងទៅតាម​ប្រាក់ឈ្នួល​ផង​ដែរ។​​ កញ្ញាថា៖ «[បើប្រាក់ខែគោលឡើង]បាន១០ដុល្លារពីលើហ្នឹងល្អ បើឡើងបាន១០ដុល្លារ ថ្លៃផ្ទះឡើង​៥ដុល្លារ​យើងនៅសល់៥ដុល្លារ ថ្លៃម្ហូបតិចតួចអីយើងអាចសល់​បាន២ទៅ៣ដុល្លារដែរ វាគួបផ្សំនឹងការសន្សំរបស់ពួកយើង ចុះបើឡើងតែ៤ដុល្លារ […] - [កម្ពុជា​​​ស្នើ​ឱ្យ​ចិន ម៉ាឡេ​ស៊ី និង​អគ្គ​លេខា​ធិការ​UN ជួយ​​អន្ត​រាគមន៍​ឱ្យ​​​ថៃ​​គោរព​​បទ​ឈប់​បាញ់](https://pressstartcambodia.com/cambodia-asks-china-malaysia-and-un-secretary-general-to-help-intervene-to-get-thailand-to-respect-ceasefire/): នាយករដ្ឋមន្ត្រីកម្ពុជា ស្នើ​ដល់​​​ប្រទេស​ចិន ម៉ាឡេស៊ី និង​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជាជាតិ(UN) ជួយ​​អន្តរាគមន៍​ឱ្យ​ថៃ​គោរព​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញ​លេញ ដោយ​បញ្ឈប់​ការ​ពង្រីក​តំបន់​ជម្លោះ និង​បណ្ដេញ​ពលរដ្ឋ​ស៊ីវិល​ដោយ​បង្ខំ តាម​រយៈយន្តការតាម​ដានដោយភាគីទីបី និងត្រូវដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ។ យោងតាមសេចប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី០៤ ខែកញ្ញា ឱ្យដឹងថា អំឡុងពេល​កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុង​ជំនួបជាមួយប្រធានា​ធិបតី​ចិន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយ​បាន​ស្នើ​សុំឱ្យ​មាន​កិច្ច​អន្តរា​គមន៍ ដើម្បីជំ​រុញ​ឱ្យ​មាន​ការ​អនុវត្ត​​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព និង​ពេញ​លេញនូវ​បទ​ឈប់បាញ់ តាម​រយៈ​យន្តការ​តាម​ដាន​ដោយ​ភាគី​ទីបី ដោះ​ស្រាយ​បញ្ហា​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរ​ជាតិ និង​បញ្ឈប់​ការ​ពង្រីក​តំបន់​ជម្លោះ ការ​ប្រើ​យោធា​កាន់​កាប់​ខុស​ច្បាប់ និងការបណ្ដេញពលរដ្ឋស៊ីវិលដោយបង្ខំពីតំបន់ដែលបានរស់នៅច្រើនឆ្នាំមកហើយ។ ប្រភពដដែលបន្តថា អាជ្ញាធរ​ខេត្ត​ខ្មែរ ក៏​បាន​ប្រាប់​អភិបាល​ខេត្ត​ថៃ  ឱ្យ​រក្សា​ស្ថាន​ការណ៍​ព្រំដែន​នៅ​ដដែល ដោយ​ទុក​ការ​វាស់​វែង​កំណត់​បន្ទាត់​ព្រំដែន ទៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ចំណែក ​រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏​បាន​​ផ្ញើ​លិខិត​​ទៅ​អភិបាល​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ចុះ​ថ្ងៃ​​​ទី​០២ ខែកញ្ញា ឆ្នាំ២០២៥ ដោយលើកឡើង​ថា​ ការវាស់វែងបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ គឺស្ថិតក្រោមគណៈ​កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលស្រប​តាមកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការព្រំដែន កាលពីខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការ​យោគយល់គ្នាស្ដីពីការវាស់វែង ខណ្ឌសីម៉ាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ ឬហៅថា MOU ឆ្នាំ២០០០។​ លិខិតដដែល​ អះអាងថា ការធ្វើសកម្មភាពដោយឯកតោភាគី ប៉ះពាល់ដល់ពលរដ្ឋកំពុងរស់នៅ​ និងអាស្រ័យ​ផលក្នុងតំបន់នោះ ជាការរំលោភលើ MOU ឆ្នាំ២០០០ និង​កិច្ចព្រមព្រៀងបទឈប់​បាញ់​រវាងកម្ពុជាថៃ នាថ្ងៃទី២៨ ខែកក្កដា ២០២៥ រួមទាំងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈ​កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថ្ងៃទី០៧ខែសីហា។ លិខិតរដ្ឋបាលខេត្តបន្ទាយមានជ័យ និយាយថា៖ «ខ្ញុំសូមស្នើឱ្យឯកឧត្តម រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនកំពុងរស់នៅនាពេលបច្ចុប្បន្ន ហើយទុកកិច្ចការនេះជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ»។ លិខិតរបស់អភិបាលខេត្តខ្មែរនេះ ធ្វើឡើងដោយឆ្លើយតបនឹងអភិបាលខេត្តស្រះកែវ Parinya Phothisat កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលបានផ្ញើលិខិតមួយច្បាប់ជូនអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ទីពលរដ្ឋខ្មែរដែលបានទន្ទ្រានយកទឹកដីថៃក្នុងភូមិ Ban Nong Chan និង […] - [រដ្ឋាភិបាលសម្រេចផ្អាកការ​ប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅ​រាជធានីភ្នំពេញ](https://pressstartcambodia.com/the-government-has-decided-to-suspend-the-royal-boat-festival-in-phnom-penh/): រដ្ឋាភិបាលសម្រេចផ្អាកការ​ប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញនៅឆ្នាំនេះ​ ដោយ​សារ​រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់​លើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បញ្ហាជន​ភៀសសឹក និង​ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេស​ថៃ។ - [សង់ត្រាល់ផ្ដល់ជំនួយ​សង្គ្រោះ​បឋម​និង​ចែករំលែក​ពីសុវត្ថិភាព​ចំណាកស្រុក​ដល់ពលករប្រមាណ​ ៨៥០គ្រួសារ](https://pressstartcambodia.com/central-provides-first-aid-and-shares-migration-safety-information-to-approximately-850-migrant-worker-families/): ពលករចំណាកស្រុក​ប្រមាណ៨៥០​គ្រួសារ​ដែល​រងផលប៉ះពាល់​ដោយ​សារជម្លោះ​ប្រដាប់អាវុធនៅតំបន់ព្រំដែន​រវាង​កម្ពុជា​-ថៃ​បាន​ទទួល​ជំនួយ​សង្គ្រោះ​បឋម​​និងការ​ចែក​រំលែក​​​ស្តីពី​សុវត្ថិភាព​​ចំណាក​​ស្រុក​​ពី​​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការ​​ងារនិង​សិទ្ធិ​មនុស្ស​ (សង់ត្រាល់​)​ ដែល​បានអះអាងថា ជំនួយនេះសំដៅ​ជួយសម្រាល​ការ​លំបាកខ្លះ​​ ស្របពេល​ព្រមាន​ពីហានីភ័យនៃការវិល​​ត្រឡប់ជា​ថ្មី​​ទៅ​ស្វែង​​រក​​ការ​ងារនៅប្រទេស​ជិតខាង​​។​ - [តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជន​កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបន្តនិតិវិធី​បើក​សវនា​ការ​](https://pressstartcambodia.com/court-rejects-paris-agreement-activists-bail-request-and-continues-trial-proceedings/): សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥ បាន​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​​ជាបណ្ដោះ​​​អាសន្ន របស់​ក្រុម​​សកម្មជន​​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និងបាន​បើក​​សវនាការ​​អង្គសេចក្តី​លើសំណុំរឿងរបស់​សកម្មជន​ទាំងនោះ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ «ញុះ​ញង់​​​បង្កឱ្យ​មាន​​ភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម»។ សាលាដំបូងរាជធានីភ្នំពេញ បាន​បើក​សវនាការ​​​​​​លើសំណើរ​​សុំ​​​​​​​នៅ​ក្រៅ​​ឃុំ​ជា​បណ្តោះ​អាសន្ន​​របស់​​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​​ ដែល​​មាន​លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និង​​​លោក សាន សិទ្ធ កាលពី​​ថ្ងៃទី​២៧ ខែសីហា​ ឆ្នាំ​២០២៥ ដោយថា​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​០៣ ខែ​​កញ្ញា​នេះ បន្ទាប់ពី​​មេធាវីការ​ពារ​ក្តី​​​​​​បាន​ស្នើ​​និតិ​វិធី​​ដោយ​ផ្ទាល់​​មាត់ ដោយ​សារ​តែ​​ការ​ឃុំខ្លួន​លើ​សកម្ម​ជនទាំងនោះ បាន​ធ្វើឡើង​ជាង១ឆ្នាំ​មក​ហើយ។ សហមេធាវីការ​ពារ​ក្តីឱ្យ​សកម្មជន​ផ្សព្វផ្សាយកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស លោក សឺន ជុំជួន បាន​ឱ្យដឹង​នៅ​ថ្ងៃ​​ពុធនេះ​​ថា មុនពេលប្រកាសសាលក្រម តុលាការ​បានបើកសវនាការអង្គសេចក្តីជាង ៣ម៉ោង ប៉ុន្តែសួរពីសក្ខីកម្មតែជនជាប់ចោទម្នាក់គត់ គឺលោក ស៊្រុន ស្រ៊ន ខណៈជនជាប់ចោទផ្សេងទៀតមិនទាន់ទទួលបានឱកាសឆ្លើយបំភ្លឺបាននៅឡើយ។​ មេធាវីការពារក្តី បានលើកឡើងថា ការពន្យារ​ពេល​ដំណើរ​ការ​នីតិវិធី និង​ការ​បដិសេធ​ឱ្យ​សកម្មជន​ទាំងបី​បាន​​​​​នៅ​ក្រៅឃុំ​ បាន​ប៉ះពាល់ធ្ងន់ធ្ងរ​​ទាំងលើសិទ្ធិ និងសុខុមាលភាពផ្ទាល់របស់ពួកគេ ដោយ​សារ​​ពួក​គេ​ត្រូវបាន​ឃុំ​​ខ្លួន​រហូត​លើស​មួយ​ឆ្នាំ​ហើយ។ លោកថា៖ «យើងនៅតែ​ចាត់ទុកថាជាការ​ប៉ះពាល់ទៅ​លើ​សិទ្ធិ​នៃ​ការ​ឃុំខ្លួន យើង​គិត​​ថេរវេលា​មក​ដល់​ពេល​នេះ គឺការ​ឃុំខ្លួ​ន​​​មានរហូត​ដល់ទៅជាង​១ឆ្នាំ​ទៅហើយ ម្លោះ​ហើ​យ​តុលាការគប្បី​ពិចារណា​កន្លែង​ហ្នឹង​ ដើម្បី​ឱ្យ​ពួកគាត់​មានសេរីភាព ប៉ុន្តែ​ផ្ទុយទៅ​វិញការ​ប្រកាស​សាល​ក្រម​គឺ​​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ ហើយ​យើង​មិនបាន​ការ​សម្អាងហេតុដែល​មិន​ព្រម​ដោះ​​​លែង​ហ្នឹង យើង​​ក៏​មិនបាន​ដឹងច្បាស់​ទៀត មិនដឹង​​ថាគាត់ស​ម្អាង​​ហេតុ​ទៅ​លើ​​មូល​​ហេតុអី[…] អីចឹង​យើងក្នុងនាម​ជា​មេធាវី មិនអាច​ទទួលយក​បានទេ ចាំយើងពិភាក្សាជាមួយនឹងសហមេធាវីដែលការពារក្តីហ្នឹងហើយជាមួយជនជាប់ចោទទៅថាតើគួរមាន​និតិវីធី​បែបណាទៀត»។ កញ្ញា ភឹង សោភ័ណ បងស្រីបង្កើតកញ្ញា ភឹង សោភា បានលើកឡើងថា ការឃុំខ្លួនរយៈពេលជាង ១៣ខែទៅលើ​សកម្មជនទាំង ៣រូប បាន​ប៉ះពា​ល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើផ្លូ​វ​ចិត្ត​របស់សមាជិក​គ្រួសា​រ​របស់ពួកគេ​ និង​ប៉ះ​ពាល់​​ដល់​សិទ្ធិនៃការ​ឃុំខ្លួន​ជន​ជាប់ចោទ។​ កញ្ញាថា៖ «ខ្ញុំសង្ឃឹមថា និតិវីធីប្រព្រឹត្តទៅឲ្យបានឆាប់រហ័ស ជាពិសេសគឺមិនចង់ឲ្យមានការរក្សា​ការ​ជួប​​ឃុំ ទី១វាប៉ះពាល់ទៅដល់និតិវិធី ទី២ ប៉ះពាល់ទៅដល់សិទ្ធិជនជាប់ចោទ»។ ចំណែកឯ ភរិយាលោក សាន សិទ្ធិ គឺ​អ្នក​ស្រី ស្វាយ ពៅ មាន​ប្រសាសន៍ថា ​សកម្មភាព​របស់​​សកម្ម​ជន​ផ្សព្វផ្សាយកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំង៣រូប ដែលបាន​ធ្វើកន្លងមក គឺដើម្បី​ប្រយោជន៍​រួម​ប៉ុណ្ណោះ ដោយ​ពួកគេ​ពុំមានចេតនា​ណាមួយ ក្នុងការ​​ញុះញង់បង្កផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ​ដូចការ​ចោទប្រកាន់ឡើយ។ អ្នកស្រីថា៖ «ផ្ទុយពីការចោទប្រកាន់ ដូចថាគាត់​ប្រជាពលរដ្ឋសកម្មនៅខាងជួយភូមិឃុំពាណិជ្ជកម្ម ជួយ​បងប្អូនយើងឯ​ទៀតៗដែលខ្វះគ្រាប់ពូជ ខ្វះធនធានអ្វីៗ ដូចថា […] - [សង្គមស៊ីវិលជំរុញឱ្យ​​​រឹតបន្តឹង​ការ​ចេញ​​ចូល​​របស់​ជនជាតិ​ចិន​និង​វៀត​ណាម ខណៈរបាយ​ការណ៍​​ថា​​ជន​​ជាតិ​ពីរនេះ​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​ករណី​​ខុស​​ច្បាប់​​ច្រើន](https://pressstartcambodia.com/ngo-calls-for-restrictions-on-the-entry-of-chinese-and-vietnamese/): អង្គការសង្គមស៊ីវិល ជំរុញដល់ក្រសួងពាក់ព័ន្ធ បង្កើនការ​​រឹងបន្តឹងការអនុវត្តច្បាប់ និងត្រួតពិនិត្យការចេញចូលរបស់​​ជនបរទេស ជាពិសេស ជនជាតិចិន និងវៀតណាម ខណៈរបាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញ​ថា ក្នុងរយៈពេល៧ខែមកនេះ មានជនបរទេសជាង ៦ពាន់នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបណ្តេញចេញពីកម្ពុជា ក្នុងនោះ គឺមានជនជាតិចិន និងវៀតណាមច្រើនជាងគេ។ បើតាមសម្រង់សម្ដី លោក សុខ សុមនា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ ដែលបានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ដែលចុះផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឱ្យ​ដឹងថា ក្នុង​រយៈពេល​​៧ខែមក​នេះ មានជនបរទេស​ចំនួន ៦ ៦០៨នាក់ ដែលមាន ៤៥សញ្ជាតិ ត្រូវ​បានក​ម្លាំង​សមត្ថ​កិច្ច​បណ្តេញ​ចេញ​ពី​កម្ពុជា​ ដែ​ល​ភាគ​ច្រើនជា​ជន​ជាតិ​ចិន និង​វៀត​ណាម។ ប្រភពដដែល បន្ត​ថា ជន​បរទេស​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​​ទឹ​កដី​​កម្ពុជា​ទាំង​នេះ គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​បើក​ល្បែង​ស៊ីស​ង​ខុស​ច្បាប់ ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត ការ​ប្រើប្រាស់​សារ​ធាតុ​ញៀន និង​ជួញ​​​ដូរ​មនុស្ស​ខុស​ច្បាប់។ ជនបរទេស​ទាំង​នេះ បាន​ប្រព្រឹត្ត​បទល្មើស​ឆ្លង​ដែន​ខុស​ច្បាប់ លួច​ស្នាក់​នៅក​ម្ពុជា​​ដោយ​ខុស​ច្បាប់ និង​ធ្វើកា​រ​ងារ​នៅ​កម្ពុជា​ខុស​ច្បាប់​ជាដើម។ ជុំវិញបញ្ហានេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​​​កិច្ចការ​ទូទៅនៃ​​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មានប្រសាសន៍​​​នៅថ្ងៃទី​២៩ ខែសីហាថា អត្រានៃ​ការ​បណ្តេញជន​បរទេស​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ចេញពីកម្ពុជា ដែលមានចំនួន​ច្រើននេះ បង្ហាញ​ពីភាព​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​ ដែល​រដ្ឋាភិបាល ជាពិសេស​ក្រសួង​សាម៉ី ត្រូវ​​បង្កើន​វិធានការ​ក្នុង​ការ​ទប់ស្កាត់ និង​រឹតបន្តឹង​ច្បាប់​ ឱ្យ​បាន​កាន់តែ​ម៉ឺង​ម៉ាត់​បន្ថែម​​ទៀត។ លោកថា៖ «យើង​ដឹង​ហើយ​ថា លំហូរចូល(នៃជនបរទេស) ជា​ការ​ទទួល​បន្ទុក​របស់​អាជ្ញាធរ​នៅតាមព្រំដែន ហើយអាច​មានភាពមិនប្រក្រតី បានគេចូលមកដោយខុសច្បាប់ អ៊ីចឹងត្រូវរឹតបន្តឹង​ទៅ​លើ​មន្ត្រី ក្នុង​ការ​អនុវត្ត​ច្បាប់ ទាក់​ទង​អំពើ​ពុក​រលួយ ភាព​មិន​ប្រក្រតី​ផ្សេងៗ ដែល​នាំ​ឱ្យមា​ន​លំហូរ​ជន​បរទេស​ខុស​ច្បាប់ គឺ​ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់»។ លោក អំ សំអាត បន្តថា ការបណ្ដែតបណ្ដោយឱ្យមានវត្តមាន​ជនអន្តោប្រវេសន៍ បានចូលមករស់​នៅ​កម្ពុជា តាមរយៈរូបភាពមិន​ប្រក្រតីណាមួយក៏ដោយ បាននាំមក​នូវ​បញ្ហាស្មុគស្មាញ និង​​ធ្វើ​ឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា បង្កអសន្តិសុខសង្គម សេដ្ឋកិច្ច និងជាការទទួលខុសត្រូវរបស់មន្ត្រីទទួលបន្ទុក។ អ្នកធ្វើកា​រផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ​ សង្កេត​​​ឃើញ​​ថា​ កន្លង​​មក មាន​ក្រុម​​ជន​ជាតិ​ចិនមួយ​ចំនួន​​ បាន​​បង្ក​​បទ​ល្មើស​​​​ជាច្រើន ជាពិសេស​បទ​ល្មើស​ឧក្រិដ្ឋ ដែល​បង្ក​ឱ្យ​មាន​ការ​រិះ​គន់ និ​ង​ការ​ភ័យខ្លាចសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​​​ ដែលការណ៍​នេះ ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ធ្វើ​ការ​​​ស៊ើប​អង្កេត នាំ​យក​បណ្ដាញ​អ្នក​ព័ន្ធ​ពាក់ ក៏​ដូច​ជា​មន្ត្រី​ខិល​ខូច មក​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់ ក៏​ដូច​ជា​រឹតប​ណ្ដឹង​ការ​អនុវត្ត​ច្បាប់​តាម​ច្រក​ព្រំដែន […] - [ពលរដ្ឋសហគមន៍​១៩៧​​ នៅ​​​ខេត្តកោះកុង ជំរុញ​ក្រសួង​​រៀបចំ​ដែន​ដី​​ពន្លឿន​​ការ​​​ដោះស្រាយ​​​​បញ្ហា​​​​​ដីធ្លី](https://pressstartcambodia.com/residents-of-197-communities-in-koh-kong-province-urge-the-ministry-of-land-management-to-expedite-the-resolution-of-land-issues/): ប្រជាសហគមន៍១៩៧ប្រមាណ ៤០នាក់ រស់​នៅឃុំជីខលើ ស្រុកស្រែអំបិល ​ខេត្តកោះកុង បាន​នាំគ្នា​​ឡើង​មក​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី​០១ ខែ​កញ្ញានេះ ដើម្បីតាមដានញ្ញតិដែលបានដាក់​នៅ​ក្រសួង​រៀបចំដែនដី និង​​ជំរុញ​ឱ្យក្រសួង​ពន្លឿន​​ការ​​ដោះស្រាយ​ករណី​ជម្លោះ​ដីធ្លី​ដែលបាន​កើត​ឡើង​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ។ តំណាងប្រជាសហគមន៍១៩៧ ​អ្នកស្រី កើត នៅ និយាយ​ថា ប្រជាពលរដ្ឋ​សម្រេច​ឡើង​មកប្រមូល​ផ្តុំ​នៅ​មុខ​​ក្រសួង​​រៀប​​​ចំ​ដែន​ដី​ដោយ​ផ្ទាល់​នេះ​ ក្នុង​គោល​បំណង​សួរ​នាំ​ពី​ការ​អនុវត្តការ​ងារ​របស់​មន្រ្តី ទាក់​ទិន​នឹង​ញត្តិ​របស់​ពួក​គេ​ដែល​បានដាក់​ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៥ ដែលក្នុងញត្តិ​នោះ​​ស្នើ​ឱ្យ​ក្រសួង​ជួយ​​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​របស់ពួកគាត់​ជាមួយក្រុម​ហ៊ុន​ចំនួន​២​​​។ អ្នកស្រីបន្តថា ​កាលពីពេលដាក់ញត្តិនៅចុង​ខែឧសភានោះ​ ក្រសួងរៀបចំ​ដែន​ដី​បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​​បង្វែរ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ដីធ្លី ទៅ​ជា​ការ​ស្នើ​សុំ​ដី​សម្បទាន​សង្គម​កិច្ច​វិញ ហើយ​ពួក​គាត់​ក៏បា​ន​យល់​​ព្រម​​ចំពោះ​​សំណើរ​​នេះ ដោយ​ដាក់​លក្ខ​ខណ្ឌ​មួយ​ចំនួន ដូចជា សហគមន៍​មិនឆ្លងកាត់​ការសម្ភាសន៍​ឬ​សួរ​នាំ ដោយត្រូ​វ​ផ្ដល់​សំណង​ជា​កញ្ចប់ ហើយប្រសិន​បើ​បាន​សំណង​ប៉ុន្មាន​ក្នុង​មួយ​គ្រួសារ គឺ​ត្រូវ​បាន​ស្មើៗ​គ្នា​ទាំង​ ១៩៧​គ្រួសារ។ អ្នកស្រីនិយាយថា៖ «ដាក់ញត្តិជំរុញឱ្យក្រសួងដែនដី ជំរុញការដោះស្រាយផ្ដល់ដីសម្បទានឱ្យ​ពួក​​យើង មិនឆ្លងកាត់ការសម្ភាសន៍​ ដោយជាកញ្ចប់ បើឆ្លងការសម្ភាសន៍​ពួកយើងមិនព្រមទទួលយកទេ នៅតែទាមទារដំណោះស្រាយ»។ ជុំវិញទំនាស់ដីធ្លីនេះ គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបន្តអូសបន្លាយជិត ២០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៧ ដល់ពេលបច្ចុប្បន្ន​​។ ពលរដ្ឋចំនួន១៩៧ គ្រួសារ ដែលមានទំនាស់ដីធ្លីចំនួន ១២០០ ហិកតា ជាមួយក្រុមហ៊ុ​​​នឧ​​កញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគ​ម​​ន៍​ នៅមិន​ទា​ន់​​​​​​​​​​​អាចរកច្រកចេញបាននៅឡើយ។ ក្រៅពីការដាក់ញត្តិទៅក្រសួងដែនដី ប្រជាសហគមន៍ក៏បានដាក់ញត្តិស្វែងរកដំណោះ​ស្រាយ​ពីអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ផងដែរ។ ប្រជាសហគមន៍មួយរូបដែលបានឡើងមកតាមដានញត្តិផងដែរ លោក ប៉ែន ផែង​វណ្ណៈ អាយុ៥៩​ឆ្នាំ សង្ឃឹម​ថា ក្រសួងនឹងមានដំណោះស្រាយចំពោះករណីនេះ ដោយសារជម្លោះបានកើតឡើងជាយូរឆ្នាំមកហើយ។ លោកបន្តថា ស្រែចំការ​ និងដំណាំចន្ទីរបស់លោក បានខ្ទេចខ្ទីនៅពេល​​ដែលក្រុម​ហ៊ុន​​បាន​ចាប់​ផ្ដើម​ចូល​ទៅ​ឈូស​ឆាយ​មក​ដល់​តំបន់​របស់​លោកធ្លាប់អាស្រ័យផល​។ លោក​បន្តថា បច្ចុប្បន្នលោកនៅមានកូនចំនួនពីរនាក់នៅក្នុងបន្ទុក ដែលពួកគេកំពុងរៀនថ្នាក់ទី៥​និងទី៧ ខណៈលោកមានការងារនៅក្រុមហ៊ុនឯកជន និងមានសល់ដីស្រែខ្លះសម្រាប់បង្កបង្កើនផលផ្សំគ្នា។ ប្រជាសហគមន៍​​​​រូបនេះ ស្នើឱ្យក្រសួង​ផ្ដល់ដីសង្គមកិច្ចទំហំ ៣ហិកតា និង​សំណង​៧ពាន់​ដុល្លារ​។ លោកនិយាយថា៖ «ដំណោះស្រាយចង់បានដីនិងសំណងខ្លះ ព្រោះកាលគាត់ [ក្រុមហ៊ុន] រំលោភយកទៅ គាត់បានឆូសបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋជាច្រើន​ ដូចជាដំណាំស្វាយចន្ទី ដីស្រែ ដើមដូង អី»។ អ្នកនាំពាក្យក្រសួងរៀបចំដែនដីលោក សេង ឡូត […] - [វគ្គចែករំលែកពី លោក មុិច ដារ៉ា](https://pressstartcambodia.com/%e1%9e%9c%e1%9e%82%e1%9f%92%e1%9e%82%e1%9e%85%e1%9f%82%e1%9e%80%e1%9e%9a%e1%9f%86%e1%9e%9b%e1%9f%82%e1%9e%80%e1%9e%96%e1%9e%b8-%e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%98%e1%9e%bb%e1%9e%b7%e1%9e%85/): នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក មុិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យសារព័ត៌មាន បានចែករំលែកបទពិសោធន៍ទាក់ទងនឹងវិជ្ជាជីវៈសារព័ត៌មានរបស់លោក ដល់សិក្ខាកាម នៃកម្មវិធី អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia​។ ក្នុងនោះដែរ លោក មុិច ដារ៉ា ក៏បានលើកទឹកចិត្តដល់ប្អូនៗសិក្ខាកាមដែលមានបំណងចង់ក្លាយជាអ្នកសារព័ត៌មានអាជីពនៅថ្ងៃអនាគតឱ្យនៅតែបន្តប្រឹងប្រែងស្វែងយល់បន្ថែមពីសារព័ត៌មាន។ - [ការប្រឡងបាក់ឌុបរយៈពេល​ពីរថ្ងៃ​​បានបញ្ចប់​ ខណៈមាន​បេក្ខជន​អវត្តមាន៥៩​រូប​បន្ថែម​ទៀត​​](https://pressstartcambodia.com/the-two-day-high-school-diploma-exam-went-smoothly-with-nearly-2000-candidates-absent/): ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​បាន​បញ្ចប់​ត្រឹម​​​​ម៉ោង​ ​១៦:៣០​នាទី នៅ​ល្ងាច​ថ្ងៃសុក្រ​​​ ខណៈមាន​បេក្ខជនអវត្តមាន​​៥៩​រូបបន្ថែមទៀត ដែល​​ធ្វើ​ឱ្យ​ចំនួន​បេក្ខជន​អវត្តមាន​សរុប​រយៈពេល​​ពីរ​​ថ្ងៃនេះ កើន​ដល់​១៨៧២​នាក់​ ចំណោម​បេក្ខជន​ចុះ​ឈ្មោះ​​ប្រឡងបាក់ឌុបសរុបចំនួន ១៤ ៦៧២០នាក់​ ​នៅ​​ឆ្នាំនេះ​​។​ - [សង្គម​ស៊ីវិល​​​​កម្ពុជា-ថៃចំ​នួន​ ៧៣​​ស្ថាប័ន អំពាវ​​នាវ​​ឱ្យ​​ថៃ​​​ដោះ​លែង​​​កង​ទ័ព​​កម្ពុជា​​១៨​​នាក់](https://pressstartcambodia.com/73-cambodian-thai-civil-society-organizations-call-on-thailand-to-release-18-cambodian-soldiers/): ក្រុម​​​​សង្គម​​ស៊ីវិល​​​កម្ពុជា និង​​ថៃ ចំនួន​៧៣​​ស្ថាប័ន បានរួមគ្នា​អំ​ពាវ​នាវ​ឱ្យ​ប្រទេស​ថៃ ដោះ​លែង​កង​ទ័ព​​កម្ពុជា​ទាំង​១៨​នាក់ ដែល​​ទាហាន​ថៃ​បាន​ចាប់​ខ្លួនអស់រយៈពេល១ខែ បន្ទាប់ពីបទឈប់បាញ់​ចូលជាធរមាន។ នៅថ្ងៃទី២៩ ខែសីហា ក្រុម​សង្គមស៊ីវិល​កម្ពុជា និង​​ថៃ ចំនួន៧៣ស្ថាប័ន បានចេញសេចក្ដីថ្លែង​ការណ៍​រួម​គ្នាមួយ ដោយអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ធ្វើការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងប្រទេសវិញ។ ការអំពាវនាវរបស់អង្គការសិទ្ធិមនុស្ស បានធ្វើឡើងចំខួប​១ខែ​ ដែល​​ទាហាន​​ថៃ បាន​ចាប់​ខ្លួន​ទាហាន​​កម្ពុជា កាល​ពី​​ព្រឹកថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាននៅយប់ថ្ងៃទី២៨ ខែកក្កដា រំលង​អាធ្រាត។ អង្គការ​​សង្គមស៊ីវិល​ទាំងនោះ រួមមាន សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អង្គការ​លីកាដូ (LICADHO) និង អង្គការ Union for Civil Liberty (UCL) ​ជាដើម។ ពួកគេ​បាន​សង្កត់​ធ្ងន់​ថា ទាហាន​កម្ពុជា​ត្រូវ​តែ​បាន​ដោះ​លែង​ភ្លាមៗ ក្រោយ​ពេល​ចប់​សង្រ្គាម ហើយ​បរិយាយ​​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​ថា ជា​ការ​បន្ត​បញ្ឆេះ​ភាពតានតឹង និងរារាំងដំណើរការផ្សះផ្សារវាងប្រទេសជិតខាងទាំងពីរ ដែលត្រូវធ្វើដើម្បីកសាង​សុខសន្តិភាពរួមគ្នា​មួយដែលឋិត​ថេរ និងយូរអង្វែងតទៅ។ សេចក្ដីថ្លែងការណ៍រួម​ បានលើកឡើង​​ថា៖ «យើងខ្ញុំសូមអំពាវនាវដល់កងទ័ពភូមិន្ទថៃ និងរាជរដ្ឋា​ភិបាល​ថៃ សូមចាត់វិធានការចាំបាច់ ដើម្បីសុខសន្តិភាព ដោយត្រូវដោះលែង និងបញ្ជូនទាហានកម្ពុជាទាំង១៨​នាក់ ត្រឡប់មកកម្ពុជាវិញជាបន្ទាន់»។ អ្នកស្រី ឆូយ ឆីតា អាយុ២៣ឆ្នាំ រស់នៅក្រុងព្រះវិហារ ដែលអះអាង​​ថា​​ជា​​កូន​ស្រី​របស់​លោក​​អនុសេនីយ៍​ឯក ប៊ុន ថា ដែលកងកម្លាំងថៃបានចាប់ខ្លួននោះ និយាយ​ថា​​ ជា​រៀង​រាល់​ថ្ងៃ គាត់​តែង​តែនឹ​ក​រលឹក​ដល់​ឪពុក​​របស់គាត់​។ អ្នកស្រី​បន្តថា ក្រុមគ្រួសាររបស់គាត់​នៅពេលនេះ លែង​មាន​អារម្មណ៍ប្រកប​មុខរបរ ឬធ្វើការ​អ្វីទៀត ដោយទន្ទឹងរងចាំតែដំណឹង​ពីលោក ប៊ុន ថា ប៉ុណ្ណោះ។ អ្នកស្រី ឆីតា​ សង្ឃឹម​ថា ឪពុក​របស់គាត់​មានសុវត្ថិភាព​ ហើយនឹងវិលត្រលប់មកជួបជុំគ្រួសារវិញ​ឆាប់ៗនេះ។ អ្នកស្រី​ថា៖ «ចេញទៅរក [ស៊ី] អី​ម៉េច អារម្មណ៍នៅនឹងប៉ា​ យើងធ្វើអីអត់កើត អត់មានអារម្មណ៍នៅ​ក្នុងខ្លួន ទន់ដៃទន់ជើង។ […] - [បេក្ខជនជិត​២០០០​នាក់អវត្តមាននៅថ្ងៃទី១​ នៃការប្រឡ​ងបាក់ឌុប](https://pressstartcambodia.com/day-1-of-the-baccalaureate-examination-went-smoothly-with-nearly-2000-candidates-absent/): ក្រសួង​អប់រំ យុវជន​និងកីឡា​ អះអាងថា ដំណើរ​ការ​ប្រឡង​មធ្យម​សិក្សាទុតិយភូមិ​នៅថ្ងៃទី​១ បានប្រព្រឹត្តទៅ​​ដោយ​រលូន​ ខណៈ​​មា​ន​បេក្ខជន​អវត្តមាន​ប្រមាណ ១៨១៣​នាក់​។​ - [កម្ពុជាបន្តអំពាវនាវ​ឱ្យ​ថៃរក្សាកម្លាំង​យោធាត្រឹម​ទីតាំង​ដែលខ្លួនបានឈរជើង ក្រោយ​យោធា​​​ថៃ​ម្នាក់ទៀត​ជាន់មីន](https://pressstartcambodia.com/cambodia-continues-to-call-on-thailand-to-keep-its-military-forces-in-place-after-another-thai-soldier-steps-on-a-landmine/): រដ្ឋាភិបាល​កម្ពុជា បន្ត​អំពាវ​នាវ​ឱ្យភាគី​ថៃ គោរព​លក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ដោយ​​រក្សាកម្លាំង​យោធា​របស់ខ្លួន​នៅទីតាំង​ដែល​បាន​ឈរជើង ដោយ​មិនត្រូវ​ផ្លាស់ទី ឬ​ចល័ត​​កង​ទ័ពរបស់​ខ្លួន​ដើរល្បាត​​ទៅទីតាំង​របស់​ភាគី​ម្ខាង​ទៀត​ ​ក្រោយពី​ទាហានថៃ​ម្នាក់​ទៀត បាន​រង​របួស​ដោយសារ​ដើរ​ជាន់មីន នៅតំបន់​ប្រាសាទតាក្របី។ តាម​សេចក្តី​រាយ​ការណ៍​​របស់​សារព័​ត៌មា​ន​ថៃ Khaosod ឱ្យ​ដឹងថា​ ទាហាន​ថៃ​ម្នាក់​ទៀត បាន​​បាត់​​បង់​​ជើង​​ម្ខាង បន្ទាប់​​ពី​​ដើរ​​ជាន់​​គ្រាប់​មីន នៅ​តំបន់​ប្រាសាទ​តាក្របី កាលពី​ថ្ងៃទី២៧ ខែសីហា ម្សិលមិញ​។ ប្រភព​​ដដែល​បន្តថា ​ក្រោយ​ហេតុ​ការណ៍នេះ កងយោធពលខេមរភូមិន្ទថៃ បាន​​ថ្កោល​ទោស​ភាគី​កម្ពុជា ដោយ​ចោទ​ថា​បាន​ជ្រៀត​ចូល និង​បង្កប់​គ្រាប់​មីន​ដោយ​សម្ងាត់​នៅ​ក្នុង​តំ​បន់​កាន់​កាប់​របស់​ខ្លួន​ ដោយចាត់ទុកថា ជាការរំលោភបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់ និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពតាមព្រំដែនកម្ពុជា-ថៃ។ ​អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែង​ពេល​សង្ខេបព័ត៌​មាន​​ប្រចាំ​ថ្ងៃ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហានេះ​ថា កម្ពុជា​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ឧបទ្ទវហេតុ​​នៃ​ការ​ផ្ទុះគ្រាប់មីន​ដែល​បណ្តាល​ឱ្យ​កង​ទ័ព​ថៃ​រង​របួស នៅ​តំបន់​ប្រាសាទ​តាក្របី កាល​ពី​ថ្ងៃម្សិលមិញ។ លោកស្រីបញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​បាន​ប្រើ​ប្រាស់​ និង​ដាក់គ្រាប់មីន​ថ្មី​​​ឡើយ ហើយកម្ពុជា​​​តែ​ង​​ប្រកាន់​​ខ្ជាប់នូ​វការ​គោរព​អនុ​សញ្ញា​អូតាវ៉ា ដែលកម្ពុជា​ជា​រដ្ឋភាគី​នៃ​​​អនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។ ​​បើតាម​អ្នកនាំពាក្យរូបនេះ ភាគី​​កម្ពុជា​​​​ក៏ធ្លា​ប់បា​នរំ​លឹក​ទៅ​កាន់​ភាគី​ថៃ និង​អន្តរ​ជាតិ​ច្រើនដង​មក​ហើយ​ថា កម្ពុជា​មាន​មីន​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ជា​ច្រើន​ នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន។ លោកស្រីថ្លែងថា៖ «កម្ពុជាសូម​​អំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែល​ថា ភាគីទាំងពីរបានព្រមព្រៀងគ្នា​រក្សាកម្លាំងយោធា​របស់ខ្លួននៅក្នុង​​ទីតាំង​បច្ចុប្បន្ន ដោយមិនអនុញ្ញាត​ឱ្យ​​ផ្លាស់ប្តូរ​​ទីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុ​ង​​ពេល​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់ បានចូលជាធរមាន​​នៅម៉ោង​១២រំលង​អាធ្រាត​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥​ឡើយ។​ ភាគីទាំង​ពីរ​​មិនត្រូវចល័តកង​ទ័ព​​របស់ខ្លួន រាប់បញ្ចូលទាំង​ការដើរល្បាតទៅលើ​ទីតាំងរបស់ភាគីម្ខាងទៀតឡើយ»។ លោកស្រីបានគូសបញ្ជាក់​​ថា កម្ពុជានៅ​បន្ត​​រក្សា​គោល​ជំហ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី ស្មោះ​ត្រង់ ស្រប​​តាម​​ច្បាប់​អន្តរ​ជាតិ ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន។ ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាគ្រប់​គ្រង​សកម្មភាពកំចាត់​មីន​និង​សង្គ្រោះ​ជនពិការ​ដោយ​សារ​​​​មីន (អាជ្ញាធរ​មីន)​ ក៏​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍ឆ្លើយតបទៅនឹង​ការ​ចោទ​ប្រកាន់​​គ្មាន​មូលដ្ឋាន​របស់ថៃ ដែល​ថា កម្ពុជា​​បាន​ដាក់មីន​ថ្មី​ធ្វើ​ពីប្លាស្ទិក ដែលមិន​អា​ចរក​ឃើញ​ដោយ​ឧបករណ៍​រាវ​មីន​ស្តង់ដារ។ ចំពោះការ​ចោទប្រកាន់របស់ថៃនេះ អាជ្ញាធរមីន បាន​បដិសេធយ៉ាងដាច់ខាត​ ដោយគូសបញ្ជាក់ថា កម្ពុជា​មិន​បាន​ប្រើ​ប្រាស់ ផលិត ឬដាក់មីន​ថ្មីឡើយ ចាប់តាំង​ពី​អនុសញ្ញាអូតាវ៉ា​ចូល​ជា​ធរមាន​។ សេចក្តីថ្លែងការណ៍របស់​អាជ្ញាធរ​មីន​ បន្ត​​ថា៖ «តំបន់​ក្បែរ​​ប្រាសាទតាក្របី ដែលយោធាថៃអះអាងថា មាន​ឧប្បត្តិហេតុផ្ទុះមីន គឺជាតំបន់ដែលមានមីនក្រាស់ និងហានិភ័យខ្ពស់។ ឧប្បត្តិហេតុនេះ គឺពិតជាបង្កឡើងដោយ​​សារ​​គ្រាប់មីនចាស់ មិនមែនគ្រាប់មីនថ្មីនោះឡើយ ហើយទាម​ទារ​ឲ្យ​យើងផ្តោតសំខាន់លើ​ការ​បោស​សម្អាត​មីនមនុស្សធម៌ ជាជាងការចោទប្រកាន់ដោយគ្មានការពិត»។ ករណីនេះ អាជ្ញាធរមីន បាន​អំពាវនាវ​ដល់គ្រប់ភាគី​ពាក់ព័ន្ធ​ ចូលរួមដោះស្រាយ​បញ្ហានេះ ដោយ​ទទួល​ខុស​ត្រូវ​ […] - [មេធាវីការពារក្ដីសកម្មជនដែលរិះគន់​​គម្រោង​អភិវឌ្ឍន៍ CLV-DTA ស្នើឱ្យ​តុលាការ​ដោះ​លែង​នៅក្រៅ​ឃុំ​​](https://pressstartcambodia.com/lawyers-defending-activists-critical-of-clv-dta-development-project-ask-court-to-release-them-on-bail/): កាល​ពី​ព្រឹកថ្ងៃពុធ មេធាវី​របស់​សកម្មជនដែល​កំពុង​ជាប់ពន្ធនាគារ​ពីបទញុះញង់​ ដោយសារតែ​ជំទាស់​ទៅនឹង​គម្រោង​​តំបន់​ត្រីកោណអភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ​ស្នើ​ឱ្យ​តុលាការ​ដោះលែង​កូន​ក្តី​នៅ​​​​ក្រៅ​ឃុំ​ ដោយ​អះអាង​ថា ការ​បន្ត​ឃុំខ្លួន​លើ​ស​នីតិវិធីច្បាប់​កំ​ណត់​នេះ ​​ប៉ះពាល់សិទ្ធិ​កូន​ក្តី​របស់​លោក។​ - [មេធាវីស្នើតុលាការដោះលែងសកម្មជនផ្សព្វផ្សាយ​​​កិច្ចព្រម​​ព្រៀង​​​ទីក្រុង​​ប៉ារីស​ ឱ្យ​នៅ​ក្រៅឃុំជា​បណ្ដោះ​អាសន្ន](https://pressstartcambodia.com/lawyers-ask-court-to-temporarily-release-activists-promoting-the-paris-agreement-on-bail/): មេធាវីការពារក្តីសកម្មជនផ្សព្វផ្សាយ​​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​​ទីក្រុង​ប៉ារីស បា​ន​​ស្នើ​ឲ្យតុលាការ​ដោះ​លែងកូន​ក្តី​របស់ខ្លួន ឱ្យ​នៅក្រៅឃុំជា​បណ្ដោះអាសន្ន ដោយលើក​ហេតុ​ផល​ថា ​ពួក​គេ​ជា​ធន​ធាន​មនុស្ស​សំខាន់​ ដែល​តែង​តែចែ​ក​រំលែក​ចំណេះដឹ​ងពីច្បាប់​ដល់ពលរដ្ឋ និង​ជា​អ្នកមានគំរូ​ល្អ​​ដល់​សង្គម។ សាលាដំបូង​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៥នេះ បាន​បើក​សវនា​ការ​ជំនុំជម្រះ​​ពាក់​​ព័ន្ធ​​នឹង​សំណុំរឿង​​​របស់សកម្មជនផ្សព្វផ្សាយកិច្ចព្រម​ព្រៀងសន្តិ​ភាព​ទីក្រុង​ប៉ារីស លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ ពីបទ ញុះញង់បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិ​សុខ​សង្គម ប៉ុន្តែ​ក្នុង​សវនាការ​នោះ មេធាវីការ​ពារ​ក្តី​ឱ្យសកម្មជន​ទាំង៣រូបនោះ បានស្នើ​សុំ​តុលាការ​​ប្តូរទៅជា​សវនាការ​លើនីតិ​វិធី​​សុំនៅក្រៅឃុំ​ជាបណ្តោះអាសន្ន មុន​សវនាការ​អង្គសេចក្តីវិញ។ លោក សឺន ជុំជួន សហមេធាវីដែល​ការ​ពារ​ក្តី​ឱ្យ​​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស​២៣​តុលា មាន​ប្រសាសន៍ថា សវនាការថ្ងៃនេះ គឺជាសវនាការមុនអង្គសេចក្ដី ពាក់ព័ន្ធនឹងសំណើរ​សុំ​ឲ្យនៅក្រៅឃុំ ដែល​តុលាការ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ការ​ពិភាក្សា​ផ្ទាល់​មាត់។ លោក​បន្តថា ក្នុ​ង​សវនាការ​នោះ លោក​បានស្នើ​សុំ​ដល់​តុលាការ​ពិចារណា​ក្នុងការ​ដោះលែង​កូនក្តីរបស់​លោកឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារ​ពួកគេ​បានជាប់ពន្ធនាគារជាង ១ឆ្នាំ​មកហើយ ហើយ​សំណុំរឿងនេះ តុលាការ​បានបំបែកជា ៥សំណុំរឿងទៀត ដែល​ធ្វើឱ្យនីតិវិធីកាន់តែ​មានពេលយូរ ដែល​អាចនឹង​ធ្វើ​ឱ្យ​ប៉ះពាល់ដល់សិទ្ធិនៃការ​ឃុំខ្លួន​ទៅលើកូនក្តីរបស់​លោក។​ មួយ​វិញទៀត លោក​មេធាវី បានលើកហេតុ​ផល​ថា ការស្នើ​សុំឱ្យកូនក្តីរបស់លោកទាំង៣រូបបាននៅក្រៅ​ឃុំ​​នេះ ដោយសា​រតែ​ពួកគេ​ជា​ធនធានមនុស្ស​សំខាន់ ដែលតែង​តែចែករំលែកនូវ​ចំណេះដឹង​ផ្នែក​ច្បាប់ ទៅ​ដល់​​ប្រជាពលរដ្ឋឱ្យបាន​យល់ដឹង ហើយ​ពួកគេ​ក៏អាចរួមចំណែកក្នុងការ​ដោះស្រាយបញ្ហា​សង្គម ខណៈដែល​​កម្ពុជា​កំពុង​មានបញ្ហាជម្លោះព្រំដែនជាមួយ​ថៃផង​ដែរ។ លោកមេធាវី សឺន ជុំជួន និយាយថា៖ «យើងបានលើកឡើងពីធនធានមនុស្សព្រោះគាត់ក៏ជាធនធានមនុស្សមួយដែលតែងតែចែករំលែកចំណេះដឹងតែងតែចែករំលែកផ្ដល់នូវគំរូល្អដល់ប្រជាពលរដ្ឋហើយគួរតែគប្បីដោះលែងស្ថិតនៅក្នុងស្ថានភាពសង្គមយើងកំពុងតែមានបញ្ហាផង ចឹងពួកគាត់អាចចេញបាននៅក្រៅឃុំហើយក៏រួមចំណែក អាចជាចំណែកមួយដោះស្រាយបញ្ហាផ្សេងៗដែលយើងកំពុងប្រឈម […] ធម្មតាយើ​ង​សិក្សា​ទៅ​លើនិ​តិ​វីធី យើង​ខ្ញុំ​ជា​មេធាវី​តែង​តែមា​នស​ង្ឃឹម​ថា តុលាការ​នឹង​ពិចារណា​ ដើម្បី​ឲ្យពួ​ក​គាត់​នៅ​ក្រៅ​ឃុំ ដោយសារហេតុផលដែលយើងលើកឡើង មានហេតុផលជាច្រើនទាក់ទងទៅនឹង​ធន​ធាន​សង្គម​ផងទាក់​ទង​ទៅ​នឹង​សេដ្ឋ​កិច្ច​គ្រួសារ​របស់​គាត់ ពាក់​ព័ន្ធ​ទៅនឹ​ង​ជីវភាព​ផង និង​ហេតុ​ផល​ជាច្រើ​ន​ទៀត ដែលជាហេតុផលមួយដែលតុលាការគប្បីពិចារណាឲ្យពួកគាត់នៅក្នុងក្រៅឃុំ»។ កញ្ញា ភឹង សោភ័ណ ​ប​ង​ស្រី​បង្កើតកញ្ញា​​ ភឹង សោភា បានលើកឡើង​ថា ​ការ​អូស​បន្លាយ​នៃ​ការ​ឃុំ​ខ្លួន​​​​នេះ បាន​​ផ្តល់​​នូ​​វ​ផល​អវិជ្ជមាន​មួយចំ​នួន​ដល់សកម្មជនទាំង៣រូប​ ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​។ កញ្ញា​ស្នើ​សុំ​ឱ្យ​តុលាការ​​ពិចារណា​នូវ​សកម្មភា​ពរ​បស់​បុគ្គល​ទាំង​៣រូប​ ដែល​តែង​​​ធ្វើ​​ដើម្បី​ប្រយោជន៍​រួម។ កញ្ញាថា៖«ចឹងរយៈពេលនៃការអូសបន្លាយនេះ គឺវាប៉ះពាល់ទៅដល់សិទ្ធិរបស់ជនជាប់ចោទ ទី២​គឺប៉ះពាល់ទៅដល់ជីវភាពធ្ងន់ធ្ងរ​ទាំងបង​ស្រ៊ន ទាំងបងសិទ្ធិ មានកូនតូចៗ៦នាក់ក្នុងបន្ទុក ទាំងសោភាដែលមានឪពុកម្តាយចាស់ជរាក្នុងបន្ទុក ចឹងកត្តាទាំងអស់នេះវាប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ ពិសេសគឺបញ្ហាផ្លូវចិត្តនិងអារម្មណ៍ធ្លាក់ចុះនានា […] សុំឱ្យលោកតុលាការពិចារណាទៅលើចំណុចដែលបាន​កត់​សម្គាល់ ទាំងផលលំបាកទាំងកិច្ចការងារល្អៗ ដែល ភឹង សោភា ស្រ៊ុន […] - [កិច្ច​ប្រ​ជុំ​ RBC រវាងយោធភូមិភាគទី៤កម្ពុជា និង​កងទ័ពភូមិភាគទី២​ថៃ​​ឯក​​ភាព​​​​គ្នា​លើ​​​១១​ចំណុច​​](https://pressstartcambodia.com/rbc-meeting-between-cambodias-4th-military-region-and-thailands-2nd-military-region-agreed-on-11-points/): កម្ពុជា-​ថៃសម្រេច​ឯកភាព​គ្នា​លើ​១១​ចំណុច​ នៅក្នុង​កិច្ច​ប្រជុំវិសាមញ្ញ​ (RBC) រវាង​មេបញ្ជាការ​យោធភូមិភាគ​​ទី​៤​ របស់កម្ពុជា ​និងមេ​​បញ្ជាការ​កងទ័ព​ភូមិ​ភាគ​ទី​២​របស់​ថៃ​។ - [អា​​ជ្ញា​ធរ​មីនបដិសេធ​ការចោទប្រកាន់គ្មានមូលដ្ឋានពី​ភាគី​ថៃអំពីការដាក់មីនថ្មី](https://pressstartcambodia.com/mines-authority-rejects-baseless-accusations-from-thai-side-about-laying-new-mines/): អាជ្ញា​ធរ​មីន​កម្ពុជា​បានបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់ភាកីថៃ ដែលថា កម្ពុជាបានដាក់មីនថ្មី ដោយអះអាងថា ការចោទប្រកាន់នេះ មិនមានការស៊ើបអង្កេតត្រឹមត្រូវនិងគ្មានភស្តុតាងច្បាស់លាស់។ - [ជំនួបរវាង​ជើង​ខ្លាំង​គុនខ្មែរ​ សុខ ធី និង បឺត សង្ឃឹម នៅខែតុលា​​ត្រូវ​បាន​រំសាយ​](https://pressstartcambodia.com/the-october-fight-between-khmer-martial-arts-stars-sok-thy-and-bird-sangkhoem-has-been-canceled/): ជំនួបរវាង​កីឡាករ​ជើង​ខ្លាំង​គុន​ខ្មែរ​ បឺត សង្ឃឹម និង សុខ ធី ដែល​គ្រោងធ្វើនៅពាក់កណ្ដាលខែ​​តុលាខាងមុខ​នេះ ត្រូវ​បានរំសាយ ដោយសារបញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ។ - [អាជ្ញាធរខេត្តបន្ទាយមានជ័យ​ចាប់​ខ្លួន​​អ្នក​កាសែត​ម្នាក់ និង​​​​ហាម​អ្នក​កាសែត​ផ្សេង​​ទៀត​​ផ្សាយ​ផ្ទាល់​​​នៅ​​ទីតាំង​​ថៃ​រាយ​​លួស](https://pressstartcambodia.com/banteay-meanchey-provincial-authorities-arrest-a-journalist-and-ban-other-journalists-from-broadcasting-live-at-the-thai-ray-luos-location/): អាជ្ញាធរខេត្តបន្ទាយមានជ័យ ហាមឃាត់អ្នកសារព័ត៌មានក្នុងការផ្សាយបន្តផ្ទាល់នៅក្បែរតំបន់ដែលកងកម្លាំង​ថៃបានរាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធលើ​ទឹកដីកម្ពុជា​​ ខណៈ​​អ្នកសារព័ត៌មាន​​ម្នាក់​​ដែល​ក្រសួង​ព័ត៌​មាន​ទើប​ដក​អាជ្ញា​បណ្ណ​ ត្រូវ​បាន​ចាប់​ខ្លួន ក្រោយពេល​ផ្សាយ​ផ្ទាល់​​​ពី​ព្រឹត្តិ​ការណ៍ដែលកើត​មាន​​នៅ​ព្រំដែន​កម្ពុជា​-ថៃ​​​។ តាមរយៈឃ្លីបវីដេអូមួយដែលបានចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ​ទី២៦​ ខែសីហា អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បាន​​បញ្ជា​ឱ្យ​​លោក សាន ប៊ុនធឿន ចាងហ្វាងកាសែង SBT News បញ្ឈប់​ការ​ផ្សាយ​បន្ត​ផ្ទាល់នៅលើបណ្តាញ​សង្គម​​​របស់​ខ្លួន ពីព្រឹត្តិ​ការណ៍ដែល​ប្រជាពលរដ្ឋ​ខ្មែរ ប្រមូល​ផ្តុំតវ៉ារឿង​ទាហាន​ថៃដាក់បន្លាលួសនៅ​ព្រំដែន​ក្នុង​ខេត្តបន្ទាយ​មានជ័យ។ ក្នុង​វីដេអូឃ្លីបនោះ លោក អ៊ុំ រាត្រី និយាយថា៖ «លើកចុងក្រោយ​និយាយគ្នាឱ្យ​​ហើយ ឈប់​ឡាយ​[Live]​​យល់ ខ្ញុំធ្វើការនៅទីនេះ ខ្ញុំចេះធ្វើការ ប្រជាពលរដ្ឋឱ្យ​ចូល​មិន​ឱ្យ​​ចូល​របៀប​ម៉េច ខ្ញុំ​ចេះ​ធ្វើការ​ យល់​អត់»។ ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកលី សុវណ្ណរិទ្ធិ បានថ្លែង​ថា ការហាម​ឃាត់​មិន​ឱ្យ​ផ្សាយ​បន្ត​ផ្ទាល់លើបណ្តាញ​សង្គម ​នៅ​តំបន់​ដែល​កង​កម្លាំង​ថៃ​រាយ​បន្លាលួស ជាពិសេស​ចំណុចភូមិជោគជ័យ ដោយសារកន្លងមក មានអ្នកកាសែតនិងមនុស្សមួយក្រុមតូច បានធ្វើការផ្សាយផ្ទាល់ដែលនាំឱ្យបញ្ឆេះកំហឹងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ហើយធ្វើឱ្យពិបាកក្នុងការដោះស្រាយ។ ជាមួយគ្នានេះ លោកថា​ ក៏មានមនុស្សមួយចំនួន ច្បិចយកតែការផ្សាយមួយជ្រុងតូច​​របស់អ្នកនាំពាក្យក្រសួង​ការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដោយបំភ័ន្ត​​ខ្លឹម​សារព័ត៌មាន​​​រួម​ផង​ដែរ។ លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធទៅនឹងការហាមឃាត់មិនអនុញ្ញាត​ឱ្យមាន ផ្សាយផ្ទាល់ (Live) នៅតំបន់ដែលយោធាថៃរាយបន្លាលួស នៅបន្ទាត់ព្រំដែន ពិសេសនៅចំនុចភូមិជោគជ័យ និងភូមិព្រៃ​ចាន់ ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសារកន្លងទៅមានសាព័ត៌មាន ក៏ដូចជាក្រុមមួយក្តាប់តូច បានធ្វើការផ្សាយផ្ទាល់ បញ្ឆេះកំហឹងរឿងបញ្ហាព្រំដែន ដែលនាំឱ្យបញ្ហាកាន់តែពិបាកក្នុងការដោះស្រាយ»។ នៅរសៀលថ្ងៃទី​២៦ ខែ​សីហានោះដែរ សមត្ថកិច្ច​​​ខេត្ត​បន្ទាយ​មានជ័យ ក៏បាន​ចាប់​ខ្លួនអ្នក​សារព័ត៌មាន​មួយ​រូប ឈ្មោះ មាស សារ៉ា ដែលជា​ម្ចាស់គេហទំព័រ​ សារ៉ា អ៊ិន​ស៊ីស៊ី ដេលី នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះ​បើតាម​​ទំព័រ​ហ្វេស​ប៊ុក​ឈ្មោះ «Meas Sara មាស សារ៉ា» ប៉ុន្តែ​ក្រោយការ​ផុស​បានប៉ុន្មាននាទី ទំព័រ​ហ្វេស​ប៊ុក​នេះ ក៏​បាន​លុប​ការ​បង្ហោះ​របស់ខ្លួន​ចេញវិញ​។ តែយ៉ាងណា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ថ្លែង​ថា ពិតជាមានការចាប់ខ្លួនលោក មាស សារ៉ា មែន ប៉ុន្តែលោកប្រាប់​ឱ្យសួរទៅកាន់តំណាងអយ្យការជំនួសវិញ។ […] - [ក្រសួងអប់រំ​នឹង​​​បែង​ចែក​គន្លង​អប់រំ​នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​បង្កើន​ចំនួ​ន​​សិស្សថ្នាក់​វិទ្យាសាស្ត្រ](https://pressstartcambodia.com/the-ministry-of-education-will-implement-a-pathway-allocation-mechanism-next-year-to-increase-the-number-of-science-students/): ក្រ​​សួង​អប់​រំ​គ្រោង​​អនុវត្ត​យន្ត​ការបែកចែក​គន្លង​អប់រំ​សម្រាប់​សិស្ស​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​បឋម​ភូមិ​​​នៅ​ឆ្នាំ​ក្រោយ​​នេះ​ ដើម្បី​កាត់​បន្ថយ​គម្លាតរវាង​សិស្ស​ថ្នាក់វិទ្យាសាស្ត្រ​​និង​សិស្សថ្នាក់វិទ្យាសាស្ត្រ​សង្គម​។​ - [អត្ថបទស៊ីជម្រៅ៖ ពលរដ្ឋជាង៣០០​គ្រួសារ​នៅ​កំពង់​សីលា​ចោទ​អា​ជ្ញាធរ​ថា​ក្លែង​ឯកសា​​រយ​ក​​​​​ដី​​ស​ហ​គ​មន៍​លក់​ឱ្យក្រុម​ហ៊ុន​ចិន](https://pressstartcambodia.com/more-than-300-families-in-kampong-seila-accuse-authorities-of-falsifying-community-land-documents-to-sell-to-chinese-companies/): អាជ្ញាធរស្រុកកំពង់សីលា នៃខេត្តព្រះសីហ​នុ រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ថា ពួក​គេ​​បាន​ព្យាយាម​ក្លែង​​ឯ​ក​​សា​រ​​កាន់​កាប់ដីធ្លី​របស់​សហ​គ​​​មន៍ ក្នុងគោលបំណងយកដីដែលអ្ន​កភូមិគ្រង់គ្រងលក់ទៅ​ឱ្យក្រុមហ៊ុ​ន​ចិ​ន​ ប៉ុន្តែ​ការចោទប្រកាន់នេះ ត្រូវអាជ្ញាធរបដិសេធដោយចាត់ទុកថា ការជំទាស់ទៅនឹងគំ​រោងវិនិ​យោ​​​គ​​នេះ ព្រោះ​តែ​មានការអុជអាលពីមនុស្សមួយក្រុម ដែលមានផ​លប្រយោជន៍ក្នុ​ង​ដី​សហគម​ន៍​​ទៅវិញទេ។​ អ្នកស្រី គួន មួយគា ដែលមានវ័យ ៣១ឆ្នាំ សព្វថ្ងៃរស់នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះ​សីហនុ បានប្រាប់ Press Start Cambodia ថា អ្នកស្រីពិតជាមានក្តីបារម្ភ​ក្រោយទទួលបានដំ​​ណឹង​ថា​ដីព្រៃសហគមន៍ ត្រូវកាត់ទៅឱ្យក្រុមហ៊ុនឯកជនរបស់ចិន ដើម្បីធ្វើជា​កន្លែងទុកដាក់សំរាម។ មួ​យ​​វិញទៀត អ្នកស្រីចោទប្រកាន់​ថាតាមពិតទៅដីព្រៃសហគមន៍នេះ គឺរដ្ឋបាលស្រុករៀបចំ​ផែនកា​រជា​​ប្រ​ព័ន្ធ​ដោ​យ​ទន្រ្ទា​ន​យ​កដើម្បីកាន់កាប់ ក្រោមហេតុផលការវិនិយោគ។ អ្នកស្រីបន្តថា បើទីតាំងនេះពិ​ត​​​ជា​ត្រូ​​វបា​ត់​បង់​មែន​នោះ​ស្មើ​នឹង​សម្លាប់​ពលរដ្ឋ ព្រោះ​វា​ជា​ឆ្នាំង​បាយ​របស់​អ្នក​​ភូ​មិ​​គ្រប់​​​​គ្នា​​ដែ​​ល​​​រ​ស់​​នៅ​ និ​ង​​គ្រ​ប់​គ្រងដីព្រៃសហគមន៍នេះតាំងពីឆ្នាំ២០០០ មកម៉្លេះ។ បើតាមអ្នកស្រី មួយគា មិនថាគ្រួសាររបស់ខ្លួនទេ សូម្បីអ្នកភូមិផ្សេងទៀត ក៏ត្រូវរស់ដោយពឹងលើដី​ព្រៃ​​​សហគ​មន៍​នេះដូចគ្នាដែរ។ អ្នកភូមិតែងប្រមូលអនុផលរាល់ឆ្នាំពីព្រៃសហគមន៍នេះ ដូចជាកាប់ផ្ដៅ ដកផ្សិត និងផ្លែឈើព្រៃ ជាពិសេសព្រៃឈើនៅទីនេះ គឺអា​ច​​​ធ្វើ​ជា​​ថ្នាំឱសថបុរាណខ្មែរបានថែម​ទៀ​ត​។ អ្នកស្រីបន្តថា៖ «បើនិយាយរឿងប្រឈម ប្រឈមពេញនឹងហ្មង។ ទីមួយ​​យើង​ប្រជាព​លរដ្ឋ​ប្រើ​ប្រាស់ [ទឹក] អត់​កើត មាន​ដូច​ជារោ​គា ដូច​ថា គេ​ចាក់​សំរាម​ទៅ ពុល​ត្រី ពុល​អី​អញ្ចឹង​ទៅ ហើយ​យើង​អំណោយ​​ផល​ត្រីម​​ហូបមកវាអត់កើតទៀត មនុស្សក៏ប្រើការមិនកើត។  វាហូរឆ្លងកាត់មក វាប៉ះពាល់ប្រជាពលរដ្ឋក្នុងភូមិទាំងអស់ហ្នឹង»។ សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ មានទីតាំងស្ថិតនៅ ភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្ដព្រះ​សីហនុ។ សហគមន៍នេះ មានផ្ទៃដីសរុបក្នុងអំហំជិត ៨០០ហិកតា (៧៩៣ហិកតា​)​ ក្នុងនោះ ដីព្រៃជិត ៦០០​ហិ​ក​តា (៥៩២ហិកតា) ទទួលស្គាល់ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ​២០០៨។ ប្រ​ជា​ពល​​រដ្ឋជាង ៣០០​គ្រួសារ (៣៣៩គ្រួសារ​​) ស្មើប្រមាណជាង ១ ៣០០​​នាក់ (១៣៥០​គ្រួសារ​) រស់នៅ និងទ​ទួល​ផ​ល​​ពីសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់មួយនេះ ដោយ​ផ្ទាល់។ ប្រតិកម្ម​របស់​​សមាជិក​​សហគមន៍ កើត​ឡើ​​ងក្រោយពីក្រុមហ៊ុនចិន មានគំរោងទិញដីនៅតំបន់នោះ អភិវឌ្ឍន៍​ទៅ​​​ជាទីតាំងចាក់សំរាម។ ពលរដ្ឋចោទប្រកាន់ថា ដោយឃើញឱកាស​ល្អដូចនេះ អាជ្ញាធរស្រុកកំពង់សីលា បានរៀបចំផែ​នកា​​រ​ជា​​​ប្រ​​ព័ន្ធ​​ល​​ក់​ដីព្រៃសហគមន៍នេះ ឱ្យទៅក្រុម​ហ៊ុ​ន​ចិ​ន ក្រោមគោលការណ៍វិនិយោគ […] - [បទ​យកការណ៍៖ ​ពលករ​​​​ខ្មែរមកពីថៃ​​​​​មួយ​ចំនួ​ន​​​នៅ​ខេ​ត្ត​ជាប់​​ព្រំដែន​​ ត្អូញ​ត្អែរ​ពី​ការ​​លំបាក​​ដោយ​សារ​​មិន​ទាន់​រក​​​កា​រ​​ងារ​​ធ្វើបាន​](https://pressstartcambodia.com/some-cambodian-workers-from-thailand-in-border-provinces-complain-of-difficulties-because-they-have-not-yet-been-able-to-find-work/): បញ្ហា​ជម្លោះព្រំដែនរវាង​កម្ពុជា ដែលឈានដល់ការ​ផ្ទុះអាវុធដាក់គ្នា​នៅតាម​បណ្តោយព្រំដែន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី​​​២៤ ខែ​កក្កដា រហូត​​ដល់​​មាន​​​កិច្ច​​ព្រម​​ព្រាង​​បទ​​ឈប់​​បាញ់​ នៅ​យប់​​​​​​អាធ្រាត្រ​ឈាន​ចូល​​​ថ្ងៃ​ទី​២៩ ​​ខែ​កក្កដានោះ ​​​បាន​​ធ្វើ​​ឱ្យ​​​ពលករ​​ខ្មែរ​​​​ប្រមាណជិត ១លាន​នាក់​​​ ដែល​​កំពុង​​ធ្វើ​​ការ​​​​នៅ​​​ប្រទេស​​ថៃ​ ​ត្រលប់​​មក​មាតុប្រទេស​វិញ។ ការ​​​​​វិល​មក​​ដល់​ស្រុក​កំណើត​វិញយ៉ាងគំហុក​នៅពេល​នេះ បានធ្វើឱ្យ​ពលករ​ទាំងនោះ ជួបនូវ​ទុក្ខកង្វល់ជាខ្លាំងពីជុំវិញ​ការ​រក​ប្រាក់ចំណូល ដើម្បីដោះស្រាយជីវភាពប្រចាំ​ថ្ងៃ និង​បញ្ហាបំណុល​​។ ក្នុ​ង​មួយ​រយៈពេលនៃការត្រលប់​មក​វិញ ប្រមាណជិត​១ខែនេះ មាន​ពលរដ្ឋខ្លះ បាន​ស្វែងរកការងារ​ធ្វើ​បានភ្លាមៗ តាមការ​ជួយ​សម្របសម្រួល និង​កា​រប្រកាសពីឱកា​ស​ការ​ងារ​​​​របស់​​​រដ្ឋាភិ​បាល​ ​ប៉ុន្តែក៏​​នៅមានពលរដ្ឋ​​​ខ្លះ​​ទៀត ជាពិសេស​​ពលរដ្ឋ​រស់នៅខេត្ត​ជាប់ព្រំដែនថៃ​ នៅ​​មិន​ទាន់​​រក​​ការ​ងារ​​ធ្វើ​​បាន​​នៅ​​ឡើយ​​ ដោយ​​​សារ​​​តែ​​​បញ្ហា​​​​​ខុស​​​ជំនាញ​ កត្តា​អាយុ និង​លក្ខ​ខណ្ឌ​​មួយចំនួន​​​ ខណៈ​​​នៅបណ្តា​ខេត្ត​ទាំងនោះក៏​ពុំមាន​រោ​ងចក្រសហគ្រាស​វាយនភណ្ឌ​កាត់​ដេរ​​​ ទៅ​វិនិយោគបង្កើត​រោង​ចក្រ​​​ ដោយ​សារតែ​ជាតំបន់ផ្នែក​កសិកម្ម។​​ អ្នក​ស្រី​ ម៉ៅ ជីវា រស់​នៅ​ភូមិ​តាដួល ឃុំ​​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មានជ័យ​ គឺ​ជា​ពលករ​ដែល​ទើប​ត្រលប់​មក​ពី​​​​ប្រទេស​ថៃ​​​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​​កក្កដា​ ​អំឡុង​ពេល​ដែល​​​​​កម្ពុជា និង​​ថៃ បាន​​​​ផ្ទុះ​​អាវុធ​​​​ដាក់​​គ្នា​នៅ​តាម​​ព្រំដែន​។ អ្នកស្រីឱ្យ​ដឹងថា គិត​មក​ដល់ពេល​នេះ មានរយៈពេល​ជិត​ ១ខែមក​ហើយដែលអ្នកស្រីបាន​មក​ដល់​ស្រុកកំណើត​វិញ​ ប៉ុន្តែអ្នកស្រី​នៅ​មិន​ទាន់រក​ការ​ងារ​​​ធ្វើ​បាន​​នៅ​ឡើយ។ ស្ត្រីវ័យ ៤៣ឆ្នាំ​រូប​នេះ បន្តថា អ្នកស្រីបានព្យាយាម​ស្វែងរកការងារ តាមសេចក្តីប្រកាស​របស់​ក្រសួង​ការ​ងារ ដែលជា​សេនាធិការ​របស់រាជរដ្ឋាភិបាលដែរ ប៉ុន្តែឱកាស​​ការ​ងារ​ទាំងនោះ​ភាគច្រើន​​ ស្ថិត​ក្នុង​វិស័យ​វាយនភណ្ឌកាត់ដេរ ហើយ​លក្ខខណ្ឌនៃ​ការ​ជ្រើស​រើស​​ ក៏តម្រូវ​ឱ្យ​អ្នក​ដាក់ពាក្យ​ចូល​ថ្មី ត្រូវ​តែ​ចេះផ្នែក​ដេរ ដែលធ្វើឱ្យ​អ្នកស្រីជួបការ​លំបាក ដោយសារ​តែ​អ្នកស្រី​ចេះ​តែផ្នែកការងារ​សំណង់។ ​កំពុង​អង្គុយ​ ហូប​បាយ​​​​​​​ ​ជា​មួយប្ដីនិងកូនប្រុស​​ ​ក្រោម​​ផ្ទះ​​​ឈើ​​​ ​​ដែល​ប្រក់​ស័ង្កសី​​​ អ្នកស្រី ម៉ៅ ជីវា បាននិយាយ​​ថា​​៖ ​«​​ពិបាក​​រក​​ការ​ងារ​​​ធ្វើ​​ណាស់​​សព្វ​ថ្ងៃ​នេះ​។​ ចង់​ធ្វើ​ការ​រោងចក្រ​ដែរ​​ ប៉ុន្តែ​គេ​​រើស​​​តែ​​អ្នក​​ដែល​ចេះ​​ដេរ​​ខោ​អាវ​​ស្រាប់​។​ ចំណែក​​រោង​ចក្រ​​ខ្លះ​​​ទៀត គេ​​​យក​​ទាំង​​​អ្នក​​អត់​ចេះ​ដេរ និង​អ្នក​ចេះ​ដែរ​​ ប៉ុន្តែ​គេ​កំណត់​​អាយុ ខ្ញុំ​ខល​​សួរ​​​គេ​មិន​ក្រោម១០រោងចក្រទេ គឺ​គេ​រើស​តែ​អ្នក​អាយុ​​១៨​ឆ្នាំ ​ដល់​៤០ឆ្នាំ​​​ ឬ​៣៨ឆ្នាំ​ចុះ។ ឥឡូវ​ ខ្ញុំ​វា​ហួស​​អាយុ​គេ​ ត្រូវ​ការ​​។​ ពិបាក​ណាស់​ មិន​ដឹង​​បាន​​លុយ​​​ឯណា​​ចិញ្ចឹម​​កូន និង​​ដោះ​​បំណុល​​អង្គការ​​[ធនាគារ]​​ទេ​»។ ​អ្នកស្រី ម៉ៅ ជីវា ដែលជា​ជនមានពិការ​ភាព​ភ្នែក​ម្ខាង​ផ​ងនោះ បាន​ឱ្យ​ដឹង​ទៀត​​​ថា​​​​ បច្ចុប្បន្ន​អ្នកស្រីក៏ទទួលបានព័ត៌មាន​ពីឱកាស​ការ​ងារ​ផ្នែក​សំណង់ខ្លះ​ដែរ ដូចជា នៅក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ ខេត្តព្រះសីហនុ […] - [រដ្ឋសភាអនុម័តច្បាប់ឱ្យ​ដក​សញ្ជាតិ​ខ្មែរ ខណៈ​សង្គម​ស៊ីវិលបារម្ភ​ពី​ផលប៉ះពាល់​ដល់​សិទ្ធិ​​របស់​​ពលរដ្ឋ](https://pressstartcambodia.com/na-approves-law-to-revoke-cambodian-citizenship/): រដ្ឋសភា អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពី​​សញ្ជាតិ ដែល​​អនុញ្ញាត​​​ឱ្យ​​ដក​សញ្ជាតិ​ខ្មែ​រពីជន​​ណា​​ដែល​​បំពាន​​អង្គ​​ព្រះ​មហា​ក្សត្រ ឬ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ខណៈ​អង្គ​ការ​សង្គម​ស៊ីវិល​សម្ដែង​​ក្ដី​​បារម្ភ​​ពី​ផល​ប៉ះពា​ល់​​​នៃការ​អនុម័ត​​សេចក្តីព្រាង​ច្បាប់នេះ ទៅ​លើ​​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ។ នៅថ្ងៃ​ទី២៥ ខែសីហា ឆ្នាំ​២០២៥នេះ​ រដ្ឋ​សភា​​ បាន​​បើក​សម័យ​ប្រជុំ​លើក​ទី៤ ដែល​មានសមា​ជិក​១២០​រូប ដើម្បី​ពិភាក្សា​និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួនពីរ ក្នុងនោះមាន សេចក្តីព្រាង​ច្បាប់ស្ដីពី វិសោធន​កម្មច្បាប់​ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជា​ជាតិ​ស្តីពីច្បាប់សមុទ្រ។ បើតាមទំព័រហ្វេសប៊ុករបស់រដ្ឋសភា បានរៀបរាប់​ថា សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់​ស្ដីពីសញ្ជាតិ​​នេះ មា​ន​ពីរ​មាត្រា ខណៈ​ការ​ពន្យល់របស់​​រដ្ឋាភិបាល​កន្លង​មក ការ​ធ្វើវិសោធន​កម្មច្បាប់ស្តីពី​សញ្ជាតិ​នេះ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ ព្រមទាំង​​​ទប់​ស្កាត់​និង​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ពីខា​ង​ក្រៅ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុ​ងរ​បស់​កម្ពុជា ជាពិសេសកា​រ​ប្រឆាំង​នឹង​អំពើក្ប​ត់​ជាតិ និង​អំពើ​គប់គិត​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស។ ការ​ដក​សញ្ជាតិ​ខ្មែរ គឺ​ជា​ការ​កាត់​ផ្តាច់​ចំណង​គតិ​យុត្ត​ និង​នយោបាយ​ចំពោះ​ជន​ដែល​ក្បត់​ជាតិ​តែ​ប៉ុណ្ណោះ។ ប្រភពដដែល បានគូសបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សាយ៉ាងផុល​ផុស​តាមនីតិវិធី អង្គរដ្ឋសភាបានអនុម័ត​សេចក្តី​ព្រាងច្បាប់ស្ដីពី វិសោធន​កម្ម​ច្បាប់​ស្តីពី​ស​ញ្ជាតិ ដោយ​សំឡេងយល់ព្រម​​ចំនួន​១២០​​នៃចំនួនសមាជិករដ្ឋសភាចូលរួមប្រជុំ​១២០រូប។ ពាក់ព័ន្ធនឹងច្បាប់ស្ដីពីការដកសញ្ជាតិខ្មែរនេះ លោកស្រី ចៅ រតនា ជំទប់ទី២នៃក្រុមប្រឹក្សាសង្កាត់​ប៉ោយ​ប៉ែត កូតាគណបក្សភ្លើងទៀន យល់ថា ប្រទេសកម្ពុជាមិនគួរមានច្បាប់ស្ដីពីការដកសញ្ជាតិខ្មែរពីកំណើតនោះ​ទេ ដោយអ្នកស្រីថា ការដកសញ្ជាតិនេះ គួរមានសម្រាប់តែជនបរទេសដែលបានសញ្ជាតិខ្មែរប៉ុណ្ណោះ។ អ្នកស្រី​ថា៖ «ចម្ងល់សម្រាប់ខ្ញុំ ក៏ដូចជាពលរដ្ឋទូទៅ ថាតើបើដកសញ្ជាតិពីប្រជាជន ដែលមានសញ្ជាតិដើមពីកំណើត ហើយគាត់មានសញ្ជាតិខ្មែរតែមួយ  តើឱ្យគាត់ទៅណា? ចូលជាសញ្ជាតិ​អ្វី​វិញ? ឬពួកគាត់ជាជនគ្មាន​សញ្ជាតិ? តើមានយុត្តិធម៌ចំពោះពួកគាត់ដែរឬទេ»។ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ អង្គការ​ សមាគម និង​សហគមន៍​ចំនួន ​៥០ស្ថាប័ន បានចេញ​សេចក្ដីថ្លែងការណ៍រួមមួយ ដោយសម្ដែងក្ដីបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីសញ្ជាតិ ដែលអាចនឹងត្រូវបានចែងយ៉ាង​ស្រពេចស្រពិល ក្នុងការអនុញ្ញាតឱ្យ​រាជ​រដ្ឋាភិបាល​អាចដកហូតសញ្ជាតិខ្មែរ​ពីប្រជាពលរដ្ឋបាន ហើយនិងអាចនឹង​មាន​ផល​ប៉ះពាល់​អវិជ្ជ​មាន​យ៉ាង​សម្បើម មក​លើ​សេរីភា​ព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ ពួកគេ អះអាងថា សេចក្ដីព្រាងច្បាប់នេះ គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិនានា និង​រដ្ឋធម្ម​នុញ្ញ​ពាក់ព័ន្ធនឹងការគោរពសិទិ្ធមនុស្សជាមូលដ្ឋាន ។ បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍ដដែល បាន​បន្ត​ថា ​វិសោធនកម្ម​​​នៃ​​ច្បាប់​​ស្តី​ពី​​សញ្ជាតិ​​នេះ​ ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​​ ​អាច​នឹង​ត្រូវ​បាត់បង់​អត្តសញ្ញាណ​​របស់​ខ្លួន​ជា​ «​ខ្មែរ» ​ប្រសិនបើ​អ្នក​ទាំងនោះ​​ធ្វើសកម្មភាព​​ណា​មួយ​ ​ដែល​រិះគន់​រាជរដ្ឋាភិបាល​ […] - [រដ្ឋបាលខេត្តបន្ទាយមានជ័យសម្តែង​ការ​ព្រួយ​បារម្ភ​ជុំវិញ​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​របស់​អាជ្ញាធរខេត្ត​ស្រះ​កែវ​](https://pressstartcambodia.com/banteay-meanchey-provincial-administration-expresses-concern-over-sa-kaeo-provincial-authorities-land-title-grant-project/): អភិ​បាលខេត្តបន្ទាយមានជ័យជម្រាប​ជូន​​អភិបាលខេត្តស្រះកែវ ដោយ​សម្តែង​ការ​ព្រួយបារម្ភ​ជុំវិញ​សេចក្តី​​រាយ​ការណ៍​ព័ត៌មានកាល​ពីថ្ងៃទី​២៤ ខែ​សីហា​ ពីគម្រោង​ចេញ​ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ នៅតំ​បន់​​ព្រំដែន ដែលប្រទេសទាំងពីរ​ពុំទាន់​បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែងនៅ​ឡើយ។ - [អង្គការ​សមាគមជិត​​៣០​ព្រួយបារម្ភ ចំពោះដំណើរ​ការ​ធ្វើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​​ស្តី​​ពី​​សញ្ជាតិ](https://pressstartcambodia.com/nearly-30-associations-concerned-about-the-process-of-drafting-amendments-to-the-nationality-law/): អង្គការ​សមាគម​ជិត​៣០​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះដំណើរ​ការ​ធ្វើ​សេចក្តីព្រាង​វិ​សោធន​កម្ម ​នៃច្បាប់ស្តីពីសញ្ជាតិ​ ព្រោះការ​ចែង​មិន​ច្បាស់​លាស់​ណាមួយ​នោះ​ អាច​ធ្វើ​ឱ្យ​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​នៃការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​ - [ក្រសួង​ពាណិជ្ជកម្មពិន័យ​អន្តរការណ៍លើ​​​ក្រុមហ៊ុន KOFI ក្រោយរកឃើញបន្លំបាកូដខុសពីប្រភពដើមនៃទំនិញ](https://pressstartcambodia.com/the-ministry-of-commerce-imposes-an-administrative-fine-on-kofi-after-it-was-discovered-that-the-barcodes-of-the-goods-were-different-from-the-origin/): ក្រុមហ៊ុនទឹកដោះគោ​ KOFI Co., Ltd រង​ការ​ពិន័យ​អន្តរការណ៍ បន្ទាប់ពី​រកឃើញ​​​បន្លំប្រើ​បាកូដកម្ពុជា​បិទ​លើបាកូដថៃ​នៃសំបក​វេចខ្ចប់​ផលិត​ផល​ទឹកដោះ​គោរបស់​ខ្លួន​ នេះបើយោងតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជ​កម្ម​​។​ - [កម្ពុជានិងថៃ បន្ត​ពង្រឹង​ទំនាក់ទំនងទ្វេភាគី និងស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់​ព្រំដែន](https://pressstartcambodia.com/cambodia-and-thailand-continue-to-strengthen-bilateral-relations-and-restore-normalcy-in-border-areas/): កម្ពុជា និងថៃ ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំ​ដែន តាមរយៈ​ការ​ដោះ​ស្រាយ​បញ្ហា​រាយ​បន្លា​លួស និងការសម្រួលដល់ការវិលត្រលប់មកផ្ទះសម្បែងវិញរបស់​ពលរដ្ឋ។ ការបង្ហាញពីការ​ប្តេជ្ញាចិត្ត​នេះ ធ្វើ​ឡើង​​អំឡុង​កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិ​ភាគ​កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងយោធភូមិភាគទី១របស់ថៃ ក្នុងខេត្តស្រះ​កែវ នៅ​ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានរសៀលថ្ងៃសុក្រ​​ថា ក្នុងកិច្ចប្រជុំ កម្ពុជានិងថៃបានឯកភាពក្នុងការបង្កើតក្រុមការ​ងារ​សម្រប​សម្រួល (CG) ដើម្បីពង្រឹងទំនាក់ទំនងគ្រប់កម្រិតតាមបណ្ដោយព្រំដែន ហើយក៏ពិភាក្សា​គ្នាអំពីការដោះស្រាយបញ្ហារាយបន្លាលួស កាត់បន្ថយការលំបាកដល់ពលរដ្ឋនៅមូលដ្ឋាន និងសម្រួលដល់ការវិលត្រលប់មកផ្ទះសម្បែងវិញរបស់ពលរដ្ឋ ដោយសុវត្ថិភាពឱ្យបានឆាប់បំផុត។ លោកស្រី និយាយថា៖ «នៅក្នុងកិច្ចប្រជុំភាគីទាំងពីរក៏បានពិភាក្សាគ្នា ក្នុងការស្វែងរកវិធានការជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហានូវការរាយលួសបន្លា និងសំបកកង់ ព្រមទាំងការបង្កឧបសគ្គផ្សេងៗ ក្នុងការកាត់បន្ថយការលំបាក ដល់សហគមន៍មូលដ្ឋានកំពុងប្រឈម សម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាពទៅកាន់លំនៅឋានវិញ និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។ កាលពីថ្ងៃទី១៩ ខែសីហា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ហៅកាត់ថា JBC បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ប្រទេស​ថៃ ដោយជំទាស់នឹងសកម្មភាពរបស់កងកម្លាំងថៃ ដែលបានពង្រាយបន្លាលួស សំណាញ់​ខ្មៅ និងដាក់កង់ឡាននៅក្នុងទឹកដីកម្ពុជា ដោយ​​ទាមទារឱ្យកងកម្លាំង​​ថៃ​ដក​សម្ភារៈ​ ​ទាំង​​អស់​​ចេញ​​វិញ។ ពលរដ្ឋរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ​ ដែលជាតំបន់រងការហ៊ុមព័ទ្ធផ្ទះសម្បែងដោយបន្លាលួសពី​កងកម្លាំងថៃ លោក ទូច មេត អាយុ៦៥ឆ្នាំ និយាយថា សព្វថ្ងៃគ្រួសាររបស់លោក បានទៅរស់នៅក្នុងតង់ខៀវ ដោយសារផ្ទះរបស់លោកនៅក្បែរនឹងទីតាំងរបស់ថៃដែលវាតទីយកខ្លាំងពេក បើទោះបីជាផ្ទះរបស់លោកនៅពេលនេះមិនទាន់មានបញ្ហាអ្វីក៏ដោយ។ ពលរដ្ឋប្រកបរបរស្រែចំការរូបនេះ សង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជានិងថៃ នឹងមានភាពល្អប្រសើរឡើងវិញ ដើម្បីលោកអាចត្រលប់ទៅរស់នៅនិងប្រកបរបរសារជាថ្មី។ លោកនិយាយថា៖ «ចង់ឱ្យដូចដើម ពិបាករកស៊ីណាស់ អត់មានអីរកផង ខ្ញុំមកដេកអត់ សព្វថ្ងៃមិនហ៊ានធ្វើអីទេ។ ផ្អាក [នៅផ្ទះ] សិនចាំមើលសភាពការណ៍សិន»។ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្រ្តនយោបាយ កត់សម្គាល់ថា​ ទាំងរដ្ឋាភិបាល​និងយោធា​ថៃ ឯកភាព​​តែលើ​ក្រដាស​ប៉ុណ្ណោះ ដោយ​មិន​ផ្ដល់​តម្លៃ​លើ​ការ​ឯកភាពជាមួយកម្ពុជាឡើយ។ ជាក់ស្ដែង លោក​ថា ការយល់ព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨រូប កាលពីកិច្ចប្រជុំនៅថ្ងៃទី០៧ ខែសីហា ក៏យោធាថៃមិនទាន់អនុវត្តតាមផងដែរ។ លោកបន្តថា៖ «ខ្ញុំគិតថា ជំរុញឱ្យភាគីថៃទាំងមូលតែម្ដង រដ្ឋាភិបាលថៃ […] - [ព្រះមហាក្សត្រ​ត្រាស់បង្គាប់បញ្ចប់​គោរមងារ​ឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន ​ហៅ Love Riya](https://pressstartcambodia.com/the-king-ordered-the-end-of-the-title-of-oknha-from-oknha-chheng-sreyrath-known-as-love-riya/): ព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ​​ត្រាស់បង្គាប់​បញ្ចប់​គោរម​ងារ​ ឧកញ៉ា​ ពី​ឧកញ៉ា ឆេង ស្រីរ័ត្ន​ ជាអ្នក​​ជំនួ​ញ​​ផលិត​​ផល​​​គ្រឿង​សម្អាង​​ដ៏ល្បី​ម្នាក់ បន្ទាប់ពី​តុលាការ​សម្រេច​​​ឃុំ​ខ្លួនបណ្តោះអាសន្ន​​​ ដែល​តាមចោទថា បាន​ធ្វើ​ឱ្យ​មាន​ការ​រើសអើង ​និង​ប៉ះពាល់​ដល់ទឹកចិត្ត​កងទ័ព​​។​ - [មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាងថា ការ​ផ្លាស់ប្តូរ​អភិបាល​ខេត្ត​កោះ​កុង​មិនពាក់ព័ន្ធនឹង​បញ្ហា​ជម្លោះព្រំដែន​​](https://pressstartcambodia.com/a-senior-official-from-the-ministry-of-interior-claims-that-the-change-of-koh-kong-provincial-governor-is-not-related-to-the-border-dispute/): មន្ត្រី​ជាន់ខ្ពស់ក្រសួងមហាផ្ទៃ​អះអាងថា ការតែងតាំងនិង​ការ​ផ្លាស់ប្តូរអភិបាល​ខេត្តកោះកុងនាពេលថ្មីៗនេះ គឺដើម្បី​ប្រសិទ្ធភាព​ការងារ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​​មិន​ពាក់ព័ន្ធនឹង​បញ្ហា​ជម្លោះព្រំដែន​ឬកំហុស​ណា​មួយ​ទេ។​ - [ក្រសួងការបរទេស​ចាត់​ទុក​ចំណាត់​ការ​​របស់​​ថៃលើ​មេដឹកនាំ​កម្ពុជា​ ជា​ការ​រំលោភ​លើ​អធិបតេយ្យ​ភាព​កម្ពុជា​](https://pressstartcambodia.com/%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%9f%e1%9e%bd%e1%9e%84%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%94%e1%9e%9a%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%85%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%91%e1%9e%bb/): ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចាត់​ទុក​ការ​លើក​ឡើង​ដោយ​នា​យ​ក​​រដ្ឋ​មន្ត្រី​ស្តីទី ​នៃប្រទេសថៃ​លោក​ Phumtham Wechayachai ទាក់ទងនឹង​ការ​រៀបចំអនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ថ្នាក់​ដឹកនាំ​កម្ពុជា​ថា ជា​ការ​រំលោភ​លើ​អធិបតេយ្យ​ភាព​​​និង​បូរណភាព​នៃព្រះរាជាណាចក្រ​កម្ពុជា​។​ - [រដ្ឋបាលរាជធានីភ្នំពេញណែនាំវិធានការមួយចំនួន ដើម្បី​ចូលរួម​ទិវាសន្តិភាពអន្តរជាតិ​លើកទី២៣](https://pressstartcambodia.com/phnom-penh-administration-introduces-several-measures-to-participate-in-the-23rd-international-day-of-peace/): រដ្ឋបាល​រាជធានីភ្នំពេញ​បានដាក់​ចេញនូវ​វិធានការ​​ណែនាំមួយចំនួន​ដល់​រដ្ឋបាល​​ខណ្ឌ មន្ទីរ​អប់រំ​ មន្ទីរ​ធម្មកា​រ​និងសាសនា​ មន្ទីរ​វប្បធម៌​​ ស្នងការដ្ឋាន​រាជធានីភ្នំពេញ​និង​ស្ថាប័ន​ពាក់​ព័ន្ធផ្សេងទៀត​ ដើម្បី​ចូល​រួម​អបអរសាទរ​និង​រៀប​ចំ​​ទិវាសន្តិភាព​អន្តរជាតិ​ លើកទី​២៣ ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៥​​ ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន​។​ - [ក្រសួងការបរទេស​សម្តែង​​ការព្រួយបារម្ភ​ជុំវិញ​សកម្មភាព​រំលោភ​បំពានបទឈប់បាញ់របស់​ភាគី​​ថៃ​](https://pressstartcambodia.com/ministry-of-foreign-affairs-expresses-concern-over-ceasefire-violations-by-the-thai-side/): រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេសកម្ពុជា​និងសហប្រតិបត្តិការអន្តរជាតិបានសម្ដែងនូវក្ដីកង្វល់​យ៉ាងខ្លាំងចំពោះកំណើននៃការគំរាមគំហែងមកលើបទឈប់បាញ់ដ៏​ផុយស្រួយ​ ដោយលើកឡើងពីសកម្មភាពរំលោភ​បំពាន​ជា​បន្ត​បន្ទាប់​របស់កងទ័ពថៃ។ - [​សង្គមស៊ីវិល​​ស្វែង​រក​អន្ត​រាគមន៍​​ពី​ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជុំវិញបញ្ហា​ជម្លោះព្រំដែន​កម្ពុជា-ថៃ​](https://pressstartcambodia.com/civil-society-representatives-seek-intervention-from-signatory-countries-of-the-paris-peace-accords-over-the-cambodia-thailand-border-dispute/): អង្គការសង្គមស៊ីវិល សមាគម សហជីពនិងក្រុម​យុវជននៅកម្ពុជា​ជាង ១០០​ ​បាន​ដាក់ញត្តិទៅកាន់ស្ថាន​ទូតនៃបណ្តាប្រទេស ដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុងប៉ារីសនៅព្រឹកថ្ងៃពុធនេះ ដោយ​អំពាវនាវឱ្យមានដំណោះស្រាយ​ជា​បន្ទាន់ ជុំវិញបញ្ហា​​ជម្លោះ​ព្រំដែន​រវាង​ប្រទេសកម្ពុជា​និង​ថៃ​​​។ - [គណៈកម្មការព្រំដែនចម្រុះកម្ពុជា ដាក់លិខិតតវ៉ាទៅថៃ ឱ្យដកបន្លាលួសចេញពីទឹកដីកម្ពុជា​](https://pressstartcambodia.com/cambodias-joint-border-committee-submits-protest-letter-to-thailand-to-remove-barbed-wire-from-cambodian-territory/): គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ហៅកាត់ថា JBC បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ប្រទេស​ថៃ ដោយជំទាស់នឹងសកម្មភាពរបស់កងកម្លាំងថៃ ដែលបានពង្រាយបន្លាលួស សំណាញ់​ខ្មៅ និងដាក់កង់ឡាននៅក្នុងទឹកដីកម្ពុជា ដោយ​​ទាមទារឱ្យកងកម្លាំង​​ថៃ​ដក​សម្ភារៈ​ ​ទាំង​​អស់​​ចេញ​​វិញ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែសីហា លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែង​ថា កាលពីថ្ងៃទី១៩ ខែសីហា គណៈកម្មការព្រំដែនចម្រុះកម្ពុជា តាមរយៈក្រសួងការបរទេស បានដាក់លិខិតតវ៉ាទៅប្រទេសថៃ ចំពោះសកម្មភាពកងកម្លាំងថៃដែលបានរំលោភបំពានក្នុងទឹកដីកម្ពុជា តាមបណ្ដោយ​ព្រំដែន។ លោកបន្តថា ក្នុងលិខិតតវ៉ានោះ គណៈកម្មការ​ JBC កម្ពុជា បានស្នើឱ្យភាគីថៃ ដកសម្ភារៈទាំងអស់របស់ខ្លួនដែល​បានពង្រាយក្នុងដែនអធិបតេយ្យភាព​កម្ពុជាចេញ ហើយបានចាត់ទុកសកម្មភាពរបស់​កងកម្លាំង​ថៃ​នេះ​ថា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរឡើងវិញ។ លោកបានបញ្ជាក់ថា៖ «JBC កម្ពុជា បានស្នើឱ្យកងទ័ពថៃរុះរើឧបករណ៍ទាំងអស់ ចេញពីតំបន់​ទាំង​ឡាយ​ដែលបានរំលោភ យើងយល់ថា ស្ថានភាពបែបនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការកសាងទំនុកចិត្តរវាងគ្នា ដូចនេះកម្ពុជាសូមអំពាវនាវឱ្យថៃ គោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វ​កិច្ចអន្តរជាតិទាំងអស់»។ អ្នកនាំពាក្យរងក្រសួងការបរទេស លោក ហុក សុភា ថ្លែងបញ្ជាក់ប្រាប់ Press Start Cambodia ​ យ៉ាងខ្លី​​ថា៖ «គណៈកម្មការ​​JBC ដាក់ពាក្យតវ៉ាតែត្រូវដាក់តាមក្រសួងការបរទេស ហើយដាក់តវ៉ានេះ គឺដាក់ទៅភាគីថៃ មិនមែនទៅភាគីទី៣ណានោះទេ»។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ ក្នុងអំឡុងចុះពិនិត្យមើលទីតាំងជាក់ស្ដែង ដែលជាទីកន្លែង​យោធា​ថៃ​រាយ​បន្លា​លួស​រំលោភ​យក​ទឹក​ដី​កម្ពុជា នៅ​តាម​ច្រក​ព្រំដែន នៅ​ថ្ងៃ​ទី​១៥ ខែសីហានេះ លោក​ អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាចំនួន ១២គ្រួសារ ស្មើនឹង៥៩​នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋាន ដោយការរុលចូលទឹកដី​កម្ពុជាពីសំណាក់យោធាថៃ។ លោកបន្តថា ប្រជាពលរដ្ឋ​ទាំង​នោះ​ មាន​នៅ​ក្នុង​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយ​​​ក្នុងពេលយក​បន្លា​លួស​មក​ទន្ទ្រាន​យក​ទឹក​ដី​កម្ពុជា​នេះ ក៏​មាន​កា​រវាយរបងផ្ទះរបស់ប្រជាពលរដ្ឋកម្ទេច​ចោលផងដែរ។ ពលរដ្ឋមួយរូបដែលត្រូវបានកងកម្លាំងថៃយកបន្លាលួសហ៊ុមព័ទ្ធផ្ទះ អ្នកស្រី ហ៊ូល ម្លិះ អាយុ៥២ឆ្នាំ និយាយ​ថា ជារៀងរាល់ថ្ងៃ អ្នកស្រីដេកពីក្រោយផ្ទះរបស់អ្នកស្រី ដែលត្រូវបានបង្ខាំងដោយ​បន្លាលួស និងសំណាញ់ខ្មៅរបស់កងកម្លាំងថៃ។ អ្នកស្រី និយាយថា៖ «មានអារម្មណ៍ថាឈឺចាប់ មានផ្ទះតែមិនបាននៅ។ ខ្ញុំសង្ឃឹមថា ១០០ភាគរយ […] - [សង្គមស៊ីវិល​​ស្នើ​ប្រ​ទេស​​​ហត្ថលេខីកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ជួយ​​​អន្តរាគមន៍​រឿងជម្លោះ​ព្រំដែន​កម្ពុជា-ថៃ](https://pressstartcambodia.com/civil-society-calls-on-paris-agreement-signatories-to-help-resolve-cambodia-thailand-border-dispute/): អង្គការសង្គមស៊ីវិលកម្ពុជា​ជាង១០០ស្ថាប័ន​ នៅ​​ថ្ងៃ​ទី​២០ ខែសីហានេះ បាន​ដាក់​​ញត្តិ​​ទៅកាន់​ស្ថាន​ទូតនៃ​​ប្រទេស​​ដែល​​ជា​​ហត្ថ​​លេខី​​​នៃកិ​ច្ច​​ព្រម​​ព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស​​​ឆ្នាំ​​១៩៩១ និង​អង្គការ​សហប្រជាជាតិ​ ដោយ​​ស្នើ​​ឱ្យ​​​កោះប្រជុំ និង​ជួយ​អន្តរាគមន៍ជាបន្ទាន់​ ក្នុងការ​ជួយ​ការ​ពារ​អធិបតេយ្យ​ភាព​បូរណភាពទឹកដីកម្ពុជា ខណៈកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយ​ថៃ។​ អង្គការសង្គមស៊ីវិល រួម​ទាំង​សមាគម សហជីព និងបណ្តាញយុវជន ដែល​មាន​​ចំនួន ១០៣​ស្ថាប័ន បាន​នំា​យក​ញត្តិ​ទៅ​កាន់​បណ្តា​ស្ថាន​ទូត​ចំនួន​១៨ ដែល​ជា​សមាជិក​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស រួម​មាន បារាំង អាមេរិក ឥណ្ឌូនេស៊ី និងស្ថានទូត​មួយចំនួនទៀត រួមនិង​អង្គការ​សហ​ប្រជាជាតិ​ផងដែរ។ លោក រស់ សុថា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ការ​ដាក់ញត្តិ​​របស់​សង្គមស៊ីវិល ដែលមានការចូលរួមពីសហគមន៍ផង​នោះ​ បានក​ស្នើ​​ដល់​បណ្តា​ប្រទេស​ម្ចាស់​ហត្ថលេខីនៃកិច្ចព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ជួយ​អន្តរាគមន៍ការពារ​អធិប​តេយ្យ​​​ភាព ​បូរណ​ភាពទឹកដី​កម្ពុជា ជាពិសេសស្នើដល់​ប្រទេស​ថៃ បញ្ឈប់​ការ​រំលោភ​បំពាន​ចូល​ទឹកដី​កម្ពុជា និង​គោរព​សិទ្ធិមនុស្ស​។ លោកបន្តថា បញ្ហាជម្លោះព្រំដែនរវាង​កម្ពុជា-ថៃ​ វានឹង​អាច​ប៉ះពា​ល់​យូរ​អង្វែង​ដល់​ជីវ​ភាពប្រជា​ពលរដ្ឋ ទាំង​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ ការរំ​ខាន​ដល់​ការ​អប់រំ​​កុមារ និងសុខភាពផ្លូវចិត្ត ដូច្នេះត្រូវការការយកចិត្តទុកដាក់យ៉ាងពិសេស ពីរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។ លោក រស់ សុថា ថ្លែង​​ថា៖ «បញ្ហាអធិបតេយ្យ សន្តិភាពទឹកដី​កម្ពុជា កំពុ​ង​តែទ​ទួល​ការ​គំរាម​កំហែង​ហើយ ក្នុងកម្រិត​ធ្ងន់​ធ្ងរ ដូច្នេះ​ហើយ​គឺ​ថា​វាសា​ក​សម​នឹង​មាន​ដំណោះ​ស្រាយ ក្នុង​កម្រិត​ហត្ថ​លេខី​សន្តិភាព​​ទី​ក្រុង​ប៉ារីស នៅ​ពេលដែល​មាន​ដូច​ថា រំលោភធ្ងន់ធ្ងរ គឺបណ្តា​ប្រទេស​ហត្ថលេខី​ អាចស្វែងរកការជួយជ្រោម​ជ្រែង ដើម្បី​រក​បាន​ដំណោះ​ស្រាយ​​​ដោយ​សន្តិ​វិធី តាម​រយៈ​យន្ត​ការ​បី យុន្ត​កា​រ​ទី១ តាម​រយៈ​ក្រុមសន្តិសុខអង្គការសហប្រជាជាតិ យន្តការទី២​តាមរយៈ​ញត្តិ ការ​​សម្របសម្រួលសន្តិភាពទីក្រុង​​ប៉ារីស យន្តការទី៣ គឺគណៈកម្មការបច្ចេសទេសដែលពាក់ព័ន្ធនឹងសង្គ្រាម»។ លោក ប៉ា ចន្ទរឿន នាយក​ប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើង​ថា ការ​ដាក់​​ញត្តិទៅកាន់​​ស្ថានទូត​នៃ​ប្រទេស​ទាំង​នោះ ក៏ធ្វើឡើង​ក្នុងគោលបំណង​ស្នើ​ដល់​​ប្រទេសម្ចាស់​ហត្ថលេខីកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​បំពេញ​​កាតព្វ​​កិច្ច​​របស់​​ខ្លួន​បន្ថែម ដើម្បីធានានូវការ​គោរព​សន្តិភាព និង​​អធិប​តេយ្យ​ភាពបូរណភាពទឹកដី​​កម្ពុជា តាម​ច្បាប់អន្តរជាតិ។ លោកថា៖ «សម្រាប់​យើង យើង​រំពឹង​ថានឹ​ង​មាន​អន្តរាគមន៍ ទោះ​បី​ជា​ផ្នែក​ការ​ទូត​ឬ​ក៏​ជំនួយមនុស្ស​ធម៌​អ្វី​ដែល​យើង​បាន​ស្នើ​សុំ​ អំពាវ​នាវ​នៅក្នុ​ង​ញតិ្តទៅកាន់​​ប្រទេសជា​ហត្ថលេខី​នៃកិច្ចព្រមព្រៀងទាំងអស់ហ្នឹង ​នៅ​ក្នុង​ពេល​វេលាសមស្រប​ណា​មួយ ដើម្បី​បំពេញ​បន្ថែម​ទៅ​យន្តការ​ដែល​មាន​ស្រាប់ ដូច​ជា ការ​សម្រប​​សម្រួល​ពី​អាស៊ាន​ដែល​មាន​ប្រទេស​ម៉ាឡេ​ស៊ី​ដែលកំ​ពុង​តែ​ដឹក​នាំ»។ ជាមួយគ្នានេះដែរ នៅក្នុង​សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយ​នៅ​​ថ្ងៃ​ទី១​៩ ខែ​សីហា ម្សិល​មិញ ក្រុម​​អង្គ​​ការស​ង្គម​​​​ស៊ីវិល សហជីព និង​បណ្តាញ​យុវជនកម្ពុជាជា​ដើមនោះ បានលើក​ឡើ​ង​​ថា ការប៉ះទង្គិច​គ្នា​​ដោយ​​​យោធា នាពេលថ្មីៗ​នេះ នៅ​តាម​ព្រំ​ដែន​កម្ពុជា​-ថៃ បានបណ្តាល​ឱ្យ​មាន​មនុស្ស​ជា​ច្រើន​រង​របួស […] - [សង្គមស៊ីវិល​​ដាក់​ញត្តិ​រក​អន្តរាគមន៍​ពី​ប្រទេស​ហត្ថលេខី​ នៃកិច្ច​ព្រមព្រៀងសន្តិភាព​​ក្រុងប៉ារីស​​](https://pressstartcambodia.com/civil-society-petitions-for-intervention-from-signatory-countries-of-the-paris-peace-accords/): តំណាងអង្គការសង្គមស៊ីវិល សមាគម សហជីពនិងបណ្តាញយុវជនប្រហែល២០នាក់ចាប់ផ្តើម​ដាក់ញត្តិទៅកាន់ស្ថានទូតនៃបណ្តាប្រទេសដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅព្រឹកថ្ងៃពុធ​​នេះ ដោយអំពាវនាវឱ្យមានវិធានការបន្ទាន់ ក្នុងការការពារអធិបតេយ្យភាពនិងសន្តិភាពរបស់កម្ពុជា ចំពេលមានជម្លោះប្រដាប់អាវុធនាពេលថ្មីៗនៅតាមព្រំដែនកម្ពុជានិងថៃ។ - [តុលាការសម្រេច​ឃុំខ្លួនអ្នកលក់អនឡាញ​ល្បីឈ្មោះម្នាក់​ ពីបទញុះញង់និងធ្វើឱ្យ​ខូចទឹកចិត្តកងទ័ព](https://pressstartcambodia.com/court-orders-detention-of-prominent-online-seller-for-inciting-and-demoralizing-the-military/): តុលាការ​សម្រេច​ឃុំ​ខ្លួនអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ ដែលបាននិយាយប៉ះពាល់ដល់ទឹកចិត្ត​ទាហានជួរមុខនិងបង្ក​ការ​មិនសប្បាយ​ចិត្ត​ក្នុង​ចំណោម​មហាជន​។ - [កម្ពុជា​ទាមទារឱ្យថៃបញ្ឈប់សកម្មភាពបំពាន​ចូលដីកម្ពុជា​​​​​​​​​​​​ ​ខណៈ​​​​ព​លរដ្ឋ​​ខ្មែរ​​​​​៦​គ្រួសារ​​​​​ត្រូវ​ទាហាន​​​​​​ថៃ​​ដេញ​​​​​​ចេ​ញ​​​ពី​​​​​ផ្ទះ​​​​​ដើម្បី​​ដាក់បន្លាលួស​​](https://pressstartcambodia.com/cambodia-demands-thailand-stop-encroaching-on-cambodian-territory-as-six-cambodian-families-are-evicted-from-their-homes-by-thai-soldiers-to-install-barbed-wire/): រដ្ឋាភិបាល​​​កម្ពុជា ទាម​ទារ​ឱ្យ​ភាគី​ថៃ ដក​បន្លា​លួស និង​កង់​ឡាន​ដែល​បាន​ដាក់​ពង្រាយ​​ចេញពី​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បីជា​ន់ ស្រុក​អូរជ្រៅ​ ខេត្តបន្ទាយ​មានជ័យ ជាបន្ទាន់ ហើយបញ្ឈប់សកម្ម​ភាព​​នានាដែល​រំលោភ​លើ​បទ​ឈប់​បាញ់ ខណៈសេចក្តីរាយការណ៍ពីមន្ត្រី​ខេត្តបន្ទាយ​មាន​ជ័យ ​​ជា​​ខេត្ត​​នៅ​​​ជាប់​ព្រំដែន​​​ថៃ​​មួយនេះ បានអះអាងថា ទាហាន​ថៃ​បានដេញប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៦គ្រួសារ ចេញពីផ្ទះ ដើម្បីរាយបន្លាលួសរំលោភ​​​លើដែនអធិបតយ្យ​កម្ពុជា​​​។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន​នៅរសៀល​ថ្ងៃ​​ពុធ​ថា នៅ​ថ្ងៃទី​១​២ និង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ កង​កម្លាំង​ប៉ារ៉ាថៃ​ និង​តម្រួត​ព្រំដែន​ថៃ ប្រដាប់​​ដោយ​អាវុធ បាន​ធ្វើស​កម្មភាព​ចូល​មក​ត្រួត​ពិនិត្យ នៅ​ទល់​មុខ​ច្រក​ជោគ​ជ័យ និង​បាន​រាយ​បន្លា​លួស និង​ដាក់កង់ឡាន នៅ​ភូមិ​ជោគ​ជ័យ ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ករណីនេះ លោកស្រីបានគូសបញ្ជាក់ថា កម្ពុជា ទាមទារឱ្យភាគី​ថៃ បញ្ឈប់ជាបន្ទាន់និងដោយគ្មាន​លក្ខខណ្ឌ​​នូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។​ លោកស្រីបន្ត​ថា៖ «ជាពិសេស​ ត្រង់ចំណុចទី២ និង​ទី​៤​ ដែលបានចែងថា ភាគីទាំង​ពីរបាន​ព្រម​​​ព្រៀ​ងគ្នា រក្សា​កម្លាំង​យោធា​របស់​ខ្លួន​ ​នៅក្នុង​ទីតាំង​​​បច្ចុប្បន្ន ដោយ​មិន​អនុញ្ញាត​ឱ្យ​ផ្លាស់ទី ហួសពីទីតាំង​ដែលបាន​ឈរជើងក្នុង​ពេល​កិច្ច​ព្រម​ព្រៀង​បទឈប់បាញ់ បានចូលជាធរមាននៅម៉ោង​១២អធ្រាត្រ​ម៉ោង​ក្នុង​តំបន់​ កាលពីថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ឡើយ​។ ភាគីទាំង​ពីរ​មិន​​​ត្រូវ​ចល័ត​​កង​ទ័ព​របស់ខ្លួន រាប់​បញ្ចូលទាំង​ការ​ដើរល្បាត​​​ទៅកាន់ទីតាំង​របស់​ភាគីម្ខាង​ទៀត​​ឡើយ និង​ភាគីទាំង​ពីរឯកភាពគ្នា​មិន​ប្រព្រឹត្ត​សកម្ម​ភាព​​ បង្ក​ហេតុ​ណា​មួយ​ដែល​អាច​នាំឱ្យ​មាន​ភាព​តានតឹង ក្នុងនោះ​រួមមានការ​ការ​ធ្វើ​សកម្មភាពយោធា​​ក្នុងដែនអាកាស និង​បូរណភាព​​​ទឹកដី ឬ​ទីតាំង​របស់ភាគី​ម្ខាង​ទៀត​»។ អ្នក​នាំ​ពាក្យ​សាលា​ខេត្តបន្ទាយមានជ័យ លី សុវណ្ណា​រិទ្ធ មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធថៃ បានរាយបន្លាលួសនៅភូមិសាស្រ្តឃុំអូរជ្រៅ និងក្រុងប៉ោយប៉ែត ដោយ​ក្នុងនោះ​ទាហាន​​​​​ថៃ បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​​​ចំនួន​៦គ្រួសារ ​នៅ​ចំ​ណុចភូមិព្រៃចាន់ និងភូមិជោគជ័យ ឱ្យ​ចេញ​ពីផ្ទះ និងមានការ​វាយ​​កម្ទេច​​របង​ផ្ទះរបស់​ប្រជា​ពលរដ្ឋ ​ដើម្បី​រាយបន្លាលួស និង​​ដាក់កង់ឡាន​ថែម​ទៀត​។ លោកនិយាយថា៖ «នៅភូមិសាស្ត្រ​[ស្រុក]​អូរជ្រៅ ឃុំ​​អូរបី​ជាន់​ហ្នឹង វា​រាយ​[បន្លា​លួស]​ប៉ោយប៉ែត​ហ្នឹង​ក៏​រាយ​ដែរ​បន្លា​លួស ហើយ​ឥឡូវ​នេះប​ញ្ហាប្រ​ជាពលរដ្ឋ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​វា​ដេញ​ចេញ​ពី​ផ្ទះ​ហ្នឹង នៅខា​ង[ឃុំ]​អូរបី​ជាន់ មាន​៦គ្រួសារ ដែល​គាត់​ចាក​ចេញ​ពី​ផ្ទះគាត់ នៅ​ចំណុច​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ»។ លោកបន្ថែម​​ថា៖ «ចំណាត់ការរបស់រដ្ឋបាលខេត្ត មានតែស្នើឱ្យភាគីថៃ អនុវត្តបទឈប់បាញ់ហើយ​រក្សាកា​រច​ល័ត ការ​ធ្វើ​លេណ​ដ្ឋាន​អី គ្រប់​បែប​យ៉ាង»។ នៅថ្ងៃទី​១៣ ខែ​សីហា​ម្សិលមិញនេះដែរ​ ​គណនេយ្យ​ហ្វេសប៊ុក​​មួយ​​ឈ្មោះ Somaly […] - [អង្គ​ភាព​ប្រឆាំងអំពើពុករលួយ ផ្អាក​មុខងារ​លោកស៊ាន បូរ៉ាត ក្រោយ​សង្ស័យ​ប្រព្រឹត្តអំពើពុករលួយ](https://pressstartcambodia.com/anti-corruption-unit-suspends-sean-borat-after-suspicion-of-corruption/): អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចផ្អាកមុខងារ លោក ស៊ាន បូរ៉ាត ពីអនុប្រធាន ACU ជា​បណ្ដោះអាសន្ន ក្រោយ​សង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ។ យោងតាមសេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១១ ខែសីហា​នេះ ឱ្យ​ដឹង​​ថា អង្គភាពនេះ សម្រេចផ្អាកមុខងាររបស់លោក ស៊ាន បូរ៉ាត ពីអនុប្រធាន ACU ជាបណ្ដោះ​អាសន្ន ក្រោយបានឃើញ​កំណត់ហេតុស្ដាប់ចម្លើយរបស់លោក បូរ៉ាត ចំនួន១៣៣ ដែលក្រុមពិសេសស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គភាពបានស្ដាប់ក្នុងរយៈពេល៣៥ថ្ងៃ។​ សេចក្ដីប្រកាសដដែល ក៏បានបង្គាប់ឱ្យលោក បូរ៉ាត ត្រូវបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាពប្រឆាំងអំពើពុករលួយដែរ។ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ មានប្រសាសន៍ថា ការផ្អាកមុខ​ងារ​នេះ ក្រោយការស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គភាព រកឃើញភស្តុតាងថា លោក បូរ៉ាត អាច​ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ហើយបច្ចុប្បន្ននេះ លោក បូរ៉ាត ស្ថិតក្នុងដំណាក់​កាលនៃការស៊ើបអង្កេតដោយអង្គភាព ACU។ លោកបញ្ជាក់៖ «ខ្ញុំសូមបញ្ជាក់ជារួម ថា ក្រោយពីក្រុមស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គភាពប្រឆាំងអំពើពុករលួយ​ពិនិត្យឃើញភស្តុតាង ដែលឯកឧត្តម ស៊ាន បូរ៉ាត អាចជាប់ពាក់ព័ន្ធនឹងករណីពុករលួយ អង្គភាពកាលពីថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចបើកការស៊ើបអង្កេត លើ ឯកឧត្តម ស៊ាន បូរ៉ាត ក្នុងនាមជាជនសង្ស័យ»។ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេតលើលោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង​​ជា​​រដ្ឋលេខាធិ​ការ​ក្រសួងអប់រំ រួម​ទាំង​លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿងជាមួយ​​អតីត​ឧកញ៉ា ឡេង ចាន់ណា ករណី​ឆបោក​ប្រាក់​ពលរដ្ឋ​រាប់​លាន​ដុល្លារ នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀម​រាប។ ជនរងគ្រោះពីការឆបោករបស់ក្រុមហ៊ុនប្រ៊ីនលានស៊ីធី អស់ប្រាក់ចំនួន៩ពាន់ដុល្លារ ដែលមានអ្នកស្រី ឡេង ចាន់ណា ជានាយិកានោះ គឺអ្នកស្រី យាន់​ ឡែន អាយុ៣៧ឆ្នាំ ជឿថា លោក ស៊ាន បូរ៉ាត ពិតជាពាក់ព័ន្ធនឹងករណីឆបោកពលរដ្ឋរបស់ក្រុមហ៊ុននេះ ដោយសារអ្នកស្រី​សង្កេត​ឃើញ​លោក បូរ៉ាត តែង​តែមា​ន​វត្តមាន​​រាល់​ពេល​មាន​កម្មវិធី​ជួប​ជុំ​របស់​ក្រុម​ហ៊ុន […] - [បទយការណ៍៖ ពលរដ្ឋមួយ​ចំនួន​នៅ​​​ឧត្តរ​មានជ័យ ​រង​​​សម្ពាធ​ផ្លូវ​​ចិ​ត្ត​​​​ព្រោះ​​គ្មាន​ចំណូល​​និង​​​បារម្ភ​សុវត្ថិ​ភាព​ដោយ​សារ​​ជម្លោះ​​ព្រំដែ​ន​​កម្ពុជា-ថៃ​​](https://pressstartcambodia.com/some-residents-in-oddar-meanchey-are-suffering-from-psychological-stress-due-to-lack-of-income-and-safety-concerns-due-to-the-cambodia-thailand-border-conflict/): មកដល់ពេលនេះ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានរក្សាស្ងប់ស្ងាត់នៅជាយដែន រយៈពេលជាង ២​សប្ដាហ៍​មកហើយ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន កាលពីយប់​អាធ្រាត្រឈាន​ចូល​​ថ្ងៃ​ទី​២​៩ ខែ​កក្កដា ឆ្នាំ​២០២៥ និង​​​កិច្ច​​ប្រជុំ​​វិសា​មញ្ញ​​នៃ​​គណៈ​កម្មាធិ​កា​រ​​ព្រំដែន​​ទូទៅ​​កម្ពុជា​-ថៃ (GBC) ដែល​​ធ្វើ​​​ឡើង​​នៅ​​​ទី​ក្រុង​​កូឡាឡាំពួរ ប្រទេស​​ម៉ាឡេស៊ី។ បើ​ទោះ​​ជា​ភាគី​​​ទាំ​ង​​ពីរ បាន​​និង​កំពុ​ងអនុវត្ត​បទឈប់បាញ់ ក្រោមការ​សម្របសម្រួល​របស់​ប្រធាន​​ប្តូរវេន និង​ក្រោមគំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ​ប៉ុន្តែ​​មក​​ទល់​​ពេល​​នេះ​ គេ​សង្កេតឃើញយោធាថៃ នៅបន្តសកម្ម​ភាព​រាយ​បន្លាលួស ការធ្វើលេណដ្ឋាន រំលោភ​ចូល​បូរណភាពទឹកដី​កម្ពុជា ព្រមទាំង​​មាន​កា​​របាញ់​ជំពាម​​ប្រមាណ ១០០​​គ្រាប់​មក​ក្នុង​ទឹកដីកម្ពុជា​ផងដែរ។ ជាងនេះទៅទៀត​នោះ កាលពីថ្ងៃទី​​១០ ខែ​សីហា ឆ្នាំ​២០២៥ មេ​បញ្ជាកា​រ​​យោធ​ភូមិ​ភាគ​​ទី២​​ថៃ លោក​ ប៊ុន​ស៊ីន ផាត់ឃ្លាំង ក៏​បាន​​ប្រកាស​​ផែន​​ការ​​មុន​​ចូល​និវត្តន៍​របស់​ខ្លួន ដែល​នៅ​សល់​តែ ៥១​​​ថ្ងៃ​​ទៀត​​នោះ​ ​ថានឹង​​ដណ្តើម​កាន់​កាប់​​ប្រាសាទ​តាក្របី ពី​ការ​គ្រប់​គ្រង​ស្រប​ច្បាប់​របស់​កម្ពុជា និង​ប្រកាស​បិទ​ប្រាសាទ​​​តាមាន់​ធំ​ដែល​ស្ថិត​ក្នុង​ដែន​អធិប​តេយ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា។ នេះបើតាម​សេចក្តីថ្លែងការណ៍របស់​ក្រសួង​ការ​ពារជាតិ​កម្ពុជា។ ករណីនេះ បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋដែល​រស់នៅ​តាម​បណ្តា​ខេត្ត​ជាប់ព្រំដែន ហាក់មានក្តីកង្វល់​ជា​ថ្មី ពីបញ្ហា​ជម្លោះព្រំដែន ខណៈដែលពួកគាត់​ទើបតែ​ត្រឡប់​ទៅកាន់លំនៅឋាន​វិញ បន្ទាប់​ពី​បាន​ភៀស​សឹក​ទៅកាន់​តំបន់សុវត្ថិភាព​​​ជាច្រើន​ថ្ងៃ ដោយ​​សារ​​ការវាយ​ប្រហា​រ​ដោយ​សព្វា​វុធ​​​អស់​​រយៈ​ពេល ៥ថ្ងៃ​ ចាប់ពីថ្ងៃទី​២៤ ដល់យប់រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥។​ កំពុងតែ​អង្គុយ​យោល​ជើង​​​​​លើ​អង្រឹង​ ​ក្រោម​តង់​កៅស៊ូ​​​ពណ៌​ខៀវ​​ដែល​​ប្រក់​នៅ​​លើ​​​គោយន្ត​​​ នៅ​ទីតាំងភៀស​សឹកមួយកន្លែង ​​​​អ្នក​​ស្រី ​​​​​អូត ផារៀប​ បាន​​ឱ្យ​ដឹង​ថា​​​ គ្រួសារ​​អ្នក​​​ស្រី​ដែល​​​មាន​​​សមាជិ​ក​ ​​៦​​នាក់​​ ​បាន​​ភៀស​​ខ្លួន​​ពីផ្ទះនៅ​​​ភូមិ​​​គូ ឃុំ​​​គោក​មន ស្រុក​​​បន្ទាយ​​អំពិល ខេត្ត​ឧត្តរ​មានជ័យ​​ ចាប់តាំងពី​ថ្ងៃផ្ទុះអាវុធដំបូងរវាងកងទ័ព​កម្ពុជា និង​ថៃ។ អ្នកស្រីបន្តថា នៅពេល​ដែល​ប្រទេស​ជួប​សង្គ្រាម​បែបនេះ បាន​ធ្វើ​ឱ្យ​អ្នកស្រី និងអ្នកភូមិ​​​​ត្រូវ​​ភៀស​​ខ្លួន​ឆ្ងាយពីផ្ទះសម្បែង និង​មិនបានប្រកប​របរដាំដុះសម្រាប់ចិញ្ចឹមជីវិត ហើយ​ត្រូវ​ទុក​គោ​ ក្របី មាន់​ទា ចោលនៅផ្ទះថែមទៀត​។​ ​ បើទោះ​​បី​បច្ចុប្បន្ន អ្នកស្រី​បានត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្តែ​​ស្ត្រី​វ័យ​ ៤៥ឆ្នាំ​​រូបនេះ នៅតែមានក្តីបារម្ភពី​ការ​ផ្ទុះ​អាវុធ​ជាថ្មី ដោយសារ​តែខាង​យោធាថៃ ពុំបាន​គោរព​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ធ្វើ​ឡើងរវាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ ហើយនៅ​​​បន្ត​​ធ្វើ​សកម្ម​ភាព​រំលោភចូល​ទឹកដីកម្ពុជា។ អ្នកស្រីថា បញ្ហា​ជម្លោះព្រំដែន​នេះ បានធ្វើឱ្យ​អ្នកស្រីគិត​ច្រើន បារម្ភច្រើនទាំង​សុវត្ថិភាព និង​ជីវភាព ដែលធ្វើឱ្យគាត់​ស្ទើរតែមានបញ្ហា​ផ្លូវ​ចិត្ត​ទៅហើយ។​​ ​​អ្នកស្រី អូត ផារៀប បាននិយាយ​ថា៖ «ខ្ញុំ​​ដេក​​មិ​ន​​សូវ​​លក់​​ទេ​​​ ​​​​ខ្ញុំ​ដេក​​គិត​​ច្រើន​ […] - [កម្ពុជាថា ផែនការ​​របស់​មេប​ញ្ជាការ​​យោធ​ភូមិ​ភាគ​២​ថៃ​ ដែល​​ច​ង់​​ដណ្តើម​​​​កាន់កាប់​​​ប្រាសាទ​ខ្មែរ ​ជា​​កា​​​​របំ​ពាន​​បទ​​ឈប់បាញ់](https://pressstartcambodia.com/cambodia-says-thai-military-commanders-plan-to-seize-khmer-temples-violates-ceasefire/): អ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ចាត់ទុក​​​កា​​រ​ប្រកាស​​ផែន​​ការមុន​ពេល​ចូលនិវត្តន៍​​​របស់​​មេ​​ប​ញ្ជា​ការ​​យោធ​ភូ​មិ​ភាគ​​ទី​២រ​បស់​ថៃ​ ដែ​ល​​ថាដ​​ណ្តើម​​​​​គ្រប់​​​គ្រង​​ប្រាសាទ​​តា​ក្របី និង​​បិទ​​​ប្រាសាទ​តាមាន់​ធំ​ដែល​ស្ថិត​​ក្នុង​​ដែន​អធិប​តេយ្យ​​កម្ពុជានោះ ​​ថា​ជា​ចេតនា​ប៉ុនប៉ង​​ឈ្លាន​ពាន​ទឹក​​ដី​​កម្ពុជា​ និង​​​​​​រំលោភ​​​បំពាន​​​លើកិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់។ កាលពីថ្ងៃទី​​១០ ខែ​សីហា ឆ្នាំ​២០២៥ មេ​បញ្ជាកា​រ​យោធ​ភូមិ​ភាគ​ទី២​ថៃ លោក​ ប៊ុន​ស៊ីន ផាត់ឃ្លាំង បាន​ប្រកាស​ផែន​ការ​មុន​ចូល​និវត្តន៍​របស់​ខ្លួន ដែល​នៅ​សល់​តែ ៥១ថ្ងៃ​ទៀត​នោះ​ ​ថានឹង​​ដណ្តើម​កាន់​កាប់​ប្រាសាទ​​តាក្របី ពី​ការ​គ្រប់​គ្រង​ស្រប​ច្បាប់​របស់​កម្ពុជា និង​ប្រកាស​បិទ​ប្រាសាទ​​​តាមាន់​ធំ​ដែល​ស្ថិត​ក្នុង​ដែន​អធិប​តេយ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា។ នេះបើតាម​សេចក្តីថ្លែងការណ៍របស់​ក្រសួង​ការ​ពារជាតិ​កម្ពុជា។ ប្រភពដដែល បន្តថា ​ការ​ប្រកាស​នេះ​ ជា​ភស្តុតា​ង មិន​អាច​ប្រកែក​បាន​បញ្ជាក់​ពី​ការ​បង្ក​ហេតុ និង​ជា​ការ​ប៉ុន​ប៉ង​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ដោយ​ចេតនា និង​គិត​ទុក​ជា​មុន ហើយ​​ទង្វើ​របស់​មេបញ្ជា​ការ​ភូមិ​ភាគ​២​ថៃនេះ ក៏​ជា​ការ​រំលោភ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ សម្រេច​នៅក្នុង​កិច្ច​ប្រជុំ​ពិសេស នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ និង​ស្មារតី​នៃ​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ GBC កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC ភាគីកម្ពុជា-ថៃ បាន​ឯកភា​ព​គ្នា ជាពិសេស​ចំណុច​ទី​២ ដែល​បាន​ចែង​ថា ភាគី​ទាំង​ពីរ​មិន​ត្រូវ​ចល័ត​កង​ទ័ព​របស់​ខ្លួន រា​ប់​បញ្ចូល​ទាំង​ការ​មិន​ដើរ​ល្បាត​ហួស​ពី​ទីតាំង​របស់​ខ្លួន​ដែល​ឈរ​ជើង​ឡើយ។ លោកស្រី ម៉ាលី សុជាតា បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី ​នៅ​ថ្ងៃទី​១១ ខែ​សីហានេះថា កម្ពុជា ប្រកាន់​​គោលជំ​ហរ​ដ៏ម៉ឺ​ងម៉ា​ត់​របស់​ខ្លួន​ ក្នុង​ការ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី និង​ប្រកាន់​គោល​ការណ៍​សន្តិភាព​ជាធំ​ និងអ​នុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​បទ​ឈប់​បាញ់ ហើយ​កម្ពុជា​សង្ឃឹម​ថា ភាគី​ថៃ​នឹង​ប្រកាន់​គោលជំ​ហរ​ដូច​គ្នានេះ ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់ ដើម្បី​ឈាន​ទៅប​ញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ទាំ​​ង​ស្រុង និង​ស្តារ​មក​វិញ​នូវ​សន្តិ​ភាព ប្រក្រតី​ភាព និង​ប្រជា​ពលរដ្ឋ​នៃប្រ​ទេស​ទាំង​ពីរ​រស់​នៅក្នុង​សុខ​សន្តិភាព។ លោកស្រីថា៖ «បញ្ហាព្រំដែន មិន​អាច​កែប្រែ​​តាមរយៈការ​ប្រើប្រាស់កម្លាំង​ជា​ដាច់​ខាត ហើយ​បញ្ហា​ព្រំដែន ត្រូវ​តែដោះស្រាយតាមរយៈយន្តការបច្ចេកទេស និង​ច្បាប់​អន្តរជាតិ»។ ជាមួយគ្នានេះ លោកស្រី ម៉ាលី សុជាតា ក៏បាន​អំពាវ​នាវ​ដល់​សហគមន៍​អន្តរ​ជាតិ ជាពិសេសប្រទេស​ដៃគូ​ ដែល​បាន​​​​​ជួយ​​ឱ្យ​​សម្រេច​​បាន​​នូ​វ​​បទ​​ឈប់​​បាញ់​​ដ៏​​​លំបាក​​នេះ ​ជួយ​​ជំរុញ​​ទៅ​ភាគី​​ថៃ គោរ​ព​​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លា​លួសដែលខ្លួនបានលួចដាក់ ចេញ​ឱ្យ​អស់​ជា​បន្ទាន់​ ពីដែនអធិបតេយ្យរបស់កម្ពុជា។ ចំណែក​​ លោក​ឧត្តមសេនីយ៍​ត្រី នាក់ វង្ស មេ​បញ្ជា​ការ​កង​ពលតូច​​ថ្មើរ​ជើង​លេខ​៤២ ទិស​ប្រាសាទ​​តាមាន់​ ថ្លែង​ប្រាប់​ក្រុម​អនុព័​ន្ធយោ​ធា​បរទេស​ពេល​ដែលពួកគេ​ចុះទៅពិនិត្យ​ស្ថាន​ភាព​ជាក់ស្តែង​នៅ​ខេត្តឧត្តរ​មាន​ជ័យ​ នៅ​ថ្ងៃ​ទី​១០ ខែ​សីហាថា កំឡុង​​ពេល​​ដែល​មាន​ការ​​បាញ់​គ្នា​ ទាហាន​​ថៃ​​មិន​​បាន​​ចូល​​ប្រាសាទតាមាន់​ធំទេ ប៉ុន្តែក្រោយមានបទ​ឈប់បាញ់ ទាហាន​ថៃ បាន​រំលោភ​ចូលទៅកាន់ប្រាសាទ និង​បានធ្វើលេណដ្ឋាន​នៅ​ប្រាសាទ​តាមាន់ធំ​ […] - [អង្គការ​​​ចំនួន​​​២០នៅកម្ពុជា អំពាវនាវ​ឱ្យ​ថៃ​ដោះ​លែង​ទាហាន​ខ្មែរ​ និង​អនុវត្តបទឈប់បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព](https://pressstartcambodia.com/more-than-20-organizations-in-cambodia-call-on-thailand-to-release-cambodian-soldiers-and-effectively-implement-ceasefire/): ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នៅ​​កម្ពុជា​​ចំនួន​ ២០​ស្ថាប័ន​ អំពាវនាវ​​ឱ្យ​ភាគី​​​ថៃ​​​ឱ្យ​​ដោះ​លែង​​ទាហាន​​ខ្មែរ​​ចំនួន ១៨នាក់ ជា​បន្ទាន់​ និង​​គ្មាន​​លក្ខ​ខណ្ឌ ព្រមទាំង​អនុ​វត្ត​ឱ្យ​មាន​ប្រសិទ្ធភាពនូវ​បទឈប់បាញ់រវាងកម្ពុជា​-ថៃ ក្រោយ​​មាន​​កិច្ច​​ព្រម​​ព្រៀង​​ថ្មី​​ដែ​ល​​សម្រេច​​បាន​​ពី​​កិច្ច​ប្រ​​ជុំ​​វិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ។ តាមរយៈលិខិតចុះថ្ងៃទី៨ ខែសីហា ឆ្នាំ​២០២៥ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជារួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសមាគមបណ្តាញយុវជនកម្ពុជា (CYN)ជាដើម បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះលែ​ង​យោធិន​កម្ពុជា​ដែលជាប់ឃុំជាបន្ទាន់ ហើយអនុវត្តបទឈប់បាញ់​រវាងកម្ពុជា និងថៃ ដោយ​ប្រសិទ្ធ​ភាព។ លិខិត​បន្ដ​ថា៖ «យើងខ្ញុំសូមអបអរសាទរចំពោះការសម្រេចចិត្តរបស់កិច្ចប្រ​ជុំ​វិសាមញ្ញានៃគណៈ​កម្មាធិការ​ព្រំដែន​ទូទៅ (GBC) ប៉ុន្តែយើងខ្ញុំនៅតែអំពាវនាវឱ្យមានការដោះលែង​ដោយ​សុវត្ថិ​ភា​ព និង​ដោ​យរលូន​ភ្លាមៗ​នៃ​យោធិន​កម្ពុជា​ទាំង​១៨​នាក់ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង ពី​សំណាក់​កងកម្លាំង​ថៃ។ ការ​ចាប់​ខ្លួន និងបន្តឃុំខ្លួននេះ គឺវាផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់»។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ​ក៏​បាន​អំពាវនាវ​ដល់​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស (OHCHR) ទៅសួរសុខទុក្ខយោធិនកម្ពុជា​ដែលកំពុងជាប់ឃុំទាំងអស់ វាយតម្លៃ​ពី​សុខមាល​ភាព និង​តាម​ដាន ការ​ព្យាបាលរ​បស់​ពួក​គេ ដើម្បី​ធានាបា​ន​ការ​អនុវត្ត​ច្បាប់ម​នុស្ស​ធម៌ និង​សិទ្ធិ​មនុស្សអន្តរ​ជាតិ។ លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) សាទរ​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ ក្នុង​ការ​ដោះស្រា​យ​វិវាទ​តាម​ព្រំដែន។ ទោះ​ជា​យ៉ាង​ណា លោក​មានការ​ព្រួយ​បារម្ភ​ចំពោះ​ប្រសិទ្ធ​ភាព​នៃកា​រ​អនុវត្ត​កិច្ច​ព្រម​ព្រៀងនេះ ស្របពេល​ដែល​ភាគី​​ថៃ​​​នៅ​តែ​ប​ន្ត​ឃុំ​ខ្លួនទាហាន​កម្ពុជា។ លោកនិយាយថា៖«យើងមានការព្រួយបារម្ភ ព្រោះយើងឃើញថា ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​ហ្នឹង​ វា​មិន​សូវមាន​ប្រសិទ្ធិ​ភាព។ ជាក់ស្តែងយើងឃើញថា ភាគីថៃក្រោយពីមានការអន្តរាគមន៍ពីសហរដ្ឋអាមេរិក និងចិន យើង​មាន​កិច្ច​ព្រម​ព្រៀង​ហើយ ភាគី​ថៃ​នៅ​តែប​ន្ត​ឃុំខ្លួ​ន​កង​កម្ពុជា​យើង[….] ហើយ​ដោយ​សារ​កន្លងមកហ្នឹង ឆ្លុះបញ្ចាំងថាមិនមានការគោរពកិច្ចព្រមព្រៀង ចឹងហើយយើងមានការព្រួយបារម្ភថា ការអនុវត្ត​ទៅ​មុខទៀ​ត​វា​ទៅ​ជា​យ៉ាង​ណា។ យើងសូមឱ្យភាគីទាំងពីរ ភាគីថៃហ្នឹងធ្វើយ៉ាងម៉េចអនុវត្តឱ្យបានម៉ឺងម៉ាត់ទៅលើច្បាប់អន្តរជាតិពាក់ព័ន្ធអំពើហិង្សាទាក់ទងទៅនឹងសង្គ្រាម»។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសិទសារព័ត៌មានព្រឹកថ្ងៃទី៩ ខែសីហានេះថា ក្នុង​ជំនួប​រវាង​រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា រ៉ាត់ ដារ៉ារ័ត្ន និង​លោក Lloyd Gillett ប្រតិភូ​កង​ទ័ព​ថ្នាក់​តំបន់​នៃគ​ណៈកម្មា​ធិការ​កាក​បាទ​ក្រហម​អន្តរ​ជាតិ (ICRC)កាលពីរសៀល​​ថ្ងៃទី​០៨ ខែសីហា​ម្សិលមិញ​ ខាង​ប្រតិភូ ICRC បានប្រាប់ថា យោធិន​កម្ពុជា​ទាំង​១៨​រូប ដែ​ល​យោធាថៃបានចាប់ខ្លួននោះ ​មាន​សុវត្ថិ​ភាព និង​សុខ​ភាព​ល្អ។ អ្នកស្រីបន្ថែមថា៖«ចំពោះការចុះសួរសុខទុកពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC នេះ បាន​ទទួល​ព័ត៌​មាន​ថា ទាហាន​យើង​ទាំង​១៨រូ​ប​នៃ​កង​យោទ​ពល​​ខេម​រ​ភូមិ​ន្ទដែ​ល​កំពុង​ស្ថិត​នៅ​ក្រោម​​ការ​ឃុំខ្លួ​ន​របស់​ភាគី​ថៃ​នេះ គឺ​មាន​សុវត្ថិ​ភាព និងមានសុខភាពល្អទាំងអស់គ្នា។ […] - [ជនជាតិដើមភាគតិចស្នើឱ្យរដ្ឋ​​ពន្លឿនការចុះបញ្ជីដីសមូហភាព និងបញ្ឈប់ការគំរាម​កំហែង](https://pressstartcambodia.com/ip-international-day/): សហគមន៍ជនជាតិដើមភាគតិចមួយចំនួន​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព ផ្តល់​ការ​គាំទ្រ​ចំពោះ​ចម្កា​រវិ​ល​ជុំ និង​បញ្ឈប់​ការ​គំរាម​​កំហែង​គ្រប់​ទម្រង់​ ដែល​ប៉ះ​ពាល់​ដល់សិទ្ធិ​របស់​ពួក​គេ។ ការ​ស្នើនេះ បានធ្វើឡើង​ស្របពេល​​ទិវា​អន្តរ​ជាតិ​ជន​ជាតិ​ដើម​ភាគ​តិច​ពិភព​លោក ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​​ទី​៩ ខែសីហា ឆ្នាំ​២០២៥។ ទិវាអន្តរជាតិជនជាតិដើមភាគតិច ត្រូវបាន​អង្គ​ការ​សហប្រជា​ជាតិ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤ និង​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ នៅថ្ងៃ​ទី៩ ខែសី​ហា ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ស្មើភា​ព​សម្រាប់​ប្រជាជន​ជន​ជាតិ​ដើម​ភាគ​តិច​ទូទាំង​ពិភព​លោក។ លោក តាគុំ ណៃ ប្រធាន​​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ អូរ​តាបូក និង​ជាជ​ន​ជាតិ​ដើម​ភាគ​តិចព្រៅ នៅ​ស្រុក​តាវែង ខេត្ត​រតនគិរី មាន​ប្រសាសន៍ថា ​ជន​ជាតិ​ដើម​ភាគ​តិ​ចនៅ​​តំបន់​នោះ ទាំង​ស្រុង​ពឹង​ផ្អែក​ជីវភាព​លើ​ចម្ការ​វិល​ជុំ ដូច​ជា ការ​ដំឡូង ជាដើម។ ប៉ុន្តែ លោក​ថា ក្រោយការពង្រីកឧទ្យានជាតិវីរៈជ័យ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៣ ដោយកែប្រែពីទំហំ ៣៣២ ៥០០ ហិកតា មកផ្ទៃដីទំហំ ៤០៥ ៧៦៦ ហិកតា​នោះ ​បា​​ន​ធ្វើ​ឲ្យ​សហគមន៍​មិន​អាច​ប្រើ​ប្រាស់​ចម្ការ​វិល​ជុំ​ដូច​ពី​មុន​ទៀត​នោះ​ទេ។ លោក​ថ្លែង​ថា៖ «ពួកយើងនៅហ្នឹង ប៉ុន្តែគេលែង​ឱ្យ​កាប់​ចម្ការ​វិល​ជុំ​ទៀត ហើយ​យើង​ចង់​បាន​ដីដែល​ពួក​គាត់​អាស្រ័យ​ផល ចម្ការ​វិលជុំ​ជូ​ន​ឱ្យ​ពួ​ក​គាត់​វិញ​ឱ្យ​បាន​ដូច​ពី​មុន ហើយ​បច្ចុប្បន្ន​នេះយើង​នៅ​តែ​ការ​ពារ​ព្រៃ​ឈើ ការ​ពារ​ផង និង​ប្រើប្រាស់​បែប​លក្ខណៈ​ជន​ជាតិ​ដើម​ភាគ​តិច​ គឺ​យើងចង់​បាន​បែប​នេះ»។ ជាមួយគ្នានេះដែរ ប្រធានសហគមន៍ជនជាតិដើមភាគតិចម្ហូន ស្រុកកោះញែក ខេត្តមណ្ឌលគិរី លោក ប្រង់ ណុប ក៏បានសង្កត់ធ្ងន់ពីបញ្ហាដីដែលមិនទាន់ចុះបញ្ជីសមូហភាព និងការគម្រាមកំហែងគាបសង្កត់ពីមន្ត្រីបរិស្ថាន ដោយមិនឱ្យពួកគាត់​កាប់​ឆ្ការ​​​ដី​​ចម្ការ​​វិល​​ជុំ​ ដែល​ពួកគាត់​ធ្លាប់​ធ្វើ​ពី​មុនបាន​ឡើយ។ លោកមានប្រសាសន៍​ថា៖ «ប្រជាសហគមន៍ឧស្សាហ៍មកសួរខ្ញុំ កាល​ណាយើ​ង​បាន​ចុះ​បញ្ជី​ដូច​គេ ឱ្យ​កាប់​ស្ការ​ធ្វើ​ចំការ​បាន ព្រោះ​យើង​វា​ប្រឈម​បញ្ហា​ច្រើន ជំពា​ក់ធ​នាគារ​ក៏ច្រើ​ន កម្ចី​ក៏​ច្រើន មន្ត្រី​បរិស្ថាន​បាន​រឹត​ត្បិត​មិនឱ្យ​យើ​ង​កាប់​ឆ្ការ​ រុក​រាន​​​ដី​​​ដែល​យើង​ធ្លាប់​អាស្រ័យ​ផល​ពី​មុន ដី​ណា​ក៏ជា​ការ​ងារ​របស់​គាត់ ការពារធនធានធម្មជាតិ គាត់ក្តាប់យកទាំងអស់ហ្នឹង ហើយយើងចង់ឱ្យមានការចុះបញ្ជីសមូហភាព ដូចកាលរស់នៅពីដើមកន្លងមក​» ។ លោកបានស្នើឲ្យរដ្ឋាភិបាលជួយជំរុញថ្នាក់ក្រោម ឱ្យចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីអនុញ្ញាត​ឱ្យសហគមន៍អាចប្រើប្រាស់ធនធានធម្មជាតិដោយសេរី និងរក្សាអត្តសញ្ញាណរបស់ពួកគេ។ មិនខុសពីសហគមន៍ផ្សេងទៀតនោះទេ លោក ជុំ សុភឿត ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ ស្រុកឆែប ខេត្តព្រះវិហារ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ចំពោះបញ្ហាដីធ្លី និងចុះបញ្ជីដីសមូហភាពជូនសហគមន៍។​ លោកមានប្រសាសន៍ថា៖ « យើងចង់បានជាដីសមូហភាព ដីកប់សព ដីជំនឿ […] - [តុលាការខេត្តកំពង់ស្ពឺ​​ផ្តន្ទា​​ទោស​​ឪពុក​​លោក​ស៊ន​ តារា ដាក់​ពន្ធនាគា​រ​​​​៤ឆ្នាំ ពីបទរក្សា​ទុក​នូវ​​សារ​ធាតុ​ញៀន](https://pressstartcambodia.com/kps-court-sentences-sorn-daras-father-to-4-years-for-drug-possession-case/): តុលាការនៃ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ នៅ​ថ្ងៃ​ទី៦ ខែ​សីហា បាន​សម្រេច​ផ្តន្ទា​ទោស​​ លោក សុខ ស៊ុន​ណារ៉េត ​អតី​តម​ន្រ្តី​យោធា និង​ជាឪ​ពុក​របស់​អ្នក​អត្ថា​ធិប្បាយ​នយោបាយ លោក ស៊ន តារា ដាក់ពន្ធនាគារ​ ៤ឆ្នាំ ​ពាក់​ពន្ធ័​នឹង​ការ​រក្សា​ទុក​សារ​ធាតុ​ញៀន​ខុស​ច្បាប់។ កាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅ សាលាដំបូងខេត្តកំពង់ស្ពឺ ​បាន​បើក​សវនា​ការ​ជំនុំ​ជម្រះ​លើករណី​ លោក សុខ ស៊ុនណារ៉េត ក្នុងសំណុំរឿង​ ​«រក្សា​​​​​​​​​ទុក​​​​​ដោយ​​ខុស​​​ច្បាប់​​នូវ​​សារ​ធាតុ​​ញៀន»។ យ៉ាងណាមិញ នៅក្នុងសវនាការនោះ គេ​ពុំ​បា​ន​ឃើញ​វត្តមាន​របស់​អាជ្ញាធរ​​​ដែល​ជា​សាក្សី​ក្នុង​សំណុំរឿងនេះឡើយ។ មេធាវីការ​ពារ​សិទ្ធិ​ឱ្យ​ លោក សុខ ស៊ុនណារ៉េត គឺលោក អ៊ឺម ផាន់ណា បាន​ឱ្យដឹ​ង​ថា​ តាមព័ត៌​មាន​ដែល​ទទួល​បាន​ពី​សហការី​នៅ​ខេត្ត​កំពង់​ស្ពឺ គឺ​តុលាការ​​បាន​សម្រេច​ផ្តន្ទាទោ​ស លោក សុខ ស៊ុន​ណារ៉េត ជាប់​ពន្ធនាគារ ៤ឆ្នាំ ព្រម​ទាំង​បញ្ជា​ឱ្យ​រឹប​អូស​វត្ថុ​តាង ​រួម​មាន រថយន្ត​មួយគ្រឿង និង​ទូរស័ព្ទ​មួយ​គ្រឿង។  លោក​ថា៖ «ខ្ញុំមិនមានការយល់ឃើញយ៉ាងម៉េចទេ​ចំពោះសេចក្ដីសម្រេចហ្នឹង​ ព្រោះអា​ហ្នឹង​ជា​ឆន្ទានុ​សិទ្ធិ​របស់​​តុលាការ​ ហើយ​ខ្ញុំបា​ន​ទទួល​ការ​ស្នើ​សុំ​ពឹ​ងពា​ក់​ពី​ខាង​ក្រុម​គ្រួសាររ​បស់ លោក សុខ ស៊ុនណារ៉េត និង​ជាកូន​សុំ​ឲ្យ​ជួយបន្ត​នីតិវិធី​ហ្នឹង ប្តឹងអំពីសេចក្ដីស​ម្រេច​របស់​សាល​​ក្រម​របស់​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ និង​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត»។ លោក ស៊ន សារ៉ាក់​ កូនប្រុសរបស់​ លោក សុខ ស៊ុនណារ៉េត ​បាន​​បង្ហាញ​ការ​​​​ខក​​ចិត្ត​​ទៅ​​នឹ​ង​កា​​រ​​សម្រេច​​របស់​​តុលាការ ដោយថាជារឿងអយុត្តិធម៌។ លោកបន្តថា៖ «ក្នុង​រឿង​នេះ យើង​​ទទួល​រូង​នូវ​ភាព​អយុត្តិ​ធម៌ យើង​មិន​បាន​ប្រព្រឹត្ត​ខុស​ក្នុង​បទ​ចោទ​របស់​​គេ យើង​មាន​​ការ​សោក​ស្តាយ ​និង​ខក​ចិត្ត​ខ្លាំង​ចំពោះ​ការ​ដាក់​បន្ទុក​នេះ[…] ចង់​ស្នើ​ឱ្យតុលាការ​ ឬ​​​ក៏​អ្នក​ដែល​ពាក់​ព័ន្ធ​ហ្នឹង គឺ​ពិចារណា​ឡើង​វិញ ផ្តល់​យុត្តិ​ធម៌​ឱ្យ​គាត់ ដើម្បី​ឱ្យ​គាត់​អាច​មាន​​យុត្តិ​ធម៌​ពិត​ប្រាកដ​សម្រាប់​គាត់​ផង ព្រោះគាត់ជាមនុស្សដែល​ល្អ ស្អាត​ស្អំ គាត់អត់ដែលប្រព្រឹត្តបទល្មើសអីទៅខុសច្បាប់អីទេ មួយជីវិតគាត់ធ្វើការបម្រើតែរដ្ឋាភិបាលហ្នឹង ចុងក្រោយរដ្ឋាភិបាលតបស្នងសងគុណឱ្យគាត់បែបនេះទៅវិញ»។ លោក ស៊ន សារ៉ាក់ ឱ្យដឹង​ទៀតថា គ្រួសារ និង​មេធាវីការ​ពារ​ក្តីឱ្យ​លោក សុខ ស៊ុន​ណារ៉េត នឹង​ពិភាក្សាគ្នា ក្នុងការ​រៀបចំ​បណ្តឹង​ឧទ្ធរណ៍ ប្រឆាំង​នឹង​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​​កំពង់ស្ពឺ នាពេល​ឆាប់ៗខាងមុខនេះ ដើម្បីទាមទារយុត្តិធម៌​ដល់ឪពុករបស់លោក។ អ្នកនាំពាក្យសាលា​​ដំបូង​ខេត្ត​កំពង់​ស្ពឺ លោក ភេង សុភ័ណ បានបដិសេធអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ […] - [បទយកការណ៍៖ អ្នករស់នៅក្បែរអគារពាណិជ្ជកម្មចិន​​​ម្តុំកោះពេជ្រត្អូញត្អែរពី​ផល​លំបា​ក​​នៃ​សារ​ផ្ញើចូ​ល​ទូ​រ​ស័​ព្ទ​​​ដៃ​​រាល់​​ថ្ងៃ](https://pressstartcambodia.com/residents-near-chinese-commercial-building-on-koh-pich-complain-about-the-hardships-of-daily-text-messages/): អគារពាណិជ្ជកម្ម និងផ្សារទំនើបចិន បានដុះដូចផ្សិតព្រោងព្រាត នៅស្របនឹងទន្លេបាសាក់​។​ រីឯ​ពលរដ្ឋ​​​កម្ពុ​ជា ដែល​​មាន​របរ​លក់​ដូរ​នៅ​តាម​ចិញ្ចើម​​ផ្លូវ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​អាគារ​ពាណិជ្ជ​​កម្ម​ចិន ក៏​ចេះ​​​តែ​​​មាន​​​ចំ​នួន​កើន​ឡើង​ដែរ។ បើទោះជាមានអ្នកប្រកបមុខរបរ លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​មើល​ទៅ ហាក់​កើន​​ឡើ​​​​ង​​ដូច​នេះក៏​ពិត​មែន ជាការគួរឱ្យសោកស្តាយ អ្នកទាំងនោះ ហាក់​​មិន​សប្បាយ​ចិត្តទៅនឹង​ជីវភាពបែ​ប​នេះ​​​ឡើ​​យ។   ពន្លឺភ្លើងបានចាំងជះចេញពីអេក្រង់ទូរស័ព្ទ ភ្លឹបភ្លែតៗសឹងមិនដាច់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយ​​សំ​ឡេង​​នៅក្នុ​ង​ទូរស័ព្ទ ក៏​ចេះ​តែ​ឮ​គ្មាន​ឈប់​ប៉េះ​ប៉ោះៗ​មិន​ដែល​​លោះ​​ពេ​​ល​ទេ។ អ្នក​ស្រី ធឿន សំណាង និយា​យ​ថា ​វាពិត​ជារំខានមែនទែន ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច?។ តាម​ពិត​សំឡេង​​រំខាន​សឹង​រាល់​ថ្ងៃ​នៅ​ក្នុង​ទូរស័ព្ទ​​នោះ វា​គឺ​​ជាសា​រ​ដែល​ស្ទើរ​តែ​គ្មាន​អ្នក​ណាម្នា​​​ក់​អាច​អាន​បាន និង​យល់​ពី​អត្ថ​ន័យ​​​ថា​យ៉ាង​ម៉េ​​ច​នោះ​​ឡើ​យ​​​។ ជួន​កាល​សារ​​(Message)​ខ្លះ មាន​ទម្រង់​ជា​អក្សរ​ចិន​សុទ្ធ​ តែ​ក៏​មាន​ដែរ សារ​​​​​ជា​​អ​ក្ស​​រ​​ខ្មែរដែល​​ដាក់​ថា​មាន​កម្ចី​អន​ឡាញ​​ជាដើម។ ជិត៥ឆ្នាំហើយ ដែលអ្នកស្រី​ ធឿន សំណាង រស់​នៅ និង​ប្រកប​របរ​លក់​ដូរ នៅ​លើ​ចិញ្ចើម​ផ្លូវ​ទល់​មុខ​នឹង​អគារ EM​D​ នេះ។ ស្ថិតក្នុងសម្លៀកបំពាក់រូប​ដៃវែង ក្រឡាលឿងលាយខ្មៅ ជា​អ្នក​ខេត្ត​កំពត អ្នកស្រីរៀបរាប់​ថា ការ​ព្រួយ​បារម្ភ​អំពី​ការ​លោត​សារ​ជា​ភាសា​ចិន​ជារៀងរាល់​ថ្ងៃ ចូលទូរស័ព្ទ​អ្នក​ស្រី​នេះ វា​បាន​ប​ង្ករការ​រំខាន​ចំពោះ​ការ​រស់​នៅ និង​ការ​ប្រកប​រប​រ​របស់​អ្នកស្រី​ថែម​ទៀត។ ព្រះ​ទិនករ​កាន់​តែ​រៀប​​​អស្តង្គត់ អ្នក​ស្រី ធឿន សំណាង​ ក៏​កំពុង​មមាញឹក​លក់​ដូរ​ឥវ៉ាន់​ជូន​ភ្ញៀវ​មិន​ទំនេរ ហើយ​​​​ក៏មិនប​ង្អង់​យូរ បាន​ឆ្លៀត​​ហាន់​​បន្លែ​ដើម្បីទុកចម្អិនម្ហូបបណ្តើរ រួចហើយបានប្រាប់ថា នៅ​ពេល​មា​ន​​​សា​រ​លោ​​ត​ក្នុ​ង​​ទូ​រស័ព្ទរបស់អ្នកស្រី រូបគេមិនដែលចូលអានសារនោះទេ ព្រោះបារម្ភខ្លាចមា​នផលប៉ះពា​ល់ ឬដំណឹងអកុសលណាមួយកើតឡើងចំពោះអ្នកស្រី​​​។ ​ដើម្បី​សុវត្ថិ​​ភាព សំណាង តែងលុបវាចូល​ជាដ​រា​ប​។ អ្នកស្រីបន្តថា៖ «កំពុងតែតេទៅម៉ូយ កំពុងចុចវាលោតមក អាហ្នឹងវារំខានអញ្ចឹង តែខ្ញុំ​អត់​ដែល​ហ៊ាន​ប៉ះ​ពាល់​ទេ គិត​ថា អញ្ចេះ របស់​បើ​វាងា​យ​ស្រួល​ណាស់​មិន​ដែល​របស់​ហ្នឹង​ល្អ​ទេ​[…] ការ​ពារ​ខ្លួន​មាន​តែ​កុំ​ប៉ះ​ពាល់​សារ​ហ្នឹង កុំ​មើល​កុំអី​ទៅ វាលោត​ក៏​លោត​តែ​វា​ទៅ ទាញ​លុបៗ​អញ្ចឹង​ទៅ លុប​ចេញ​ទៅ ឬ​មួយ​កុំប៉ះ​ពា​​​ល់តែ​ម្តង ធុញ​តែ​អត់ដឹង​ធ្វើម៉េច​បើ​វា​លោត​មក។ […] យើង​ចេះតែ​ខ្លាច​ទៅ គិត​ថា​ខ្លាច​មាន​ហានិភ័យ​​អី​​​មួយ យើង​មិន​ដឹង​ដែរ»។ អ្នកស្រីបន្ថែមថា៖ «ធុញអាពេលបាញ់ អត់ដឹងថា ពាក់ព័ន្ធនឹងអាសារហ្នឹងដែរអត់យើងវាមិនដឹងដែរ ប៉ុ​ន្តែ​​អាហ្នឹងលោតមក​ច្រើន​ពេកទៅជា ABA វិលខ្ញាល់ ពេលគេបាញ់មកវិលខ្ញាល់ ហើយយើងលក់យើងត្រូ​វ​ការABA ដល់ពេលវាវិលខ្ញាល់ចឹងយ៉ាប់ដែរ[…] ខ្ញុំភ័យដែរហ្នឹងលុយខ្ញុំរកស៊ីចំណេញតិចតួច តែគិតថាយើងភ័យចុះទម្រាំគេរកស៊ីធំម៉េចទៅ? លោតចូលរហូត ផ្លឹបៗៗៗ តែអត់ដែលរាប់ថាប៉ុន្មានទេ ហើយគេ​តេ​មកលេខប្លែកអីអត់ដែលលើកទេ យើងចេះតែខ្លាចគេធ្វើស៊ី […] - [កម្ពុជា​​រក​អន្តរា​គមន៍​ពី​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ដើម្បី​ជំរុញ​ឱ្យ​ថៃ​ដោះ​លែង​កង​ទ័ព​១៨​នាក់](https://pressstartcambodia.com/cambodia-seeks-intervention-from-international-human-rights-organizations-to-urge-thailand-to-release-18-soldiers/): រាជរដ្ឋាភិបាលកម្ពុជា ស្វែងរកកិច្ចអន្តរាគមន៍ពីខាង​​​កាក​បាទ​ក្រហម​អន្តរ​ជាតិ និង​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នានា​​ ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ​ដោះ​លែង​កង​ទ័ព​កម្ពុជា​ចំនួន​១៨នាក់ ដែលយោធា​ថៃ​ចាប់​ខ្លួន ក្រោយ​បទ​ឈប់​បាញ់ ឱ្យ​​មក​​មាតុ​ប្រទេស​វិញ​ឱ្យបា​ន​ឆាប់​បំផុត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃ​​ទី០៤ ខែសីហានេះ បាន​​​សរ​សេរ​រៀប​រាប់​លើ​ទំព័​រហ្វេស​ប៊ុក​របស់​លោក​ថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​ការ​បរទេស និង​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា ​ឱ្យ​ធ្វើការ​ជាមួ​យ​គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)  គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និង​បញ្ជូនយោធាកម្ពុជាទាំង១៨​រូប ត្រលប់​មកមាតុ​ប្រទេស​វិញ ឱ្យ​បាន​ឆាប់​បំផុត។ ជាមួយគ្នានេះ លោក​ថា ក្រសួងការពារជាតិ ក៏បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើប្រទេស​​ម៉ាឡេស៊ី ធ្វើកា​រ​ជាមួយ​អាជ្ញាធ​រ​ថៃ​ ដើម្បី​ឱ្យ​មា​ន​ការ​ដោះ​លែង​យោធា​កម្ពុជា​ឱ្យបាន​​ឆាប់​បំផុត និង​មាន​សុវត្ថិ​ភាព។ រីឯប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ក៏បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទនេះដែរ​ថា លោក​បាន​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជុំវិញ​ការពឹង​ពាក់​លើ​កាក​បាទ​ក្រហម​អន្តរ​ជាតិ ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​ទាំង​១៨​នាក់ ដែល​ថៃ​ចាប់​ខ្លួន​ក្រោយ​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​រយៈ​ពេល​៨ម៉ោង។ លោកបានចោទ​ជាសំណួរ​​ថា៖ «ហេតុផលអ្វីទៅ ដែល​ថៃមិនព្រម​ប្រគល់កងទ័ពកម្ពុជា១៨រូបមក​ឲ្យកម្ពុជា​វិញ?»។ អតីតនាយករដ្ឋមន្រ្តីកម្ពុជារូប​នេះ បានចាត់ទុក​​សកម្មភាពកងទ័ពថៃ​ ដែលចល័តទ័ពចូលមកចាប់កង​ទ័ព​ក្នុង​​​បន្ទាយ​​ទ័ព​កម្ពុជា បន្ទាប់​ពីមា​ន​បទ​ឈប់​បាញ់ ជា​ការរំលោភ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ ដែល​ហាម​បាញ់ ហាម​​ចល័តទ័ព និង​ហាមបន្ថែមកងទ័ព។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែង​ថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការ​អន្តរ​ជាតិ ទាំងកាកបាទក្រហម និងអង្គការសិទ្ធិមនុស្ស ដើម្បីដាក់សម្ពាធ និង​​ជំរុញឱ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាត្រលប់មកវិញឆាប់ៗនេះ។ លោក​ថា៖ «រដ្ឋាភិបាលប្រើគ្រប់មធ្យោបាយ ជាពិសេសប្រើប្រាស់យន្តការអន្តរជាតិដែលមាន កាកបាទក្រហមអន្តរជាតិ ស្ថាប័នសិទ្ធិមនុស្សទាំងអស់ដែលមាន។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនយើង១៨នាក់ហ្នឹង។ ធ្វើម៉េចដើម្បីដាក់សម្ពាធឱ្យថៃត្រូវតែដោះលែង កងកម្លាំងយើងទាំងអស់មកវិញហើយឱ្យបានឆាប់»។ អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា ​លោក ហុក សុភា ថ្លែងថា កម្ពុជាសម្រេច​ពឹងពាក់កាក​បាទក្រហម​អន្តរជាតិ ដោយសារអង្គការនេះ​មានតួនាទីធានាដល់អ្នកដែលត្រូវគេចាប់ខ្លួនក្នុងសង្រ្គាម នូវការ​​​យកចិត្តទុកដាក់ក្នុងន័យមនុស្សធម៌ រួមទាំងសម្របសម្រួលការចាំបាច់នានាអំឡុងពេលឃុំខ្លួន ដំណាក់កាលដោះលែង និងបញ្ជូនមកប្រទេសកំណើតវិញ។ កាលពីថ្ងៃទី០១ ខែសីហា កងទ័ពកម្ពុជាចំនួន២នាក់ ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកកម្ពុជា តាមច្រកអូរស្មាច់ ខណៈកងទ័ពកម្ពុជា១៨នាក់ទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃនៅឡើយ […] - [សហរដ្ឋ​អាមេរិក​​កំណត់​ពន្ធនាំ​ចូល​ទំនិញ​ពី​កម្ពុជា​១៩% ក្រោយ​កម្ពុជា-ថៃ​អនុវត្ត​បទ​ឈប់​​បាញ់](https://pressstartcambodia.com/us-imposes-19-tariff-on-cambodian-goods/): សហរដ្ឋអាមេរិក ​បាន​​​សម្រច​កំណត់​​អត្រា​​​ពន្ធបដិការ​​​​​​​​លើ​​​ទំនិញ​​​នាំ​ចូល​ពី​កម្ពុជា​​ មក​​​នៅ​​ត្រឹម ១៩% ដែលនឹង​​ត្រូវ​អនុវត្ត​ចាប់ពីថ្ងៃទី០១ ខែសីហានេះ ​ក្រោយ​​​ប្រទេស​​កម្ពុជា និង​ថៃ បានអនុវត្ត​តាមកិច្ចព្រមព្រៀង​បទ​ឈប់​​បាញ់ ក្រោម​ការ​សម្របសម្រួលរបស់ប្រធានាធិតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ យោងតាមសំណេររបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែល​​​បាន​បង្ហោះ​សារ​នៅលើ​ហ្វេស​ប៊ុក​​​របស់​​​​​លោក នៅ​​ព្រឹ​ក​ថ្ងៃ​ទី​​១ ខែ​សីហា​នេះ​ ឱ្យ​ដឹងថា ​សហរដ្ឋ​អាមេរិក បាន​សម្រេច​បញ្ចុះពន្ធលើ​ទំនិញ​​នាំ​ចេញពីកម្ពុជាទៅកាន់អាមេរិកមកនៅត្រឹម​ ១៩% គឺ​​​មាន​ការ​​​ថយ​​ចុះ ៣០% បើ​​ប្រៀ​​ប​​ធៀប​​ជាមួយ​​នឹង​​អត្រា​​ពន្ធ​​​ពីដំ​បូង​ ៤៩% ។ លោកថា នេះ​ជា​​ដំណឹង​​​ដ៏ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​តទៅមុខ​។​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងទៀត​ថា​៖ «ខ្ញុំសូ​​ម​​អរគុណ​ឯកឧត្ត​មប្រ​ធានាធិប​តី Donald Trump ដែល​ឯក​ឧត្តម​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​ផ្ទាល់ នៅ​ក្នុង​ការ​ផ្ដួច​ផ្ដើម​ និង​ជំរុញ​ឲ្យ​មាន​ការ​ឈប់​​​បាញ់​គ្នា​រវាង​កង​ទ័ព​កម្ពុជា​​​និង​កង​ទ័ព​ថៃ និង​បន្ត​តាម​ដាន​ការ​អនុវត្ត​បទ​ឈប់​បាញ់​ដោយ​ផ្ទាល់ រហូត​ដល់​មាន​សន្តិភាព​ជា​អចិន្ត្រៃយ៍ និង​ប្រក្រតី​ភាព​នៃ​ទំនាក់​​ទំនង​រវាង​កម្ពុជា-ថៃ​នៅ​ពេល​ខាង​មុខ។ បន្ថែម​លើនេះ​ ឯកឧត្តម​ប្រធានាធិបតី ក៏​បាន​ផ្ដល់​នូវ​ការ​យោគ​យល់​សម្រាប់​​​កម្ពុជា ដោយ​បាន​ផ្ដល់​នូវ​ឱកាស​ក្នុង​ការ​បន្ត​ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​​បន្ត​ទៅ​ទៀត»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានរំលឹក​ពី​កា​រ​​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​ លោក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃទី​​២៦​ និងថ្ងៃទី​​២៨ ខែ​កក្កដា​ក​ន្ល​ង​ទៅ​នេះ។ លោកថា អំឡុងពេលនោះ លោក​បានលើកឡើង​​​អំពី​​សារៈ​​សំខាន់​​នៃ​​សន្តិ​ភាព និង​​ការ​អភិវឌ្ឍ​ប្រទេស​​ ដោយ​​​​សារ​​កម្ពុជា​​ទើប​​ងើប​​ពី​​សង្គ្រាម​​រ៉ាំរ៉ៃ​​​ជាង ៥០០​ឆ្នាំ​មក​ហើយ ហើយនិងបានស្នើ​​អាមេរិក​​​ផ្ដល់​​ការ​យោគ​យល់ សម្រាប់​ការ​​បន្ធូរ​អត្រា​​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​កម្ពុជា ឱ្យ​​​នៅ​ត្រឹម​​អត្រា​ទា​ប​​ណា​​មួយ​ ដែល​ជួយ​ឲ្យ​កម្ពុជា​​​មាន​ឱកាស​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និងលើក​​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា។ ក្នុង​​សន្និសី​ទសារព័ត៌មាន​​ស្តី​ពី លទ្ធផលនៃការចចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​បដិការ​រវាងកម្ពុជា និងសហរដ្ឋអាមេរិក ​ នៅ​ទី​ស្តី​ការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នាព្រឹកថ្ងៃទី​០១ ខែសីហា​​នេះ​ លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) លើកឡើង​​​ថា​ អត្រា​​ពន្ធ​គយថ្មី​នេះ នឹង​​ជួយ​ឱ្យ​កម្ពុជា អាច​ប្រកួត​ប្រជែង​នឹង​ប្រទេស​ជិត​ខាង​បាន ដោយ​សារ​​តម្លៃ​ចំណាយ​លើ​កម្លាំង​ពលកម្ម​ទាប​នៅ​កម្ពុជា បើ​ប្រៀប​នឹង​ប្រទេស​ក្នុង​តំបន់។ លោកមាន​ប្រសាសន៍ថា៖ «ប៉ុន្តែសួរថា១៩នេះ កម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឬទេ? ចម្លើយថា ប្រកួតប្រជែងបាន! ហើយអាចឈ្នះទៀត។ ហេតុដូចម្តេចបាន​ខ្ញុំនិយាយ​ដូច្នេះ? ដោយ​សារ​អត្រា​ស្មើ​គ្នា ប៉ុន្តែត​ម្លៃព​លករ​យើង​ទាប​ជាង​ ពលករ​យើង​មាន​វ័យ​ក្មេង​ជាង […] - [សាលាឧទ្ធរណ៍​ភ្នំពេញ តម្កល់​​ការ​​ផ្ត​ន្ទា​ទោស​​ថ្នាក់​​ដឹក​នាំ​​សមាគម​​​IDEA​​​ខេត្ត​​ស្វាយ​រៀង​ ​​ទោះ​អគ្គ​ព្រះរាជ​​អាជ្ញា​​​​លើកឡើង​​ពី​​កង្វះ​​​ភស្តុ​តាង](https://pressstartcambodia.com/phnom-penh-court-of-appeal-upholds-conviction-of-idea-leaders-in-svay-rieng-province/): សាលាឧទ្ធរណ៍​ភ្នំពេញ សម្រេច​តម្កល់​​សាល​ក្រម​​​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង លើ​សំណុំ​រឿង​លោក ជា ចាន់​ថា ថ្នាក់​ដឹក​នាំមូលដ្ឋាននៃ​​សមាគម IDEA ទុក​ជា​បាន​ការ​ដដែល ទោះបី​ជា​អគ្គ​ព្រះរាជអាជ្ញា​​​​ ​បាន​​​ស្នើ​​ឱ្យ​​ទម្លាក់​​បទ​​ចោទ​​លើ​​រូប​​លោកក៏ដោយ​។​ កាលពី​ថ្ងៃទី​០៩ ខែធ្នូ​ ឆ្នាំ​២០២៤ សាលាដំបូង​​ខេត្តស្វាយរៀង បាន​សម្រេច​​ផ្តន្ទា​ទោស លោក​ ជា ចាន់ថា ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​របស់​សមាគម​ប្រជា​ធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA) ​ប្រចាំ​​ខេត្ត​ស្វាយ​រៀង ដាក់​​​ពន្ធនា​គារ​រយៈ​ពេល ១៨​​​ខែ ពីបទ ឆបោក និង​បទ​ធ្វើ​សកម្មភាព​បង្កើត​ឱ្យ​មាន​ការ​យល់​​ច្រឡំ​​ជាមួយ​​ការ​​បំពេញ​​មុខ​ងារ​សាធារណៈ តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ និងមាត្រា​៦១០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ ​លោក​ត្រូវបាន​ចាប់​ខ្លួន​​ពាក់ព័ន្ធ​ករណី​​​ផ្សព្វ​​ផ្សាយ​ព័ត៌មាន​ពីប័ណ្ណ​ប.ស.ស ដល់អាជីករ។ សំណុំរឿង លោក ជា ចាន់ថា នេះ សាលាឧទ្ធរណ៍​​ភ្នំពេញ បាន​បើក​សវនាការ​​កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២៥ ហើយអំឡុ​ងពេល​សវនាការ​នោះ អគ្គព្រះរាជអាជ្ញា​​​អម​​សាលា​ឧទ្ធរណ៍​ភ្នំពេញ​​ បាន​​ស្នើ​​​​​​ដ​ល់​ប្រធាន​ចៅក្រ​ម​​ជំនុំ​ជម្រះ លុប​​ចោល​​សាលក្រម​​របស់​សាលា​​ដំបូង​​ខេ​ត្ត​​ស្វាយ​រៀង ដែល​​​​​​​ផ្តន្ទា​​​​ទោស​​ លោក ជា ចាន់ថា ​​ដោយ​​សំអាង​​ថា លោក​ធ្វើ​​សកម្ម​ភាព​​​រឿង​​​​សមាគម​​IDEA​របស់​​គាត់ ដោយ​​មិន​​ពាក់​ព័ន្ធ​​ បសស នោះ​ទេ។ នេះបើតាម​លោក យី សុខ​សាន្ត មន្ត្រីសមាគម​អាដហុក​ដែលបានតាមដានសវនាការ​នោះ។ ទោះជាយ៉ាងណា មេធាវី​ការ​ពារ​សិទ្ធិ​ឱ្យ លោក ជា ចាន់ថា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បង្ហាញ​​ការ​​សោក​​ស្តាយ​​ចំពោះ​​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​ភ្នំពេញ ដោយ​លោកថា ​ការ​សម្រេច​នេះ​ពុំ​បា​ន​ផ្អែក​លើ​អង្គ​ហេតុ និង​ភស្តុតាង​ពិត​ប្រាកដ​ឡើយ។ លោកថា៖ «ចំពោះការចោទប្រកាន់ថា លោក ជា ចាន់ថា ថាបានប្រព្រឹត្តបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ ត្រង់ចំណុចនេះ​លោក ជា ចាន់ថា ធ្វើសកម្មភាពនិយាយប្រាប់ពលរដ្ឋឱ្យទៅចុះ​ឈ្មោះប្រើប័ណ្ណ ប.ស.ស គឺជាការធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំ ជាមួយការបំពេញមុខងារសាធារណៈ នោះក៏ពុំត្រឹមត្រូវផងដែរ ពីព្រោះតាមសាក្សីនៅក្នុងសំណុំរឿងក៏បានបញ្ជាក់ហើយថា លោក ជា ចាន់ថា គឺជាអ្នកតំណាងឱ្យសមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ពុំ​មែន​ជា​មន្រ្តី​ ប.ស.ស និង​មាន​ពលរដ្ឋ​យល់​ច្រឡំ​ថា ជា​មន្រ្តីប.ស.ស នោះទេ​ ហើយការបង់ប្រាក់ចុះឈ្មោះប្រើប័ណ្ណប.ស.ស ទៀត​សោត​គឺ​ពួកគេ​បាន​ទៅ​ចុះ​ឈ្មោះ និង​ប​ង់​ប្រាក់នៅ​ការិយា​ល័យ ប.ស.ស ដោយខ្លួនឯងផ្ទាល់ ហើយលោក ជា ចាន់ថា ក៏ពុំដែល​បាន​ទទួល​ប្រាក់​នេះ​ផ្ទាល់​ម្តង​ណាឡើយ […] - [រដ្ឋ​​ដាក់​ចេញ​​គោល​នយោបា​យ​ជួ​យ​​យោធិន​​​ពលី​​​​​និង​​​​ពិការ ខណៈ​​​​ធនាគារ​​​​​​​​លុបចោល​​បំណុល​​​​​​យោ​ធិន​​​​​ពលី​​](https://pressstartcambodia.com/the-state-issues-a-policy-to-assist-veterans-and-the-disabled-while-banks-cancel-veterans-debts/): ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ដាក់​ចេញ​នូវ​​គោល​​នយោបា​យ​​​​មួយ​​ចំនួន សម្រាប់​​ជួយ​​ដល់​គ្រួសារ​​​​​​យោធិន​ពលី និង​​យោធិន​​​​របួស ​ពិការ នៅក្នុង​សមរភូមិ​កា​រពារ​ទឹកដី ខណៈធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន បាន​ប្រកាស​ពីការលុបចោល​បំណុល​ទាំង​ស្រុង​សម្រាប់​យោធិន​​ពលី ឬអ្នករួមខ្ចី និង​កាត់បន្ថយ​បំណុល​សម្រាប់យោធិន​ពិការ តបតាមការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី។​​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង​ក្នុងទំព័រហ្វេសប៊ុករបស់​លោក នៅយប់​ថ្ងៃ​ទី​​២៩ ខែ​កក្កដា ឆ្នាំ​​២០២៥ថា ការ​ប្រយុទ្ធ​គ្នារ​វាង​កង​ទ័ព​កម្ពុជា​ និង​កង​ទ័ព​ថៃ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ បាន​បណ្តាល​​ឱ្យ​យោធិន​មួយ​ចំនួន​ត្រូវ​ពលី របួស ពិការ ក៏​ដូច​ជាប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ ក្លាយ​ជា​ជន​ភៀស​សឹក​ មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​​ប្រចាំ​ថ្ងៃបាន។ ករណីនេះ លោកថា រាជរដ្ឋាភិបាល​​ បាន​ដាក់​ចេញនូ​វ​​គោល​​នយោ​បាយ​​​មួយ​​ចំនួន ដើម្បី​ជួយ​ដល់​គ្រួសារ​​យោធិន​ពលី យោធិន​​របួស និង​​​ពិការ ព្រម​​​ទាំ​​ង​​​​យោធិន​​​និង​​នគ​របាល​​​ជាតិ​​ដែល​​កំពុង​​បំពេញ​​ប្រតិ​បត្តិ​​ការ​​ក្នុង​​សមរភូមិដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​គូសបញ្ជាក់​ថា៖ «ចំពោះយោធិន និង​កងនគរ​​បាល​​​​​ជាតិ​ដែល​បាន​ពលី ឬ​ធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាល​​នឹង​​ផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិ​បង្កើតរបស់គាត់មួយរូប បានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។ សម្រាប់យោធិន​និង​នគរ​បាល​ជាតិ​ដែល​​កំពុង​បំពេញ​ប្រតិ​បត្តិ​ការ​ក្នុង​សមរ​ភូមិ គ្រួសារ​យោធិន​​ពលី យោធិន​របួស ពិការ និង​ប្រជាពលរដ្ឋ​ដែល​ជាជ​ន​ភៀស​សឹក ​រាជរ​ដ្ឋា​ភិបាល​​បាន​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​កិច្ច​អន្តរា​គមន៍​គាំទ្រ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ជាជ​ន​ភៀស​សឹក»។ លោក​ក៏​បាន​​​ចេញ​​បទ​​បញ្ជា​​ឲ្យ​​ក្រសួង​​ការ​​ពារ​​ជាតិ និង​​ក្រសួង​ស្ថាប័ន​​ពាក់​ព័ន្ធ សិក្សា​​រៀប​​​ចំ​​នូវ​គោល​នយោបាយលើ​ក​ទឹក​ចិត្ត​ពិសេស សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​ ទាំង​​​​យោធា ទាំង​​​នគរបាល​ជាតិ ដែល​បាន​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​សមរ​ភូមិការ​ពារ​បូរណភាព​ទឹក​ដី​នៅ​ពេល​នេះផងដែរផងដែរ។ ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ក៏​​បានអំពាវនាវឲ្យសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា​ ចូលរួមជួយ​សម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ​ ដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដី ព្រមទាំងគ្រួសារយោធិនពលី រងរបួស ពិការ និងពលរដ្ឋភៀសសឹកផងដែរ។ លោកបានគូសបញ្ជាក់​ថា៖ «ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យ​លទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការ​​យ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី​យោធិន​​រង​របួស ពិការ និងប្រជាពលរដ្ឋ​ជាជនភៀសសឹក ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​នៅ​ពេល​នេះ»។ ចំណែក​ ធនាគារ​ជាតិ​​នៃ​​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែ​កក្កដា​​ បាន​ចេញ​សេច​ក្តី​ណែនាំ​ដល់​សមាគម​​​ធនាគារ និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ លុប​ចោល​កម្ចី រហូត​​៨០​​លាន​​រៀល​របស់​អតិថិជន ឬ​អ្នក​រួម​កម្ចី​ជា​យោធិន​ពលី និង​លុប​ចោល​កម្ចី​រហូត​ដល់​ ​១០​លាន​រៀល រប​ស់​យោធិន​ពិការ។ ធនាគារជាតិនៃកម្ពុជា ក៏បានណែនាំ​​​​ដល់​គ្រឹះ​ស្ថា​ន​ធនាគារ​ និង​​ហិរញ្ញវត្ថុ​ ផ្តល់​ការ​​អនុ​គ្រោះ​​ដល់​អតិថិជន​​របស់​ខ្លួន​​ដែល​ជា​​ជន​​ភៀស​​សឹក ដោយ​លើកលែង​រាល់កម្រៃ​ និង​ការ​ផាកពិន័យ ព្រម​ទាំង​​​លើកលែង​ការ​ទូទាត់​សង​​ការ​ប្រាក់ និង​ពន្យាពេលទូទាត់សង​ប្រាក់ដើម ចាប់ពីថ្ងៃ​ទី៣០​ខែកក្កដា​នេះ […] - [អ្នកនាំពាក្យ៖ ​​យោធា​កម្ពុជានិងថៃ ​ឯកភាពអនុវត្ត​​បទ​ឈប់​​បាញ់​​តាម​​កិច្ច​​ព្រម​​ព្រៀង](https://pressstartcambodia.com/cambodian-and-thai-militaries-agree-to-cease-fire-as-agreement/): មន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា កិច្ចប្រជុំក្រៅផ្លូវ​ការរវាង​​​មេបញ្ជាការ​​​ភូមិ​​ភាគ​​​កម្ពុជា និ​ងយោធា​ថៃ នៅ​ព្រឹក​ថ្ងៃទី​​២៩ ខែ​កក្កដា​នេះ បាន​បញ្ចប់​ទៅ​​ ដោយ​​ភាគី​ទាំង​ពីរ​ឯកភាព​​គោរព​​តាម​​កិច្ច​​ព្រម​​ព្រៀង​​​ប​​​ទ​​ឈប់​បាញ់ ឈប់បង្កើនទ័ព និង​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នានឹងគ្នា បន្ទាប់ពីមានការប្រយុទ្ធក្នុងសមរភូមិដ៏ខ្លាំងក្លារយៈពេល៥ថ្ងៃជាប់គ្នា ជុំវិញបញ្ហាជម្លោះព្រំដែន។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ លោក​ស្រី ម៉ាលី សុជាតា បាន​ថ្លែង​ក្នុង​សន្និ​សីទ​សារព័ត៌​​មាន នៅ​ថ្ងៃទី​២៩ ខែកក្កដានេះ​ថា ​​កិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាកា​រភូមិភាគ​កម្ពុជា និង​ថៃ បានប្រព្រឹត្តទៅ​ចំនួន​០៣ទីតាំង ក្នុងនោះមាន មេបញ្ជាការ​​ភូមិភា​គ​៥ កម្ពុជា និង​ភូមិ​ភាគ​១ថៃ​ បានធ្វើឡើង​នៅ​​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ, យោធភូមិ​ភាគ​ទី​៣ កម្ពុជា និង​បញ្ជាកា​រដ្ឋា​នព្រំដែន​ចន្ទបូរី និង​ខេត្តត្រាត​ ធ្វើឡើង​​នៅ​ស្ពាន​តំបន់​ស ច្រក​ព្រំដែន​ព្រំ ខេត្ត​ប៉ៃលិន និង​យោធភូមិ​ភាគ៤ កម្ពុជា និងមេបញ្ជាការ​យោធ​​​ភូមិ​ភាគ២ ថៃ នៅ​ច្រក​ទ្វា​រអន្តរ​ជាតិ​អូរស្មាច់ ខេត្តឧត្តរ​មានជ័យ។ អ្នកស្រីបន្តថា ជាលទ្ធផល​ យោធាកម្ពុជា និង​ថៃ​​ បាន​​ឯកភាព​ដូចៗ​​គ្នាដោយគោរព​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ និ​ងចំណុច​សំខាន់ៗមួយចំនួន ដូចជា ឈប់បង្កើនទ័ពនិង​​មិន​ត្រូវ​ចល័ត​ទ័ព​និង​គ្រឿង​សព្វា​​វុធផ្តេស​ផ្តាស់​​ ព្រម​ទាំង​សំណូម​ពរ​មិន​ឱ្យ​ភាគី​ថៃ​ដើរ​ឆ្លង​ចូល​ដែនអធិប​តេយ្យ​របស់​កម្ពុជាជាដើម។ លោកស្រី ម៉ាលី សុជាតា មានប្រសាសន៍ថា៖ «មេបញ្ជាការភូមិភាគ២ថៃ និងមេបញ្ជាការកម្ពុជា នៅស្ពាន​តំបន់ស ច្រកព្រំដែនព្រំ ខេត្តប៉ៃលិន ក៏ទទួលបានលទ្ធផល ១.​លើក​ឡើងពីការអនុវត្តបទឈប់បាញ់ ២. មិន​ត្រូវ​ធ្វើកា​រ​ចល័ត​ទ័ព​និង​គ្រឿង​សព្វា​វុធ​ទេ ៣.ចំពោះក​ង​កម្លាំង​មាន​របួស​ ភាគី​ថៃ​មិ​​ន​ត្រូវ​បាញ់​លើ​កម្ពុជា​ទេ ៤.សំណូមពរ​ភាគីថៃ សូម​កុំ​ដើរ​ចូល​ដែន​អធិប​តេយ្យរ​បស់​កម្ពុជា ព្រោះ​កម្ពុជា​បាន​គោរ​ព​បទ​ឈប់បាញ់​រួច​ហើយ​តាំង​ពី​ចូល​ជា​ធរមាន​រួច​មក»។     អ្នកនាំពាក្យក្រសួង​ការ​ពារ​ជាតិរូបនេះ ក៏បាន​លើកឡើ​ងដែរថា ក្នុងកិច្ចប្រជុំនោះ​​ មេ​បញ្ជាការ​ថៃ​ភូមិ​ភាគ​ទី២ ​ក៏​បាន​ចូល​រួម​សោក​ស្តាយ​នូវ​ការ​ខូច​ខាត បាត់​បង់​ជីវិត ទ្រព្យ​សម្បត្តិ ដែល​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ទាំងសង​ខាង​។ ស្របពេលគ្នានេះដែរ ​អ្នកនាំពាក្យក្រសួងការពារ​ជាតិ​កម្ពុជា ក៏​បាន​ច្រាន​ចោល​ចំពោះកា​​​រ​លើក​​​​ឡើង​របស់​អ្នកនាំពាក្យទ័ព​​​ជើង​​គោក​​ថៃ ដែល​បាន​លើកឡើ​ង​ថា មាន​ការ​​ប្រយុទ្ធ​​គ្នា​​បាន​កើត​ឡើង​​​ និង​មិនគោ​រព​​តា​ម​​បទ​​ឈប់​បាញ់។ លោក​ស្រី សុជាតា ថ្លែង​ថា៖ «ចំណុចនេះ នាង​ខ្ញុំសូមបញ្ជាក់យ៉ាងមុត​មាំ​​ថា កង​កម្លាំ​ងប្រដាប់អាវុធកម្ពុជា បាន​និង​កំពុ​ងអនុ​វត្ត​យ៉ាង​ម៉ឹង​​ម៉ាត់​នូវ​បញ្ជា​ និងកិច្ចព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ ចាប់​​តាំងពីម៉ោង២៤និង​​០០នាទី ម៉ោង​នៅក្នុង​តំបន់​ នៅថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ ជាមួយ​គ្នានេះ ​ក៏មានកិច្ច​ប្រជុំ​​រវាង​ភូមិភាគ​នៃ​ប្រទេស​ទាំង​២ ដូច​​បាន​លើក​​ឡើង​នៅ​​ខាង​លើ ​ដើម្បីជួប​ពិភាក្សា​គ្នា​ […] - [សមត្ថកិច្ច​​​​ផ្ទេរ​​ជន​​ជាប់​​​ឃុំ​ជា​ង​ ១០០០​​នាក់ ពី​​ខេត្ត​​ឧត្តរ​មាន​ជ័យ ​ទៅខេ​ត្ត​សៀម​រាប ​ដើម្បីសុវត្ថិ​ភាព](https://pressstartcambodia.com/authorities-transfer-over-1000-detainees-from-odmc-to-sr/): សមត្ថកិច្ច​​បាន​​​ផ្ទេរ​​ជន​​ជាប់​​ឃុំ​​ជាង​ ១០០០​នាក់ ចេញ​​ពី​​ពន្ធនាគារ​​ខេត្ត​​ឧត្តរ​មាន​ជ័យ​ ទៅ​កាន់​ពន្ធនា​​គារ​ក្នុង​​ខេត្ត​សៀម​រាប​ នៅថ្ងៃទី២៨ ខែកក្កដា ដើម្បី​​ធានា​​សន្តិ​សុខ​ និង​សុវត្ថិ​ភា​​ព​របស់​ពួក​គេ ខណៈខេត្តឧត្តរមានជ័យ​មាន​ហានិភ័យ​ខ្ពស់ពីការ​វាយ​ប្រហារ​ដោយ​អាវុធពីទាហាន​ថៃ។ អ្នកនាំពាក្យ​​អ​​គ្គនា​យក​ដ្ឋាន​ពន្ធនាគារនៃ​ក្រសួង​មហាផ្ទៃ លោក ឃៀង សុណាឌីន បានប្រាប់ Press Start Cambodia នៅល្ងាចថ្ងៃទី​២៤ ខែកក្កដាថា ជនជាប់ឃុំ​ចំនួន ១ ១១៤នាក់ ត្រូវបាន​ដឹកចេញពីពន្ធនាគារ​ខេត្ត​ឧត្តរ​មានជ័យ ពីម៉ោង​៥ព្រឹក ដល់ម៉ោង ១០:២០នាទីព្រឹក ថ្ងៃចន្ទ​ម្សិលមិញ ដោយ​ប្រើកម្លាំងអគ្គនាយក​ដ្ឋាន​ពន្ធនាគារ​សរុបចំនួន ១១៥នាក់ និ​ងរថយន្ត​ដឹកជញ្ជូន​ចំនួន ២៥គ្រឿង។​ លោក​បន្តថា ​ការ​ផ្ទេរ​ជន​ជាប់​ឃុំ​ពីព​ន្ធនាគារ​ខេត្ត​ឧត្ត​រ​មាន​ជ័យ ទៅ​​កាន់​ខេត្តសៀម​រាប​ នៅ​ពេល​នេះ ជា​ការ​​ផ្ទេរ​បណ្តោះ​អាសន្ន​ ដោយ​ផ្អែក​លើ​ស្ថាន​ការ​ណ៍​ជាក់​ស្តែង​ដែល​យោធា​ថៃ វាយ​ប្រហារ​មក​លើ​ប្រទេស​កម្ពុជា​នៅ​តាមបន្ទាត់​ព្រំ​ដែន។ លោកថ្លែង​ថា៖ «ខ្ញុំសុំបញ្ជាក់ថា ការផ្ទេរពីឧត្តរមានជ័យម​ក​ទុក​នៅ​សៀមរាប​នេះ គឺ​ជាកា​រ​ឃុំឃាំង​បណ្តោះ​អាសន្ន មាន​ន័យ​ថា យើង​ផ្ទេរ​ការ​គ្រប់​គ្រង​បណ្តោះ​អាសន្ន​ទេ ដោយ​សារ​តែស្ថា​ន​ភាព យើង​មើល​ព័ត៌មានយើងដឹងហើយថា ភាគីថៃបានព្យាយាមផ្លោង​គ្រាប់​ចូល​មក​ក្នុង​តំបន់​ទី​ប្រជុំ​ជន ហើយ​ក្រុង​សំរោង ដោយ​សារ​ពន្ធនា​គារ​ស្ថិត​នៅ​ក្នុង​បរិវេន​ទីតាំង​ហ្នឹង​ដែល ចឹង​បាន​ថ្នាក់​ដឹក​នាំ​ក្រសួង​ផ្តល់​គោល​ការណ៍​ឲ្យ​យើង​ផ្ទេរ​ចេញ​បណ្តោះអាសន្ន​សិន» ។ លោកក៏បានបញ្ជាក់ដែលថា ការផ្ទេរមកកាន់ខេត្តសៀមរាប គឺដោយសារទីតាំងភូមិសាស្ត្រនៃខេត្តនេះ​ នៅ​ជិតខេត្ត​ឧត្តរ​មាន​ជ័យ ហើយ​ការ​ផ្ទេរ​នេះ​ក៏មិ​ន​ដាក់​នៅ​លាយ​ឡំ​គ្នា​​ដែរ ស្របពេល​ដែល​​ពន្ធនាគារ​​ខេត្ត​សៀម​រាប អាច​ទទួល​​ការ​​គ្រប់​គ្រង​បណ្តោះអាសន្នបាន។ អ្នកនាំពាក្យរូបនេះបន្ថែម​ថា បើទោះ​ជាមានភាពចង្អៀតណែន​ក្នុងពន្ធនាគារ​ខេត្ត​សៀមរាប ប៉ុន្តែជន​ជាប់​ឃុំនឹងមាន​អារម្មណ៍សុវត្ថិ​ភាព ត្បិត​ចាក​ឆ្ងាយ​ពី​តំបន់​ដែល​មាន​ភាព​តាន​តឹង​ខ្លាំង។ បើតាម​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ គឺ​​ពន្ធនាគារ​ខេត្ត​ឧត្ត​រ​មានជ័យ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៥៣​គីឡូ​ម៉ែត្រ ពី​ព្រំដែន​កម្ពុជា-ថៃ។ ​ចំណែក អ្នកនាំពាក្យ​ពន្ធនាគារ​ខេត្តសៀមរាប លោក ឈៀង ឆៃយ៉ា បាន​ឱ្យ​ដឹង​នៅថ្ងៃទី​២៩ ខែកក្កដានេះ​ថា បើទោះ​ជា​កម្ពុជា-ថៃ បាន​អនុវត្ត​បទឈប់បាញ់កាលពីម៉ោង​១២យប់ថ្ងៃទី​២៨ ឈានចូល​ថ្ងៃទី​២៩ខែ​កក្កដា​ក៏ដោយ ក៏ជន​ជាប់ឃុំនៅបន្តឃុំខ្លួន​នៅពន្ធនាគារ​ខេត្ត​សៀមរាបសិន រងចាំ​បទ​បញ្ជារបស់ថ្នាក់លើ​​ជាថ្មី ថានឹង​ត្រូវ​ផ្ទេរទៅវិញនៅពេលណានោះ។ លោកថា៖ «យើងចាំទទួលប​ទប​ញ្ជាថ្នាក់​លើ! នៅ​ក្នុង​នោះ ដូច​អគ្គនាយ​កដ្ឋា​ន​ពន្ធនាគារ គាត់​បាន​បក​ស្រាយក្នុង​ផេក​របស់​គាត់​អស់​ហើយ»។ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចកា​រ​ទូទៅ​នៃ​អង្គការ​លីកាដូ បានលើកឡើង​ថា ការ​ជម្លៀស​ជន​ជាប់​ឃុំ​ពីពន្ធនាគារ​ខេត្ត​ឧត្ត​រ​មាន​ជ័​យ​ទៅ​កាន់​ខេត្ត​សៀម​រាប គឺ​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ធ្វើ ដើម្បី​ធានា​សុវត្ថិ​ភាព ខណៈខេត្ត​នេះ​​មាន​ការ​​ប្រឈម​នឹង​ការ​វាយ​ប្រហារ​ពី​យោធា​ថៃ។ ទោះបីជាយ៉ាងណា លោកថា សមត្ថកិច្ច ​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​​លើ​​​សេវា​ផ្គត់​ផ្គង់​ផ្សេងៗ ដែល​ជន​ជាប់​ឃុំ​ ដោយ​រាប់​បញ្ចូល​ទាំង​អាហារ […] - [កម្ពុជាអំពាវនាវ​ឱ្យ​​ថៃ​ចាត់​​វិធាន​​ការ​​លើ​ក្រុម​ជ្រុល​និយម​ដែល​ប្រើ​ហិង្សា​លើ​ពលករ​ខ្មែរ​​នៅ​ថៃ](https://pressstartcambodia.com/cambodia-calls-on-thailand-to-take-action-against-extremist-groups-that-use-violence-against-cambodian-workers/): មន្ត្រី​កម្ពុជា ​អំពាវ​នាវ​អាជ្ញាធរ​ថៃ ចាត់​វិធាន​ការការ​ពារ​ពលករខ្មែរដែលស្នាក់នៅ​ និង​ធ្វើការ​នៅប្រទេស​ថៃ ព្រម​ទាំង​វែកមុខ​ជនល្មើស​ឱ្យ​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់ ក្រោយពីមានសេចក្តីរាយការណ៍​ថា មាន​ក្រុម​​​ជ្រុល​​និយមថៃមួយចំនួន បាន​​ប្រើ​​អំពើ​​ហិង្សា និងគំរាម​កំហែង​​​ទៅ​​​លើ​​ពលរដ្ឋ​​ខ្មែរ​​នៅថៃ។ ក្នុ​ងសន្និសីទសារព័ត៌មាន​ ស្តីពី បច្ចុប្បន្ន​ភាព​នៃ​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​ម​ក​លើ​ទឹក​ដី​កម្ពុជា នាព្រឹក​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ឆ្នាំ​២០២៥នេះ លោក​ស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រ​សួង​ការ​ពារ​ជាតិកម្ពុជា​ ថ្លែង​​ថា មានសេចក្តីរាយការណ៍ជាច្រើន ​បាន​លើកឡើង​ជុំវិញករណី​ក្រុមជ្រុលនិយម​ថៃ​​ បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលករ​​ខ្មែរ​ដែលស្នាក់នៅ និងធ្វើការ​នៅ​ប្រទេស​ថៃ ដែលជា​ទង្វើ​អមនុស្ស​ធម៌ និ​ងមិន​អាច​ទទួលយកបាន​​។ លោក​ស្រីថា៖ «យើងទទួល​បាន​របាយ​ការណ៍​ជាច្រើន ពាក់​ព័ន្ធ​នឹង​ការ​វាយដំ គំរា​ម​​កំហែង​​ពីសំ​ណាក់​ក្រុម​ជ្រុល​និយម​​ថៃ លើ​ពលរដ្ឋ​ខ្មែ​រ​​នៅ​ទី​​នោះ ដែល​ជាទ​ង្វើ​​អមនុស្ស​​ធម៌ ខុស​ច្បាប់ និង​មិន​អាច​អត់​ឱន​ឲ្យ​បាន។ កម្ពុជា​សូមអំ​ពាវនា​វដ​ល់​អាជ្ញាធរ​ថៃ ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ការ​ពារ​ប្រជាព​លរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ ក៏​ដូច​ជា​ជន​ល្មើស​ឲ្យទ​ទួល​ខុស​ត្រូវចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន ដោយផ្ត​ល់​យុត្តិ​ធម៌ និង​តម្លាភា​ព​ជូន​ពលរដ្ឋ​ខ្មែរ»។ ជាមួយគ្នានេះ​ដែរ ក្រសួងការ​ងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ក៏បានចេញ​សេចក្តី​អំពាវនាវ​មួយ អំពី​ការ​ទប់ស្កាត់​ការ​រើស​អើង​ និ​ងកា​រប្រើប្រាស់​ហិង្សា​លើ​ប្រជាពលរដ្ឋ​ និង​ពលករ​ខ្មែរ​នៅ​ប្រទេសថៃ។ សេចក្តីអំពាវនាវ​នោះ បានលើក​ឡើ​ងថា មាន​ការ​កើន​ឡើង​នូវ​ការ​រើស​អើង ការ​ប្រើ​ហិង្សា ​និងការ​គំរាមកំហែង​​ដល់​សុវត្ថិភាពរបស់ប្រ​ជា​ពលរដ្ឋ​ខ្មែរ និង​ពលករ​ខ្មែរ​ដែលកំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បង្ក​ឡើង​ដោយក្រុមជ្រុល​និយម​ថៃ ដែល​ត្រូវ​បានផ្សព្វផ្សាយ​និ​ង​ចែករំលែកនៅលើបណ្តាញ​សង្គម​ ជាពិសេស​​​​ក្រោយ​ពេល​មានការ​ឈ្លានពាន​ខាង​យោធាពីភាគីថៃ មក​លើ​​ដែន​អធិប​តេយ្យ​ភាព​កម្ពុជានៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ កាល​ពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ក្រៅពីនោះ ក្រសួង​ក៏សង្កេតឃើញ​ថា មានការ​កើនឡើង​នូវ​កា​រដាក់សម្ពាធលើពលករ​ខ្មែរ​ជា​ច្រើន​ទម្រង់ ដូចជា ការគំរាម​មិន​ផ្តល់​ប្រាក់​ខែ​ដល់​ពលករ​ខ្មែរដើម្បី​បង្ខំឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ធ្វើការ​ បើទោះបីជា​ពលករ​ខ្មែរ​ស្នើ​សុំឈប់​ពីការ​ងារ​ ការ​​រឹត​ត្បិត​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​គំរាមកំហែង​ផ្សេងៗ រហូត​ធ្វើ​ឱ្យ​ពលករ​​ខ្មែរ​មួយ​ចំនួន​ មិនហ៊ាន​ចេញ​ពី​កន្លែង​ធ្វើ​ការ ឬមិនហ៊ាន​ធ្វើដំណើរ​ចេញពីកន្លែង​ស្នាក់​នៅ​​ជាដើម​។ ប្រភពបន្តថា៖ «ក្រសួ​ង​ការងារ និង​បណ្តុះប​ណ្តាល​វិជ្ជាជី​វៈ សូមអំ​ពាវ​នាវ​ទៅ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ ក៏ដូច​​ជា​ក្រសួង​ការ​ងារ​ថៃ សូម​ធ្វើការ​ស៊ើប​អង្កេត និងចា​ត់វិ​ធានកា​រឱ្យ​បា​នម៉ឺ​ង​មាត់​​ដើម្បីដោះ​ស្រាយ​ករណី​​ការ​រើស​អើង និង​ការ​ប្រើហិ​ង្សាដែ​ល​បាន​កើត​ឡើង​លើពលករខ្មែរ​នាពេ​ល​កន្លង​មក ព្រមទាំង​ដាក់ចេ​ញនូវយន្តការបង្ការ និង​ទប់​ស្កាត់​ឱ្យ​បាន​ច្បាស់​លាស់​ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ក្នុងនាម​ជាស​មាជិក​នៃ​អង្គកា​រអ​ន្តរជាតិ​ខាង​ការ​ងារ និង​អង្គកា​រអ​ន្តរ​ជាតិ ទេសន្តរប្រវេសន៍»។ តាមរយ:វីដេអូឃ្លីបជាង ៣នាទី នៅ​ក្នុងទំព័រហ្វេសបុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​នេះ​​​ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានប្រកាស​ថ្កោលទោសចំពោះការ​ប្រើ​ប្រាស់​នូវ​​​អំពើ​ហិង្សា​លើ​ពលករ​ទេសន្តរប្រវេស​ន៍​កម្ពុជា […] - [កម្ពុជា​ថ្កោល​​ទោស​​យោធា​ថៃ​​​ដែល​​​បាន​​​បង្ក​​ផ​ល​​ប៉ះ​​ពាល់​​ដល់​​ប្រាសាទ​​ព្រះ​​វិហារ](https://pressstartcambodia.com/cambodia-condemns-thai-military-for-damaged-preah-vihear-temple/): ក្រសួងវប្បធម៌​កម្ពុជា ថ្កោល​​ទោស​​​យោធា​​​ថៃ​​​​​ករណី​​បង្ក​ឲ្យ​មាន​ការ​បំផ្លិ​តបំ​ផ្លាញ​​ប្រាសាទ​ព្រះ​វិហារ ដែលជា​បេតិកភណ្ឌវប្បធម៌​ពិភពលោក ក្នុងនោះ​កម្ពុជា​​​ក៏នឹង​រៀបចំនីតិវិធី​ ដើម្បីទាមទារ​យុត្តិធម៌ និង​សំណង​តាម​ផ្លូវ​ច្បាប់​អន្តរជាតិផង​ដែរ។​​ សេចក្តីថ្លែងការណ៍របស់ក្រសួង​វប្បធម៌ និ​ងវិចិត្រ​សិល្បៈកម្ពុជា ចុះថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ បាន​លើកឡើង​ថា ក្រោយ​យោធា​ថៃ​បើក​ការ​វាយ​ប្រហារ​មុន​មក​លើ​កម្ពុជា កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ ដោយ​ការ​​ប្រើ​​​ប្រាស់​​កាំ​ភ្លើ​ងធំបាញ់ផ្លោង និង​​ការ​ទម្លាក់​គ្រាប់​បែក​ពីលើ​​​អាកាសនោះ​ ក៏​​បាន​បណ្តាល​ឲ្យ​ខូច​ខាត​ដល់​​ទីតាំង​ជុំវិញ និង​រចនា​សម្ព័ន្ធ​ផ្ទាល់​របស់​ប្រាសាទ​ព្រះ​វិហារផង​ដែរ។ ក្រសួង​បន្តថា ទង្វើ​​របស់​យោធា​ថៃ​ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​គោរព​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​អន្តរ​ជាតិ លើការ​គោរព ការ​ពារ និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ពិភពលោក​​ ពី​​សំណាក់​​​​ភាគី​​​ថៃ ក្នុងនាមជារដ្ឋភាគី​នៃអនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ និងអនុសញ្ញា​អង្គការ​យូណេ​ស្កូ​ឆ្នាំ​១៩៧២។ ក្រសួង​វប្បធម៌កម្ពុជា​ថា៖ «ការ​កំណត់​គោល​ដៅ​វាយប្រហារ​ដោយ​ចេតនា ការ​បំផ្លិច​បំផ្លាញ​សម្បត្តិវប្បធម៌​ និងការ​រំលោភ​លើ​ច្បាប់​អន្តរ​ជាតិ គឺជាឧក្រិដ្ឋ​កម្មសង្គ្រាម។ សកម្មភាពឈ្លានពាន​របស់​ថៃ មិន​ត្រឹម​តែ​បង្ក​គ្រោះថ្នាក់​ដល់​រចនាសម្ព័ន្ធ​ប្រាសាទ​ដែល​ជា​បេតិកភណ្ឌ​រួមរបស់​មនុស្ស​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឆ្លុះបញ្ចាំង​ពីការ​មិនគោរព​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​អន្តរ​ជាតិ ពីសំណាក់​ប្រទេស​ថៃ​ផង​ដែរ»។ ករណីនេះ ក្រសួង​វប្បធម៌កម្ពុជា នឹង​ធ្វើការ​វាយ​តម្លៃ​លម្អិត ចងក្រង​ឯកសារ​ពាក់ព័ន្ធ រួម​ទាំង​ការ​ខូច​ខាត​នានា ស្រប​តាមនីតិវិធី​អន្តរ​ជាតិ ដើម្បីទាមទារ​យុត្តិធម៌ និង​សំណង​តាមផ្លូវ​ច្បាប់​អន្ត​រ​ជាតិ​ជា​ធរមាន ព្រមទាំង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​អន្តរ​ជាតិ ដើម្បី​អនុវ​ត្ត​វិធានការ​ការ​ពារ​ទាំង​អស់ ដែលមានចែង​ក្នុង​ពិធីសារ​ទីពីរ​នៃ​អនុសញ្ញា​ទីក្រុង​ឡាអេ។ លោក ស៊ុំ ម៉ាប់ អ្នក​នាំ​ពាក្យ​ក្រសួង​​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​កម្ពុជា មាន​ប្រសាសន៍​​ប្រាប់ Press Start Cambodia នៅថ្ងៃទី​២៥ ខែកក្កដានេះ​ថា កម្ពុជា​នឹង​សហការ​ជាមួយ​អង្គ​ការ​អន្តរ​ជាតិ ក្នុង​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់ ដើម្បី​បញ្ចូន​របាយ​កាណ៍ទៅ​អង្គ​ការ​យូណេ​ស្កូ ស្តី​ពី​សកម្មភាព​ឈ្លាន​ពាន បំផ្លិច​បំផ្លាញ​បេតិក​ភណ្ឌ​ពិភពលោក​ពី​សំណាក់​កង​ទ័ព​ថៃ។ លោក​អះអា​ង​ថា៖ «ជាកាតព្វ​កិច្ចរបស់​យើង យើង​នឹង​សហការ​ជាមួយ​នឹង​អង្គកា​រ​អន្តរ​ជាតិ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​គ្រប់​គ្រង​បេតិក​ភណ្ឌ​ពិភព​លោក វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ការ​ខូច​ខាត​រៀបចំ​របាយ​កាណ៍ផ្លូវការ ហើយ​បញ្ចូន​ទៅ​យូណេស្កូ ដើម្បី​ឲ្យ​ឃើញ​អំពី​ភាព​អសីលធម៌​របស់​ថៃ ដែល​ឈ្លាន​ពាន​ហើយ​បំផ្លាញ​ប្រាសាទ​ទៀត»។ ចំណែក ​លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បានឱ្យ​ដឹង​ដែរ​​ ការ​បាញ់​ដោយ​កាំភ្លើង​ធំ និង​ការ​ទម្លាក់គ្រាប់ពីលើអាកាស​របស់យោធាថៃ នៅតំបន់​ប្រាសាទព្រះវិហារ​ បាន​​​ធ្វើ​​ឱ្យ​​ខូច​ខាត​នៃ​ផ្នែកផ្សេងៗ​នៃ​ប្រាសាទ​​ ដូច​ជា គោបុរៈ​ទី១ ​ទី២ ​ទី៣ ទី៥ និង​ជណ្តើរ​ខាង​ជើង​ជាដើម។ បើ​តាម លោក គង់ ពុទ្ធិការ ការ​បាញ់​ផ្លោង​របស់​យោធាថៃ ​នៅតែ​បន្ត​មាន​នៅ​ឡើយ គិត​ត្រឹម​ព្រឹក​ថ្ងៃសុក្រ​នេះ​។ លោកថា៖ «នៅមានការបន្តបាញ់ផ្លោង តាំងពីព្រឹកមិញមក»។ គិតត្រឹមឆ្នាំ២០២៥នេះ ​មាន​រយៈ​ពេល​១៧​ឆ្នាំ​ហើយ ដែល​ប្រាសាទ​ព្រះ​វិហារ […] - [កម្ពុជាស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់ដើម្បីបញ្ចប់ជម្លោះព្រំដែន​​ខ្មែរ-ថៃ](https://pressstartcambodia.com/cambodia-ask-un-security-council-to-interven-cambodia-thai-border-dispute/): កម្ពុជាស្នើក្រុម​​ប្រឹក្សាសន្តិសុខអង្គការ​សហ​ប្រជាជាតិ​ កោះប្រជុំបន្ទាន់ដើម្បីបញ្ចប់កា​រឈ្លាន​ពាន​របស់​កងទ័ព​ថៃ​មក​លើ​អធិបតេយ្យភាពកម្ពុជា ខណៈកា​រផ្ទុះ​អាវុធរវាង​កងទ័ពប្រទេស​​ទំាំង​​ពីរ បាន​​និង​​​កំពុ​ង​​បន្ត​កើត​មាន​នៅ​តាមតំបន់​ព្រំដែន នៃ​​​​​ខេត្ត​ព្រះវិហារ និ​ងខេត្ត​ឧត្តរ​មានជ័យ នៅ​ថ្ងៃព្រហស្បតិ៍​​​​​នេះ។ កា​រស្នើនេះ បានធ្វើឡើង​តាមរយៈលិខិត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ផ្ញើ​ជូន ​លោក​​ Asim Iftikhar Ahmad ប្រធា​ន​ប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចុះ​ថ្ងៃទី​២៤ ខែ​កក្ក​ដា ឆ្នាំ​២០២៥។ ក្នុង​លិខិត​ជា​ភាសាអង់គ្លេស​​​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​​​ភាគីថៃ ដែល​​​ជា​កា​​រ​បំពាន​​យ៉ាង​​ធ្ងន់ធ្ងរ​​​​លើ​​អធិប​​តេយ្យ​​ភាព​​កម្ពុជា និង​​បំពាន​លើ​ច្បាប់​អន្តរ​ជាតិ។ ករណីនេះ លោក​បា​ន​ស្នើ​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​​​កោះ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​អន្តរា​គមន៍​បញ្ចប់​​​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ ម​ក​លើ​ដែន​អធិប​តេ​យ្យ​ភាព​របស់​​​​កម្ពុជា។ លិខិតបន្តថា៖ «ពិនិត្យពិចារណាលើការឈ្លានពានដ៏ធ្ងន់ធ្ងរនា​ពេល​ថ្មី​ៗ​នេះ​ដោយ​ភាគី​ថៃ ដែល​បាន​គំរា​មកំ​ហែងយ៉ាង​ខ្លាំង​ដល់​សន្តិ​ភាព និង​ស្ថិរភាព​ក្នុង​តំបន់ យើង​ខ្ញុំ​សូម​ស្នើ​ឱ្យ​មាន​ការ​កោះ​ប្រជុំ​បន្ទាន់ នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ ដើម្បីបញ្ឈប់​ការ​ឈ្លាន​ពាន​​របស់​ភាគី​ថៃ»។ នៅព្រឹក​​ថ្ងៃព្រ​ហស្បតិ៍​នេះដែ​រ ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា​​ និង​ជា​​​នាយ​​ឧត្តម​​សេនីយ៍​​ផ្កាយ​​មាស​៥ លោក ហ៊ុន សែន​ បាន​សរសេរ​​សារ​នៅលើ​​ហ្វេស​ប៊ុក​របស់​លោក​ថា ការ​ឈ្លាន​ពាន​​ដូច​​យោធា​​​ថៃ​​​​ថា​ នឹង​​​បិទ​​​ប្រាសាទ​​តាមាន់ធំ​​​នៅ​ថ្ងៃ​​នេះ ដែល​បាន​ចេញ​បទ​បញ្ជា​កាល​ពី​​ម្សិល​​មិញ​ ពេល​​នេះ​ទាហាន​​ថៃ​​បាន​​ចាប់​​ផ្តើម​​វាយ​​មក​​លើ​កង​ទ័ព​កម្ពុ​ជា​ហើយ។ លោក​បន្តថា កង​ទ័ព​កម្ពុជា​គ្មាន​ជម្រើ​ស​អ្វី ​ក្រៅ​ពី​តបត និង​វាយ​បក​នោះ​ឡើយ។ លោកក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ប្រកប​កិច្ច​ការ​ធម្មតា​លើ​គ្រប់​វិស័យ និងគ្រប់ទីកន្លែង លើក​លែង​តំបន់​ជាប់​ព្រំដែននៃខេត្ត​ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ ​ហើយ​​​កុំភ័យ​ស្លន់ស្លោ​រហូត​​ទិញ​អង្ករ​ ទំនិញ​​ស្តុក​ទុក ឬ​ការលក់​ទំនិញ​ដំឡើង​ថ្លៃជា​ដើម។ លោក​ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «សូមជនរួមជាតិទុកចិត្តលើ​រាជរដ្ឋាភិបាល និង​កម្លាំងប្រដាប់​អាវុធរបស់យើង»។ ស្របពេលគ្នានេះដែរ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ក៏បានប្រកាស​ថ្កោល​ទោស​ចំពោះទង្វើ​ឈ្លាន​ពាន​យ៉ាង​កម្រោល សាហាវ និង​ឃោរឃៅរបស់​ទាហានថៃ មក​លើ​អធិបតេយ្យ និង​បូរណ​ភាព​​​ទឹក​ដី​​កម្ពុជា​ នៅថ្ងៃទី​២៤ ខែ​កក្កដានេះ​ដែរ។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងការ​ពារ​ជាតិ នៅ​វេលា​ម៉ោង​ប្រមាណ ០៦:៣០​នាទីព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​​ ភាគី​ថៃ​បាន​ចាប់​ផ្តើម​បង្ក​សកម្ម​ភាព​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ ដែល​បាន​ឯក​ភាព​គ្នា ដោយ​ឡើង​លើ​ប្រាសាទ​​តាមាន់​ធំ ហើយ​លប​ចូល​រាយ​លួស​បន្លា​តាម​ជើង​ប្រាសាទ ព្រមទាំង​បាន​បង្ហោះដ្រូន​ និង​បាញ់ឡើង​លើ។ ​បន្ទាប់​ម​ក​នៅ​វេលា​ម៉ោង ០៨:៤៦​នាទី​ព្រឹក​នេះ កង​ទ័ព​ឈ្លាន​ពាន​ថៃ​ បាន​បើក​ការ​បាញ់​ប្រហារ​​​មុន មក​លើ​កង​ទ័ព​កម្ពុជា​នៅ​តំបន់​ប្រាសាទ​តាមាន់​ធំ និង​ឈាន​ទៅ​បាញ់​ប្រហារ នៅប្រាសាទ​តាក្រ​បី តំបន់​ភ្នំខ្មោ​ច និង​បានព​ង្រីក​ភូមិសា​ស្រ្តនៃ​កា​រ​វាយ​ប្រហារ​ទៅ​ដល់​តំបន់​មុំបី រួម​ទាំង​ប្រើប្រា​ស់​យន្ត​ហោះច​ម្បាំង​ទម្លាក់​ចំនួន​០២​គ្រាប់​ នៅ​ផ្លូវ​វត្ត​កែវ​សិក្ខា​គីរី​ស្វារៈ ដែល​កងទ័ព​កម្ពុជា​បាន​នឹង​កំពុង​ឈរ​ជើង​ការ​ពារ​បូរណភាព​ទឹក​ដីរបស់​ខ្លួន ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ឧត្តរ​មាន​​​ជ័យ និង​ខេត្តព្រះវិហារ។ នេះបើតាម​សេចក្តីថ្លែងការណ៍របស់ក្រសួងការ​ពារ​ជាតិ​កម្ពុជា។ ប្រភពដដែល […] - [ACU កំពុងបន្តនីតិវិធី​​​​លើ​​​​ព្រះ​​រាជ​​អាជ្ញា​​រង​​​ខេត្ត​​​ពោធិ៍​​​សាត់ ​​​​ដែល​​​ដោះ​លែង​​​ជន​សង្ស័យ​​ក្នុ​​ង​​បទ​​ល្មើស​​ឆបោក​​​តាម​​​អន​​ឡាញ](https://pressstartcambodia.com/acu-take-action-on-kry-siha/): អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឱ្យ​ដឹងថា ការ​ស៊ើប​អង្កេត​លើ​ករណី​របស់​ព្រះ​រាជ​អាជ្ញា​រង​ខេត្តពោធិ៍​សាត់ លោក គ្រី សីហា ដែល​ដោះ​លែង​ជន​សង្ស័យ​ពាក់​ព័ន្ធ​សកម្មភាព​ឆបោក​តាម​អន​ឡាញ កំពុង​បន្តធ្វើ​នៅឡើយ​ ខណៈ​អ្នក​ឃ្លាំមើ​ល​ចង់​ឃើញ​ការ​ពន្លឿននីតិវិធី​លើ​​ករណី​នេះ និង​មាន​ចំណាត់​ការប្រកប​ដោយ​តម្លា​ភាព។ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ Press Start Cambodia នៅថ្ងៃទី២៣ ខែកក្កដានេះ​ថា ជុំវិញករណីរបស់ព្រះរាជអាជ្ញារងដែលក្រសួងយុត្តិធម៌ បាន​ព្យួរ​ការ​ងារ កាល​ពី​ថ្ងៃ​ទី​១៦ ខែកក្កដា ដោយសារ​តែ​ការ​ដោះលែង​ជន​សង្ស័យ​ក្នុ​ងបទល្មើស​ឆបោក​​តាមប្រព័ន្ធ​បច្ចេក​វិទ្យា​នោះ​ គឺ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំណើរ​ការ​នៅ​ឡើយ រី​ឯ​រយ​:ពេល​បិទបញ្ចប់​ការ​ស៊ើបអង្កេត​ពេលណា​នោះ ​ក៏​លោក​មិន​ទាន់អាចដឹង​​​ដែរ។ លោកមានប្រសាសន៍ថា៖ «សំណុំរឿង​ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ កំពុងស្ថិតក្នុងដំណាក់កាលកំពុងដំណើរការ កំពុង​ធ្វើ​ការ​នៅ​ឡើយ​ទេ។ ឯ​បទ​ចោទ ភស្តុតាង​អ្វីៗ ចំណាត់​ការ​បន្ត ឬ​ដោះ​លែងប៉ុន្មាន​នាក់ៗ កាល​ពី​ថ្ងៃ​ណា​នោះ រួម​ទាំង​ពេល​វេលា​កំណត់​នៃ​ការ​ស៊ើប​អង្កេត ខាង​ACU​មិន​ទាន់​អាច​ជម្រាប​បាន​ទេ គ្រប់​សំណុំរឿងទាំងអស់តែងអ៊ីចឹង បើមានការប្រែប្រួលយ៉ាងណា ខ្ញុំនឹងជូនដំណឹងពេលក្រោយទៀត»។ តែយ៉ាងណា បើតាមប្រភពពីសារព័ត៌មាន Fresh News ដែល​បាន​ស្រង់​ប្រសាសន៍ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងទៅពុកលួយ ឱ្យ​ដឹងថា ​​ACU​ បាន​សម្រេច​​​​​​ឃាត់ខ្លួន លោក​​ គ្រី សីហា នៅ​​ម៉ោង​​ជាង ៩ព្រឹក​​​​​​​​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​នេះ បន្ទាប់​ពី​ការ​រក​ឃើញ​ភស្តុ​តាង និង​ការ​ស្ដាប់​ចម្លើយ​ដែល​មាន​លក្ខណៈ​ស៊ី​ចង្វាក់​គ្រប់​គ្រាន់ ដែល​ព្រះ​រាជ​អាជ្ញារ​ង​រូ​ប​នេះ បានទទួលប្រាក់ពីមេការ Online Scam ដើម្បី​ដោះ​លែង​មនុស្ស ៥នាក់​ ក្នុង​នោះមានបុរស​ជនជាតិ​​​ចិន​​ម្នាក់ និ​ងស្ត្រីជនជាតិ​វៀត​​​ណាម​៤នាក់ ដែល​សមត្ថកិច្ច​​​រក​ឃើញ​ពី​ក្នុង​ប្រតិ​បត្តិ​ការបង្ក្រាប​អំពើ​ឆបោក​តាម​អន​ឡាញ កាលពី​​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ២០២៥។ ប្រភពដដែល បន្តថា លោក ហ៊ូ ស្ថាបនា អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ និង​​ជា​ប្រធាន​ក្រុម​ស៊ើប​អង្កេត​ផ្ទាល់​ករណី​នេះ​ បាន​ស្ដាប់​ចម្លើយ​ លោក គ្រី សីហា និងអ្នកពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត រហូត​ដល់​ឃើញ​មាន​បន្ទុក​គ្រប់​គ្រាន់​ទើប​សុំ​ការ​អនុញ្ញាត​ពី​ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។ កាលពីថ្ងៃទី១៦ ខែ​កក្កដា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញលិខិត​បញ្ជាក់​​ពីការផ្អាកមុខងារបណ្ដោះអាសន្នរបស់លោក […] - [សង្គមស៊ីវិ​ល​​ស្នើ​​បារាំង​​​បន្ត​ជួយ​ជ្រោម​ជ្រែង​​​​សេរីភាព​សារព័ត៌​​មាន​​​នៅ​​កម្ពុជា](https://pressstartcambodia.com/civil-society-calls-on-france-to-continue-supporting-press-freedom-in-cambodia/): តំណាងអង្គការសង្គមស៊ីវិល និងសមាគម​ដែលធ្វើការ​លើវិស័យ​​សារ​ព័ត៌​មាន បាន​ស្នើ​ដល់​ឯកអគ្គ​រដ្ឋ​ទូតបារាំង​ បន្តជួយ​​ជ្រោម​​ជ្រែង​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌​មាន និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ខណៈសេរីភាពសារព័ត៌មាននៅកម្ពុជា នៅមានការ​រឹតត្បិត ហើយអ្នកសារព័ត៌មាន​នៅជួបបញ្ហាប្រឈម​មួយ​ចំនួន។ ការ​ស្នើនេះ បានធ្វើឡើង​កំឡុងពេល​តំណាង​អង្គការ​សង្គមស៊ីវិល និង​សមាគម​ជិត ១០ស្ថាប័ន បានជួប​ជាមួយ​​នឹង​ឯក​អគ្គ​រដ្ឋ​ទូត​បារំាង លោក ហ្សាក់ ប៉ឺឡេ (M. Jacques Pellet) កាលពីថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០២៥ នៅស្ថានទូត​បារាំង។ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែល​បាន​ជួបជាមួយ​នឹង​ឯកអគ្គរដ្ឋ​ទូត​បារាំង បានឱ្យ​ដឹង​នៅថ្ងៃទី​២១ ខែកក្កដានេះថា ក្នុង​ជំនួបនោះ តំណាង​អង្គការ​សង្គមស៊ីវិល បានលើក​ឡើ​ង​ពី​​​ស្ថានភាព និ​ងបញ្ហា​​សិទ្ធិ​មនុស្ស សិទ្ធិការ​ងារ សេរីភាពសារព័ត៌មាន និង​បញ្ហា​ផ្សេង​ៗទៀត​ទៅកាន់​ឯកអគ្គរដ្ឋ​ទូត​​បារាំង ស្របពេល​ដែល​ឯកអគ្គរដ្ឋទូតរូបនោះគ្រោង​នឹង​បញ្ចប់អាណត្តិ​នៅ​កម្ពុជា។ ជុំវិញ​បញ្ហា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លោកថា សង្គមស៊ីវិលបានលើកឡើងពី​វិស័យ​ប្រព័ន្ធផ្សព្វ​​ផ្សាយ​ និង​សេរីភាពសារព័ត៌មាន​ដែលមានការ​ធ្លាក់ចុះ និង​បញ្ហាប្រឈម​នានា ​ដែល​អ្នកសារព័ត៌មាន​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​។ លោកនិយាយ​ថា៖ «យើងបានស្នើឲ្យលោក​ឯកអគ្គរដ្ឋ​ទូត​ លោក​នៅ​តែ​បន្ត​ជួយ​ជ្រោម​ជ្រែង​ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស សេរីភាព​សារ​ព័ត៌​មាន សេរី​ភា​ព​​បញ្ចេញ​​មតិ​​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​លោកបញ្ចប់​បេសក​កម្ម​ក៏​ដោយ ហើយ​មួយ​វិញ​ទៀត​ លោក​ដែល​ចែក​រំលែក​នូ​វអ្វី​ដែល​ជា​សកម្ម​ភាព​ ហើយនិងកិច្ច​ការ​ងារ​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ឲ្យ​ និង​កិច្ច​សហប្រតិ​បត្តិ​ការ​ជាមួយ​នឹង​ខាង​អង្គ​ការ​សមាគម​សារព័ត៌​មាន​ ក៏​ដូច​ជា​អង្គ​ការ​សង្គ​មស៊ី​វិល​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាមួយ​នឹង​លោក​ឯកអគ្គ​រដ្ឋទូត​បារាំង​ថ្មី»។ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក​ស្រី ឆន សុគន្ធា បាន​​ឱ្យ​ដឹង​ដែរថា ជំនួប​រវាង​សង្គមស៊ីវិល ជាមួយ​​ឯកអគ្គរដ្ឋទូត​បារាំង ដែលនឹងបញ្ចប់បេសសកម្ម​នៅ​ចុង​ខែ​នេះ គឺដើម្បី​ផ្តល់​បច្ចុប្បន្ន​ភាព​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស សេ​រីភាព​បញ្ចេញ​មតិ និង​​សេរីភាព​សារ​ព័ត៌​មាន ក្នុង​ប្រទេស​កម្ពុជា ដែលក្នុងនោះ​លោកស្រីថា បញ្ហានានាដែលជាការ​ប្រឈម​របស់​អ្នក​សារ​ព័ត៌មា​ន មាន​ដូច​ជា ករណី​ចាប់​ខ្លួន និងការប្រឈមនឹង​បណ្តឹងផ្សេងៗជាដើម។ លោកស្រីថា៖ «ទោះ​បីយើង​មើល​ឃើញ​ហើយ​ថា​មាន​អ្នក​សារព័ត៌​មាន​ច្រើន ដែល​បាន​ចុះ​បញ្ជី​ ឬ​ទទួលកាតពីក្រសួង​ព័ត៌​មាន ប៉ុន្តែ​ជាក់​ស្ដែង​យើង​ពិនិត្យ​មើល​អ្នក​សារ​ព័ត៌មាន​​គាត់​ហ៊ាន​នៅ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌​មាន​បែបរសើប​ឬ​ក៏​ព័ត៌មា​ន​បែប​ក្តៅៗហ្នឹង គឺ​មាន​ចំនួន​តិច​ ហ្នឹង​គឺ​ជា​​បញ្ហា​​ទី​មួយ ចង់​ឱ្យមហាជនគាត់ពិនិត្យ​មើល​ហើយ​គាត់​វាយតម្លៃដោយខ្លួនឯងវិញ។ បញ្ហាទីពីរ គឺ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​សារព័ត៌​មាន​ យើង​ឃើញ​ហើយ​បើ​យើង​មើល​តាម​របាយ​ការណ៍​ពី​ខា​ង​អន្តរ​ជាតិ​ ដូច​ជា Reporters without border […] គាត់បានចេញផ្សាយនៅក្នុងពេលថ្មីៗនេះ បើ​យើង​ប្រៀប​ធៀប​ជាមួ​យនឹ​ង​របាយ​ការណ៍​ដែលខាង​ក្រសួង​ព័ត៌​មាន​ដែល​បាន​ចេញ​ផ្សាយ​ហ្នឹង គឺ​វា​ផ្ទុយ​ស្រឡះ​គ្នា​តែម្ដ​ង និង​ក៏​វា​បង្ហាញ​ពី​ស្ថាន​ភាព​សេរីភាព​សារព័ត៌​មាន​នៅក្នុងប្រទេសកម្ពុជាដែរ»។ លោកស្រីបន្តថា បើយើងក្រឡេកមកមើលទិន្នន័យពីអង្គការ CCIM និងការសហការជាមួយអ្នកសារព័ត៌​មាន​ដែល​ជួប​ប្រទះ​បញ្ហា​វិញ ​រក​ឃើញថា […] - [ពលរដ្ឋ​រងគ្រោះដោយសារ​ក្រុមហ៊ុនពិភពដីមាស ស្នើ​​តុលាការ​​ពន្លឿន​នីតិ​វិធី​​ខណៈ​ពួក​គេ​កំពុង​ជួប​វិបត្តិ​បំណុល​](https://pressstartcambodia.com/people-garthering-at-pp-court-appeal-to-intervention-case-with-pipupdimeas-company/): ប្រជាពលរដ្ឋប្រមាណ ១០០នាក់ ដែលអះអាងថា​បានចាញ់បោក​ក្រុមហ៊ុន​ពិភពដីមាស របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង បាននាំគ្នា​ប្រមូល​ផ្តុំ​​នៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ស្នើ​​ឱ្យ​​តុលា​ការ​​​ពន្លឿន​​​និតិ​វិធី​​ក្នុ​ងការ​​ស្វែង​​​រក​​​​​​យុត្តិ​​ធម៌​​​ជូន​​​ពួក​​​គាត់ ខណៈពួកគាត់កំពុងជាប់បំណុល​វ័ណ្ឌក និង​ជួបកា​រលំបាកក្នុងជីវភាព។ ការ​ស្នើនេះ បាន​ធ្វើ​ឡើង​ស្របពេល​ដែលសាលា​ដំបូង​រាជធានីភ្នំពេញ បាន​បើក​​សវនា​ការ​​លើ​សំណុំ​រឿង​​ «គំរាមកំហែង» ដែលជាមានជនជាប់​ចោទឈ្មោះ ហ៊ែល ស៊ីធីន និង​ឈ្មោះ រ៉ន ចាន់​​ថន ដែលពលរដ្ឋអះ​អាង​​​ថា ​​​ជា​បក្ខពួក​​របស់​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង នៅថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៥ ប៉ុន្តែ​ក្នុង​សវនាការ​នោះ​​ពុំមានវត្ត​មាន​ជនជាប់ចោទ​នោះទេ។​ អ្នក​ស្រី ម៉ៅ រ៉ានី អាយុ ៤៦ឆ្នាំ ​ជាប្រជាពលរដ្ឋ​មក​ពី​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង ដែលអះអាងថា​​ចាញ់​​បោក​ក្រុមហ៊ុន​ពិភពដីមាស បានថ្លែងនៅមុខ​សាលា​ដំបូង​រាជធានីភ្នំពេញ​​ថា អ្នកស្រីបានខ្ចីបុល​ពីធនាគារចំនួន ៣ម៉ឺន​ដុល្លារ​​ អំឡុង​ឆ្នាំ​២០២០ ដើម្បីចូលរួម​វិនិយោគ​​ទិញដី​ពី​ក្រុមហ៊ុន​ពិភពដីមាស អ៊ីនវេស​មិន ឯ.ក ដោយ​ក្រុមហ៊ុន​សន្យា​ឱ្យការ​ប្រាក់ចំនួន ៣% ប៉ុន្តែ​មកដល់ពេលនេះនៅពុំទាន់បានដី ឬប្រាក់​តាមកា​រសន្យាឡើយ។ ស្រ្តី​ដែលមានកូន​ពីរ​ក្នុងបន្ទុក​រូបនេះ បាន​ឱ្យ​ដឹងទៀត​ថា ក្នុង​រយៈពេល​ប្រមាណ ២ឆ្នាំមក​នេះ គ្រួសារ​របស់អ្នកស្រីត្រូវ​រស់​នៅក្រោមសម្ពាធបំណុល ដោយមិនមានលុយបង់​ធនាគារ ខណៈ​កូនៗ​ត្រូវ​ប្រឈម​នឹង​កា​របោះបង់​ការ​សិក្សា ដែលធ្វើឱ្យស្ថានភាពគ្រួសារ​កាន់តែធ្លាក់ដុន​ដាប​ទៅៗ។​ អ្នកស្រី ម៉ៅ រ៉ានី និយាយ​ថា៖ «ខ្ញុំអត់​មាន​លុយ​បង់ ប្រឈម​ធនាគារ​ប្តឹង អញ្ចឹង​រាល់​ថ្ងៃកំ​ពុង​តែ​ដាក់​ដី​លក់ គេ​ប្តឹង​ឱ្យ​សង​លុយ​គេ​តែ​ខ្ញុំ​អត់​លទ្ធភាព ព្រោះ​ខ្ញុំ​ជា​ស្រ្តី​មេម៉ាយ មាន​កូន២នាក់។ កូន​ក៏​បាត់​បង់​ការ​រៀន​សូត្រ​ដែរ​[…] ខ្ញុំ​សង្ឃឹម​ទៅ​លើ​តុលាការ​ហើយ បាន​ជា​ខ្ញុំ​ដាក់​ពាក្យ​ប្តឹង ខ្ញុំ​សង្ឃឹម​ទៅ​លើ​ច្បាប់ ច្បាប់​នឹង​រក​យុត្តិ​ធម៌​ឱ្យជន​រង​គ្រោះ​ទាំង​អស់​គ្នា ព្រោះ​ខ្ញុំ​ជឿជាក់​ថាតុលាការ មិន​កាន់​ជើង​មនុស្ស​បោក​ប្រាស់ មិន​កាន់​ជើង​មនុស្ស​ខូច​ទេ។ ថ្ងៃនេះខ្ញុំមកនេះ​ចង់បានតែភាព​ត្រឹមត្រូវ និងយុត្តិធម៌ទេ»។ ចំណែក អ្នកស្រី ហួន សុខនី អាយុ៣១ឆ្នាំ ជាប្រជាពលរដ្ឋ​មកពី​​ស្រុក​ដង​ទង់ ខេត្ត​កំពត ប្រាប់អ្នក​សារ​ព័​ត៌មាន​នៅ​មុខ​តុលាការ​ថា កន្លងមក ក្រុមហ៊ុនពិភពដីមាស របស់​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង បាន​ស្នើឱ្យពលរដ្ឋ​​ទុកពេលឱ្យ​ពួកគេ​ ៣៦ខែ ឬ៣ឆ្នាំ ដើម្បីដោះស្រាយ​បញ្ហានេះ ប៉ុន្តែ​អ្នកស្រីនិងពលរដ្ឋ​ផ្សេង​ទៀត មិន​អាច​ទទួលយកបានទេ ព្រោះពួកគេ​បានរង​គ្រោះ និង​រកចាំ​យុត្តិធម៌​​អស់​រយៈពេល​២ឆ្នាំ​មកហើយ។ អ្នកស្រីបន្តថា ពួកគាត់​កំពុងជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុ​ងជីវភាព ជាពិសេស​បញ្ហាបំណុលធនាគារ ដែលករណីនេះអ្នកស្រីបានស្នើ​​ដល់រាជ​រដ្ឋាភិបាល […] - [ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​វិសោធន​កម្ម​មាត្រា​៣៣នៃ​រដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹង​សញ្ជាតិ​](https://pressstartcambodia.com/king-promulgates-the-law-amending-article-33-of-the-constitution-regarding-nationality/): ព្រះមហាក្សត្រ បានចេញព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ ស្តីពី ​វិសោធនកម្មមាត្រា៣៣ នៃរដ្ឋ​ធម្ម​នុញ្ញ​ព្រះរាជាណា​ចក្រ​កម្ពុជា ដែលអនុញ្ញាតឱ្យ​មាន​កា​រដកសញ្ជាតិ​ខ្មែរ ចំពោះពលរដ្ឋ​ខ្មែរណា​ដែលគប់គិ​ត​ជាមួយ​បរទេស​​ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផល​ប្រយោជន៍​កម្ពុជា។ យោងតាម​​​ព្រះរាជ​ក្រម​ ចុះ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៥ ឡាយ​​ព្រះហស្ថលេខា​ដោយ​ព្រះ​ករុណា ព្រះ​បាទសម្តេច​ព្រះបរម​នាថ ​​នរោត្តម​ សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា និង​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​កក្កដានេះ​ បាន​ប្រកាស​ឱ្យ​​ប្រើ​​នូវច្បាប់​ធម្ម​​នុញ្ញ​​ស្តី​ពី​វិ​សោធន​កម្ម​មាត្រា​៣៣ នៃ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ ក្នុង​ព្រះរាជក្រម​នោះ ក៏មានភ្ជាប់នូវ​ខ្លឹម​សារ​មាត្រា៣៣ថ្មី ដែល​បានធ្វើ​វិសោធនកម្ម​ដែរ​ថា៖ « ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​និ​រទេស ឬ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ លើក​លែង​តែ​មាន​កិច្ច​ព្រម​ព្រៀង​ជាមួ​យ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់​នៅ​ឯបរទេស​ត្រូវ​បាន​រដ្ឋ​គាំ​ពារ។ ការ​ទទួល​សញ្ជាតិ​ខ្មែរ និ​ង​ការ​បាត់​សញ្ជាតិ​ខ្មែរ ដោយ​រួមទាំង​ការ​ដក​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់​ក្នុង​ច្បាប់»។ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០២៥ រដ្ឋសភា ​បាន​អនុម័ត​លើ​សេចក្តីស្នើ​​ច្បាប់​​ធម្មនុញ្ញ​ស្តីពីវិសោធនកម្មមាត្រា​៣៣​ ដោយ​​សំឡេង​១២​៥ នៃចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល​ ដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​រៀប​ចំ​ក្រប​ខ័ណ្ឌ​​ច្បាប់​ពាក់​ព័ន្ធនឹង​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ និង​ការ​បាត់​សញ្ជាតិ​ខ្មែរ ដោយ​រួម​ទាំង​ការ​ដកសញ្ជាតិ​​ខ្មែរ​ផងពី​ពល​រដ្ឋ​ខ្មែរណា ដែលបានប្រព្រឹត្តិអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជ​ន៍​​នៃព្រះរាជាណាចក្រកម្ពុជា និងពលរដ្ឋខ្មែរ មានការគប់​ឃិតជាមួយបរទេសជាអាទិ៍។ នេះបើ​យោងតាមសេចក្តីប្រកាសពត៌មានរបស់​អគ្គលេខាធិការដ្ឋានរដ្ឋសភា។​ សេចក្តីប្រកាសព័ត៌មាននោះ បានគូសបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មមាត្រា​៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងរួមចំណែកយ៉ាងសំខាន់​​ក្នុងការប្រឆាំង​នឹងការជ្រៀតជ្រែក​ពីក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជា​ជន និងឧត្តមប្រយោជន៍ប្រទេសជាតិ។ ក្រោយរដ្ឋសភាបាន​អនុម័តរួច ព្រឹទ្ធសភា ក៏បាន​ពិនិត្យ​ចប់​សព្វគ្រប់លើទម្រង់​ និង​គតិ​ច្បាប់​នេះ​ទាំង​ស្រុង​កាល​ពី​ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ​២០២៥។ លោក វន ចាន់ឡូត ជាអ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យប្រាប់ Press start Cambodia នៅថ្ងៃទី​២១ ខែកក្កដា​នេះ​​ថា ព្រះ​រាជ​ក្រម​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​មាត្រា​៣៣ នៃ​រដ្ឋ​ធម្មនុញ្ញ​នេះ ជា​ការ​បើក​​ផ្លូវ​មួយ​ដ៏សំ​ខាន់ ដែល​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិ​បាល ធ្វើ​វិសោធន​កម្ម​នៃ​ច្បាប់​ស្តីពី សញ្ជាតិ​ដែល​ក្នុង​នោះ​ពាក់​ព័ន្ធ​ទៅ​នឹង​​​នី​តិ​វិធី​នៃ​ការ​ដក​សញ្ជាតិ​ពី​ជ​ន​ជាតិ​ខ្មែរ។ លោក​ថា បញ្ហា​នេះនៅ​​តែ​ជា​ក្តីបា​រម្ភ ព្រោះថា​ច្បាប់​នេះ​ថា​អាច​ជា​ឧបករ​ណ៍​គាប​សង្កត់ អ្នក​បញ្ចេញ​មតិ​រិះគន់ និង​អ្នក​នយោបាយ​ប្រឆាំង​ផង​ដែរ។ លោក​បញ្ជាក់​ថា៖ «ទោះ​បី​ច្បាប់​នេះ មានការកំណត់លក្ខខណ្ឌ​ជាក់​លាក់ ដែល​អាច​ឈាន​ដល់​ការ​ដក​សញ្ជាតិ​​ខ្មែរ ដោយ​​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ក្បត់​ជាតិ ​ឬ​ក៏​លក្ខខណ្ឌ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ ក្តី​បារម្ភ​នៅ​តែ​មាន ដែល​ថា ច្បាប់​នេះ​អា​ច​ប្រើប្រា​ស់​​ជា​ឧបករណ៍​​នយោបាយ​សម្រាប់ អ្នក​កាន់​អំណាច​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​គាប​សង្កត់​ដៃ​គូរ​នយោបាយ​របស់​ខ្លួន ឬ​ក៏​ ដូច​​ជា​ប្រឆាំង​ទៅ​ហ្នឹង​អ្នក​បញ្ចេញ​មតិ​រិះ​គន់​ទៅ​នឹង​ការ​ដឹក​នាំរ​បស់​ខ្លួន»។ អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា […] - [ក្រសួងយុត្តិធម៌​ផ្អាក​​មុខ​ងារ​ព្រះ​រាជ​អាជ្ញា​រង​​​​​​ម្នាក់​ ក្រោយ​​ដោះ​លែង​​ជន​ល្មើស​​​​ក្នុង​​​​បទ​ល្មើស​​ Online Scams](https://pressstartcambodia.com/ministry-of-justice-suspends-deputy-prosecutor-after-acquitting-perpetrator-in-online-scams/): ក្រសួងយុត្តិធម៌ សម្រេច​ផ្អាក​មុខ​ងារ​ជា​បណ្តោះ​អាសន្ន​របស់​ព្រះរា​ជ​អាជ្ញា​រង​នៃ​អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោក គ្រី សីហា ក្រោយ​ព្រះរាជអាជ្ញារង​រូបនេះ ដោះ​លែង​ជន​សង្ស័យ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័​ន្ធ​បច្ចេក​វិទ្យា (Online Scams)។ យោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក កើត រិទ្ធ ផ្ញើ​ជូនព្រះ​រាជ​អាជ្ញានៃ​អយ្យកា​រអម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ចុះ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៥ បានបញ្ជាក់​ពី​ការ​​ផ្អាក​មុខ​​ងារ​ជា​បណ្តោះ​អាសន្ន​របស់​ លោក គ្រី សីហា ដើម្បី​បើក​ផ្លូ​វ​ឱ្យ​ក្រុម​អធិការ​កិច្ច និង​ស្ថាប័ន​មានសមត្ថ​កិច្ច​ធ្វើ​ការ​ស៊ើប​អង្កេត​ ស្រាវ​ជ្រាវ​ទាក់​ទង​នឹង​ការ​អនុវត្ត​ច្បាប់​​ដោយ​រំលោភបំពាន ក្នុង​ការ​ដោះ​លែង​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ពាក់​ព័ន្ធ​នឹ​ង​បទ​ល្មើស​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តពោធិ៍សាត់។ ចំណាត់ការ​ភ្លាមៗ​របស់​​​ក្រសួ​ងយុត្តិធម៌ទៅលើ​ព្រះរាជអាជ្ញារង​រូបនេះ​ គឺធ្វើ​ឡើង​​បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បាន​បញ្ជា​ទៅ​​ក្រសួង​យុត្តិធម៌ និងអង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) ​ពិនិត្យ​ និង​ចាត់​វិធានការ​​ទៅលើ​​ព្រះ​​រាជ​​អាជ្ញា​​រង​ខេត្ត​ពោធិ៍សាត់​ម្នាក់ ដែល​ដោះលែង​​​ក្រុម​ជន​ល្មើស​​ឆបោក​​​​តាម​ប្រព័ន្ធបច្ចេក​វិទ្យា ខណៈ​​​សមត្ថកិច្ច​ខេត្ត​នេះ​ បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ល្បែង​អនឡាញ។ នេះបើ​តាម​សារ​ជាសំ​ឡេងរបស់​ លោក​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ដែ​ល​​ត្រូវ​បាន​ចែករំលែកក្នុងបណ្តាញ​សង្គម នា​យប់​ថ្ងៃទី​១៦ ខែ​កក្កដា។ លោក​​​​​ថា៖ «ខេត្តពោធិ៍សាត់ ខំ​បើក​យុទ្ធនាការ​​ដើម្បីបង្ក្រាបទី​តាំង​ល្បែង​អន​ឡាញ  ស្រាប់​​តែ​​​គណៈ​អ​ភិបាល​ខេត្ត ដឹកនាំ​ធ្វើកិច្ច​ការ​ងារ​នេះ ​បង្ក្រាប​បាន​ប៉ុន្មាន​នាក់ ជាមួយ​សមត្ថកិច្ច​ខំធ្វើការ​ ស្រាប់​​តែ​​​មាន​ព្រះរាជអាជ្ញារង​មួយ​ លឺ​សូរថា ទៅដោះលែងគេ ជន​ដែល​ប្រព្រឹត្ត​ល្មើស​ទាំងអស់​​នោះ​ ឥលូវ​ឱ្យ​ក្រសួង​​យុត្តិធម៌​​ត្រូវ​​ចាត់​​ចែ​ង​​​ជា​​បន្ទាន់​ ហើយ​​​​បើ​​សិន​ជា​មានការ​​​យក​លុយយក​​​កាក់ ខាង ACU នៅក្នុង​​គណ:កម្មាការចំពោះកិច្ច​របស់​យើង ត្រូវចាត់ការភ្លាម ហើយ​ឱ្យ​ចាត់ការ​ភ្លាម ​អត់​មាន​ចាំស្អែក​ទេ។ យ៉ាង​ហោចណាស់គឺ​ខាង​ក្រសួង​យុត្តិធម៌របស់​យើង​ត្រូវ​ធ្វើ​ការ​ងារ​បន្ទាន់​​ ហើយ​ឱ្យ​ពិនិត្យ​មើល បើសិន​មានការ​មិនប្រក្រតីយកលុយ​យកកាក់​ជា​ថ្នូរនឹង​ការ​ដោះលែង​នេះ សូមឱ្យ​ ACU ធ្វើការ​ភ្លាម​ បើមិនមិនចឹងទេ អាជ្ញាធរ​​​​​បង​ប្អូនយើងខំធ្វើការ ទីបំផុតមានអ្នកចាំយកផល ហើយដោះលែងជនប្រព្រឹត្តល្មើ​ស​​បែបនេះទៅ​មិនបានទេ»។ Press Start Cambodia មិនអាចសុំការបញ្ជាក់បន្ថែម​ជុំវិញ​ករណីនេះ ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ និង​អ្នក​នាំពា​ក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា បានទេ នៅថ្ងៃ​​១៧ ខែកក្កដានេះ​។ ចំណែក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា សុំ​មិនឆ្លើយ​តប​ចំពោះ​ករណីផ្អាកមុខ​ងារ​របស់​​ លោក គ្រី សីហា […] - [អ្នកឃ្លាំមើលសង្គម ជំរុ​ញ​ឱ្យ​រដ្ឋាភិបាល​​ត្រៀម​​ថវិកា​​​​​ជួយ​​​អ្នកដែលត្រូវ​អនុវត្តកាតព្វកិច្ច​យោធា​ នៅពេលអនុវត្តច្បាប់](https://pressstartcambodia.com/military-duty-law/): អ្នកឃ្លាំមើលសង្គម យល់ស្របចំពោះការ​ដាក់​ឱ្យ​​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា ដែលប្រមុខ​រដ្ឋាភិបាល​ គ្រោ​ងចាប់ផ្តើម​នៅ​ឆ្នាំ២០២៦ខាងមុខ ប៉ុន្តែជំរុញឱ្យ​មានការ​ត្រៀមថវិកាជាតិ​សម្រាប់ជួយ​ផ្គត់​ផ្គង់ដល់​យុវជន​ដែលចូលហ្វឹកហាត់ ឬអនុវត្ត​ ដើម្បីជៀសវាង​ផលប៉ះពាល់ជីវភាព ដោយ​​សារ​ការ​ហ្វឹកហាត់មានរយៈពេលច្រើ​ន​ខែ។ ​​ - [រដ្ឋសភាអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣](https://pressstartcambodia.com/national-assembly-approves-constitutional-bill-amending-article-33/): រដ្ឋសភាកម្ពុជាបានអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលគប់គិតជាមួយបរទេសប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា។ - [សង្គម​ស៊ីវិល​​​និង​យុវជន​មួយ​​ចំនួន ​បន្តទាមទារ​​​​យុត្តិធម៌សម្រាប់​​លោក​បណ្ឌិត កែម ឡី](https://pressstartcambodia.com/civil-society-and-some-youth-continue-to-demand-justice-for-dr-kem-ley/): សង្គម​ស៊ីវិល​ សហជីព ​យុវជន ​និងពលរដ្ឋប្រមាណ​ជាង ១០០នាក់ បន្ត​ទាមទារឱ្យ​មានការ​ស៊ើប​អង្កេត​ដ៏ត្រឹម​ត្រូវមួយ ដើម្បីស្វែង​រក​អ្នកទទួលខុស​ត្រូវពិត​ប្រាកដ​​ ​ក្នុងករណីឃាត​កម្ម​ទៅលើ​លោកបណ្ឌិត កែម ឡី អ្នក​វិភាគ​នយោ​បាយ​ ខណៈពួកគេថា រយៈពេល​៩ឆ្នាំ​មក​នេះ ​យុត្តិធម៌​ពិតប្រាកដ​សម្រាប់លោក​បណ្ឌិត​ កែម ឡី នៅមិនទាន់មាននៅឡើយ។​ កា​រលើកឡើង​របស់​សង្គម​ស៊ីវិល សហជីព យុវជន និ​ងពលរដ្ឋ​ទាំងនោះ បានធ្វើឡើងនៅថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០២៥នេះ ​ដែលជា​​ថ្ងៃ​​រំលឹក​​​ខួប​​​៩​ឆ្នាំ​ ​នៃ​មរណភាព​របស់​​​​លោក​​បណ្ឌិត​ ​កែម​ ឡី នៅទីតាំង​ដែល​លោក​​ត្រូវបាន​ខ្មាំន់​​កាំភ្លើង​​បាញ់សម្លាប់ នៅ​​ចំណុច​​​​ស្តារម៉ាត​នៃ​​ការ៉ាស់​​សាំង​​កាល់​​តិច ស្តុប​​បូកគោ ក្នុង​រាជធានីភ្នំពេញ។ នៅពេល​ប្រមូល​ផ្តុំគ្នាគោរពវិញ្ញាណក្ខន្ធ​​នោះ ពួកគេ​​បាន​ស្រែក​ថា​ «​យុត្តិធម៌​សម្រាប់​​លោក​បណ្ឌិត កែម​ ឡី យុត្តិ​ធម៌​សម្រាប់​​សង្គម» និង​​​​ក្នុង​ដៃ​​មាន​​កាន់​ជាពាក្យ​ស្លោក​អម​ជាមួយ​​រូប​ភាព​​របស់​លោក កែម ឡី ​ដែល​​សរ​សេរ​​ថា​ ​«តើ​​ឱ្យ​ខ្ញុំ​​រត់​​​ទៅ​​ណា​? បើ​​ទី​​នេះ​​​ជា​​មាតុ​ភូមិ​ខ្ញុំ»។ លោក អំ សំអាត នាយកទទួល​បន្ទុកកិច្ចការ​ទូទៅ​​នៃ​​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ក្នុ​ងពិធីនោះ​ថា ​​ការបាត់បង់​លោក​​បណ្ឌិត កែម ឡី ជាការបាត់ធនធាន​ដ៏​កម្រ​ និងមានសក្កានុពល​មួយ​រូប​​ ​ព្រោះ​​លោ​​ក​​ជា​និមិត្ត​​រូប​​​ម្នាក់ដែល​ហ៊ាន​​និយាយ​​ការ​ពិត​​​នៅ​​កម្ពុជា​ និង​​បាន​បណ្តុះគំ​និត​ឱ្យ​​ប្រជាព​លរដ្ឋ​ ឱ្យ​មានការ​​យល់​​​ដឹង​​​អំពី​​​សេរីភាព​​ក្នុង​​ការ​បញ្ចេញ​មតិ លទ្ធិ​ប្រជាធិប​តេយ្យ និង​អភិបាលកិច្ចល្អជា​ដើម។ លោក​ថា​៖ «គាត់​ធ្វើ​ឲ្យប្រជាពលរដ្ឋយល់ហើយស្តាប់បាន អំពីអ្វីដែលជាសិទ្ធរបស់គាត់ សេរីភាពក្នុងការបញ្ចេញមតិ និងការចូលរួមរបស់​ប្រជាពលរដ្ឋក្នុងសង្គម​ជាតិយើង។ ទាំងអស់នេះហើយ​ដែលជាស្នាដៃដែល​ក្នុងនាមយើងជាអង្គការសង្គមស៊ីវិលនេះ បានចាត់ទុកទង្វើទាំងអស់របស់លោក កែម ឡី ជាវីរភាពមួយ​ដែលកម្រ​ និងគ្មាន​មនុស្ស​ណា​ម្នាក់​ធ្វើ​បាន​ដូច​គាត់»។ មន្ត្រីអង្គការ​សង្គមស៊ីវិល​រូបនេះ ក៏បាន​លើកឡើង​ដែរ​ថា​ បើទោះជាសំណុំរឿងឃាត​កម្ម​ទៅលើ​លោក​​បណ្ឌិត កែម ឡី នេះ មានការ​ចាប់ខ្លួន និង​ដាក់ទោស​ទណ្ឌទៅលើ​បុគ្គល​ ឈ្មោះ ​អឿត អាង ហៅ ជួប​ សម្លាប់ កីដោយ ប៉ុន្តែសំណុំរឿងនេះ តុលាការបាន​បំបែក​ជា​ពីរសំណុំរឿង​វិញ ហើយ​ក៏​​មិនទា​ន់​មាន​លទ្ធផល​ ឬ​ដំណើរ​ការ​អ្វី​នៅឡើយ​ដែរ ដែលជាកា​របង្ហាញ​ថា យុត្តិធម៌ពិតប្រាកដ​ជូន​លោក​បណ្ឌិត កែម ឡី នៅមិនទាន់​មាននៅឡើយ​ទេ គិត​មកដល់ពេល​នេះដែលមានរយៈពេល៩ឆ្នាំ​មកហើយ​។​ លោកថា៖ «អ៊ីចឹង​យុត្តិធម៌សម្រាប់លោក កែម ឡី នៅ​តែមិ​នទា​ន់ទ​ទួល​បាន​នៅ​ឡើយ […] - [កម្មករ​រោង​ចក្រឡឺក្រោនស៊ូ ​​​បន្ត​ការ​​តវ៉ា​ចូល​ដល់​ថ្ងៃ​ទី៣ ក្រោយ​​​រោង​​ចក្រ​​ប​​ង្ខំ​​ឲ្យ​ផ្តិត​មេដៃ​លាឈប់​ពី​ការ​ងារ](https://pressstartcambodia.com/le-crown-factory-workers-continue-protest-into-third-day-after-factory-forces-them-to-resign/): កម្មករកម្មការិនីប្រមាណ​ជាង ៨០០នាក់ ធ្វើការ​​​​រោង​ចក្រ​ឡឺក្រោន​​ស៊ូ (LeCrown Shoes) ស្ថិ​តនៅ​ស្រុកជើង​ព្រៃ​ ខេត្តកំពង់ចាម បាន​​បន្ត​ការ​​តវ៉ា​ចូល​ដល់​​​ថ្ងៃ​ទី៣ហើយ ​គិត​​​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​​​​​ពួក​​គេ​អះអាង​ថា​ដោយសារ​​ខាង​​រោងច​ក្រ​​ប​​ង្ខំ​​​ឲ្យ​​ផ្តិត​​មេដៃ​​​លា​ឈប់​​​ពី​កា​រ​​ងា​រ ដោយ​​គ្មាន​​ការ​ជូន​ដំណឹង​​ទុក​​ជាមុន និ​ងមិន​មាន​​សំណង​​សម​ស្រប​​ទៅ​តាម​ច្បាប់។ កម្មការិនី​ដែលអះអាងថា​ធ្វើការ​នៅរោង​ចក្រ ឡឺក្រោនស៊ូ ដែលសុំ​មិនបញ្ចេញឈ្មោះ បានប្រាប់​ Press Start Cambodia នៅថ្ងៃទី​១០ ខែ​កក្កដានេះ​ថា ​ខាងរោងចក្រ​​កាលពីថ្ងៃទី០៨ ខែ​កក្កដា បាន​ហៅកម្មករ​ចំនួន ៨២៨នាក់ ទៅផ្តិតមេដៃលា​ឈប់ពីការងារភ្លាមៗ ដោយ​មិន​មានការ​ជូនដំណឹង​ជា​មុន ខណៈដែលពួកគាត់កំពុងតែ​មមាញឹក​​ក្នុ​ងការ​ងារ។ អ្នកស្រីបន្តថា មូលហេតុនេះហើយបានជាកម្មករ​ទាំង​ជាង ៨០០នាក់ បាននាំគ្នា​ផ្ទុះការ​តវ៉ា​​ចាប់ពីថ្ងៃនោះមក។​ អ្នកស្រី​និយាយថា​៖ «​ដល់ពេលម៉ោងដែលគេហៅយើងហ្នឹង គេហៅយើងទៅភ្លាមហ្មងៗ!​ គេអត់មានប្រាប់យើងថា គេបញ្ឃប់មុន ឬក៏មួយថ្ងៃពីរថ្ងៃ គេអត់សោះតែហ្មង! ពេលដល់ម៉ោងហ្នឹង គេហៅយើងទៅតាហ្មង»។ ក្រោយ​ពី​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ ខាង​ភាគី​​រោង​ចក្រ​​ក៏មិន​បាន​ទូទាត់សំណងសមស្របទៅ​​តាម​ច្បាប់​ការ​ងារ​ជូនកម្មករ​​​ឡើយ​ ដោយ​កម្មការិនី​រូប​នោះ បញ្ជាក់​ថា​ កម្មករ​​ដែល​ចូល​ធ្វើការ​រយៈ​ពេល​មិនដល់ ៥ទៅ៦​​ឆ្នាំផង ទទួលបាន​​ប្រាក់អត្ថប្រយោជន៍​​​ច្រើន​​ជាង​កម្មករ​​ដែល​​មាន​អតីត​ភាព​ការ​​ងារ ១០ឆ្នាំដូចជាអ្នកស្រី​។​  លោកស្រីថា៖ «ខ្ញុំ​ពួក​ចាស់​ចូល​២០១៥​ហ្នឹង ហើយ​គេ​ឲ្យ​ខ្ញុំ​តែ​៥០០​(ដុល្លារ)​ទេ! ចាញ់​ទាំង​គេ​ពួក​ថ្មីៗ គេ​មិនទាន់​បាន​មួយ​ឆ្នាំផ​ង គេ​បាន​ដល់​មួយ​ពាន់ ដល់​ជិត​ប្រាំ​មួយ, ប្រាំពីរ, ប្រាំបីរ​យអ​ញ្ចឹង​ណា[…] ចិត្តខ្ញុំ ខ្ញុំចង់ធ្វើការវិញ ប៉ុន្តែបើគេត្រូវតម្រូវ​ធ្វើ​យើង​ចឹង​ហើយ សុំ​ថា​ឲ្យ​បញ្ឈប់​ក៏​បញ្ឈប់​ចុះ ខ្ញុំ​អត់​ថា​អី​ទេ ប៉ុន្តែ​សុំ​តែ​គិត​លុយ​ឲ្យ​ខ្ញុំ​ឲ្យ​ត្រឹម​​ត្រូវ​មក»។ ស្រដៀង​គ្នានេះ​​ដែរ​​ កម្មការិនី​ម្នាក់​ទៀត​ដែលធ្វើការ​នៅរោង​ចក្រ​ឡឺក្រោនស៊ូ ដែលសុំ​មិនបញ្ចេញ​ឈ្មោះ​ដោយបារម្ភ​​​​​ពីសុវត្ថិភាពផង​ដែរនោះ បាន​អះអាង​ថា រូប​​គាត់ក៏ជួបករណី​បង្ខំ​ឱ្យ​ផ្តិត​​មេ​ដៃ​​​​​បញ្ឈប់​​​​ពី​ការ​ងារ​​ ដោយ​​គ្មាន​​ការជូន​​​​​ដំណឹង​​ជាមុន និង​ផ្តល់សំណងទៅតាម​ច្បាប់ការ​ងារ​ ពី​សំណាក់​ភាគី​រោង​ចក្រ​​ផ​ង​ដែរ។   ករណីនេះ អ្នកស្រី​ស្នើដល់​រោង​​ចក្រ​ និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ ​ជួយ​​​​​​​​​ដោះ​ស្រាយ​​​​ដល់​​​ពួក​គាត់​​​​​​ទៅ​​តាម​ច្បាប់​​ការ​ងារ និង​អតីតភាពការងាររបស់អ្នកស្រី ដែលធ្វើការនៅរោងចក្រនេះ​ជាង១០ឆ្នាំរួចមកហើយ។ ស្តី្រកម្មកររូបនោះ​បន្តថា៖ «ខ្ញុំច​ង់​ឲ្យ​គាត់​[រោង​ចក្រ​]បន្ថែម​លុយ​ឲ្យ​ខ្ញុំ​ជាង​ហ្នឹង​ទៀត ដក​ខ្ញុំ​ក៏​ដក​ទៅ ឲ្យ​ខ្ញុំ​បាន មិន​​បាន​អីត្រឹម​​មួយ​ពាន់​ដែរ​ទៅ ព្រោះអី​ខ្ញុំ​អ្នក​ចាស់​អីចឹង​ហ្អា៎! ព្រោះខ្ញុំខំធ្វើការឡើង១១ ឆ្នាំហើយ! ហើយស្រាប់​តែ​​បានលុយតិចជាងអ្នកថ្មី គេទើបហ្នឹងចូល។ ណាមួយ​ដកយើង​ក៏អត់មានមូលហេតុ ធ្វើការ​សុខៗ​ ​ស្រាប់​តែដក ដូចថាការងារ ប្រាប់យើងមកថាអត់ការងារ​ធ្វើ អត់អីទៅចាំដកមនុស្ស​​ តែ​សុខៗដកមនុស្ស​តែម្តង ”។ បើតាម​ក្រុមកម្មករ​ រោង​ចក្រ​ឡឺក្រោនស៊ូនេះ​ជា​រោង​​ចក្រ​​​ផលិត​​ស្បែក​ជើង ដែលមានថៅកែជាជនជាតិចិន […] - [សហជីពនិងអ្នកវិភាគថា អត្រា​ពន្ធ​គយ​ថ្មី​លើ​កម្ពុជា​នៅ​តែ​ខ្ពស់​និង​ព្រមាន​ពី​បញ្ហា​ប្រឈម](https://pressstartcambodia.com/unions-and-analysts-say-new-tariff-rates-on-cambodia-remain-high-and-warn-of-challenges/): មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ​​ចាត់​​ទុក​​ការ​​បន្ធូរ​​បន្ថ​យ​​អត្រា​ពន្ធ​​មក​​​លើ​​ទំនិញ​​កម្ពុជា​​​ពី​​៤៩​ភាគរយ​​មក​​ត្រឹម​​៣៦​​ភាគ​រយ គឺ​ជា​ជោគ​​ជ័យ​​ធំធេង​​ ប៉ុន្តែ​​សហជីព​ និង​​អ្នក​វិភាគសង្គម ​​​​យល់​ឃើញ​ថា អត្រា​ពន្ធ​គយ​ថ្មីនេះ នៅ​តែ​​មាន​កម្រិត​ខ្ពស់​ហើយ​ថា វា​​អាច​ប៉ះពាល់​ដល់​ភាព​ប្រកួត​ប្រជែង​របស់កម្ពុជា ​និង​វិស័យ​ការ​ងារ​ទាំងក្នុង​ប្រព័ន្ធនិង​ក្រៅប្រព័ន្ធ​។​​ ថ្លែងក្នុងសន្និសី​ទសារព័ត៌មានស្តី​ពី​ពន្ធ​បដិការ​របស់​អាមេរិក​ នៅ​ទី​ស្តី​ការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នាល្ងាចថ្ងៃទី​០៨ ខែកក្កដានេះ​ លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចំពោះ​កិច្ច​​ចរចា​ពន្ធបដិការ​ជាមួយ​អាមេរិក​ បានអះអាង​ថា អត្រាពន្ធគយថ្មី ៣៦% ដែល​អាមេរិកដាក់លើកម្ពុជា គឺជាជោគ​ជ័យធំមួយ​សម្រាប់​ជំហាន​ដំបូង​របស់​កម្ពុជា ក្នុងនោះលោកបានប្រៀបធៀបថា កម្ពុជាទទួលបានការបន្ធូរបន្ថយពន្ធខ្ពស់ជាង​ប្រទេស១៤ផ្សេងទៀត​។ លោកមាន​ប្រសាសន៍ថា៖ «យើង​​ទទួល​បាន​​ជោគ​ជ័យ​ណាស់ ជោគជ័យ​​ក្នុង​ការ​ចរចា​ ហើយ​ការ​ទទួល​បាន​ជោគ​ជ័យ​​នេះ គឺ​ដោយ​សារ​យើង​ចរចា​ដោយ​សុចរិត​ ដោយ​ស្មោះត្រង់​»។​ លោកឧបនាយករដ្ឋមន្ត្រី បន្ថែម​ថា កម្ពុជា​បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរចរចា​​ផ្ទាល់ ឬ​ចរចា​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បីបន្ថយអត្រាពន្ធបដិកាខាងលើនេះ​បន្ថែមទៀត​​ឲ្យបានមុនថ្ងៃទី១ ខែសីហា​ ខាងមុខ។ បន្ថែម​ពីនេះ លោកបានអំពាវនាវឲ្យមានការជឿជាក់ លើរាជរដ្ឋាភិបាលផងដែរ។ ​ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី​១ ខែ​សីហា សហរដ្ឋ​អាមេរិក​នឹង​បន្ថយ​អត្រាពន្ធ​លើទំនិញ​របស់​កម្ពុជា​ពី ​៤៩​ភាគរយ ​​មក​​ត្រឹម​ ៣៦​ភាគរយ​វិញ។ ​នេះបើយោងតាមលិខិតដែលលោកប្រធានាធិបតីអាមេរិក​ផ្ញើរជូនរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៧ ខែកក្កដា។ ការ​បន្ធូរបន្ថយ​ពន្ធ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កែសម្រួល​​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក ​ដែលប៉ះពាល់​ប្រទេសជា​ច្រើន​នៅ​តំបន់​អាស៊ី​​​។ ប៉ុន្តែ​មេដឹកនាំសហជីព​​និង​អ្នក​ឃ្លាំមើល អះអាងថា អត្រាពន្ធថ្មីនេះ ស្ថិតនៅ​កម្រិត​ខ្ពស់នៅឡើយ​ បើធៀបនឹង​ដៃគូ​ប្រកួត​​ប្រជែង​ក្នុង​តំបន់​ដូចជា​វៀតណាម ដែល​ប្រឈម​នឹង​អត្រាពន្ធ​គយ​ត្រឹម​ ២០ភាគរយ​។ ​ពួកគេ​បាន​សម្តែង​​​ការ​ព្រួយ​បារម្ភ​ថា គម្លាតនេះអាច​ធ្វើ​ឱ្យ​វិនិយោគិន​បរទេស​​ពិចារណា​​បង្វែរ​ប្រតិបត្តិការ​របស់ខ្លួន ​​ទៅ​បណ្តាប្រទេសផ្សេងទៀត​ ដែល​មាន​អត្រាពន្ធ​ទាបជាងកម្ពុជា ​និង​អាចបណ្តាល​ឱ្យ​បិទ​រោង​ចក្រ​ ឬផ្អាកប្រតិបត្តិការ​​។​ លោក កឹម សុភេ​ន ប្រធានសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រសិនតៃហ្គាមេន យល់ថា អត្រាពន្ធគយដែលដាក់​មកលើកម្ពុជា ចំនួន៣៦ភាគរយពីសំណាក់អាមេរិកនៅតែស្ថិតនៅតួរលេខមួយខ្ពស់ដដែល។ លោក​លើកឡើងថា៖ «បើសិនជាជិតខាងយើងទាបជាងយើង អ្នករកស៊ីត្រូវការប្រាក់ចំណេញ គេឈប់រកស៊ីជាមួយ​​យើង គេទៅរកស៊ីជាមួយអ្នកដទៃ ដើម្បីគេបានផលប្រយោជន៍ ផលចំណេញរបស់គេច្រើន អ្នកដែលរងគ្រោះ គឺបងប្អូនកម្មករហ្នឹងហើយ»។ ប្រាប់ Press Start Cambodia នៅព្រឹកថ្ងៃអង្គារនេះ លោកស្រី យ៉ាង សោ​ភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា(CATU) បាន​យល់​ស្របនឹង​ការ​លើកឡើង​របស់​លោក កឹម សុភេន និង​​ព្រមាន​ថា អ្នករកស៊ីមួយចំនួនអាចនឹងចាកចេញពីកម្ពុជា […] - [អត្ថបទ​​ស៊ី​ជម្រៅ៖ មន្ត្រី​បក្ស​ប្រឆាំង​​និង​​អ្នក​​វិភា​គ​​ថា ការ​ធ្វើ​វិ​សោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​​មិន​មាន​ភាព​​​ចាំបាច់​និងនាំ​​​ឱ្យ​​​​​​​​បែក​​​បាក់​​ជាតិ​កាន់​​តែ​​ធ្ងន់​​​ធ្ងរ](https://pressstartcambodia.com/opposition-officials-and-analysts-say-constitutional-amendments-are-unnecessary-and-will-lead-to-further-national-division/): សំណើធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ​ ដើម្បី​ដកសញ្ជាតិខ្មែរពីពលរដ្ឋ​ខ្មែរណា ​ដែលចាត់ទុក​ថា បាន​ “ប្រព្រឹត្ត​អំ​ពើ​​​ក្បត់ជាតិ ​​ឬការ​ធ្វើ​សកម្មភាព​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផល​​​​​ប្រយោ​ជន៍​​​​នៃព្រះរាជាណាចក្រ​កម្ពុជា ​និងពលរដ្ឋ​​ខ្មែរ” ដោយ​គប់គិត​ជាមួយបរទេស​ ធ្វើ​ឱ្យមានការ​ព្រួយ​បារម្ភ​ក្នុងចំណោមថ្នាក់ដឹកនាំ​​នយោ​បាយបក្សប្រ​ឆាំង​​​ ​អ្នក​វិភាគ​សង្គម និង​មន្ត្រីសង្គមស៊ីវិល។​ ពួកគេ​លើកឡើងថា ការ​ធ្វើបែប​នេះ​ ​អាចប៉ះពាល់​ដល់ស្មារតី​សាមគ្គីជាតិ​និង​​គោលការណ៍​​ប្រជា​ធិបតេយ្យ​នៅកម្ពុជា។​ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា​ បាន​អនុម័ត​ទទួល​យក​សំ​ណើ​របស់​​តំណាងរាស្ត្រ​ហត្ថលេខី​ទាំង​ ១២៥​​​រូប​ ដែល​បាន​ស្នើ​សុំ​រដ្ឋ​​​សភា​ធ្វើ​វិសោធ​ន​កម្ម​មាត្រា​៣៣​ នៃរដ្ឋ​ធម្ម​នុញ្ញ​ និង​បាន​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការជំនាញ​ពិនិត្យ​សិក្សា​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​នៅព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា​នេះ។​ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ​បញ្ជាក់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពិនិត្យ​​​លទ្ធផល​នៃការ​ពិនិត្យ​​សិក្សា​របស់​គណៈ​កម្មការ​​ជំនាញ​នៅ​ថ្ងៃទី​៨ ខែកក្កដា ហើយ​សំណើរ​សុំ​ធ្វើ​វិសោធន​កម្ម​មាត្រា​៣៣​នេះ នឹង​ត្រូវ​ដាក់​ជូន​សម័យ​ប្រជុំ​ពេញ​អង្គរដ្ឋសភា​លើក​ទី​៤ នីតិកាលទី​៧ ពិភាក្សា​និង​អនុម័ត​​នៅព្រឹកថ្ងៃសុក្រ​ ទី​១១ ខែ​កក្កដា​​ខាងមុខ​នេះ។​ លោក ហ៊ុន សែន បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​​ បានលើកឡើងនូវ​គំនិតផ្តួចផ្តើមនេះ​ ​កាល​ពីថ្ងៃទី​២៧ ខែ​មិថុនា អំឡុង​ពេល​ជួប​សំណេះសំណាលជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង​ ស្រុក ឃុំសង្កាត់​ក្នុង​ខេត្ត​ព្រះវិហារ ទីដែល​លោក​បាន​ស្នើ​ទៅ​រដ្ឋ​មន្ត្រីក្រសួង​យុត្តិធម៌​ឱ្យ​ពិចារណា​ធ្វើ​វិសោធនកម្មមាត្រា​៣៣​នៃ​រដ្ឋ​ធម្មនុញ្ញ ​។ លោក​​អះអាងថា ការ​កែប្រែច្បាប់នេះ គឺជា​រឿង​ចាំបាច់​ ដើម្បី​ធានា​ថា កម្ពុជា​​នឹង​មិន​ត្រូវ​បាន​ជ្រៀតជ្រែក​ឬជនជាតិ​ខ្មែរណាម្នាក់​ត្រូវ​បានប្រើប្រាស់​ដោយ​ជន​បរទេស​​​ ដើម្បីប្រឆាំង​ផលប្រយោជន៍​ជាតិ​នោះទេ​។​​ លោក​ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «វាល្មម​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​ធ្វើ​រឿងនេះ ត្រូវ​ធ្វើ​រឿងនេះ ដើម្បីជាការ​ធានា​អះអាង​មួយ​ថា កម្ពុជា​មិន​ត្រូវ​ទទួល​ការ​ជ្រៀត​ជ្រែក​និង​ប្រើ​ប្រាស់ដោយ​បរទេស​ទៅលើ​ជន​ជាតិ​ខ្មែរ​ ដើម្បី​ប្រឆាំង​ផល​ប្រយោជន៍​របស់ខ្លួន​ទេ»។​ គួរបញ្ជាក់ថា សំណើរបស់​លោក ហ៊ុន សែន បាន​ធ្វើ​ឡើង​ចំពេល​មាន​ភាព​តាន​តឹងជាមួយនឹង​ប្រទេស​ថៃ​ជុំវិញ​បញ្ហា​ជម្លោះព្រំដែន​ បន្ទាប់ពី​មាន​ការប៉ះទង្គិចគ្នា​ដោយ​ប្រដាប់​អាវុធ ​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ពថៃ​នៅតំបន់​មុំ​បី ​ក្នុង​ខេត្ត​ព្រះវិហារ កាល​ពីថ្ងៃទី​២៨ ខែ​ឧសភា​​ ​បណ្តាល​ឱ្យ​យោធា​កម្ពុជា​ម្នាក់​ពលីជីវិត​។ ជុំវិញ​បញ្ហា​​នេះ​ កម្ពុជា​សម្រេច​ស្វែង​រកដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​តាម​យន្ត​ការ​​តុលា​ការ​អន្តរជាតិ (ICJ) ​ទាក់ទិន​នឹង​​ចំណុចរសើប​ចំនួន​៤ មាន​ប្រសាទតាមាន់តូច ​តាមាន់ធំ តាក្រ​បី​និង​​តំបន់​មុំបី​។​ ខណៈពេល​ដែល​​​សាធារណជន​មាន​ការ​តាម​ដានយកចិត្ត​ទុកដាក់​​កាន់តែខ្លាំងឡើងចំ​ពោះ​វិធានការផ្លូវ​ច្បាប់របស់​កម្ពុជា​ទៅកាន់​តុលាការ​អន្តរជាតិ​ ​រដ្ឋាភិ​បាល​​​រង​​ការ​រិះគន់ជា​បន្ត​បន្ទាប់​ពី​​ក្រុម​​អ្នក​​នយោបាយ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​ជុំវិញ​ចំណាត់ការ​លើ​ក្រុម​ឧក្រិដ្ឋ​កម្ម​​ឆបោក​អនឡាញ​​​។​ ត្រឹម​តែ​៦​​​ថ្ងៃ​ បន្ទាប់ពី​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ចេញ​លិខិត​មួយនៅថ្ងៃទី​២ ខែ​កក្កដា ដោយ​បញ្ជាក់ថា ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃរដ្ឋ​ធម្មនុញ្ញ​ អាច​ធ្វើទៅបាន​ ដោយសារ​វា​មិន​ប៉ះពាល់​ ​ដល់​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ សេរីពហុបក្ស​ និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋ​ធម្មនុញ្ញ​ និង​​ស្របពេល​ដែល​កម្ពុជា​មិន​ស្ថិតក្នុង​ភាព​អាសន្ន​។​ […] - [តុលាការបដិសេធសំណើរ​សុំ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​​របស់​សកម្មជន​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស](https://pressstartcambodia.com/court-rejects-request-for-release-of-paris-treaty-activists/): សាលាដំបូងរាជធានីភ្នំពេញ ​ នៅព្រឹកថ្ងៃទី៤ ខែកក្កដា បាន​បដិសេធ​សំណើរ​សុំ​ដោះ​លែង​ឱ្យ​មាន​សេរីភា​ព​​​របស់​សកម្មជនផ្សព្វផ្សាយ​​​​​សន្ធិ​សញ្ញាទីក្រុង​ប៉ារីស ខណៈសាច់ញាតិនិងអ្នកគាំទ្រមួយចំនួន បានសម្តែងការ​ខក​ចិត្ត​ចំពោះ​​​ការសម្រេចនេះ។ សកម្មជនផ្សព្វផ្សាយ​សន្ធិសញ្ញា​ទីក្រុងប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ត្រូវបានតុលាការចោទប្រកាន់ក្រោមបទចោទ«ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»  ក្រោយ​ពួក​គេ​ចេញ​វីដេអូ​និយាយ​អំពី គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​នៃ​ការ​​បង្កើត​​តំបន់​អភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាមឬតំបន់ CLV។ លោក ស៊ឺន ជុំជួន សហ​មេធាវីការពារក្តី​ឱ្យ លោក ស្រ៊ុន ស្រ៊ន និង​សកម្មជនកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បានបញ្ជាក់ប្រាប់Press Start Cambodia ថា តុលាការ​បានសម្រេចបដិសេធ​សំណើរសុំ​ឱ្យ​ដោះលែង​កូន​ក្តីរបស់​លោក​​ ប៉ុន្តែ​លោកមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ​ ព្រោះ​មិនទាន់បានទទួលសាល​ក្រម​ពីតុលាការ​​​។ លោកលើកឡើងថា៖«យើងខ្ញុំពិតជាមានការសោកស្តាយ ដែលតុលាការបដិសេធនូវពាក្យ​សុំរបស់​យើងខ្ញុំដើម្បី​ដោះលែងជនជាប់ចោទឱ្យមានសេរីភាព ប៉ុន្តែតុលាការ​បដិសេដ។ យើងមិនទាន់ច្បាស់ថាតុលាការ​​សំអាងហេតុអ្វី មិនទាន់ច្បាស់នៅឡើយ​ ព្រោះ​យើង​នៅ​ចាំ​ទទួល​បាន​សាល​ក្រម​សិន អ្វីដែលជាការប្រ​កាស​សាលក្រមព្រឹកមិញ គ្រាន់តែជាការប្រកាសអំពីសេចក្តី​សម្រេច ប៉ុន្តែ​មិនបានលើកអំពីការសំអាងហេតុទេ។ យើងនឹងពិភាក្សាជាមួយក្រុមគ្រួសារជនជាប់ចោទ ថាយើងខ្ញុំ គួរតែបន្តដំណើរការនីតិវិធីប្តឹងជំទាស់ទៅឧទ្ធណ៍ទៀត ឬយ៉ាងណានោះ ចាំពិភាក្សាជាមួយកូនក្តីសិន»។ អ្នកស្រី សុ ភីណា អាយុ៤២ឆ្នាំ​​ ដែលជាភរិយាលោក ស្រ៊ុន ស្រ៊ន បង្ហាញការ​​​ខក​ចិត្ត​ដែល​តុលាការ​បន្ត​ឃុំខ្លួន​ប្តី​អ្នក​ស្រី និងសកម្មជនផ្សេងទៀត។ ទោះជាយ៉ាងណា អ្នកស្រីនៅមានសង្ឃឹមចំពោះតុលាការថា នឹងផ្តល់យុត្តិធម៌ជូនសកម្មជនទាំងអស់។ អ្នកស្រីបន្តថា៖«អារម្មណ៍កំពុងតែក្តុកក្តួល ព្រោះពេលមកយើងសង្ឃឹម[តុលាការសម្រេចដោះលែង] តែប្តូរ​ទៅ​ជាអវិជ្ជមានរាងអន់ចិត្តតិចតួច តែយើងនៅតែបន្តទៀត ព្រោះខ្ញុំនៅមានសង្ឃឹមលើតុលាការ[…]សំណូមពរតុលាការ គាត់ពិចារណាទៅលើករណីប្តីខ្ញុំ នឹងបងប្អូនផ្សេងទៀត ព្រោះពួកគាត់ធ្វើហ្នឹងមិនមែនជាប្រយោជន៍ផ្ទាល់ខ្លួនតែគាត់ម្នាក់ទេ គឺប្រយោជន៍រួមទូទាំងប្រទេស»។ កញ្ញា ភឹង សោភ័ណ ជាបងស្រីបង្កើតកញ្ញា​ ភឹង សោភា បានប្រាប់ថា ក្រោយកា​របដិសេធសំណើ​សុំដោះលែង​នេះ ប្អូនស្រី​របស់​កញ្ញា និង​មេធាវី នឹ​ង​ពិភាក្សា ដើម្បី​បន្ត​នីតិ​វិធីតា​មផ្លូ​វ​ច្បាប់​ទៅកាន់​សាលា​ឧទ្ធរណ៍បន្ត​ទៀត។ កញ្ញានិ​យាយ​ថា៖«ខ្ញុំស្នើសុំឱ្យតុលាការពិចារណាទៅលើ​ចំណុចល្អៗ​ដែរ កញ្ញា ភឹង សោភា បង​ ស៊ុ្រន ស៊្រន និង​បង​ សាន សិទ្ធិ ដែលជួយសង្គម វិភាគទានទៅ​ដល់ការអភិវឌ្ឍ​សហគមន៍ គាត់ចូលរួមក្នុងការបង្រៀន​ច្បាប់ ហើយជួយទៅដល់ជនងាយរងគ្រោះ […] - [សម្រង់សម្ដី សិក្ខាកាមនៃ អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia ជំនាន់ទី១](https://pressstartcambodia.com/quote-trainee/): ហៀត ឆារូ ជាសិក្ខាកាម អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia ជំនាន់ទី១ ដែលទើបបញ្ចប់វគ្គសិក្សា មូលដ្ឋានគ្រឹះសារព័ត៌មានបានលើកឡើងថា៖ “ក្រោយសិក្សារយៈពេល៤ខែ ពីវគ្គ Press Start Cambodia ខ្ញុំអាចសម្គាល់បាននូវអ្វីជាព័ត៌មានពិត និងក្លែងក្លាយ។ ខ្ញុំបានស្វែងយល់ពីតួនាទីរបស់សារព័ត៌មានក្នុងការពាំនាំនូវការពិតទៅកាន់មហាជនឲ្យបានដឹង ដោយឯករាជ្យភាព គ្មានការលម្អៀងឡើយ។ បន្ថែមពីនេះ ខ្ញុំយល់ថា វគ្គសិក្សាខាងលើ នឹងក្លាយជាដើមទុន ជាគ្រឹះដ៏ល្អមួយសម្រាប់អ្នកដែលចង់ក្លាយទៅជាអ្នកសារព័ត៌មាននាថ្ងៃអនាគត”។ - [សម្រង់សម្ដី សិក្ខាកាមនៃ អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia ជំនាន់ទី១](https://pressstartcambodia.com/qoute-trainee/): ឡូន សៅដា ជាសិក្ខាកាម អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia ជំនាន់ទី១ ដែលទើបបញ្ចប់វគ្គសិក្សា មូលដ្ឋានគ្រឹះសារព័ត៌មានបានលើកឡើងថា៖ “ក្រោយរៀនចប់វគ្គបណ្តុះបណ្តាលអ្នកសារពត៌មានវ័យក្មេងរយ:ពេល៤ខែ ខ្ញុំផ្លាស់ប្តូរការគិតស៊ីជម្រៅជាងមុន និងសង្កេតឃើញទិដ្ឋភាពសាមញ្ញដែលមើលរំលងកន្លងមកសុទ្ធសឹងមានសិល្ប:សរសេរអំពីវាទាំងអស់” ។ - [ខួប១ឆ្នាំនៃការជាប់ឃុំ សង្គមស៊ីវិល​និង​គ្រួសារ​​សកម្មជន​​ស្នើ​​រដ្ឋាភិបាល​​​ដោះ​លែង​​សកម្ម​ជន​​​មាតា​​ធម្មជាតិ​​ទាំង​​៥នាក់​](https://pressstartcambodia.com/on-the-first-anniversary-of-their-imprisonment-civil-society-and-activist-families-call-on-the-government-to-release-the-five-mother-nature-activists/): សង្គមស៊ីវិល និងគ្រួសាររបស់សកម្មជនចលនាមាតាធម្មជាតិ ស្នើឱ្យ​រដ្ឋាភិបាលដោះលែងសកម្ម​ជន​ទាំង​៥នាក់ ​ឱ្យមានសេរីភាពឡើងវិញ ក្នុងពិធីគម្រប់ខួប១ឆ្នាំនៃការឃុំខ្លួនពួកគេ ​ដោយអ្នកចូលរួម​លើក​ឡើង​ថា​ ពួក​គេរងនូវ​ភាពអយុត្តិធម៌។ នៅក្នុងពិធីគម្រប់ខួប១ឆ្នាំនៃការឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ រួម​មានលោក​ ថុន រដ្ឋា លោក​ លី ចាន់ដារ៉ា​វុត កញ្ញា ភួន​ កែវរស្មី កញ្ញា ឡុង គន្ធា និងលោក យឹម លាងហ៊ី ដែលធ្វើឡើងនៅថ្ងៃ​ទី១ ខែកក្កដា នៅការិយាល័យអង្គការសង់ត្រាល់ ក្រុមអង្គការសង្គម​ស៊ីវិល និងសមាជិកគ្រួសាររបស់​សកម្មជន​​ទាំង៥នាក់ បានបញ្ចេញមតិ លើកឡើងពីបញ្ហាទុក្ខលំបាក​នានារបស់គ្រួសារពួកគេ​ក្នុង​រយៈ​ពេល​​មួយនេះ ព្រមទាំងស្នើរដ្ឋាភិបាលដោះលែងសកម្មជនទាំងនោះឱ្យ​មានសេរីភាពវិញ។ លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ មានប្រសាសន៍ប្រាប់ Press Start Cambodia ថា ការរំលឹកខួប១ឆ្នាំនៃការឃុំខ្លួនសកម្មជនបរិស្ថាន​នេះ គឺធ្វើឡើងក្នុងបំណងរំលឹកអំពីវីរៈភាពរបស់សកម្មជនទាំង៥នាក់​​ ដែលលះបង់ដើម្បីធនធានធម្ម​ជាតិ បរិស្ថាន និងដើម្បីទាមទារឱ្យអា​ជ្ញាធរទម្លាក់រាល់បទចោទប្រកាន់លើ​ពួកគេ​។ លោកថា៖ «ថ្ងៃនេះ យើងរំលឹកវីរៈភាព អំពីការចូលរួមរបស់ពួកគាត់នៅក្នុងកិច្ចការងារ ការពារធនធានធម្មជាតិ បរិស្ថាន”។ លោក ថារ៉ូ បន្តថា សកម្មជន​ទាំង​នេះ មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ព្រហ្មទណ្ឌ ដោយសារ​តែ​សកម្ម​ភាព​​ការ​ពារបរិស្ថាន​របស់​ពួកគាត់នោះ​​ទេ។​ លោកថា៖ «ការចោទប្រកាន់ទៅលើពួកគាត់ទាំង​៥នាក់ គឺអយុត្តិធម៌ ហើយយើងជំរុញ ទាម​ទារ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ ក៏ដូចជាតុលាការទម្លាក់ចោលនូវបទចោទប្រកាន់ប្រឆាំងទៅហ្នឺងពួកគាត់»។ ភរិយាសកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា គឺអ្នកស្រី ប៉ាត់ រស្មី បាន​ស្នើ​ឱ្យថ្នាក់ដឹក​នាំ​ពិចារណា​ក្នុងការដោះលែង លោក ថុន រដ្ឋា ឱ្យមានសេរីភាពវិញ ហើយ​ថាការឃុំខ្លួន​នេះ គឺជារឿងអយុត្តិធម៌ ព្រោះប្តីរបស់​អ្នកស្រីមិនមានកំហុសទេ។ អ្នកស្រីបន្តថា៖ «ខ្ញុំនៅតែទទូចឱ្យរាជរដ្ឋាភិបាល តុលាការ និងមន្រ្តីពាក់ព័ន្ធទាំងអស់ហ្នឹង គួរតែពិចារណាឡើងវិញ ដើម្បីឱ្យគាត់មានសេរីភាព ឆាប់បានជួបប្រ​ពន្ធកូន […] គាត់គ្មានកំហុសទេ គឺគាត់ធ្វើការដើម្បីតែបរិស្ថាន ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយទេ អញ្ចឹងការចាប់គាត់ដាក់ពន្ធនាគារជាង១ឆ្នាំនេះ វាជារឿងអយុត្តិធម៌មែនទែន»។ រីឯឪពុកលោក​​ យឹម លាងហ៊ី គឺលោក ឡូយ […] - [រដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងទីផ្សារកសិកម្ម ដើម្បីជួយ​ដល់​​ជីវភាពកសិករ](https://pressstartcambodia.com/cambodian-government-committed-to-strengthening-agricultural-markets-to-help-farmers-livelihoods/): រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាពង្រឹងទីផ្សារកសិកម្ម ដើម្បីជួយ​​ឱ្យ​​ជីវភាពកសិករ​កាន់​តែ​ប្រសើរ​ឡើង ក្រោយភាគី​ថៃ​សម្រេច​បិទ​ច្រ​ក​ព្រំដែន​​របស់​​ខ្លួ​ន​ដោយ​​ឯក​តោ​​ភាគី​​។ ថ្លែងនៅព្រឹក​ថ្ងៃអង្គារនេះ នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆជាតិ​១ ខែ​កក្កដា ឆ្នាំ​២០២៥​ នៅ​ស្រុក​បាទី ខេត្ត​តា​កែវ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលកម្ពុជា​ត្រៀមលក្ខណ:ជាស្រេចដោយខ្លួនឯង ដើម្បីស្វែងរកទីផ្សារក្នុងស្រុក និងក្រៅស្រុក សម្រាប់​កសិផល​របស់​កសិករ​។ លោក ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា៖ «ម៉ោងស្មើនេះ ការនាំចេញទំនិញទៅប្រទេសថៃ គឺមិនសូវមានច្រើនទេ តែយ៉ាងណារដ្ឋាភិបាល​នឹងជួយកសិករ​ ត្រៀមគ្រប់បែបយ៉ាង មិនឱ្យប្រទេសដទៃមើលងាយបានទេ ហើយមិនឱ្យកសិករយើងស្លាប់ដោយគ្មានរដ្ឋ គ្មាននរណាជួយនោះដែរ»។ ប្រទេសថៃ​ចាប់ផ្តើម​បិទ​ច្រកព្រំដែន​ជា​ឯកតោភាគី ​កាលពីដើមខែមិថុនា ក្រោយកម្ពុជាបដិសេធមិនព្រមចរចា ៤ចំណុច រួមមាន ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី តាមការស្នើសុំក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិ​ការចម្រុះព្រំដែន (JBC)។ រហូតដល់​ថ្ងៃទី១៧ ខែ​មិថុនា ទើបរដ្ឋាភិបាលកម្ពុជាសម្រេចបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃជាផ្លូវការតបវិញ។ លោក ឌិត ទី​ណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងនៅព្រឹក​ថ្ងៃ​អង្គារនេះផង​ដែរថា បច្ចុបប្បន្ន កម្ពុជាបានប្រែក្លាយពីកសិកម្មប្រពៃណីមកជាកសិកម្មទំនើប ដែលធានាសន្តិសុខស្បៀងពេញលេញ ថែមទាំងអាចមាន​លទ្ធភាពនាំចេញទៅក្រៅប្រទេស មួយឆ្នាំៗរាប់លានតោន។ លោក ឌិត ឌីណា មាន​ប្រសាសន៍ថា៖ «កសិកម្មមិនត្រឹមតែអាចជំនួយស្បៀងទាំងក្នុងនិងក្រៅប៉ុណ្ណោះទេ វាអាចនាំចេញរាប់លានតោនក្នុងមួយឆ្នាំ និងនាំមកនូវរូបិយប័ណ្ណបរទេសរាប់ពាន់លានដុល្លារ ហើយរួមចំណែកសំខាន់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ»។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងអនុវត្តយ៉ាងសកម្មលើការបង្កើនល្បឿនកសិកម្ម ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជាជម្នះបាននូវបញ្ហាប្រឈមទាំងកត្តាខាងក្នុង និងខាងក្រៅ ដូចជា គ្រោះទឹកជំនន់ ការបំផ្លាញសមាសភាពចង្រៃ និងឥទ្ធិពលអេលីយ៉ូម ជាដើម។ នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម។ ទន្ទឹមនឹងកំណើនផលកសិកម្មខាងលើ កសិករម្នាក់មកពីខេត្តឧត្តរមានជ័យ អ្នក​ស្រី កែវ ស៊ិន ប្រាប់ Press Start Cambodia ថា អ្នក​ស្រីសប្បាយចិត្ត ប្រសិនបើរដ្ឋាភិបាលជួយរកទីផ្សារទូលំទូលាយដូចការលើកឡើងរបស់គាត់ក្នុងពេលកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃ។ តែយ៉ាងណា អ្នក​ស្រីមិន​ទាន់​មានទំនុកចិត្តលើការប្តេជ្ញានេះទាំង​ស្រុង​នោះទេ​ ដោយសារកន្លងមកអ្នក​ស្រីសង្កេតឃើញតម្លៃកសិកម្ម តែងតែស្រុតចុះនៅ​ពេល​កសិករចាប់ផ្តើមប្រមូលផល ហើយ​មានដំណោះស្រាយយូរឆ្នាំមកហើយ។ អ្នក​ស្រី កែវ ស៊ិន និយាយ​ថា៖ «បើរកទីផ្សារឱ្យកសិករមែន ខ្ញុំនឹងសប្បាយចិត្តហើយ! […] - [បទយកការណ៍៖ អាណាព្យាបាល និងសិស្សានុសិស្ស​ស្នើអាជ្ញាធររៀបចំ​​ផ្លូវថ្មើរ​ជើង​​នៅជុំ​វិញសាសា​​ ខណៈ​ចិញ្ចើម​ផ្លូវ​ខ្លះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែងលក់ដូរនិងចំណតរថយន្ត​](https://pressstartcambodia.com/a-guardian-and-students-ask-authorities-to-organize-pedestrian-roads-around-sasa-while-some-sidewalks-are-used-as-a-shopping-and-parking-space/): ខណៈសំឡេង​ជួង​ទី​បួន​​បន្លឺឡើងនៅ​តាម​សាលា​រដ្ឋ​ ​​ដែលជា​សញ្ញា​ប្រាប់ថាដល់​ម៉ោង​​ចេញ​​ទៅ​ផ្ទះ​ហើយនោះ​​ សិស្សានុសិស្ស​​បាន​ចេញពីថ្នាក់រៀន​យ៉ាងរួសរាន់ដោយ​​មានសិស្ស​​ខ្លះ​ដើរ​ ខ្លះ​រត់​សំដៅ​មក​រក​ក្លោង​ទ្វារ​ចេញ​​​។ សិស្សខ្លះ​នៅផ្ទះ​ឆ្ងាយ​មាន​អាណាព្យាបាល​មក​ទទួល​ភ្លាមៗ​ ខ្លះទៀត​នៅ​រេរា​មុខ​សាលា​រង់ចាំ​​​ឱពុក​ម្តាយ​របស់​ពួក​គេមកទទួល​ រីឯសិស្សមួយ​ចំនួន​ទៀត​ត្រូវ​​ធ្វើ​ដំណើរត្រឡប់​​ទៅ​ផ្ទះ​ដោយ​​ថ្មើរ​ជើង​​ដោយ​ខ្លួន​ ប៉ុន្តែ​​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​វៀង​​គេច​ពី​រទេះលក់នំ តូប​លក់​កាហ្វេ​ តូប​លក់​សម្ភារសិក្សា​​ និង​​យាន​យន្ត ​ដែល​ចតបន្តបន្ទាប់​គ្នា​លើ​ចិញ្ចើម​ផ្លូវ​ជុំវិញរបង​សាលា​។ សិស្សតូចៗ​ខ្លះ​ត្រូវ​បង្ខំចិត្តចុះ​​ដើ​​រលើ​​ចំណីផ្លូវ​ ដែលកំពុង​​មាន​ចរាចរដ៏មមាញឹក​។​ ​ចិញ្ចើម​ផ្លូវ​នៅ​ជុំវិញសាលារដ្ឋ​​មួយ​ចំនួន​ធំនៅ​រាជធានី​​ភ្នំពេញ ​ត្រូវ​បាន​គេយក​​​មក​ធ្វើ​ជា​​កន្លែង​លក់​ដូរ​ដូច​ជា​តូប​លក់អាហា​រភេសជ្ជៈ តូប​លក់សម្ភារសិក្សា​ ហើយ​ពេល​ខ្លះ​គេ​យក​ធ្វើ​ជា​ចំណត​រថយន្ត​ក៏មាន​។​ បញ្ហា​នេះ ​បាន​ធ្វើ​ឱ្យ​​សិស្សានុសិស្ស​និង​អាណាព្យាបាល​​​ មជ្ឈដ្ឋាន​ខ្លះ​ទៀត​សម្តែង​ការ​ព្រួយ​បារម្ភ​​​ថា ការ​រំលោភ​​យក​ចិញ្ចើម​ផ្លូវ​ ដើម្បីធ្វើ​អាជីវកម្ម​បែបនេះ​ អាចបង្ក​ហានីភ័យ​ចំពោះ​សុវត្ថិភាព​របស់សិស្ស​​ក្មេង​ៗ​ ដោយ​សារពួកគេត្រូវ​បង្ខំ​ចិត្ត​ចុះពីចិញ្ចើម​ផ្លូវ​ដើរ​លើ​​ផ្លូវ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ប្រ​ឈម​​នឹង​គ្រោះ​ថ្នាក់​ចរាចរ​ ស្របពេលអា​ណាព្យាបាល​ចង់​ឃើញ​​អាជ្ញាធរ​ពង្រឹង​ការ​ប្រើ​ប្រាស់ទីធ្លាសា​ធារណៈ​​ឱ្យ​បាន​ប្រសើរ​ជាង​​នេះ។​ ស្ថិតក្នុងឯកសណ្ឋានអាវសនិងសំពត់ខៀវ កុមារីម្នាក់​រៀនថ្នាក់ទី៥ នៅ​សាលាបឋមសិក្សា​ស្ទឹងមាន​ជ័យ​ បាន​ប្រាប់ថា នាង​តែងតែដើរពីផ្ទះមកសាលានិង​ត្រឡប់ទៅ​ផ្ទះវិញជារៀងរាល់ថ្ងៃ ដោយសារនាង​គ្មាន​​ឪពុកម្តាយ​មក​ទទួលដូចសិស្សដទៃ។ កុមារីរូបនេះ បន្ថែម​ថា ឪពុក​ម្តាយ​របស់​នាងបាន​សម្រេច​ឱ្យ​នាង​ដើរទៅសាលា​រយៈពេលជាង​ពីរឆ្នាំមកហើយ​​ដោយ​យល់​ថា នាងមានអាយុ​ច្រើន​គ្រប់គ្រាន់អាច​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯងបាន​​ ប៉ុន្តែ​នាង​ត្អូញត្អែរ​ថាមាន​ការ​ពិបាក​នៅក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​តាម​ចិញ្ចើម​ផ្លូវ​នៅពេលចេញពីសាលា​ ដោយ​សារអាជីវករ​ច្រើន​​យក​ធ្វើ​ជា​កន្លែង​​លក់​ដូរ​។​ កុមារី ដែលមាន​រាងក្រអាញនិង​សម្បុរសរូបនេះ និយាយមួយៗថា ៖ «ខ្ញុំសំណូមពរឲ្យគេរៀប​ចំ​ផ្លូវសម្រាប់ថ្មើរជើង អ្នកខ្លះគេមានម៉ូតូឡានជិះអីចឹងទៅវាពិបាកដើរ»។ ស្ត្រីមេផ្ទះ​ឈ្មោះ​​ ម៉ៅ ធីតា រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់​​ថា អ្នក​ស្រី​មានការព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់កូន នៅពេលបណ្តោយ​ឱ្យកូន​​​ធ្វើដំណើរទៅសាលា​ដោយខ្លួន​ឯងរៀងរាល់ថ្ងៃ។ អ្នក​ស្រីបន្ត​ថា​ ​អ្នក​ស្រី​មិនអាចជូនកូនទៅសាលាបានដូច​មុន​បាន​ទេ ដោយសារ​អ្នក​ស្រី​មាន​បញ្ហា​ជើង​ បន្ទាប់ពីជួប​​គ្រោះថ្នាក់ចរា​ចរណ៍ ខណៈប្តីរបស់​អ្នក​ស្រីក៏រវល់ជាមួយការងារ។ លោកស្រីថា៖«ព្រួយបារម្ភដែរអ្នកគ្រូ តែយើងមិនដឹងធ្វើម៉េច ព្រោះយើងឥឡូវអត់មានអ្នកជូនគ្នាទៅរៀន[…] ចង់សំណូមពរឲ្យគាត់​លៃ​លក​រកមធ្យោបាយម៉េចឲ្យគាត់មានផ្លូវសម្រាប់ក្មេងដើរទៅសាលា»។ អង្គុយលើម៉ូតូរង់​ចាំយកកូនចៅ​ចេញពីសាលាបឋមសិក្សាទួលស្វាយព្រៃ លោក ខាន់ សុវណ្ណ មានវ័យ៦៨ ឆ្នាំ ជាអ្នករត់ម៉ូត៉ូឌុប និយាយ​ថា លោកតែង​តែ​មកចាំ​ទទួល​កូនឱ្យ​បានមុន​ពេល​កូន​ចេញ​ពី​រៀន​​ជា​ប្រចាំ​​ ដោយ​សារ​មាន​ការព្រួយបារម្ភអំពីសុវត្តភាពរបស់កូនចៅ ព្រោះតែនៅមុខសាលាមានឡានចេញចូលច្រើន ហើយផ្លូវចង្អៀត។ លោកបន្តថា៖ «ចេះតែភ័យដែរ ផ្លូវវាចង្អៀត ពេលកូនចេញមកឡានចេញចូលៗ។ ចេះតែបារម្ភហ្នឹងបានសុខចិត្តចេញមកមុន​។ ពេលខ្លះមុន៥នាទី ខ្លះមកមុនទៅ។ […] សំណូមពរថា ជួយរៀបចំស្រួលបួលមក»។  លោកក៏ស្នើឱ្យភាគីពាក់ព័ន្ធជួយរៀបចំសណ្តាប់ធ្នាប់ចិញ្ចើម​ផ្លូវសាធារណៈឱ្យបានល្អប្រសើរជាងនេះពិសេសនៅតាម​សាលា​រៀន​។ លោក ឡុង អឿង ជាអាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាដូនពេញ ប្រាប់ Press Start Cambodia ថា លោកសង្កេតឃើញថា បច្ចុប្បន្ន នៅតាមចិញ្ចើមផ្លូវមានអាជីវករលក់ដូរពាសពេញធ្វើឱ្យ ចង្អៀត គ្មានផ្លូវសម្រាប់កុមារដើរថ្មើរជើង នាំឱ្យសិស្សានុសសិ្ស ពិបាកក្នុងការធ្វើដំណើរ […] - [ព័ត៌មានស៊ីជម្រៅ៖ អ្នក​ធ្វើការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ទាម​ទារ​កំណត់​ប្រាក់​​ឈ្នួល​គោល និង​បញ្ឈប់​ការ​រើស​អើង](https://pressstartcambodia.com/entertainment-workers-demand-a-base-wage-and-an-end-to-discrimination/): បុគ្គលិក​ កម្មករ​ កម្មការិនី​ក្នុង និង​​ក្រៅប្រព័ន្ធ​​ជាង ​១៥០​នាក់​ ដែល​ភាគច្រើន​ជា​ស្ត្រី​មក​ពី​វិស័យ​កម្សាន្ត​ បាន​ប្រមូល​​ផ្តុំ​គ្នា​នៅសណ្ឋាគារមួយ​នៅរាជធានីភ្នំពេញ ​កាល​ពីសប្តាហ៍​មុន​ ដើម្បី​ទាម​ទារមាន​​ការ​ទទួល​ស្គាល់​ ការ​ការ​ពារ​​ ​និង​​ផ្តល់​​ប្រាក់​ឈ្នួល​គោល​សមរម្យ​ ដោយ​អះអាងថា ពួកគេ​ប្រឈម​នឹង​ការ​រើស​អើង​ ការរំលោភ​​បំពាន​ ​និង​​ការ​​បដិសេធមិន​ផ្តល់​​អត្ថប្រយោជន៍​ផ្សេងទៀត ​ដែល​កំណត់​ដោយ​ច្បាប់​ការ​ងារយូរមក​ហើយ​។​​ នៅ​ក្នុង​វេទិកាកម្មករ ស្តីពីសំឡេង​រួមគ្នា​ ដើម្បីយុត្តិធម៌សេដ្ឋកិច្ច សម្រាប់កម្មករ-កម្មការិនី ក្នុង និងក្រៅប្រព័ន្ធ ដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ អ្នក​ចូល​រួម ​ដែល​បម្រើ​ការ​នៅ​តាម​ហាង​ខារ៉ាអូខេ បៀរហ្គាឌិន និង​សេវាកម្ម​ផ្សេងៗទៀត​ បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​ពួកគេ​បាន​ជួប​ប្រទះ​នៅ​ក្នុង​ការ​បំពេញ​ការ​ងារ ខណៈ​បំពេញ​ការ​ងារ​ដោយ​គ្មាន​កិច្ច​សន្យា​ ប្រាក់​ខែ​គោល និង​ការ​ទទួល​បាន​សេវាគាំពារ​សុខភាព​និង​ការ​ការពារ​ផ្នែក​ច្បាប់​ ដោយ​ពួកគេ​បាន​សំណូម​ពរ​​ឱ្យ​រដ្ឋាភិបាលនិង​ភាគី​ពាក់​ព័ន្ធ​​ផ្តល់​ប្រាក់​ឈ្នោល​គោល​សមរម្យ​ដល់​កម្ម​ករកម្មការិនីក្រៅប្រព័ន្ធ​ និង​ធានា​ឱ្យ​មាន​ការ​ប្រព្រឹត្ត​ស្មើ​ភាព​នៅក្រោម​ច្បាប់​ការ​ងារ​របស់​​កម្ពុជា​។​ ​ដៃម្ខាងកំពុង​​កាន់​ម៉ៃក្រូហ្វូន ថ្លែងនៅក្នុង​អង្គ​ពិធី​នេះ​ អ្នកស្រី រ៉ន រចនា​ ដែលបានបញ្ចប់ការសិក្សា ត្រឹមថ្នាក់ទី ៦ និង​បច្ចុប្បន្ននេះជាអ្នកប្រកបរបរផ្លូវភេទឯករាជ្យ ​​​មើលឃើញ​ថា បញ្ហាដែលអ្នកបម្រើការងារនៅក្នុងវិស័យសេវាកម្សាន្តនៅតែបន្តទទួលរងការរើសអើង ប្រាក់ខែមិនសមរម្យ ការកេងប្រវ័ញ្ចជាដើម។​ អ្នកស្រីរៀបរាប់ថា៖ « ពួកយើងអ្នកធ្វើការងារនៅសេវាកម្សាន្តនៅបន្តធ្វើការងារដោយការកេងប្រវ័ញ្ច​ពី​ម្ចាស់​ហាង ទោះបីជាដឹងថា មានការកេងប្រវ័ញ្ច ដោយសារត្រូវរាប់រងជីវភាពគ្រួសារ និងបំណុល​ ហើយពួកយើងក៏ចង់បានប្រាក់ខែដូចគេដែរ ប៉ុន្តែបញ្ហាទាំងអស់ហ្នឹង [ការកេងប្រវ័ញ្ចនៅកន្លែងការងារ] មិនមាន​អ្នកដោះស្រាយ ទើបយើងសម្រេចចិត្តចល័តពីហាងមួយទៅហាងមួយ » ។ អ្នកស្រី រចនា បានឱ្យដឹងបន្តទៀតថា ការងារនៅក្នុងវិស័យសេវាកម្សាន្តនេះ នៅតែបន្តគ្មានកិច្ចសន្យាការងារច្បាស់លាស់ មិនមានការកំណត់ប្រាក់ឈ្នួលគោល ព្រមទាំងមានការកេងប្រវ័ញ្ចនៅកន្លែងការងារជាដើម។ អ្នកស្រីក៏ស្នើឱ្យរដ្ឋាភិបាលធ្វើការកំណត់ប្រាក់ឈ្នួលច្បាស់លាស់សម្រាប់អ្នកធ្វើការនៅសេវាកម្សាន្តផងដែរ​។​ អ្នកស្រីមានប្រសាសន៍ថា៖ « ការងាររបស់ពួកយើងគឺនៅតែបន្តគ្មានកិច្ចសន្យាការងារ ការសម្រេចផ្សេងៗ គឺអាស្រ័យលើមាត់ថៅកែ​ ការធ្វើការទទួលបានប្រាក់ខែទាប ឬមិនទទួលបានប្រាក់ខែទេ ឱ្យពួកយើងស៊ីបុង ឬលុយធីប ហើយកាត់ប្រាក់ខែតាមទំនើងចិត្តថៅកែហាង ឆ្នាំនេះប្រាក់ខែរបស់កម្មករគឺ ២០៨ ដុល្លារ តែពួកខ្ញុំបានតែ 40$ 80$ 120$ អីអស់ហើយ ហើយតិចមែនទែន ហើយទទួលបានការកេញប្រវ័ញ្ចផ្សេងៗ ហើយទទួលខុសត្រូវសម្ភារៈនៅក្នុងហាង ដូចជាភ្ញៀវធ្វើបែក កែវ ចាន ជាដើម គឺពួកខ្ញុំជាអ្នកចេញសង » ។ […] - [បទយកការណ៍៖ អាជីវករនៅ​ក្រុង​បាត់​ដំបង​ត្អូញ​ត្អែ​រពីការធ្លាក់ចុះ​​ចំណូល ព្រោះ​​ផ្លូវ​រង​​ការ​​​ខូ​ច​ខា​ត​​ខ្លាំង](https://pressstartcambodia.com/battambang-city-traders-complain-about-loss-of-income-due-to-severe-road-damage/): ក្រុងបាត់ដំបង ជាក្រុងតែមួយគត់ដែលបានដាក់បញ្ចូលជាទីក្រុង​ច្នៃ​ប្រឌិត​ផ្នែក​ម្ហូប​អាហារដំបូង​គេ​ក្នុង​ចំណោម​​ក្រុង​នានា​នៅ​កម្ពុជា តាំងពីខែតុលា ឆ្នាំ​២០២៣ ដោយអង្គការ​យូណេស្កូ​។ ក្រុងបាត់ដំបង ជាក្រុងមួយក្នុងខេត្តបាត់ដំបង ដែលមានសំណង់អគារតាំងពីសម័យអាណានិគមបារាំងជាច្រើនខ្នង ហើយក្លាយជាគោលដៅទេសចរណ៍មួយដ៏សំខាន់ ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ផង​ដែរ។ នៅជិត​អគារ​បុរាណទាំងនោះ ក៏មាន​​​ផ្សារ​ណាត់ ដែលគេស្គាល់ថា​​​​​ជា​ផ្សារ​តាំង​ពីសម័យ​បារាំង​មកម្លេះ ដែលមានទីតាំងនៅមុខ​​​ស្ទឹង​សង្កែ។ តែយ៉ាងណា តំបន់ទាំង​នេះ ដែល​ពីមុនធ្លាប់ជា​តំបន់​ដែល​​មាន​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ ដើរ​ទស្សនា​តាម​ដង​ផ្លូវ​ ក្នុងផ្សារ និង​​មាត់​ស្ទឹងជាដើម​​​ ឥឡូវនេះ​មានសភាព​ស្ងប់ស្ងាត់ជាងមុន ដោយសារ​តែអាជ្ញាធរ​បាន​​​ធ្វើ​កាយ​ផ្លូវ​​ដាក់ប្រព័ន្ធ​​ឡូ ដែល​ធ្វើ​ឱ្យ​​​​ផ្លូវ​មានសភាពខូច​ច្រើនកន្លែង ដូចជា ​មាន​ជង្ហុក​ច្រើន និងមានសភាពហុយខ្លាំង​ ព្រមទាំង​​​មាន​ដក់​ទឹក​នៅពេលធ្លាក់​ភ្លៀងផងដែរ។ បញ្ហាទាំងនេះ ជាហេតុធ្វើឱ្យអាជីវករនៅក្រុងបាត់ដំបង ជួប​​ប្រទះ​នូវ​​ផល​វិបាក លក់ដូរមិនសូវដាច់ ដែលធ្វើឱ្យធ្លាក់ចុះចំណូល ប៉ះពាល់ដល់ជីវភាពរស់នៅ។ កំពុងលក់​ចេកអាំង និងដំឡូងអាំង លើរទេះកង់ នៅផ្លូវមួយក្បែរផ្សារណាត់ ក្រុង​បាត់ដំបង លោក យៀរ​ យ៉ា អាយុ ៥៥​ឆ្នាំ បាន​ឱ្យ​ដឹង​ថា លោកបាន​​លក់​​នៅ​ទី​នោះ​ តាំង​​​ពី​​ឆ្នាំ​២០០៩​មក​ម្លេះ ហើយការ​លក់ដូរមានស្ថានភាពល្អប្រសើរ ដោយសារតែមានភ្ញៀវទេសចរ​​ទៅ​លេងក​ម្សាន្តនៅទីនោះ​ច្រើន​។ ប៉ុន្តែចាប់តាំង​ពី​អាជ្ញាធរ​បានធ្វើការកាយផ្លូវដាក់ប្រព័ន្ធលូ ធ្វើឱ្យផ្លូវ​ខូចខាតខ្លាំង ចាប់តាំងពីឆ្នាំ​២០២០មក ​បានធ្វើឱ្យ​ការលក់​ដូរបស់គាត់​ធ្លាក់​ចុះ​បន្តិចម្តងៗ ជាពិសេស​នៅក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ គឺលោកពិបាករកចំណូលខ្លាំង។ លោក​ថា៖ «ប៉ុន្មាន​ឆ្នាំ​មុន​លក់​បាន​ជាង​២០​ម៉ឺន[រៀល​] ឡូវលក់បានតែ១០ម៉ឺន[រៀល]… ឡូវ​លក់​ថយ​ច្រើន ដោយ​​សារ​ដូច​ថា​ពេល​នេះ​ គេ​រក​អត់​សូវ​បាន មនុស្ស​ក៏​អត់​សូវ​មាន។ មិន​សូវ​មាន ​សូម្បី​​ភ្ញៀវនៅ​តាម​​សណ្ឋាគារ ពី​មុន​​​មាន​​អ្នក​​​ចូល​​ពេញៗ​ហ្នឹង ​តែ​មើល​ឥឡូវ​គ្មានផង»។​ លោកយៀរ​ យ៉ា បន្តថា បើសិនជាការធ្វើប្រព័ន្ធលូ និង​ផ្លូវនេះ នៅយូរ​ឆ្នាំ​ទៀត នោះនឹង​ធ្វើឱ្យ​មុខ​របរ និងអាជីវកម្ម​របស់អាជីវករ​ផ្សេង​ទៀត នៅក្នុងតំបន់នេះ កាន់តែធ្លាក់ដុនដាបខ្លាំងឡើងៗ។ នៅពេលធ្វើដំណើរទៅផ្នែកខាង​ក្រោយ​នៃ​ផ្សារ​ណាត់ ដែល​ពេញ​ទៅ​ដោយ​ដីហុយ​ទ្រលោម មើល​អ្វីមិន​ចង់​ឃើញ និង​ផ្លូវ​មាន​សភាព​ទ្រុត​ទ្រោមផង​នោះ​ អ្ន​ក​ស្រី រិទ្ធ​គន្ធា អាយុ ៣៣​ឆ្នាំ ជា​បុគ្គលិក​​ហាងលក់​​សាច់​ផាក់​ឡូវ​មួយ​កន្លែង បាន​រៀបរាប់​ថា ការ​លក់​ដូរ​របស់គាត់​មាន​ការ​ថយ​​ចុះ​បណ្ដើរៗ ចាប់តាំង​ពីដើម​ឆ្នាំ​២០២៤​មក ហើយការថយ​ចុះ​នេះ​បណ្តាល​មក​ពី​កត្តាផ្លូវ​​មាន​សភាព​​ខូច​ខាត​ខ្លាំង ដោយ​សារ​​​ការ​ជួសជុល​ដាក់​ប្រព័ន្ធលូ និង​បញ្ហាសេដ្ឋកិច្ច​​។ ស្ត្រីវ័យ ៣៣ឆ្នាំ រូបនេះ និយាយថា​៖ «វា​មួយ​ផ្នែក​ហ្នឹង​ដែរ ព្រោះ​មួយ​រយៈ​នេះ វា​ហុយ​ខ្លាំង​ជាង​មួយ​រយៈ​មុន ព្រោះ​ពេល​ជីក[ដាក់លូ]​​ទៅ​វា​បាក់​បែក​ផ្លួវ។» កំពុងកាប់សាច់បណ្ដើរ […] - [បទយកការណ៍៖​​សហគមន៍​នេសាទនៅតំបន់​ជ្រោយ​ចង្វារ​បារម្ភ​អំពី​​បញ្ហា​ជីវភាព​ បន្ទាប់ពី​ផល​នេសាទ​មាន​ការ​ធ្លាក់ចុះ​​ជា​បន្ត​បន្ទាប់​​​](https://pressstartcambodia.com/fishing-communities-in-chroy-changvar-area-are-concerned-about-livelihood-problems-after-fishing-catches-continue-to-decline/): តំបន់​មាត់​ទន្លេ ​គឺជា​​​ទីប្រជុំជន​ដ៏ស្រស់ស្អាត​និង​មានភាពទាក់ទាញ​មួយ​ នៃរាជធានីភ្នំពេញ ​ដែល​ប្រមូល​ផ្តុំ​ដោយ​ទស្សនីយភាព​ដ៏គួរឱ្យ​ចង់គយ​គន់និង​​សម្បូរ​ដោយភ្ញៀវទេសចរ ​អាគារ​ខ្ពស់ៗ ការិយាល័យ ហាងទំនើ​ប​ និង​សណ្ឋាគារប្រណិតៗ ​អម​ដោយ​ទន្លេ​បួន​មុខ​ប្រសព្វ​គ្នាមាន​ទន្លេសាប ទន្លេមេគង្គលើ ទន្លេ​មេគង្គក្រោម​និង​ទន្លេបាសាក់​​ ប៉ុន្តែ​បើ​គេក្រឡេក​មើល​ជ្រុង​​ម្ខាងនៃដង​​ទន្លេ​មេគង្គដែល​នៅ​ទល់​មុខ​នោះ​​ គេ​នឹង​​ឃើញមាន​​សហគមន៍​នេសាទ​​​តូចមួយ​​បន្ត​រស់នៅ​យ៉ាង​សាមញ្ញ​និង​ស្ងៀម​ស្ងាត់​ ដោយ​យក​ទូក​ធ្វើ​ជា​ផ្ទះ​ និង​ប្រកប​របរ​នេសាទ​ ដែល​បាន​បន្សល់ទុក​ពីជំនាន់មួយ​ទៅ​ជំនាន់​មួយ​​។ - [ព័ត៌មានស៊ីជម្រៅ៖ពលរដ្ឋស្រុកភ្នំស្រួចនៅក្បែរទីតាំងកាយភ្នំយកថ្មត្អូញត្អែរពីផលលំបាកនៃការប្រែប្រួលអាកាសធាតុ​](https://pressstartcambodia.com/in-depth-information-residents-of-phnom-sruoch-district-the-location-of-the-quarry-site-complain-about-the-harsh-effects-of-the-weather/): ពលរដ្ឋរស់នៅក្បែរទីតាំង ដែលក្រុមហ៊ុនឯកជនកំពុងធ្វើអាជីវកម្មកាយភ្នំយកថ្ម លើកឡើងថាក្នុងរយៈ​ពេ​​លប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាអាកាសធាតុបានប្រែប្រួលខុសប្លែកពីធម្មតា នៅបន្ទាប់ពីភ្នំមួយ​ចំ​នួ​ន នៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តកំពង់ស្ពឹ ត្រូវបានរដ្ឋប្រគល់ឱ្យក្រុមហ៊ុនឯកជន កាយគាស់តាមចិត្ត ដែលករណី​នេះ​​​ធ្វើ​​ឱ្យព​លរដ្ឋរស់​នៅ​​ក្នុង​សហគមន៍ ត្រូវប្រឈមុខនឹងផលលំបាកជាច្រើនរួមទាំងគ្រោះរាំងស្ងួត និង​កា​​​​​រផ្លាស់ប្តូររដូវកាល​មិន​ទៀង​ទាត់ផែមមួយកម្រិតទៀត។ - [គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បារម្ភផលប៉ះពាល់សិទ្ធិមនុស្សដោយសារថៃបិទព្រំដែនដោយឯកតោភាគី](https://pressstartcambodia.com/the-cambodian-human-rights-committee-is-concerned-about-the-human-rights-impact-of-thailands-unilateral-border-closure/): គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្ដែងការព្រួយបារម្ភជុំវិញការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ដោយមិនប្រាប់ជាមុន ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ខណៈពលរដ្ឋ​និង​​សង្គមស៊ីវិល អំពាវនាវដល់​រដ្ឋាភិបាល​នៃប្រទេស​ទាំង​២ ដោះស្រាយបញ្ហា​ព្រំដែននេះឱ្យ​បាន​ឆាប់ ដើម្បីឱ្យ​ស្ថានភាពត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ យោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល​កម្ពុជា ចុះថ្ងៃទី២៦ ខែមិថុនា​នេះ ឱ្យ​ដឹង​ថា គណៈ​កម្ម​ការ​នេះ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការបិទច្រកព្រំដែនរបស់ថៃ ដែលបានប៉ះពាល់ដល់សិទ្ធិនិងសេរីភាពនៃការធ្វើដំណើរ សិទ្ធិ​មានជីវភាពរស់នៅសមរម្យ សិទ្ធិ​​​មាន​ការ​ងារ​ធ្វើ សិទ្ធិ​​​ទទួលព័ត៌មាន សិទ្ធិ​​ទទួល​​បាន​សុខ​ភាព​និង​ការអប់រំ ថែមទាំងបង្កឱ្យមានអំពើជួញដូរមនុស្សទៀតផង។ សេចក្ដីថ្លែងការណ៍ បានគូសបញ្ជាក់ថា ការបិទព្រំដែនភ្លាមៗរបស់ថៃ បានប៉ះពាល់ដល់ពលរដ្ឋ​ដែលធ្វើដំណើរឆ្លងកាត់​ដើម្បីប្រកបរបរចិញ្ចឹមជីវិត រួមមាន អាជីវករ កម្មករ ពលករ ខណៈសិស្សានុសិស្ស និងអ្នកជំងឺ ក៏ប្រឈមនឹងបញ្ហាឯកសារផ្សេងៗ បើទោះបីជាត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនក៏ដោយ។ ជាមួយគ្នានេះ គណៈកម្មាធិការ​នេះ ឱ្យ​ដឹងថា ការបិទច្រកព្រំដែនដែលមានសុវត្ថិភាព និង​​ស្រប​ច្បាប់ ក៏បានបង្ខំឱ្យពលរដ្ឋជ្រើសរើសមធ្យោបាយឆ្លងកាត់ព្រំដែនខុសច្បាប់ ដែលនឹងបង្កើនហានិភ័យនៃការជួញដូរមនុស្ស ជាពិសេសក្រុមជនងាយរងគ្រោះ ដែលមានស្ត្រី កុមារ មនុស្សចាស់ និងជនមានពិការភាពជាដើម។ សេចក្ដីថ្លែងការណ៍ដដែល​​ បានសង្កត់ធ្ងន់ថា ប្រទេសថៃ បាននិងកំពុងរំលោភលើកតិកាសញ្ញា​អន្តរជាតិស្ដីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋនិងនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌​។ លោក ប៉ា ប៊ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា សកម្មភាពរបស់ភាគីថៃដែលបានបិទច្រកព្រំដែននេះ បានធ្វើឱ្យប៉ះពាល់ដល់កម្មករ ពលករ និងអាជីវករ​រកស៊ីនៅ​តាមច្រកព្រំដែនយ៉ាងខ្លាំង ខណៈគណៈកម្មាធិការនេះ ក៏កំពុងតាមដានយ៉ាងយកចិត្តទុក​ដាក់​​ចំពោះការរំលោភបំពានសិទ្ធិមនុស្សបែបនេះ ដើម្បីមានវិធានការជាបន្តបន្ទាប់ទៀត។ លោកនិយាយថា៖ «យើងមានយន្តការរបស់យើង ដោយសន្តិវិធី ហើយនឹងការប្ដឹងទៅកាន់អន្តរ​ជាតិ ដើម្បីឱ្យគេពិនិត្យនិង​សម្រេចផងដែរ […] ចាំមើលសភាពការណ៍ជាក់ស្ដែងយ៉ាងម៉េច ហើយ​ស្ថានភាព​វាវិវត្តន៍យ៉ាងម៉េច អាហ្នឹងយើងមានការណែនាំ [ពីថ្នាក់លើ] មានវិធានការបន្តទៀត»។ អ្នកស្រី ជាន ដាវី វ័យ៣៩ឆ្នាំ ជាអាជីវករប្ដូរប្រាក់និងផ្ទេរប្រាក់ នៅក្រុងប៉ោយប៉ែត និយាយថា បន្ទាប់ពីមានការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ ចំណូលរបស់អ្នកស្រី បានធ្លាក់ចុះប្រមាណ៤០ភាគរយ ដែលបានមកពីការប្ដូរប្រាក់ ឱ្យកម្មករនិងអាជីវករតាមព្រំដែន។​ ជាមួយគ្នានេះ អ្នកស្រីថា ពលរដ្ឋថៃដែលជួលបន្ទប់អ្នកស្រី ដើម្បីប្រកបរបរលក់ម្ហូបនៅខ្មែរ ក៏ជាប់គាំងនៅថៃមិនបានមកវិញ ពួកគេក៏ស្នើសុំអ្នកស្រីបញ្ចុះតម្លៃបន្ទប់២០ភាគរយ ក្នុងរយៈពេល ៥​ខែ ដោយសារការបារម្ភជុំវិញភាពតានតឹងនេះ។ អ្នកស្រីនិយាយថា៖ «ប៉ះពាល់ការដូរលុយ […] - [CCIM៖ អ្នក​​​សារព័ត៌​​មាន​​​​ឯករាជ្យ នៅ​បន្ត​​​​​ប្រឈម​​​​​ការគំរាម​កំហែង និង​​​ការរឹតត្បិត​ផ្សេងៗ](https://pressstartcambodia.com/ccim-independent-journalists-continue-to-face-threats-and-restrictions/): មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានរកឃើញថា ក្នុងឆ្នាំ​២០២៤ ស្ថានភាពនៃសារព័ត៌​​មាន​ឯករាជ្យនៅកម្ពុជា នៅបន្ត​​​​រង​​ការ​រឹត​​ត្បិត ការ​គំរាម​កំហែង​ផ្នែកច្បាប់ និង​​ហានិភ័យ​​សុវត្ថិ​​​​ផ្សេង​ក្នុង​ពេល​​​​បំពេញ​វីជ្ជាជីវៈរបស់ខ្លួន​។ ការ​រកឃើញនេះ បាន​ធ្វើ​ឡើង​តាមការចេញ​​​​របាយការណ៍​កម្រាស់ជិត២០ទំព័ររបស់មជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីពី​ បញ្ហាប្រឈមរបស់សារព័ត៌មានឯករាជ្យ​សម្រាប់​ឆ្នាំ២​០២៤។ របាយការណ៍នេះ​​ ផ្អែក​​​លើ​​ការ​ស្ទ​ង់​មតិ​​​អ្នក​សារព័ត៌មាន​ចំនួន ១០០​នាក់ តាមរយៈការ​​ពិភាក្សា​គ្នា​​​​ជា​​ក្រុម និង​​កិច្ច​​សម្ភាសន៍​​ជាមួយ​​អ្នក​​សារ​ព័ត៌មាន​ និង​​អ្នក​​ជំនាញ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា។ ​របាយការណ៍របស់ CCIM បានបញ្ជាក់ថា អ្នកចូលរួម​ក្នុងកា​រស្ទង់មតិចំនួន ៣៩% បាន​និយាយ​ថា សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំ​២០២៤ មានការ​​​ធ្លាក់ចុះ និង​មានស្ថាន​ភាពកាន់តែអាក្រក់ទៅៗ ខណៈ​​អ្នកសារព័ត៌​មាន ៩១% បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភា​ព​ផ្ទាល់​ខ្លួន​នៅ​ពេល​បំពេញ​ការ​ងាររបស់​ពួក​គេ។ របាយការណ៍ដដែល បញ្ជាក់ថា អ្នកសារព័ត៌មានដែលបានស្ទង់មតិ​​​ បាន​ទទួល​រងកា​រ​​គំរា​ម​កំហែង​​ផ្នែ​ក​ច្បាប់​​មាន ៦៥% ការ​យាយី​​ដោយ​ពាក្យ​​សម្តី ​៥៦% ការតាម​ឃ្លាំមើល​ ​៥៣% និង​ការ​ប្រើ​អំពើ​លើរូបរាងកាយ​ចំនួន​៥២%។ ​របាយ​ការណ៍​ CCIM ​​លើក​​ឡើងទៀត​​​​ថា ​បញ្ហា​ប្រឈម​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យ​ មានដូច​ជា ​ការគំរាម​កំហែង​ផ្នែក​ច្បាប់ វិបត្តិ​ហិរញ្ញ​វត្ថុ និង​ហានិភ័​យ​សុវត្ថិភាព​ផ្សេងៗ ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន ខណៈ​ពេល​ដែលព​លរដ្ឋ​អ្នកសារព័ត៌​មាន និង​អ្នក​សារព័ត៌មាន​អនឡាញ បាន​ក្លាយ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ផ្តល់​​ព័ត៌មានទៅកាន់សាធារណ​ជន។ របាយ​ការណ៍បន្តថា៖ «ការរំលោភបំពាន និងអំពើហិង្សាលើអ្នកសារព័ត៌មានតែងតែកើតមាន​។ ក្នុងឆ្នាំ ២០២៤, CCIM បាន​ធ្វើ​ការយ៉ាង​ចិត្តទុកដាក់ចំពោះ​សុវត្ថិភាពរបស់អ្នកសារព័ត៌មាន បានកត់ត្រាករណីយាយីលើអ្នកសារព័ត៌មានចំនួន ៤៥ ដែលចំនួននេះកើន​ឡើង ៣.៥៥% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មាន​តែ​៤១​ករណី។ ករណីទាំងនោះ​រួមមាន ករណីរំលោភបំពាន ២០ករណី ករណីចោទប្រកាន់ ៨​ករណី និងការចាប់ខ្លួន ៦ករណី ព្រមទាំងមានករណីរំខាន និងការចាប់ឃុំជាច្រើនករណី និង​មានករណីអ្នកសារព័ត៌មានស្លាប់​ ១នាក់ផងដែរ»។ នាយិកា​ប្រតិបត្តិ​នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)​ លោក​​ស្រី ឆន សុគន្ធា មាន​​​ប្រសាសន៍​ថា ​អ្នកសារព័ត៌មានឯករាជ្យ​នៅកម្ពុជា ដែលរាយការណ៍​ពី​បញ្ហារសើប ​តែង​តែ​រង​ការ​គំរា​ម​កំហែង​​នានា ដូច​ជា ​ការ​ដក​សិទ្ធិ​សារ​ព័ត៌មាន​ជាដើម។ លោក​​ស្រី​ថា៖ «ជាពិសេសរឿងដីធ្លី ធនធានធម្មជាតិ នយោបាយ ការ​រំលោភសិទ្ធិលើកម្មករកម្មការិនី​ជាដើម គឺពួកគាត់[អ្នកសារព័ត៌មាន]ប្រឈមទៅនឹងការដកអាជ្ញាប័ណ្ណឬដកសិទ្ធិសារព័ត៌មាន។​ មួយ​ទៀត​​ការគំរាម​កំហែង ឬការប្រើប្រាស់ប្រព័ន្ធតុលាការជាយន្តការមួយ […] - [សាលាឧទ្ធរណ៍ភ្នំពេញ ពន្យាលពេលបើកសវនាការសំណុំរឿង​​ក្រុម​មាតា​ធម្ម​ជាតិ](https://pressstartcambodia.com/phnom-penh-court-of-appeals-postpones-hearing-of-mother-nature-case/): សាលា​ឧទ្ធរណ៍ភ្នំពេញ ពន្យាពេល​បើកសវនាការ​ជំនុំជម្រះ​លើសំណុំ​រឿង​របស់ក្រុម​យុវជន​មាតា​​​ធម្មជាតិ និ​ងយុវជនផ្សេងទៀត​ ដែល​មានជន​ជាប់ចោទសរុប​ចំនួន​១០នាក់ ខណៈ​​សាច់ញាតិ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ការ​​ទទួលបានយុត្តិធម៌របស់​ពួកគេ។​ យោងតាម​លិខិតជូនដំណឹងរបស់សាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី​២៤ ខែមិថុនា ឱ្យ​ដឹង​ថា ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ិត សុធា បានសម្រេចពន្យាពេល​បើកសវនាការពិភាក្សាក្នុងសំណុំរឿង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» «ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» និង «រួមគំនិតក្បត់» របស់​ជន​ជាប់​ចោទ ​១០នាក់​​ ដោយ​អះ​អាង​ថា ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន និងជនជាប់ចោទមួយចំនួនទៀត មិនអាចបញ្ជូនដីកាកោះដល់ ខណៈជនជាប់ចោទមួយ​ចំនួន​​ដែលនៅក្រៅឃុំមិនដឹងថាទៅរស់នៅទីណា។ លិខិតខាងលើ បានបន្ថែមថា ក្នុងសំណុំរឿងនេះ ក៏ទើបតែដាក់កម្មវិធីជំនុំជម្រះលើកទី១ ហេតុដូចនេះហើយ ជាការ​​គោរព​តាម​គោល​ការណ៍​និង​ការ​កាត់​ក្ដី​ដោយ​យុត្តិ​ធម៌ ក្រុម​ប្រឹក្សា​ក៏សម្រេច​លើក​ពេល​សវនាការ​នៅ​ពេល​ក្រោយ។ យ៉ាង​ណាក៏​ដោយ លិខិតខាងលើមិនបានបញ្ជាក់ថា សាលាឧទ្ធរណ៍​នឹងបើកសវនាការលើ​សំណុំរឿង​នេះ នៅថ្ងៃណា​នោះទេ ខណៈតុលាការ​នាពេល​កន្លង​ទៅ គ្រោង​បើក​សវនាការ​លើ​សំណុំ​រឿងនេះ នៅថ្ងៃទី​២៦ ខែ​មិថុនាស្អែកនេះ។ បើតាមខ្លឹមសារក្នុងលិខិតដដែល អ្នកជាប់ចោទក្នុងសំណុំរឿងនេះទាំង​១០នាក់ ដែលភាគច្រើនជា​​សកម្មជន​មាតា​ធម្មជាតិ​នោះ​​​ រួមមាន​ លោក អាឡិច​ហ្សង់ដ្រូ លោក យឹម លា​ងហ៊ី កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់​ដារ៉ាវុធ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួង​ កែវ​រស្មី កញ្ញា រ៉ៃ​ រក្សា លោក ពក ខើយ និង​លោក ប៉ិញ ពិសិដ្ឋ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ថ្លែងថា លោកមិនទាន់ទទួលបានដំណឹងនៃការពន្យាពេលសវនាការរបស់សកម្មជនមាតាធម្មជាតិនេះនោះទេ។ លោកនិយាយថា៖ «អត់ទាន់ទទួលបានដំណឹងនេះ ជាប់ប្រជុំសិន»។ មេធាវីការពារក្ដីឱ្យសកម្មជនមាតាធម្មជាតិ លោក សំ ចំរើន ថ្លែងថា លោកមិនមានយោបល់អ្វីបន្ថែមលើ​ការ​លើក​ឡើងរបស់តុលាការឡើយ។ លោកបញ្ជាក់ថា៖ «ខ្ញុំមិនមានយោបល់អីទេ ដោយសារនេះជាមូលហេតុដែលលើកឡើងដោយ​តុលាការ ហើយនីតិវិធីនៅសាលាឧទ្ធរណ៍​ក៏មិនបានកំណត់ដែរ (ការបើកសវនាការ)»។ ការប្រកាសអូសបន្លាយពេលបើកការជម្រះក្ដីក្នុងសំណុំរឿងនេះ […] - [មន្ត្រី​កម្ពុជា​ថា ការ​បិទ​​ច្រក​​ព្រំដែនទាំង​អស់​​​​​ដោយឯកតោភាគីរបស់​​ថៃ គឺ​ថៃ​ខ្លួន​ឯង​ជា​​អ្ន​ក​ខាតបង់​​](https://pressstartcambodia.com/cambodian-officials-say-thailands-unilateral-closure-of-all-border-crossings-is-a-loss-for-thailand-itself/): មន្ត្រីនាំពាក្យ​រដ្ឋាភិបាល​​​កម្ពុជា បានលើកឡើង​ថា ការ​ដែលភាគី​ថៃ​​បាន​សម្រេច​បិទ​ច្រក​​ព្រំដែន​​ទាំង​អស់​ជាមួយ​​​​កម្ពុជា ​ដោយ​ឯកតោភាគី​ នៅល្ងាចថ្ងៃទី២៣ ខែមិថុនានោះ គឺ​​ថៃ​ខ្លួន​​​ឯង​ជា​អ្នក​ខាត​បង់​ខ្លាំងខាង​ផ្នែក​​ពាណិជ្ជកម្ម​ ខណៈ​កម្ពុជា​​​​មិនសូវប៉ះពាល់នោះទេ។​ ការលើកឡើង​របស់​មន្ត្រីរដ្ឋាភិបាល​កម្ពុជា​ បាន​​​ធ្វើ​​ឡើង​​​ក្រោយ​​ពី​​​ខាង​​ប្រទេស​​​ថៃ បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៥​ម្សិលមិញនេះ ដោយ​បាន​សម្រេច​បិទ​ដោយ​ឯកតោ​ភាគី​នូវ​ច្រក​ព្រំដែន​​​ទាំង​​​អស់ ជាមួយ​កម្ពុជា។ កា​របិទច្រកព្រំដែននោះ ខាងភាគីថៃ បាន​បិទ​គ្រប់​មធ្យោបាយ​ធ្វើ​ដំណីរ ទេស​ចរណ៍ និងពាណិជ្ជ​កម្ម តែ​មាន​ការ​លើក​លែង​សម្រាប់​តែ​គោល​បំណង​មនុស្ស​ធម៌ គឺ​អនុញ្ញាត​ឱ្យ​តែ​​អ្នក​ជំងឺ និង​សិស្ស​​​​ប៉ុណ្ណោះ​ ​ដែល​អាច​ចេញចូល​​ប្រទេស​ទាំងពីរ​បាន។ នេះ​បើតាមការ​ផ្សាយ​របស់​កាសែតថៃ​ The Nation។ ជាការ​ឆ្លើយតប ​ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែង​ប្រាប់​ Press Start Cambodia យ៉ាងខ្លី​ នៅរសៀលថ្ងៃទី២៤ ខែមិថុនានេះថា ការសម្រេច​បិទ​ច្រក​ព្រំដែន​ពី​សំណាក់​ភាគី​ថៃ​ដោយ​ឯកតោ​ភាគីនេះ ​បានធ្វើឱ្យភាគីថៃខាតបង់ប្រយោជន៍ខ្លួនឯង។ លោកថា៖ «កម្ពុជាយើងៗអត់បិទមុនទេ តែយើងកំដរថៃបាន ថៃបិទខាងគេ យើងបិទខាង​យើង​វិញ​ទៅ​[…]​អ្នក​ដែលខាតធំជាងគេគឺថៃ មិនមែនកម្ពុជាទេ។ កម្ពុជាយើងរងផលប៉ះពាល់ដែរ ប៉ុន្តែយើង​នឹង​ដោះស្រាយ​​ជូន​​បង​ប្អូនយើង។ ចំណែកពាណិជ្ជកម្មដែលមកធំហ្នឹងគឺថៃហ្នឹងឯង ទទួលយកខ្លួនឯង ខាត​ខ្លួន​ឯង អ្នក​ធ្វើ​ខ្លួន​ឯង»។ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ មាន​ប្រសាសន៍ថា ក្រោយការ​ប្រកាសរបស់ថៃនោះ នៅព្រឹក​ថ្ងៃ​អង្គារនេះ ខាង​ភាគីថៃ​បានបិទ​​គ្រប់ច្រក​ព្រំដែនទាំង​អស់​ជាមួយ​កម្ពុជា ដោយបិទគ្រប់​​មធ្យោ​បាយ​ធ្វើ​​ដំណីរ ទេសចរណ៍ និងពាណិជ្ជកម្ម ​លើក​លែង​តែ​ការ​ចេញចូល​​របស់​​អ្ន​ក​ជំងឺ និង​សិស្ស​តែ​ប៉ុណ្ណោះ។ លោក​​បន្តថា ការបិទនេះធ្វើឱ្យប៉ះពាល់ទាំងពលរដ្ឋខ្មែរ និងពលរដ្ឋថៃ។ លោកបន្តថា៖ «ឥឡូវស្ថានភាពព្រំដែននេះបិទហើយ គេបិទការធ្វើដំណើរ និងមធ្យោបាយគ្រប់ប្រភេទ ទី២ ភ្ញៀវទេសចរ ទី៣ ពាណិជ្ជកម្ម អាហ្នឹងខ្ញុំឃើញលិខិតបញ្ជាក់របស់ថៃ[…] ការបិទ ពិតជាប៉ះពាល់ចរាចណ៍ ទំនិញ​ចេញ​ចូល ប្រជាពលរដ្ឋ​នៅតាមព្រំដែន ពិត​ជាប៉ះ មិនមែនប៉ះតែ​ខ្មែរ​ទេ ថៃ​ប៉ះច្រើនជាងយើងទៀត ពលរដ្ឋ​ដែលនៅព្រំដែនប៉ះពាល់ផ្ទាល់ ប៉ុន្តែពលរដ្ឋដែលរកស៊ីនៅខេត្តផ្សេងៗ ប៉ះជាប្រយោល។ ការបិទនេះគឺជាការបិទដោយឯកតោភាគី»។ តាមរយៈវីដេអូខ្លីមួយនៅលើបណ្តាញសង្គម អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍ប្រាប់ក្រុមប្រជាពលរដ្ឋនៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ភាគី​ថៃបា​ន​បិទ​ច្រក​​ព្រំដែន​ទាំង​អស់​​នៃ​ខេត្ត​ជាប់​ព្រំប្រទល់​ថៃ​ទាំង​​៧​ខេត្ត រួមទាំង​ច្រកព្រំដែនអន្តរជាតិ​ប៉ោយប៉ែតនេះ កាលពី​យប់​​​ថ្ងៃ​ទី២៣ ខែមិថុនា​​ម្សិលមិញ។ តែ​យ៉ាង​​ណា […] - [គិត​ត្រឹម​ខែមិថុនានេះ មនុស្ស​​៦នាក់​ស្លាប់​ដោយ​ជំងឺ​​ផ្ដា​សាយ​​បក្សី​ ក្នុងចំណោមអ្នកឆ្លង​៨នាក់](https://pressstartcambodia.com/as-of-june-6-people-have-died-from-bird-flu-out-of-8-infected/): នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរកឃើញអ្នកឆ្លងជំងឺ​ផ្ដាសាយ​បក្សីប្រភេទ​ H5N1 សរុប​ចំនួន​ ​៨នាក់ហើយ​​ គិត​​ត្រឹម​ខែ​​មិថុនា​ ឆ្នាំ​​២០២៥​​នេះ ដែល​ក្នុងនោះ មានមនុស្ស ​៦នាក់ ​បាន​ស្លាប់​​ ក្រោយពី​​ពួក​គេ​បាន​ប៉ះ​ពាល់​​​ឬ​យក​មាន់​​ទា​ឈឺ​ឬ​ងាប់​​​ទៅ​បរិភោគ​។ តាមរយៈទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) នៅ​ព្រឹកថ្ងៃទី២៤ ខែមិថុនានេះ បាន​ឱ្យ​ដឹង​ថា នាយកដ្ឋាន​រកឃើញអ្នក​ឆ្ល​ង​ជំងឺ​ផ្ដាសាយ​​​​បក្សី​ H5N1 កើន​ចំនួន​​​៨​នាក់​ ក្នុងនោះ​៦នាក់​បានស្លាប់​ និងភាគ​ច្រើន​ជាកុមារ ត្រឹមខែ​មិថុនា​ ឆ្នាំ​២០២៥​នេះ​​។ ករណីនេះ នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ចូល​រួម​បង្ការ​ និង​ទប់​ស្កាត់​ជំងឺ​​ផ្ដាសាយ​​បក្សី​ H5N1។ ប្រភពដដែលគូសបញ្ជាក់​ថា​៖ «គ្រប់អ្នកជំងឺ​ទាំងអស់​ សុទ្ធ​តែមានពាក់ព័ន្ធ​​ប៉ះពាល់​ឬយកមាន់ទាឈឺឬងាប់​ យករៀបចំជាអាហារ​។  សូមរួមគ្នាបង្ការ​ និងទប់ស្កាត់​ជំងឺ​ផ្ដាសាយ​បក្សី​ H5N1។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥»។ នៅថ្ងៃនេះ​ដែរ ក្រសួង​សុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីរកឃើញ​អ្នកជំងឺ​ម្នាក់ អាយុ ៤១ឆ្នាំ ដែលជាករណីចុង​ក្រោយនៃចំនួនអ្នកឆ្លង​ទាំង​៨នាក់​នោះ​ផងដែរ ដែលស្ត្រីរូប​នោះរស់​នៅ​ស្រុក​ពួក ខេត្តសៀមរាប។ ក្រសួង​បន្តថា បច្ចុប្បន្ន អ្នក​ជំងឺរូបនោះ ​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ និងកំពុង​ទទួលបាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុកដាក់ពីសំណាក់​ក្រុមគ្រូ​​ពេទ្យ​។ ក្រសួង​បញ្ជាក់ថា៖ «បើតាមការ​សាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ​ និងផ្ទះអ្នកជិត​ខាង​មាន​មាន់​ទា​ឈឺ​និងងាប់ ហើយ​អ្នក​ជំងឺ​បាន​កាន់​និងប៉ះពាល់​មាន់​ឈឺនិ​ងងាប់ រួច​យកទៅ​ធ្វើ​ម្ហូបទទួល​ទាន ៥ថ្ងៃ​មុន​ថ្ងៃ​ដែល​អ្នកជំងឺ​ចាប់​ផ្តើម​ឈឺ»។ ​ជុំវិញករណីនេះការ​ឆ្លង​នេះ​ដែរ ក្រសួង​សុខាភិបាល​ បាន​ឱ្យ​ដឹង​​​​ថា ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋាន ស្វែងរក​ប្រភពចម្លង​ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង​សហគមន៍។ ក្រសួងសុខាភិបាលបានក្រើន​រំលឹកដល់​ពលរដ្ឋ​​​ថា៖ «សូមយកចិត្ត​ទុកដាក់ប្រុងប្រយ័ត្នលើ​ជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់​​សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាប​ដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ​​ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬ​​មន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង​​ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ»។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បាន​លើក​ឡើង​ថា ករណីជំងឺ​ផ្ដាសាយបក្សី កំពុងមានការកើន​ឡើង​វិញ ដោយ​សារតែមាន​ការឆ្លងពីសត្វទៅមនុស្ស។ លោកបានបញ្ជាក់ថា […] - [បទយកការណ៍៖ កសិករនៅខេត្តកំពង់ចាម ត្អូញ​ត្អែរ​ពី​តម្លៃ​ឆៃថាវ​និង​ឆៃ​ប៉ូវ​ទាប​​ ដែល​​​ធ្វើ​​ឱ្យ​​ពួក​​គេ​ប្រឈម​​​បញ្ហា​​​​បំណុល](https://pressstartcambodia.com/farmers-in-kampong-cham-province-complain-about-low-prices-for-chai-thaw-and-chai-pow-leaving-them-facing-debt-problems/): ចាប់ពីម៉ោង៤ទាបភ្លឺ រហូតដល់ម៉ោង១០ព្រឹកជារៀងរាល់ថ្ងៃ ប្រជាកសិករជាច្រើនគ្រួសារ រស់នៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម នាំគ្នាមមាញឹកនឹងការដាំដុះដំណាំផ្សេងៗ ដូចជា ត្រសក់ ពោត ស្ពៃ និងបន្លែបង្ការផ្សេងទៀត ដើម្បីរកប្រាក់ចំណូលគ្រាន់នឹងដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈនៅតំបន់តាមបណ្តោយ​ដងទន្លេមេគង្គ មានដីអំណោយផលសម្រាប់ការធ្វើកសិកម្ម។ ក្នុងចំណោមកសិករទាំងនោះ ក៏មានគ្រួសារជាច្រើនក្នុងឃុំនេះ បានចាប់យកការដាំដុះនូវបន្លែមួយប្រភេទ នោះគឺមើម​ឆៃថាវ ដោយកសិករខ្លះបានប្រមូលផលយកឆៃថាវស្រស់ទៅលក់ ខណៈកសិករខ្លះទៀត បាន​កែច្នៃមើមឆៃថាវ ទៅជាឆៃប៉ូវ ទុកសម្រាប់លក់វិញ ព្រោះអាចរក្សាទុកបានយូរជាងផ្លែស្រស់។ ដៃមមាញឹកជម្រះស្មៅតាមរងនៃចម្ការមើម​ឆៃថាវ នៅក្នុងចម្ការរបស់ខ្លួន លោក អៀង សំ ជាកសិកររស់​នៅ​ភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស មានប្រសាសន៍ថា លោកចាប់អាជីពដាំឆៃថាវជាង ១០ឆ្នាំមកហើយ លើដី​ទំហំ​ប្រមាណ ១ហិកតា។ ប៉ុន្តែ​ចាប់​តាំង​ពី​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ-១៩ ក្នុង​ឆ្នាំ​២០២០ រហូតមកដល់​សព្វថ្ងៃ លោកក៏បានសម្រេចកែឆ្នៃមើមឆៃ​​ថាវ​ ធ្វើជាឆៃប៉ូវ​ទុក​សម្រាប់​លក់វិញ​ ព្រោះ​លោក​ថា អាច​​រក្សា​ទុកបានយូរ។ លោកបញ្ជាក់ថា ការដាំឆៃថាវរបស់លោក មិនប្រាដកថាត្រូវធ្វើជាឆៃប៉ូវទាំងអស់នោះទេ ព្រោះឆ្នាំខ្លះ​ ប្រសិន​​បើទីផ្សារលក់​ម៉ើមឆៃថាវ​បានថ្លៃ លោកក៏លក់ជាមើមឆៃថាវ ប្រសិនបើមើមឆៃថាវបានថោក លោកក៏យកធ្វើជាឆៃប៉ូវវិញ​។ លោក អៀន សំ បញ្ជាក់យ៉ាងដូច្នេះ​៖ «ការដាំឆៃថាវនេះ ខ្ចីបុលលុយពីងបងប្អូនខ្លះ និងខ្ចីពីធនាគារខ្លះ ហើយ ជាញឹកញាប់ ក្នុងទំហំជិត១ហិកតា ត្រូវចំណាយអស់ជិត២ពាន់ដុល្លារទាំងថ្លៃពូជ ជី ការភ្ជួរដី និង ថ្លៃជួលកម្មករ ធ្វើស្មៅ ជាដើម»។ កសិករវ័យ ៦៥ឆ្នាំរូបនេះ ឱ្យដឹងទៀតថា ការដាំឆៃថាវនៅតំបន់របស់លោក មានពីរប្រភេទ គឺពូជមានរយៈពេល ៤៥​ថ្ងៃ និង ៦០​ថ្ងៃ ទើបបានប្រមូលផល។ លោក សំ ថា ពូជ ៦០ថ្ងៃ ដាំនៅរដូវប្រាំង ព្រោះវាចាញ់ទឹក និង​ពូជ ៤៥ថ្ងៃ ដាំនៅរដូវវស្សា ដែលប្រភេទដំណាំនេះអាចដុះលូតលាស់ស្ទើរពេញមួយឆ្នាំ។ លោក អៀ សំ បន្ថែមទៀតថា រដូវដាំដុះល្អ គឺនៅរដូវទឹកសម្រកគិត​ចាប់ពីខែតុលា ដល់ខែមករា កាលណាពន្យាដល់ខែកុម្ភៈឬខែ​មិនា តែង​ទទួល​រង​នូវ​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ចង្រៃ។ […] - [កម្ពុជាថាការបាញ់ទម្លាក់ដ្រូន​អត់មនុស្សបើក​របស់​ទាហាន​ថៃ ដោយ​សារ​បាន​រំលោភចូល​ទឹក​ដី​កម្ពុជា](https://pressstartcambodia.com/cambodia-says-it-shot-down-thai-military-drone-because-it-violated-cambodian-territory/): លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបាញ់ទម្លាក់ដ្រូនអត់មនុស្សបើករបស់​យោធាថៃ កន្លងមក ព្រោះ​​ដ្រូន​​​ទាំង​នោះ​​បានហោះរំលោភចូលក្នុងដែនអធិបតេយ្យកម្ពុជាជារឿយៗ ខណៈការប្រឈមមុខដាក់​គ្នា​ដោយ​សព្វាវុធ នៅ​តាម​ខ្សែបន្ទាត់ព្រំដែន នៅ​តែបន្តមានភាពតានតឹង។   ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ឯខេត្តសៀមរាប​ នៅ​​​​​​​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ​បា​ញ់​​​ទ​ម្លា​ក់​ដ្រូន​របស់​ភាគី​ថៃ​ គឺក្រោយពេលដែលប្រទេសនេះ​ បានបញ្ជូលដ្រូនចូលទឹ​កដីកម្ពុ​ជាម្ដ​ង​ហើ​យម្ដង​ទៀត ព្រមទាំងបាននិយាយថា កម្ពុជាជាអ្នករំលោភទឹកដីថៃទៅវិញ។ លោកបន្តថា៖ «បង្ហោះដ្រូនក្នុងដីរបស់យើង យើងដាក់លិខិតតវ៉ាគេផ្ញើរមកវិញ Copy លិខិតរបស់យើងគ្រាន់តែថា ប្រើពាក្យយើងជាអ្នករំលោភ ទៅជាអញ្ចឹង ហោះចូលមកក្នុងដៃយើង ថ្ងៃទី១ ឯកឧត្តម អ៊ុំ រាត្រី រាយការណ៍ថាចូលហើយ បន្ទាប់មកឯកឧត្តម ខូយ រីដា ប្រាប់មកទៀត។ អាហ្នឹងមកពីណា? ព្រំដែន​ហី អារឿង​ព្រំដែនមួយនៅតាមបន្ទាត់ព្រំដែន អានេះ ចូលដល់ក្នុង។ ចូលមកទៀតថ្ថៃទី២ ទី៣ ខ្ញុំតេទៅមេ​៥០១ ណែ បាញ់ទៅ។ ខ្ញុំប្រាប់ទៅភូមិភាគ៥ បាញ់!  មានឯណាចូលមក នៅថ្មដាយើង បាញ់ឡើងផ្អើល​ដល់ត្រាង ដាក់អស់ប៉ុន្មានគ្រាប់ ស្អែកឡើងបាញ់អស់១ទៀត ដើរកក្នុងចំការព្រៃអត់ឃើញ ស្ងាត់! តវ៉ាលើក្រដាសតវ៉ាហើយ តែអ្នកឯង នៅតែបំពានបាញ់ បាញ់ដ្រូន»។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជាមានសមត្ថភាពគ្រប់​គ្រាន់​ក្នុងការតប​តទៅ​នឹ​ង​ការ​​​ឈ្លានពានចូលទឹកដីកម្ពុជា ទោះបីជាកម្ពុជាមិនមានសព្វាវុធទំនើបខ្លាំងក៏ដោយ។​ លោកបន្តថា៖ «បើសិនជាមានការបំពាន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងការការពារទឹកដី។ ទោះបីឧបករណ៍របស់​កម្ពុជាមិនទំនើបខ្លាំង ប៉ុន្តែ​​ទឹកចិត្តនិងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការ និងបំ​ផ្លា​ញកម្លាំង​ដែលចូលបំពានទឹកដីរបស់យើង»។ ចំណែក អ្នកនាំពាក្យក្រសួងការពារជាតិ លោក​ស្រី ម៉ាលី សុជាតា ប្រាប់គេហទំព័រ Press Start Cambo​di​a ថា ក្រ​​សួ​​​ងមិនអាចរៀបរាប់លម្អិតអំពីផែនការ ឬចំនួននៃការបាញ់ដ្រូនដែលថៃបង្ហោះចូល​មក​ទឹក​ដី​កម្ពុជា​ជា​ក់​លាក់ ឬវិធីការពារខ្លួនជាក់របស់កម្ពុជា មកអ្នកកាសែតបានឡើយ គឺដើម្បីការពារសុវត្ថិ​ភាព និងឯកជនភាព។ លោកស្រីបន្ថែមថា៖ «ទាក់ទងជាមួយនឹងស្ថានភាពបច្ចុប្បន្ន […] - [កម្ពុជាណែនាំ​ពលរដ្ឋ​ខ្លួន​កុំ​ឱ្យ​ទៅ​ថៃ​បើ​គ្មាន​ការ​ចាំបាច់ ខណៈ​មាន​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ](https://pressstartcambodia.com/cambodia-advises-its-citizens-not-to-travel-to-thailand-unless-absolutely-necessary-amid-tensions-between-the-two-countries/): ក្រសួងការបរទេសកម្ពុជា បាន​ណែនាំ​ពលរដ្ឋ​ខ្មែរ​កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ក្នុង​ករណី​មិន​មាន​ការ​ចាំ​បាច់បំផុត ស្រប​ពេល​ដែល​ទំនាក់​ទំន​ង​រវា​ង​ប្រទេស​ទាំង​ពី​រនេះ កំពុង​មាន​ភាព​តាន​តឹង​ដោយ​សារ​​​បញ្ហា​​ព្រំដែន​។ តាមរយៈសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិរបស់កម្ពុជា ​ចុះ​ថ្ងៃ​ទី២២​​ ខែមិថុនា ឆ្នាំ២០២៥ បានណែនាំថា៖ «ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនង រវាងកម្ពុជា និងថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរ​ចៀស​វាង​ការ​ធ្វើដំណើរទៅប្រទេសថៃ ក្នុងករណីមិនមានការចាំបាច់បំផុត»។ សេចក្ដីជូនដំណឹងដដែល ក៏បានក្រើនរំលឹកពលរដ្ឋ និងពលករខ្មែរទាំងអស់​ដែលកំពុងមាន​វត្ត​មាន​​នៅប្រទេស​ថៃ ឱ្យប្រុងប្រយ័ត្នខ្ពស់ ដោយតាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ ព្រមទាំងចៀសវាងទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទជាដើម។ ករណីត្រូវការជំនួយបន្ទាន់ ក្រសួងការបរទេសកម្ពុជាស្នើពលរដ្ឋ និងពលករខ្មែរទាក់ទងទៅស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ។ អ្នកនាំពាក្យរងនៃក្រសួងការបរទេសកម្ពុជា លោក ហុក សុភា បាន​ប្រាប់​ថា សេចក្ដីណែនាំបែបនេះ គឺមានគោល​បំណងក្នុងការពារ​សុវត្ថិភាពប្រជាពលរដ្ឋខ្មែរ ក្នុងបរិបទដែលស្ថានការណ៍រវាងប្រទេសកម្ពុជា និងប្រទេសថៃ កំពុងមានភាពតានតឹង និងជាការឆ្លើយតបទៅភាគីថៃ។ លោកមានប្រសាសន៍ថា៖ «គ្រាន់តែថា នេះគឺយើងធ្វើដោយសារតែខាងគេក៏ធ្វើចឹងដែរ យើងក៏ធ្វើចេញការណែនាំសម្រាប់ប្រជាពលរដ្ឋយើងចឹងដែរទៅ ព្រោះតែស្ថានភាពនៅប្រទេសថៃហ្នឹងវាតឹងតែង វាខ្លាចប៉ះពាល់សុវត្ថិភាពលើប្រជាជនយើង»។ ចំណែកឯ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ដោយ​សារ​មូល​ហេតុ​ភាព​​តាន​តឹង​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ នាពេលបច្ចុប្បន្ន ទាម​ទា​រ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទៅកាន់​ប្រជា​ពលរដ្ឋ ដោយលោកថា «ការពារប្រសើរជាងព្យាបាល»។ លោកមាននិយាយថា៖ «បើកាលណាមានស្ថានភាពអ្វីមិនល្អគេ alert (កើនរំលឹក) គេប្រាប់ប្រជាពលរដ្ឋឱ្យដឹងឱ្យប្រយត្ន័អីចឹងទៅណា អាហ្នឹងជាតួនាទីរបស់រាជរដ្ឋាភិបាលដែលគេគួរតែធ្វើអញ្ចឹង»។ លោក ម៉ន គើយ ជាពលករខ្មែរដែលកំពុងធ្វើការផ្នែកសំណង់នៅខេត្តជលបុរី នៃប្រទេសថៃ បានប្រាប់ថា ស្ថាន​ភាពនៅ​កន្លែង​ធ្វើការរបស់លោក មានសភាពស្ងប់ស្ងាត់ មិនទាន់មានពលករខ្មែរចាកចេញមក​កម្ពុជា​វិញទេ តែលោក​ឃើញពលករខ្មែរធ្វើការនៅកន្លែងផ្សេងពីលោកមួយចំនួន បានត្រឡប់មកកម្ពុជា​បណ្ដើរៗ​ហើយ។ ពលករខ្មែរវ័យ៣១ឆ្នាំរូបនេះ បានបន្តថា លោកក៏មានការព្រួយបារម្ភចំពោះស្ថានការណ៍រវាងប្រទេសកម្ពុជានិង​​ថៃដែរ ដោយលោកតែងតែងតាមដានព័ត៌មានពីបញ្ហានេះជាប្រចាំ ហើយបើករណីមានស្ថានភាព​តឹង​តែង​លោក​ទំនងនឹងត្រឡប់មកកម្ពុជាវិញ។ លោកថា៖«ស្ដាប់ព័ត៌មានទាំងអស់ភ័យៗដែរ ចង់ទៅផ្ទះដែរ[…]ចាំមើលសភាពការណ៍បន្តិចទៀត បើថា​ វានៅតែតឹង​ទៀត​ ខ្ញុំប្រហែលជាទៅខ្មែរវិញហើយ[…]អ្នកនៅថៃនេះ គេបម្រុងតែចាំនឹងទៅហ្នឹងហើយ តែគេចាំស្ដាប់​តែសភាពការណ៍ម៉េចៗហ្នឹង»។ ចំណែកពលករខ្មែរមួយរូបទៀត គឺលោក សុភ័ន អាយុ៤០ឆ្នាំ​ ធ្វើការនៅរោងចក្រដែកមួយកន្លែង​នៅ​ប្រទេស​ថៃ​ បាន​និយាយថា ស្ថានភាពជាទូទៅនៅ​តំបន់​លោកមានសភាពធម្មតា ហើយលោក​ក៏​មិន​ទាន់​មាន​គម្រោង​​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញដែរ។ លោកថា៖ «នៅកន្លែងធ្វើការខ្ញុំអត់មានអីផង […] ខ្ញុំអត់បានសម្រេចចិត្តថា នឹងទៅផ្ទះទេ […] - [កម្ពុជាផ្អាកការនាំចូល​ប្រេង​​ឥន្ធនៈពីថៃ និង​​បិទ​ច្រក​ព្រំដែន​ពី​រ​​ក្នុង​ខេត្តឧត្តរមានជ័យ​​​ ក្រោយកង​​​​ទ័ព​ថៃ​​​បិទ​​​​​ជា​ឯកតោ​ភាគី​​មុន](https://pressstartcambodia.com/cambodia-suspends-fuel-imports-from-thailand-and-closes-two-more-border-crossings-after-thai-military-unilaterally-closed-them-earlier/): លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាស​ផ្អាក​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​គ្រប់ប្រភេទ​ពី​ប្រទេស​ថៃ និងបញ្ជា​​ឱ្យ​បិទ​​ច្រក​​ទ្វារ​​ព្រំដែន​ចំនួន​​២ គឹ​ច្រក​​ជាំស្រងាំ និងជប់គគីរ នៃខេត្តឧត្តរមានជ័យ ចាប់​ពី​​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ​២០២៥​​​នេះទៅ​ បន្ទាប់​ពី​ភាគី​ថៃ ប្រកាស​បិទ​ច្រក​​សាយ​តាគូ-ជប់​គគីរ ជា​ឯកតោភា​គី​មុន។ យោង​​តាម​ការ​បង្ហោះ​សារ​លើ​ទំព័​រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​ណ៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​អាទិត្យ​នេះ បានឱ្យ​ដឹង​ថា ចាប់ពីម៉ោង ១២យប់ថ្ងៃទី​២២ ខែមិថុនា​​នេះ​ទៅ ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ និងឧស្ម័ន​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ត្រូវ​ផ្អាក​ទាំង​ស្រុង។ លោក​ថា៖ «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មាន​លទ្ធភាពនាំចូល​ប្រេង​ឥន្ធនៈ និងឧស្ម័ន​ពី​​​ប្រភព​ផ្សេង គ្រប់​គ្រាន់ ដើម្បី​ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ​យើង កុំថា​ឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា»។ ជុំវិញ​ការផ្អាកនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃនេះ កាលពីថ្ងៃទី​២០ ខែ​មិថុនា ​​ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ​និង​ជាប្រធានព្រឹទ្ធសភា លោក​ ហ៊ុន សែន បាន​​លើកឡើង​ថា កម្ពុជា​មិន​ស្លាប់​ដោយ​​​សារ​​ការ​មិន​នាំ​ចូល​ប្រេងឥន្ធនៈ​ពី​​ប្រទេស​​ថៃ​​នោះ​​ទេ ប៉ុន្តែ​អ្នក​ដែល​ស្លាប់​នោះ ​គឺ​ក្រុម​ហ៊ុន PTT រប​ស់​ថៃ​ទៅ​វិញ​ទេ ខណៈ​​កម្ពុជា បាន​​ត្រៀ​ម​​ខ្លួន​​រួច​​រាល់​ ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ដែល​ខាងថៃ​​គំរាម​​រួច​​ហើយ ទាំងរឿង​​​អ៊ីន​ធើណែត អគ្គិសនី ពលករ និ​ងពេល​នេះ រឿង​​ប្រេងទៀត។​ ​ស្របពេលគ្នា​នោះ ប្រធានព្រឹទ្ធសភាកម្ពុជា ​​ក៏បាន​​ផ្តល់​យោបល់​​ទៅ​​រាជ​​​រដ្ឋាភិបាល​កម្ពុជា ​គួរ​ផ្អាក​ការ​នាំចូល​​​គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ​ពី​ប្រទេស​នេះផងដែរ។​ ការលើកឡើងរបស់​​​ប្រធាន​គណបក្ស​កាន់អំណាចនៅកម្ពុជា បានធ្វើឡើង​បន្ទាប់​​ពី​លោក​​​ឃើញ​គណប​ក្ស​ប្រឆាំង​ថៃ​មួយ កាលពីថ្ងៃទី២០ ខែ​មិថុនា បាន​ជូន​យោបល់​ទៅរាជ​រដ្ឋាភិ​បាល​ថៃ​ ឱ្យ​ឈប់​លក់​ប្រេង​ឲ្យ​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ចុះ​ចាញ់។ នៅព្រឹក​ថ្ងៃ​អាទិត្យនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ក៏​បាន​​បញ្ជា​ទៅ​អភិបាល​ខេត្ត​ឧត្តរ​​មាន​ជ័យ ឱ្យ​បិ​ទ​ច្រក​ជប់​គគីរ​ ខាង​កម្ពុជា​ ជា​អចិន្ត្រៃយ៍វិញ​ និ​ង​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ជាំ​ស្រងាំ ស្ថិត​ក្នុង​ស្រុកអន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ បន្ថែម​មួយ​ទៀតផងដែរ ក្រោយពី​​​​មេ​បញ្ជា​ការ​យោធ​ភូមិ​​ភាគ២ នៃ​កង​ទ័ព​ថៃ បាន​ចេញលិខិតជូនដំណឹងពី​​​ការ​​បិទ​​ច្រក​សាយ​​តាគូ-ជប់គគីរ ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មានជ័យ ចាប់ពីថ្ងៃនេះតទៅ ដោយឯកតោ​ភាគី​មុន​​។ លោកបានគូសបញ្ជាក់ថា៖ «កម្ពុជា​មិនដែ​ល​មាន​បំណង​ចង់​បង្ក​ការ​លំបាក​ដល់​ប្រជា​ពលរដ្ឋ នៃ​ប្រទេសទាំង​ពីរ​ដែល​រ​ស់នៅ​ ឬ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ព្រំដែន​នោះ​ទេ។ ប៉ុន្តែ​បើក​ង​ទ័ព​ថៃ​នៅ​បន្ត​ប្រើ​វិធី​បែប​នេះដើម្បីដា​ក់​គំនាប​មក​លើ​កម្ពុជា​នោះ គឺ​កម្ពុជា​កំដរ​បាន​គ្រប់​ពេលវេលា»។ បើតាម​ប្រមុខរដ្ឋាភិបាល​កម្ពុជា​រូបនេះ វា​ជា​រឿង​ចម្លែក​មួយ​ ដែល​ថ្នាក់​ដឹ​កនាំ​​នយោបាយ​ថៃ រួម​ទាំង​នាយក​រដ្ឋ​មន្ត្រី​ថៃ តែង​តែ​ស្នើ​សុំ​ឱ្យ​មាន​ការ​ចរចា​បើក​ច្រក​ព្រំដែន​ ឱ្យ​មាន​ភាព​ប្រក្រតី​ភាព​ឡើង​វិញ ប៉ុន្តែ​ពេលជាមួយ​គ្នានោះ […] - [ប្រធាន​បក្ស​​កាន់​អំណាច​នៅ​កម្ពុជា​​ថា​ កម្ពុជា​មិន​ស្លាប់​ដោយ​​សារ​ការ​​មិន​នាំ​ចូល​ប្រេង​​ពី​ថៃ](https://pressstartcambodia.com/cambodias-ruling-party-leader-says-cambodia-will-not-die-because-of-not-importing-oil-from-thailand/): ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ​លើកឡើង​ថា កម្ពុជា​មិន​ស្លាប់​ដោយ​សារ​ការ​មិន​នាំ​ចូល​ប្រេងឥន្ធនៈ​ពី​​ប្រទេស​​ថៃ​​នោះ​​ទេ ព្រម​ទាំង​ស្នើ​រដ្ឋាភិបាល​កម្ពុជា​គួរ​ផ្អាក​ការ​នាំចូល​គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ​ពី​ប្រទេស​​នេះ បន្ទាប់ពី​គណ​​ប​ក្ស​​ប្រឆាំង​ថៃ​មួយ​ ផ្ដល់​យោបល់​ទៅ​រាជរដ្ឋាភិបា​លខ្លួន​​​​ឱ្យ​​ឈប់​​លក់​​ប្រេង​ឥន្ធនៈ​​ឱ្យ​កម្ពុជា។ ក្នុង​​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់​​ប្រធានគណបក្ស​កាន់​អំណាច​នៅ​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន បានលើកឡើងថា នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ លោក​​ឃើញគណប​ក្ស​ប្រឆាំង​ថៃ​មួយ ជូន​យោបល់​​ទៅរាជ​រដ្ឋាភិ​បាល​ថៃ​ ឱ្យ​ឈប់​លក់​ប្រេង​ឲ្យ​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ចុះ​ចាញ់។ ករណីនេះ លោកបាន​​បញ្ជាក់​ទៅ​ខាងភាគី​​ថៃ​វិញ​ថា កម្ពុជា​មិន​ស្លាប់​ដោយ​សារ​មិន​នាំ​ប្រេង​ពី​ថៃ​មក​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​ស្លាប់​នោះ ​គឺ​ក្រុម​ហ៊ុន PTT រប​ស់​ថៃ​ទៅ​វិញ​ទេ ខណៈ​​កម្ពុជា បាន​​ត្រៀ​ម​​ខ្លួន​​រួច​​រាល់​ ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ដែល​ខាងថៃ​​គំរាម​​រួច​​ហើយ ទាំងរឿង​​​អ៊ីន​ធើណែត អគ្គិសនី ពលករ និ​ងពេល​នេះ រឿង​​ប្រេងទៀត។​ លោក​បាន​គូសបញ្ជាក់ថា៖ «បញ្ហា​ពលករ​ពេលមុន ពួក​អ្នក​មើល​ងាយ និង​រើស​អើង​ពលករ​ខ្មែរ និង​យក​ពលករ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ផង និង​គំរាម​យើង​ផង តែ​ពេល​ដែល​យើង​ប្រកាស​ទទួល​យក​ពលករ​ពេល​នេះ ពួក​អ្នកបែរ​ជា​ចេះ​យក​ចិត្ត និង​លួង​លោម​ពលករ ព្រោះបើ​ពលករ​ខ្មែ​រចាក​ចេញ​ រោង​ចក្រ កសិ​ដ្ឋាន ក្រុម​ហ៊ុន ការ​ដ្ឋាន​សំណង់​មួយ​ចំនួន អាច​ត្រូវ​បិទ​ទ្វារ ព្រោះ​ខ្វះ​កម្លាំ​ង​ពលកម្ម។ បើ​ពួក​អ្នក​ក្លាហាន សូម​ពួក​អ្នក​បណ្តេញ​ពលករ​ខ្មែរ​សាក​ល្បង​មើល តើ​វា​ប៉ះពាល់​សេដ្ឋ​កិច្ច​ថៃ​ខ្លះ​ទេ?។ ប្រេង​ក៏​ដូច​គ្នា​សូម​សាក​ល្បង​​មើល​ចុះ តែ​គួរសួរ​ក្រុម​ហ៊ុន​ថៃ PTT ជា​មុន​​សិន ព្រោះ​ក្រែង​វា​ងាប់​ក្រុម​ហ៊ុន​ថៃ ដែល​កំពុង​មាន​ស្ថានីយ​លក់​ប្រេង​នៅ​កម្ពុជា​ ឬ​ក៏​ត្រូវ​ឲ្យ​ក្រុម​ហ៊ុន​ប្រេង​របស់​ថៃ ទៅ​ទិញ​ប្រេង​ពី​ប្រទេស​ផ្សេង​មក​លក់​នៅ​កម្ពុជា»។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏​បានផ្ដល់យោបល់​​ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ពិចារណា​បង្វែរ​ការ​ទិញ​ទំនិ​ញ​ពី​ប្រទេស​ថៃ ដើម្បីកុំ​ឱ្យ​ភាគី​ថៃ​មាន​អាច​គំរាម​កម្ពុជា​ត​ទៅ​ទៀត​បាន ដោយ​កម្ពុជា​គួរ​ផ្អាក​ការ​នាំ​ចូលគ្រឿង​កំប៉ុង​គ្រប់​ប្រភេទ ទាំង​គ្រឿង​ស្រវឹង ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ ត្រី​ខកំប៉ុង ឬ​សាច់​កំប៉ុង​គ្រប់​ប្រភេទ ដោយ​ប្រើ​ផលិត​ផល​ក្នុង​ស្រុក ឬ​ផលិត​ផល​នាំ​ចូល​ពី​ប្រទេស​ផ្សេងៗ​ជំនួ​ស​វិញ។ ប្រធាន​អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍​នៅ​ថ្ងៃទី​២១ ខែ​មិថុនា​​នេះ​​ថា កម្ពុជា​មាន​​ច្រក​ពាណិជ្ជ​កម្ម​​ច្រើន ក្រៅពីជាមួយ​ប្រទេស​ថៃ ខណៈវិធានការ​របស់​រដ្ឋាភិបាល​យ៉ាងណា​នោះ លោក​នៅពុំទាន់អាចប្រាប់បាននៅឡើយទេ។​ លោកបញ្ជាក់ថា៖ «យើងមានច្រកពាណិជ្ជកម្មច្រើនមិនមែនមានតែថៃទេ ដូច្នេះបើបិទច្រកថៃនៅមានច្រកផ្សេងទៀត នេះជាអត្ថន័យនៃពាក្យថា មិនស្លាប់ទេបើអត់សាំងថៃ។ ចំណែកវិធានការជាក់ស្តែងយ៉ាងណា ចាំជូនព័ត៌មានតាមក្រោយ»។ លោក ជា ច័ន្ទណារ៉ា អគ្គនាយក​នៃអគ្គនាយកប្រេងកាត របស់ក្រសួងរ៉ែ និងថាមពល មាន​ប្រសាសន៍យ៉ាង​ខ្លី​ថា ទំហំ​នៃ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​​ពី​ប្រទេស​ថៃ​ មក​ប្រទេស​កម្ពុជា […] - [ពលរដ្ឋនៅ​ជាប់​ប្រឡាយ​លូ​បឹង​ត្របែក​​​សុំ​កិច្ច​អន្តរា​គមន៍​ពី​​​រដ្ឋាភិ​បាល ខណៈ​​កំពុង​​​ប្រឈម​​​​​ការ​​​បណ្ដេញ​​​ចេញ​](https://pressstartcambodia.com/residents-living-along-the-boeung-trabek-canal-ask-for-government-intervention-as-they-face-eviction/): ប្រជាសហគមន៍សាមគ្គីរុងរឿងរស់នៅជាប់ប្រឡាយលូបឹងត្របែក ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ​មន រាជធានីភ្នំពេញ ប្រមាណជាង៥០នាក់ ស្នើប្រមុខរដ្ឋាភិបាល ជួយ​​អន្តរា​គមន៍​​ដោយ​​ផ្ដល់​សំណង​ជា​ថវិកា​​ ឬ​​ផ្ទះ​​សមរម្យ​ជូន​ពួក​គាត់ ខណៈអាជ្ញាធរមូលដ្ឋាន​ដាក់​កំហិត​ឱ្យ​ពួកគាត់​រុះ​រើ​ផ្ទះ​សម្បែង​នៅ​​សប្ដាហ៍​​នេះ។​ ការ​ស្នើនេះ បានធ្វើឡើង​អំឡុងពេលដែលប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាង​ឱ្យ​ជាង ៨០គ្រួសារ ​ដែល​រស់​ជាប់​ប្រឡាយ​លូបឹង​ត្របែក តាមបណ្តោយ​ផ្លូវ​លេខ៩៧ ៩៩ និង​១០៥ បាន​ធ្វើសន្និសីទ​សារ​ព័ត៌មាន កាល​​​ពីថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០២៥នេះ។ អ្នកស្រី ខឹម ពៅ អាយុ ៥៨ឆ្នាំ​ ជាពលរដ្ឋ​​​​រស់​នៅ​តាមបណ្តោយ​​ផ្លូវ​លេខ​​៩៩ តាម​​មាត់​ប្រទ្បាយ​បឹង​ត្របែក បាន​ថ្លែង​ថា កាលពីថ្ងៃទី​១៣ ខែមិថុនា អាជ្ញាធរ​មូលដ្ឋាន បានជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ជាង ៨០គ្រួសារ រុះ​រើ​ផ្ទះចេញពីតំបន់​នោះ ដើម្បីឱ្យ​រដ្ឋាភិបាលអភិវឌ្ឍន៍​គម្រោង​ពង្រីក​ប្រឡាយ​រំដោះទឹក​ក្នុង​រាជធានីភ្នំពេញ។ អ្នកស្រីបន្តថា ខាង​អាជ្ញាធរ​បានដាក់ឱសានវាទ ឱ្យ​ពួកគាត់រុះរើចេញ ​​ត្រឹម​ថ្ងៃទី ២២ ខែមិថុនា​នេះ​​ជា​កំហិត ដែល​​ការណ៍នេះ អ្នកស្រីបាន​ស្នើ​ដល់ប្រមុខ​រាជរដ្ឋាភិបាល ជួយ​អន្តរាគមន៍​រកដំណោះស្រាយ​សម្រាប់ពួកគាត់ ដោយ​ពួកគាត់​ស្នើសុំ​សំណង​​សមរម្យ ឬផ្លាស់ប្តូរទីតាំង​ថ្មីឱ្យ​ពលរដ្ឋ​រស់នៅ​បានសមរម្យ។​ អ្នកស្រីបន្តថា៖ «គាត់បានដាក់លិខិតមកឱ្យប្រជាជនរុះរើផ្ទះ សម្បែងនៅថ្ងៃទី២២ ខែ៦ ឆ្នាំ២០២៥ គាត់ផ្តល់​​​សំណងជាលុយ​មួយខ្នងផ្ទះបាន ១២០០[ដុល្លារ​] ខ្នងផ្ទះខ្លះបានតែ៧៥០[ដុល្លារ​] ខ្នងផ្ទះឯទៀតបាន​៨០០[ដុល្លារ] ខ្នងផ្ទះខ្លះបាន២០០០[ដុល្លារ​]  ខ្នងផ្ទះខ្លះបាន១៥០០[ដុល្លារ​] តើឱ្យប្រជាពលរដ្ឋរស់នៅកន្លែងណា? តើឱ្យគាត់ទៅទិញអ្វីបាន? ដូចខ្ញុំកូនច្រើន ដើរ​រើសអេតចាយផង ឱ្យលុយខ្ញុំប៉ុណ្ណឹង​​តើឱ្យ​ខ្ញុំទៅទិញ​អ្វីបាន? ខ្ញុំរើសអេតចាយសម្រាប់ចិញ្ចឹមជីវិត ឱ្យ១២០០[ដុល្លារ​] តើខ្ញុំរស់នៅរបៀបណា? តើប្រជាជនទាំងអស់រស់នៅរបៀបណា?»។ ចំណែកឯ អ្នកស្រី មុត សុផុន អាយុ៥៨ ឆ្នាំ រស់នៅបណ្ដោយផ្លូវលេខ​៩៧ ស្របតាមបណ្តោយ​លូ​បឹង​ត្របែក​នោះ​ដែរ ដែលមានកូន​ចំនួន​ ៩នាក់​ក្នុងបន្ទុក ​បានលើកឡើង​ថា ពួក​គាត់​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍរបស់​​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ស្នើ​សុំ​ឱ្យ​​អាជ្ញាធរ​ផ្ដល់​សំណង​សមរម្យ ខណៈដែលពួកគាត់បានតាំង​ទីលំនៅ​នៅទីតាំង​ជាង ៣០ឆ្នាំ​មកហើយ។ អ្នកស្រីបន្តថា ចំពោះ​​​ការ​ផ្តល់សំណង​ត្រឹម​​ចំនួន ៧៥៦ដុល្លារ ជាថ្នូរឱ្យ​ពួកគាត់​​​​ចាកចេញពីលំនៅឋាន​នេះ គឺពួកគាត់ពុំអាចទទួលយកបាន​ទេ ដោយ​សារ​ចំនួននេះមិនគ្រប់​គ្រាន់​សម្រាប់​ឱ្យ​​គាត់​ទៅ​រកផ្ទះថ្មី​សម្រាប់​រស់​នៅ​សមរម្យ​បានឡើយ។​ អ្នកស្រីថា៖ «នៅក្នុងថ្ងៃ២២​ហ្នឹង គេមករូសរើផ្ទះអញ្ចឹងពួកយើងវាពិបាក ដើម្បីអីប្រជាពលរដ្ឋនៅនេះសុទ្ធ​តែ​អ្នកក្រ ​​ដូចខ្ញុំកូនច្រើន ដល់អ៊ីចឹងអត់ដឹងទៅរស់នៅកន្លែងណា វាអត់ដឹងទៅនៅកន្លែងណា លុយ​បាន​តែ​ ៧-៨ រយ[ដុល្លារ​​]ហ្នឹង […] - [បទយកការណ៍៖ កម្មករការងារតាមផ្ទះស្នើ​ភាគីពាក់ព័ន្ធជំរុញ​ម្ចាស់ផ្ទះធ្វើប័ណ្ណ​ប.ស.ស​ជូន​ពួក​គេ](https://pressstartcambodia.com/domestic-workers-ask-relevant-parties-to-encourage-landlords-to-issue-them-with-social-security-cards/): ស្ថានភាព​នៃ​ការ​បម្រើការ​ងារ​ជាកម្មករ​ធ្វើការតាមផ្ទះ នៅកម្ពុជា នៅពុំ​ទាន់​ទទួល​​បានលក្ខខណ្ឌការ​ងារល្អប្រសើរ​​នៅឡើយ ដោយកម្មករ​មួយចំនួន នៅតែបន្តត្អូញត្អែរពីការ​លំបាក និងបញ្ហាប្រឈមផ្សេង​ៗ​ ជាពិសេស​​​ពួកគេ​គឺការ​មិនទាន់ទទួលបាន​នូវកិច្ច​គាំពារ​សង្គម ទៅលើ​ផ្នែក​សុខភាព។ កត្តានេះបានជំរុញឱ្យ​ពួក​គេ​​បន្ត​ការ​តស៊ូ​មតិ ទាមទារ​លក្ខខណ្ឌ​ការ​ងារ​សមរម្យ ​ស្ទើរជា​រៀងរាល់ឆ្នាំ នៅក្នុងថ្ងៃ​ប្រារព្ធ​​ទិវា​​អន្តរជាតិ​កម្មករ​កា​រ​ងារ​តាម​ផ្ទះ។ សម្រាប់ការ​ប្រារព្ធ​​​ទិវា​​អន្តរជា​តិ​​កម្មករ​​ការ​​ងារ​​តាម​ផ្ទះ ខួបលើកទី​១៤ ​នៅក្នុង​​​​ឆ្នាំ​​២០២៥នេះ អង្គការ​អុកស្វាម​ (Oxfarm) និង​​​សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ ​​​​​​​​​អ្នកធ្វើការងារតាមផ្ទះ តំណាង​រដ្ឋាភិបាល និង​អង្គ​ការជាតិ-អន្តរជាតិ​​សរុប​​ប្រមាណ ២៥០​នាក់​ បាន​​​​​នាំ​គ្នា​ជួបជុំ​​​​​ប្រារព្ធទិវា នៅរាជធានីភ្នំពេញ​​​ ក្រោម​ប្រធានបទ «គាំពារសង្គម និង​ការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ»។ ​មានសម្បុរស កម្ពស់មធ្យម ពាក់អាវពណ៌ស ខោខ្មៅ ​អ្នក​ចូល​រួម​ អ្នកស្រី ព្រំ វណ្ណី ដែល​ជា​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ម្នាក់ បាន​រៀប​រាប់​ថា បច្ចុប្បន្ន​ការ​ងារ​​របស់​​អ្នក​ស្រី​​មាន​​ភាព​​​រលូន​​គួរ​សម តែ​គាត់​នៅ​តែ​ជួប​បញ្ហា​ប្រឈម​​មួយ​ចំនួន ក្នុង​នោះ រួមមានប្រាក់ឈ្នួលទាប និង​បញ្ហា​ថៅកែ​ដែល​ជា​​​ម្ចាស់​ផ្ទះ​មិន​ព្រម​ធ្វើ​ប័ណ្ណ​សមាជិក​បេឡា​ជាតិ​របប​​សន្តិសុខ​សង្គម ឬប័ណ្ណ ប.ស.ស ជូនគាត់ឡើយ។ មាន​វ័យ ៤៨ឆ្នាំ អ្នកធ្វើការតាមផ្ទះរូបនេះ បន្តថា អ្នកស្រីបានស្នើសុំម្ចាស់ផ្ទះដែល​គាត់ធ្វើការ ឱ្យធ្វើប័ណ្ណ ប.ស.ស ជូនគាត់ម្ដងជាពីរដងកាលពីឆ្នាំ២០២៣ តែម្ចាស់ផ្ទះមិនព្រមធ្វើឱ្យ​អ្នកស្រី​ឡើយ ដោយ​បាន​បដិសេធ​​​ម្ដង​​ហើយម្ដងទៀត ក្រោមហេតុផលថាគាត់ជាប់រវល់។ អ្នកស្រីថា៖«ខ្ញុំ[ចង់]ធ្វើប.ស.ស ម្ចាស់ផ្ទះអត់ចុះឱ្យទេ ខ្ញុំចុះស្វ័យនិយោគន៍ខ្លួនឯង ព្រោះខ្ញុំមានជំងឺឈឺថ្កាត់អីតិចតួចវាអស់លុយច្រើនចំណាយច្រើន ខ្ញុំទៅធ្វើបង់ស្វ័យនិយោជន៍ខ្លួន​ឯង ម្ចាស់ផ្ទះខ្ញុំឱ្យទៅដែរ តែគាត់ថារវល់​អត់មានពេលវេលា​អីចុះឱ្យយើងទេ»។ អ្នកស្រីបានរំលឹកពីគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០២៤​ ដែលអ្នកស្រីត្រូវរ៉ាប់រងលើការចំណាយទាំងអស់​ដោយ​ខ្លួន​ឯង ព្រោះ​គាត់​គ្មាន​ប័ណ្ណ ប.ស.ស ដែល​ធ្វើ​ដោយ​ម្ចាស់ផ្ទះ ហើយប័ណ្ណសមាជិក​ស្វ័យ​និយោជន៍​​របស់​គាត់ពុំរាប់រងគ្រោះថ្នាក់ការងារឡើយ។ អ្នកស្រីថា៖ «ខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវចេញមកពីធ្វើការ ខ្ញុំជិះម៉ូតូគេបុក គេបុកខ្ញុំបាក់ជើង បាក់ឆ្អឹងត្រគៀក ខ្ញុំមើល[ព្យាបាល] ប្រើលុយខ្លួនឯងទាំងអស់ ប.ស.ស ក៏អត់បានដែរ […] យើងអត់ដឹងថា គេបុកយើង យើងបាក់ជើងទេ យើងមកដល់ផ្ទះបានយើងទៅថតទៅស្គេនមើលបានយើងដឹងថាបាក់។ ដល់ពេល​បាក់​ទៅព្យាបាល​នៅពេទ្យ គេអត់គិត ប.ស.ស ឱ្យទេ គ្រោះថ្នាក់ការងារមែន ប៉ុន្តែអត់មានម្ចាស់ផ្ទះបង់ឱ្យ[…]គេនិយាយថា គ្រោះថ្នាក់ការងារហ្នឹង គេថាទាល់តែយើងមានម្ចាស់ផ្ទះបង់ឱ្យ បានជិះទៅគ្រោះថ្នាក់ចឹង គេថត​គេស្គេនអីឱ្យអត់អស់លុយទេ ពេទ្យគេនិយាយអញ្ចឹង»។ ចំណែកឯ​អ្នកធ្វើការងារតាមផ្ទះមួយរូបទៀត អ្នកស្រី សុជាតា បានលើកឡើងក្នុងកម្មវិធីថា អ្នកស្រីមិនចង់ធ្វើប័ណ្ណ […] - [កម្ពុជា​ព្រមាន​​បិទការ​នាំចូល​បន្លែ​​ផ្លែឈើ​​ពីថៃ​​ ​បើ​​ថៃ​មិន​​បើក​​ច្រក​ព្រំដែន​​ឱ្យដូច​ដើម​វិញ​​ក្នុង​​ពេល​២៤ម៉ោង​](https://pressstartcambodia.com/cambodia-warns-of-ban-on-fruit-and-vegetable-imports-from-thailand-if-thailand-does-not-reopen-border-crossings-within-24-hours/): ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ​និង​ជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ព្រមាន​នៅថ្ងៃនេះ​​​ថា​កម្ពុជា​​នឹង​​បិទ​​ការ​នាំ​ចូល​បន្លែ និងផ្លែឈើ​ពី​ប្រទេស​ថៃនៅទូទាំង​ព្រំដែន​ ក្នុង​​​​ករណី​​ភាគី​​​ថៃ​​មិន​​ព្រម​​បើក​​ច្រក​​​ព្រំដែន​​ឱ្យ​ដូច​ដើម​វិញ ក្នុង​រយៈពេល​២៤ម៉ោង​ទេនោះ។​​ តាមរយៈវីដេអូផ្សាយផ្ទាល់ពិសេសនៅ​មុនពេល​​ប្រជុំ​ពេញ​អង្គ​លើកទី​៣ ព្រឹទ្ធ​សភា នីតិ​កាលទី​៥ នា​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ ប្រធាន​គណបក្ស​កាន់​អំណាច​នៅកម្ពុជា​​ លោក ហ៊ុន សែន បានថ្លែង​ថា កម្ពុជា​-ថៃ មាន​​កិច្ច​ព្រម​ព្រៀង​រវា​​ង​​ប្រទេស​​ទាំង​​ពីរ ទៅ​លើ​បញ្ហា​ច្រក​ព្រំដែន ប៉ុន្តែ​​​នៅ​​ពេល​​បិទ​​​ព្រំដែន គឺ​ភាគី​ថៃ​បិទដោយ​ឯក​តា​ភាគី​​​ តែពេលថៃ​​​ចង់​បើកវិញ ​​​មក​បបួល​ភាគី​កម្ពុជា​​​​ចរចា និង​ដាក់លក្ខខណ្ឌ​​។ លោក​ថា ​កម្ពុជា ជាប្រទេស​ដែល​មានកិត្តិយស មានសេចក្តីថ្លែថ្នូរ​ និង​​ចេះ​ទទួលខុសត្រូវ ដូច្នេះ​លោក​​សង្ឃឹមថា ភាគីថៃ នឹងត្រូវចេះទទួល​ខុសត្រូវករណីខ្លួនបាន​ប្រព្រឹត្តដែរ។ ជុំវិញបញ្ហានេះ​​ លោក​ក៏បាន​ព្រមាន​ដែរ​ថា កម្ពុជា ​​នឹង​បិទ​ការ​នាំ​ចូល​បន្លែ​ ផ្លែឈើ​​ដែលនាំ​ចូល​​ពី​​ប្រទេស​ថៃនៅ​ទូទាំង​​ព្រំដែន​​ នៅថ្ងៃ​អង្គារ​ស្អែកនេះ​​ បើ​ភាគី​ថៃ​នៅ​តែ​មិន​បើក​​ច្រក​ព្រំដែន​​ដូច​ធម្មតាវិញ ដូចមុនពេល​មានជម្លោះព្រំដែន​​ទេនោះ។ លោកថា៖ «យើងពន្យារពេល ២៤ម៉ោង ប៉ុន្តែបើ​ថ្ងៃ​នេះ​ ភាគី​ថៃ​មិន​ព្រម​បើក​ច្រក​ឱ្យ​ដូច​ដើម​វិញ​ទេ​ ថ្ងៃ​ស្អែក​យើង​នឹង​ចាប់​អនុវត្ត​​ទូទាំង​ព្រំដែន​ ដែល​ហាម​ឃាត់​នូវ​ការ​នាំ​​ចូល​ផ្លែឈើ​ និង​ហាមឃាត់​នូវ​ការ​នាំ​ចូល​បន្លែ​ចូល​មក​កាន់​កម្ពុជា […] ​សុំ​និយាយ​​ទុក​​​ជា​​មុន​​ឱ្យ​​ហើយ​​ថា​ លទ្ធភាព​នៃ​ការ​បិទ​មិន​ឱ្យ​នាំ​ទំនិញ​ថៃ​​ចូល​មក​ប្រើ​ប្រាស់​​​​នៅ​​ប្រទេស​​កម្ពុជា​​ គឺ​​ជា​​លទ្ធភាព​​ខ្ពស់​​ ប្រសិន​បើ​ព្រំដែន​មិន​ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ»។​ លោក ហ៊ុន សែន បន្ត​ថា បញ្ហាច្រកព្រំដែនរវាងកម្ពុជានិងថៃនេះ អាចត្រូវបានដោះស្រាយយ៉ាងងាយស្រួល ដោយ​ភាគីថៃគ្រាន់តែបើកច្រកព្រំដែនដែលខ្លួនបានបិទដោយឯកតោ​ភាគី​នោះ​ជាការស្រេច។ លោកបញ្ជាក់ថា៖ «ដូច្នេះវាងាយណាស់ នៅពេលដែលខ្លួនចេញបញ្ជា​មក​បិទ​[ព្រំដែន]​ជា​ឯកតោ​ភាគី គ្រាន់​តែ​ដក​អាបទ​បញ្ជា​ហ្នឹង​វិញ​ទៅ វា​ចប់​បាត់​ទៅ​ហើយ។ គ្មាន​ចាំបាច់​ត្រូវ​ចរចា អន្ទង់​វែង​​ឆ្នាំ​ង​​វែង​​ទេ [បើសិន​ជា​ថៃ​បើក​[ព្រំដែន] នៅ​ម៉ោង​១ យូរ​បំផុត​៥​ម៉ោង ខ្ញុំ​និយាយ​ថា យូរ​បំផុត​៥​ម៉ោង ព្រោះ​​ខ្ញុំ​​ចង់​​និយាយ​​​ថា ​ក្រែង​លោថៃ​ថា​ប្រកាស​បើក​នៅ​ម៉ោង ១យប់ យើង​អាឡែង​តែ​ដេក​អត់​ដឹង​រឿង អញ្ចឹង​បាន​ខ្ញុំនិយាយ​ថា​យូរ​បំផុត ៥ម៉ោង។ ប៉ុន្តែបើសិនជាពេលថ្ងៃវិញ ប្រហែលជាតែត្រឹម១ម៉ោង ឬ២ម៉ោង កម្ពុជា​បើក​​[ព្រំដែន]ធម្មតា»។ ​លោក លី សុធារ៉ាយុត្តិ អគ្គលេខាគណបក្សឆន្ទៈខ្មែរ បានគាំទ្រ​ចំពោះការ​សម្រេចចិត្តរបស់រាជ​រដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងស្ថានភាព​តឹងតែង លើបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោក​យល់ថា ការបង្ហាញគោល​​ជំហររបស់កម្ពុជា ត្រូវមានភាពច្បាស់លាស់ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជាពីការឈ្លានពាន។ លោកមានប្រសាសន៍ថា៖ «យើងគាំទ្រចំពោះភាពម៉ឺងម៉ាត់ និងភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាល […] - [ប្រធាន​បក្សកាន់អំណាច​​​​នៅ​កម្ពុជា​​ ​ឱ្យ​​​​​បិទការ​នាំ​ចូល​​​​ទំនិញ​​​​​​ពី​​ថៃ​ បើ​ថៃមិនព្រម​បើក​ច្រក​ព្រំដែន](https://pressstartcambodia.com/cambodias-ruling-party-leader-threatens-to-block-imports-from-thailand-if-thailand-refuses-to-open-border-crossings/): ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ប្រាប់​ទៅ​​រដ្ឋាភិបាល​ ឱ្យ​​​បិទ​ការ​នាំចូល​ទំនិញ​ពី​ថៃ ​ហើយ​​បង្វែរ​​​អ្នក​​ជំងឺ​​ដែល​​​ព្យាបាល​​នៅ​​ថៃ​​មក​​រកមន្ទីរពេទ្យ​ក្នុង​ប្រទេស ឬ​ទៅ​ប្រទេសផ្សេង និង​ជួយ​ដោះស្រាយ​ការ​ងារ​​​ដល់​ពលករដែលវិលត្រឡប់មកពីថៃមកកម្ពុជា​​វិញ ​ប្រសិនបើ​ថៃ​នៅ​មិនព្រមបើកច្រកព្រំដែនដែលខ្លួនបានបិទដោយឯកតោភាគី។ តាមរយៈសំណេរ​នៅលើបណ្តាញសង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រនេះ បានលើកឡើង​ថា ក្នុងនាមជា​​ប្រធាន​​​បក្សកាន់អំណាច លោក​​ណែនាំ​​ទៅកាន់​​រាជរដ្ឋាភិបាល​កម្ពុជា​​​​​នូវ​ចំណុច​ចំនួន ៦បន្ថែម​ទៀត ប្រសិន​បើ​​ភាគីថៃមិន​ព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគីទេនោះ។ ​លោកថា ចំណុច​ទាំងនោះ​​ រួមមាន ​​រដ្ឋាភិបាល ត្រូវ​បិទ​​​ការ​ទិញ​​ទំនិញ​​​ថៃ​​​មក​​ប្រើប្រាស់​​ក្នុង​ទីផ្សារ​​កម្ពុជា ដោយ​ជំនួសមកវិញនូវ​​ការ​ប្រើ​ទំនិញ​ក្នុង​ស្រុក និង​ទំនិញ​ម​ក​ពី​ប្រទេស​ផ្សេងក្រៅ​ពី​ថៃ ព្រមទាំង​ត្រៀម​ទិញ​ទំនិញ​ដែ​ល​ភាគ​ច្រើ​ន​ជា​​កសិផល​របស់​កសិករ​​ដែល​ធ្លាប់​លក់ឲ្យ​ថៃ ដោយ​ខិត​ខំរ​កទីផ្សាជូនប្រជាពលរដ្ឋ​​ទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយគ្នានោះ លោកក៏បានប្រាប់​ឱ្យ​បង្វែ​រ​អ្នក​ជំងឺ​ដែលធ្លាប់ទៅ​ព្យាបាលក្នុងប្រទេសថៃ មករក​​មន្ទីរ​ពេទ្យក្នុង​ស្រុក ឬទៅប្រទេសផ្សេងវិញ ​ត្រៀម​​ទ​ទួល​យក និងដោះស្រាយការងារជូនពលករ​ដែល និងវិលត្រឡប់ពីប្រទេសថៃ។ លោកថា៖ «កម្ពុជា​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ទាំង​ក្នុង​វិស័យ​ឧស្សាហកម្ម ទាំង​ក្នុង​វិស័យ​កសិកម្ម និង​សំណង់​​រាប់សិបម៉ឺន​កន្លែង។ បងប្អូន​ពលករ​អាច​ចាក​ចេញ​មក​កម្ពុជា​ មុន​ថៃ​បណ្តេញ​ចេញ ដែល​ពេល​នេះកំ​ពុង​ទទួល​ការ​មើល​ងាយ និង​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​តំបន់​មួយ​ចំនួន»។ ក្រៅពីនោះ មេដឹកនាំ​គណបក្ស​កាន់អំណាច​រូបនេះ​ ក៏បានប្រាប់​ទៅ​រដ្ឋាភិបាលកម្ពុជា​​ ត្រៀម​​កង​​កម្លាំង​​ប្រដាប់​អាវុធ​គ្រប់ប្រភេទ​​ប្រចាំ​ការ​​​​២៤​ម៉ោង​លើ២​៤​ម៉ោង ដើម្បី​វាយ​បក​ការ​ពារ​ខ្លួន​ក្នុង​​​ករណី​មាន​ការ​ឈ្លាន​ពាន​ណាមួយ ហើយ​បណ្តា​ខេត្ត​នៅ​ជិត​ព្រំដែន ត្រូវ​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​​ចេញ​មក​កាន់តំប​ន់​មាន​សុវត្ថិ​ភាព និង​ដោះ​ស្រាយ​ស្បៀង​អាហារ​ថ្នាំ​ពេទ្យ និង​សំភារៈ​ចាំបាច់​ផ្សេង​ទៀត។ លោកបានសង្កត់ធ្ងន់ថា៖ «បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ»។ កាលពីយប់ថ្ងៃទី​១២ ខែមិថុនា នៅមុនការអំពាវនាវនេះ លោក ហ៊ុន សែន ក៏បានលើកឡើងថា កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ បើទោះបីជាករណីនេះ ​កម្ពុជាក៏​លំបាក ហើយ​ថៃខ្លួនឯង​​ក៏លំបាក ដោយសារតែ​ក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ ជាមួយគ្នានោះ ​​​លោ​ក​ក៏​បានឱ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ការ​​​បញ្ឈប់​ការ​ចាក់​បញ្ចាំង​ខ្សែភា​ព​យន្ត​​​ថៃ លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជាផងដែរ​​។ ភ្លាមៗនោះ ក្រសួង​ព័ត៌​មាន ក៏​បាន​ចេញ​សេច​ក្ដី​ប្រកាស​មួយ ឱ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ទាំងអស់ បញ្ឈប់​ការ​ចាក់​ផ្សាយ​ខ្សែភាព​យន្ត​ថៃ ចាប់​ពី​ម៉ោង ១២​យប់​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ២០២៥ តទៅ។ ចំណែក​ឯ​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏​បាន​ឱ្យ​ក្រុម​ហ៊ុន​ចែកចាយ​ភាព​យន្ត និង​រោង​ភាព​យន្ត​ទាំង​អស់​នៅ​កម្ពុជា បញ្ឈប់​ការនាំចូល និងការចាក់បញ្ចាំងភាព​យន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀត ចាប់ពីម៉ោង១២​ថ្ងៃត្រង់​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ នៅថ្ងៃសុក្រនេះដែរ រដ្ឋាភិបាល​កម្ពុជា ក៏បាន​បិទ​ច្រក​ដូង​នៃ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​​ខេត្តបាត់ដំបង ជា​ច្រក​ដែល​ថៃ បាន​​​​ដឹកជញ្ជូន​​​ផ្លែឈើ​​​រាប់​​រយ​​ឡាន​​ក្នុង​មួយ​ថ្ងៃ ឆ្លង​កាត់​ទៅ​ប្រទេស​​វៀត​ណាម។ […] - [កម្ពុជា បញ្ចប់ការ​ទិញអ៊ីនធឺណេត​ពីថៃ និង​ធានា​​​ការ​​ផ្គត់​ផ្គង់អគ្គិសនី​​ដោយ​​ខ្លួន​ឯង](https://pressstartcambodia.com/cambodia-ends-internet-purchases-from-thailand-and-ensures-its-own-electricity-supply/): នាយករដ្ឋមន្ត្រី​​​កម្ពុជា ​បានប្រកាស​ពីការ​បញ្ចប់​ការ​ទិញ​អ៊ីនធឺណេត​ពីប្រទេស​ថៃ នៅត្រឹម​​​យប់​ថ្ងៃទី១២ ខែមិថុនា​នេះ ​និងធានា​ការ​ផ្គត់​ផ្គង់អគ្គិសនី​ដោយ​ខ្លួនឯង​ ដោយ​មិន​បារម្ភ​ចំពោះ​ការ​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី និង​អ៊ីន​ធឺណេត​​ពី​​ប្រទេស​ថៃ​នោះទេ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង​តាមរយៈសារ​នៅលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក នៅ​យប់​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២៥នេះ​ថា ថ្មីៗនេះ មាន​ការ​ចែក​ចាយព័ត៌​មាន​តាម​បណ្ដាញ​សង្គម​ជា​ច្រើន​នៅ​ប្រទេស​ថៃ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​គំរាម​ពី​សំណាក់​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​ ដែល​ឲ្យ​កាត់​ផ្តាច់​ការ​ផ្គត់​ផ្គង់​អគ្គិសនី និង​អ៊ីនធឺណេត​ មក​កម្ពុជា។ លោកថា៖ «​ដើម្បី​កុំ​ឲ្យ​វែង​ឆ្ងាយ ឬ​បង្ក​ការ​លំបាក​សម្រាប់​ភាគី​ថៃ ក្នុង​ការ​សម្រេច​កាត់ ឬ​មិន​កាត់​ ឬ​កាត់​ពេល​ណា​នោះ កម្ពុជា​បាន​សម្រេច​ចិត្ត​ធានាកា​រ​ផ្គត់​ផ្គង់​អគ្គិសនី​ និង​អ៊ីន​ធឺណេត​ដោយខ្លួន​ឯង»។ ប្រមុខរាជ​​រដ្ឋាភិបាល​កម្ពុជា បានគូសបញ្ជាក់ថា ក្រុម​ហ៊ុន​បណ្ដាញ​ខ្សែ​កាប​អុប​ទិក ឬ​ប្រតិ​បត្តិករ​អ៊ីន​ធឺណេត​​​ទាំង​អស់​នៅ​កម្ពុជា នឹង​បញ្ចប់​ការ​ទិញ​អ៊ីនធឺ​ណេត (Internet Bandwidth) ពីប្រទេស​ថៃ នៅម៉ោង​១២យប់ថ្ងៃទី១២ ឈាន​ចូល​ថ្ងៃទី​១៣ ខែមិថុនានេះ ដោយ​សារ​កម្ពុជា​មាន​លទ្ធភាព​ផ្គត់​ផ្គង់​សេវាអ៊ីន​ធឺណេត​គ្រប់​គ្រាន់​ដោយ​ខ្លួន​ឯង។ ចំណែក ​រឿងអគ្គិសនីវិញ លោកថា លោក​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល ក៏​បានបញ្ជាក់​រួ​ច​ហើយ​​អំពី​សមត្ថភាព​របស់​កម្ពុជា ក្នុ​ង​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​ដោយ​ខ្លួន​ឯងដែរ​។​ ជាមួយគ្នានេះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័នទាំង​អស់​​ ពិនិត្យ​និង​ត្រៀម​លក្ខណៈ​ជា​យថា​ហេតុ ដើម្បី​ដាក់​ចេញ​នូវ​វិធាន​ការ​ផ្សេងៗ​បន្ថែម​ទៀត ប្រសិន​បើ​​ខាង​ភាគីថៃ ​​មាន​ការ​គំរាម​កំហែង​កាត់​ផ្ដាច់​អ្វី​ផ្សេង​ទៀត​​មក​កម្ពុជា​។ ថ្លែងពី​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី១១ ខែមិថុនា លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល បានលើកឡើង​​ថា កម្ពុជា មិនបានយកអគ្គិសនីពី​ថៃមកតភ្ជាប់ក្នុងបណ្ដាញជាតិរបស់​​ខ្លួន​នោះ​​ទេ ហើយបច្ចុប្បន្ន​​ ​មា​ន​តែ​សហគមន៍​ចំនួន​បី​​ប៉ុណ្ណោះ​​​​នៅ​​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរ​មានជ័យ ដែល​​​តភ្លើង​ពីប្រទេស​ថៃ តាមរយៈ​ តង់​ស្យុងមធ្យម ហើយ​ប្រសិន​បើ​មានការផ្តាច់​អគ្គិសនីពីថៃ​នៅ​​សហគមន៍ទាំង៣នោះ ក៏កម្ពុជា​អាច​មានលទ្ធភាព​ដើម្បី​បញ្ជូន​អគ្គិសនី​ពីបណ្តាញ​ជាតិ​ទៅ​ផ្គត់​​ផ្គង់​បានដែរ។ លោក​បានគូសបញ្ជាក់​ថា៖ «ព្រះរាជាណាចក្រ​កម្ពុជា​យើង នៅពេល​នេះ ម៉ោងនេះ ថ្ងៃ​​នេះ យើង​​​ពុំបាន​យកភ្លើងពីព្រះរាជាណា​ចក្រ​​ថៃ ចូល​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា នៅក្នុង​បណ្តាញ​ជាតិ​របស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយ​ការ​ដែល​​មិ​ន​យក​​​ភ្លើង​ពីបណ្តាញ​ជាតិ​​​​ថៃ មក​​ចូល​បណ្តាញ​ជាតិ​​កម្ពុជា គឺ​​​ដោយ​សារព្រះរាជាណា​ចក្រ​​កម្ពុជា​យើង មានអគ្គិសនី​​គ្រប់គ្រាន់ ដើម្បីធ្វើ​ការ​ផ្គត់​ផ្គង់​ជូន​គ្រប់ទី​កន្លែង​ទាំង​អស់​»។ ការអះអាងរបស់ប្រមុខ​រដ្ឋាភិបាល និង​​មន្រ្តីជាន់ខ្ពស់កម្ពុជានាពេល​នេះ ធ្វើឡើង​​​ក្រោយពី​ប្រទេស​ថៃ កាលពីដើមសប្ដាហ៍នេះ បានគំរាមក្នុងការកាត់ផ្ដាច់ចរន្តអគ្គិសនី និង​អ៊ីនធឺណេត​ដែល​តភ្ជាប់​មក​កម្ពុជា​ នៅតាមតំបន់​ព្រំដែន។ កាល​ពីថ្ងៃចន្ទ […] - [ឱកាសហាត់ការនៅស្ថាប័នសារព័ត៌មាន](https://pressstartcambodia.com/internship-program/): [ឱកាសហាត់ការនៅស្ថាប័នសារព័ត៌មាន] នេះជាជំហានបន្ទាប់សម្រាប់ប្អូនៗជាមួយវិស័យសារព័ត៌មាន កម្មវិធី អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia សូមប្រកាសជ្រើសរើសសិក្ខាកាមមួយរូប ដើម្បីហាត់ការនៅស្ថាប័នសារព័ត៌មានរយៈពេល៣ខែ។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សូមផ្ញើCV និងCover Letterតាមយរៈ អុីមែល៖ pressstartcambodia@ccimcambodia.org។ ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ បញ្ជាក់៖ វគ្គនេះសម្រាប់តែសិក្ខាកាមនៃ អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia ជំនាន់ទី១តែប៉ុណ្ណោះ! #អ្នកសារព័ត៌មានវ័យក្មេង#យុវជន#Youth#Media#សារព័ត៌មាន#អ្នកហាត់ការ#PressStartCambodia - [រដ្ឋាភិបាលកម្ពុជា​​បង្កើតគណៈកម្មការរៀបចំ​ផែនការ​ប្ដឹងទៅតុលាការអន្តរជាតិ](https://pressstartcambodia.com/cambodian-government-forms-committee-to-plan-lawsuit-at-international-court/): រដ្ឋាភិបាលកម្ពុជា ​បង្កើត​គណៈ​កម្ម​ការ​រៀប​ចំ​ឯកសា​រ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យុត្តិ​ធម៌អន្តរ​ជាតិ (ICJ) ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​រ៉ាំរ៉ៃ​ជាមួយ​ប្រទេសថៃ​ នៅ​តំបន់ ​ប្រាសាទ​​តាមាន់ធំ ប្រាសាទ​​តាមាន់តូច ប្រាសាទ​តាក្របី និង​​តំបន់​មុំ​បី​ក្នុង​ខេត្តព្រះ​វិហារ​។​ ភាព​តានតឹង​រវាង​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​សារជាថ្មី ​បន្ទាប់ពី​ទាហាន​ថៃដែល​កម្ពុជា​អះអាង​ថា​​ បាន​​បាញ់​មក​​លើ​​លេណដ្ឋានកងទ័ព​កម្ពុជា​ នៅ​វេលា​ទាបភ្លឺ​កាលពីចុង​ខែឧសភា និង​បានបណ្ដាល​​ឲ្យកងទ័ពកម្ពុជាម្នាក់​ស្លាប់​បាត់បង់ជីវិត។ យោង​តាមសេចក្ដីសម្រេច​របស់រាជរដ្ឋាភិបាល​កម្ពុជា ​ចុះ​ថ្ងៃទី​០​៦ ខែ​មិថុនា ឆ្នាំ​២០២៥ ឱ្យ​ដឹងថា គណៈ​កម្ម​ការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នេះ គឺ​ដើម្បី​តតាំង​ក្ដី​នៅ​តុលាការ​អន្តរ​ជាតិ​ ICJ ដោយ​​មាន​​ភារកិច្ច​ពិនិត្យ និង​សម្រេច​ជ្រើស​រើស​មេធាវី​ការ​ពារ​ក្ដី រៀប​ចំ​ឯកសារ​ដែល​ចង​ក្រងជាមួយ​មេធាវី​អន្តរជាតិ​សម្រាប់​បញ្ជូន​ទៅ​តុលាការ។ ប្រភពដដែល បន្តថា គណៈកម្មការនេះ មានសមាសភាពចំនួន ១៥រូប ក្នុងនោះ​មាន​​រដ្ឋមន្រ្តីក្រសួង​ការបរទេស លោក ប្រាក់ សុខុន ជាប្រធាន។ គណៈកម្មការនេះ ក៏ដើរតួ​ជាតំណាងរបស់​កម្ពុជា នៅចំពោះមុខតុលាការ​អន្តរជាតិ ចាប់ពីដំណាក់កាល​នៃការដាក់ពាក្យបណ្ដឹងរហូត​ដល់បញ្ចប់នីតិ​វិធីនៅតុលាការ និង​រាយការណ៏​ពីលទ្ធផល និងសុំការណែនាំពីរដ្ឋាភិបាលក្នុងករណីចាំបាច់។ គណៈកម្មការ ក៏មានក្រុមការងារចំណុះចំនួនពីរ គឺក្រុមការងារកិច្ចការច្បាប់ និងក្រុមការងារកិច្ចការការទូត។ ក្រុមការងារកិច្ចការច្បាប់មាន សមាសភាព២១រូប​ ដែលមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជាប្រធាន និងក្រុមការងារកិច្ចការការទូត មានសមាស​ភាព ១២រូប​ ដែលលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស ជាប្រធាន។ Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយពី លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខា​ធិការដ្ឋានកិច្ចការព្រំដែន និងលោកជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទេ ដោយខលចូល​តែ​មិន​មានអ្នកទទួល។ ពលរដ្ឋមួយរូបរស់នៅចម្ងាយពី១៧គីឡូម៉ែត្រពីព្រំដែនថៃ ច្រកអានសេះ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ ​អ្នកស្រី សេង វណ្ណា បានគាំទ្រចំពោះការ​បង្កើត​គណៈកម្មការ និងការ​ប្តឹង​រឿងបញ្ហា​​​ព្រំដែន​ជាមួយ​ថៃ​នេះទៅកាន់​តុលាការ​អន្តរជាតិ ខណៈ​អ្នកស្រី​និងអ្នកភូមិផ្សេងទៀត មិនចង់ឱ្យមានសង្រ្គាមផ្ទុះនោះទេ។ អ្នកស្រី និយាយថា៖​ «ខ្ញុំជាប្រជាពលរដ្ឋម្នាក់ៗចង់បានសន្តិភាព ហើយខ្ញុំអត់​ចង់​បាន [សង្រ្គាម] ប្រសិន​បើ​មាន​ផ្ទុះ គឺមានការស្លាប់ម្ខាងៗ ជៀសវាមិនផុត […] បើច្បាំងគឺវាមានស្លាប់ហើយ​គេចមិនផុតទេ ខ្ញុំជាពលរដ្ឋនៅដេកមិនលក់​ ចុះទម្រាំបងៗ [ស្រីៗ] មានគ្រួសារជាកងទ័ព»។ បើតាម​​ […] - [បទយកការណ៍៖ សង្គមស៊ីវិលនិង​យុវជន​​បន្ត​ស្នើ​រដ្ឋាភិបាល​​​​​បើក​​លំហរ​​​​សេរីភាព​​​​​​​គាំ​ពារ​​​​​បរិស្ថាន](https://pressstartcambodia.com/civil-society-and-youth-continue-to-call-on-the-government-to-open-up-space-for-freedom-to-protect-the-environment/): ក្នុងទិវាបរិស្ថាន​ពិភពលោកលើ​កទី​២៩​ នា​ឆ្នាំ២០២៥នេះ​​​ ក្រុមអង្គការ​សង្គម​ស៊ីវិលចំនួន ៧​ស្ថាប័ន​ តំណាង​​​​​​​​សហគមន៍ ​និង​​យុវជនប្រមាណ ១៥០នាក់​ បាន​​​នាំ​គ្នាជួបជុំ​​​អបអរសាទរ និងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ​​​ ក្រោម​ប្រធានបទ «គោលនយោ​បាយ​​ល្អ ការអនុវត្ត ត្រឹមត្រូវ កម្ពុជា​ស្អាត»។ ក្នុងថ្ងៃ​​ប្រារព្ធ​​ទិវាដែលធ្វើឡើងកាលពីថ្ងៃទី០៥ ខែមិថុនា​​​នោះដែរ អ្នកចូលរួមដែល​អង្គការសង្គម​ស៊ីវិល​​​​​ធ្វើកា​រផ្នែកបរិស្ថាន ​តំណាង​សហគមន៍ និងយុវជន ​បាន​​​លើកឡើង​​ពី​​បញ្ហា​​ប្រឈមនានា​ និង​ការរឹតត្បិត​មួយចំនួន​​នៅពេល​ដែល​ពួកគេ​ចុះ​ល្បាតព្រៃ និង​​​ចូលរួម​ក្នុងកិច្ចគាំពារបរិស្ថាន​ ​ពីសំណាក់​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូល​ដ្ឋាន​ នាពេល​កន្លង​មក​ដែរ។ ការណ៍នេះ ពួកគេបានលើកឡើងជា​សំណូម​ពរ​មួយចំនួន ជាពិសេស​​ជំរុញឱ្យ​រដ្ឋាភិបាល​បើក​លំហរ​នូវ​​សេរីភាព​ក្នុងការ​ការ​ពារ​បរិស្ថាន និងព្រៃឈើ ​ដើម្បីទុក​ជាប្រយោជន៍​​សម្រាប់​​មនុស្ស​ជំនាន់​នេះ និងជំនាន់ក្រោយ។​ ​ក្នុង​​ឯកសណ្ឋានពណ៌​ខ្មៅ និងមាន​អក្សរ​នៅលើ​អាវ​យឺត​ដៃខ្លី​​​​​ ​ដែលសរសេរ​​​​​ថា ​«ទិវា​បរិស្ថាន​​ពិភព​​លោក​​២០២៥»​ អ្នកស្រី ឆេន លក្ខិណា ​ប្រជាសហគមន៍មកពីតំបន់ព្រៃ​ឡង់​​ក្នុង​ខេត្តក្រចេះ ​បាន​លើកឡើ​ង​ថា ក្នុងពេល​​​ចូលរួម​កា​រពារ​បរិស្ថាន និង​ចុះល្បាតព្រៃ​ម្តង​ៗ អ្នកស្រី និងប្រជាសហគមន៍​ផ្សេង​ទៀត បាន​​​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ក្នុង​នោះក៏មាន​កា​ររឹតត្បិត​ពីសំណាក់អាជ្ញាធរ​មូល​​ដ្ឋាន​ផងដែរ ដែល​ពេល​ខ្លះ​មានការ​ហាម​មិនឱ្យចុះល្បាត និងពេលខ្លះចុះល្បាតបាន តែមិនធានាពីសុវត្ថិភាពរបស់ពួកគាត់ជាដើម។​​ អ្នកស្រី​និយាយ​​ថា៖ «​ចូល[ល្បាត]​​បាន ក៏​​ប៉ុន្ដែ​រាល់​ការ​ចូល​របស់យើង វាអត់មានសុវត្ថិភាពសម្រាប់​យើង នៅ​ពេល​ដែល​យើង​ចូល គេ​ថា​គេ​អត់​អនុញ្ញាត​ឱ្យ​យើង​ចូល​ទេ ប៉ុន្ដែ​បើ​សិន​ជា​យើង​ចូល​ទៅ​វា​បាន​ដូច​គ្នា ប៉ុន្ដែ​គេ​អត់​ធានា​លើ​សុវត្ថិភាព​អាយុ​ជីវិត​យើង​ទេ ហ្នឹង​ជា​បញ្ហាប្រឈម​ធំមែន​ទែន​ រាល់​ការប្រមាថ​លើអាយុជីវិតរបស់យើង»។ យុវជន​វ័យ​២៨ឆ្នាំ​ ដែលធ្លាប់ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​សួរនាំ​ពេលមួយថ្ងៃ​ដោយសារ​តែកា​រចុះល្បាត​ព្រៃ​ផង​​ដែរ​នោះ​​ បាន​​​​បន្ត​ថា ទោះបី​ជា​​ពួកគាត់​មានការលំបាកក្នុងការ​ចូលរួម​ថែរក្សា​​បរិស្ថាន និង​ធនធាន​ធម្មជាតិ ប៉ុន្តែ​ពួកគេ​នៅបន្តឆន្ទៈ​ក្នុងកា​រចូលរួមដោយ​ស្ម័គ្រ​ចិត្ត ព្រោះ​​​ព្រៃឈើ​​ជា​អាយុ​ជីវិតរបស់​សហគមន៍ និងពលរដ្ឋ​​ទូទៅ ដែល​ចាំបាច់ទាំង​​​​យុវជន និង​ភាគី​ពាក់ព័ន្ធទាំងអស់ ចូលរួមថែរក្សាការពារ​ទាំង​អស់គ្នា ជាពិសេស​ក្រសួង​បរិស្ថាន គួរមានការ​បើក​ទូលាយ​​នូវ​សិទ្ធិសេរីភាពក្នុងការ​ចុះល្បាត និងការ​ពារ​ព្រៃ​ឈើ ព្រមទាំង​បរិស្ថាន ដល់សហគមន៍ និងយុវជន ​ដើម្បីឱ្យ​​​ព្រៃ​ឈើ​ និង​ធនធាន​ធម្មជាតិ ​អាច​នៅគង់វង្ស​​​បន្ត​យូរអ​ង្វែង។ អ្នកស្រី​និយាយ​​ថា៖ «សម្រាប់ខ្ញុំនៅពេលដែលឃើញព្រៃឈើកាន់តែវិនាស សង្វែកទាំងខ្លួនដែលរស់នៅក្នុងផែនដីនេះ ដែលយើងជាមនុស្ស តែអត់អាចការពារបាន ហើយខ្ញុំសង្ឃឹមថា ពួក​យើង​ទាំងអស់គ្នា​មិនបណ្តោយ​​ឱ្យព្រៃឈើយើងវិនាសទេ សូមបន្តដោយស្នាមញញឹម[…] ក៏ព្រោះតែមាន​ព្រៃ​ឈើ​ ​ទើប​យើងមាន​មក​ដល់​ថ្ងៃនេះ​ ហើយ​មាន​អាយុ​ជីវិត​មក​ដល់​ថ្ងៃ​នេះ អញ្ចឹងបើសិនយើងអត់មានព្រៃ គឺយើង​អត់​មានថ្ងៃ​នេះ​ទេ»។ យុវតី​ម្នាក់ទៀត ដែលជា​សកម្មជន​ចលនាមាតាធម្មជាតិ កញ្ញា ធួន ស្រីពៅ ដែលចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវា​បរិស្ថានពិភព​លោក​ដែរនោះ បាន​លើកឡើង​ថា ការចូលរួមរបស់យុវជន​ […] - [វគ្គបណ្ដុះបណ្ដាល អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia ជំនាន់ទី២បានមកដល់ហើយ](https://pressstartcambodia.com/pressstartcambodia/): តើអ្នកចង់ក្លាយជាអ្នកសារព័ត៌មានអាជីពមែនទេ? វគ្គបណ្ដុះបណ្ដាល អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia ជំនាន់ទី២បានមកដល់ហើយ ព័ត៌មានលម្អិតពីវគ្គសិក្សាសារព័ត៌មានក្រៅម៉ោងនេះ៖ រយៈពេលសរុប៖ ៤ខែ (ខែកក្កដា ដល់ខែតុលា) ម៉ោងរៀន៖ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង៨:00 ព្រឹក ដល់ ១២:00 ថ្ងៃត្រង់ ទីតាំង៖ ភ្នំពេញ លក្ខខណ្ឌអ្នកចូលរួម៖ -អាយុ៖ ពី១៨-៣០ឆ្នាំ -កម្រិតវប្បធម៌៖ បញ្ចប់មធ្យមសិក្សាទុតិយភូមិ ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រ -មានជំនាញសរសេរភាសាខ្មែរល្អ -មានឆន្ទៈក្លាយជាអ្នកសារព័ត៌មានអាជីព -អាចចូលរៀនតាមម៉ោងពេលកំណត់ខាងលើ ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។ សម្រាប់ព័ត៌មានបន្ថែម និងតំណភ្ជាប់ចុះឈ្មោះ៖https://forms.office.com/r/6dE81NLPCJ ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ #អ្នកសារព័ត៌មានវ័យក្មេង#សារព័ត៌មាន#NewsWriting#News#យុវជន#MediaTrainingProject#PressStartCambodia#CCIM - [ព្រះមហាក្សត្រ ក្រើន​​រំឭកឱ្យប្រជានុរាស្ត្រ​​​ចូល​រួមថែរក្សាបរិស្ថាន និងធនធាន​ធម្ម​ជាតិ](https://pressstartcambodia.com/king-appeal-to-prevent-environment/): ព្រះករុណា ព្រះ​បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​មានព្រះ​រាជបន្ទូលក្រើន​រំឭក​​​​​ដល់​​ប្រជានុរាស្ត្រ ចូលរួម​ថែរក្សា និ​ងបន្ត​​ការ​ពារ​ធនធានធម្មជាតិ និងបរិស្ថាន​ ដើម្បីជាប្រយោជន៍សម្រាប់​មនុស្ស​ជាតិ និ​ងកូនចៅ​ជំនាន់ក្រោយ។​ ព្រះរាជបន្ទូលក្រើន​រំឭកនេះ បានធ្វើឡើងក្នុង​ការ​ប្រារព្ធ​​​ព្រះរាជ​ពិធី «ទិវា​បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា» ដែលត្រូវបាន​រៀប​ចំឡើងដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ «ប្រយុទ្ធ​ប្រឆាំង​​ការ​បំពុល​​ដោយ​ប្លាស្ទិក (Beat Plastic Pollution)»​ នៅបរិវេណពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ​នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងព្រះរាជពិធីនោះ ព្រះករុណា ព្រះ​បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជបន្ទូល​ថា ភាព​សុខដុម​រមនា​រវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃ​ណី និងជំនឿ​របស់​ប្រជាជន​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក។ ព្រះអង្គ​ក៏​បាន​រំឭក​ប្រជា​នុរាស្ត្រ​របស់​ព្រះ​អង្គ ឱ្យ​បន្ត​នូ​​វ​កាតព្វ​​កិច្ច​ថែរក្សា​បរិស្ថាន និង​ការ​​រស់​នៅ​​ដោយ​ការ​គោរព​ធម្មជាតិ និ​ងត្រូវ​​​​ចេះ​​​ប្រើ​ប្រាស់​ធនធានធម្មជាតិប្រកបដោយចីរភាព។ ព្រះអង្គមានព្រះរាជបន្ទូល​បន្តថា៖ «ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់​ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបាន​ខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ[…] ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់​ខ្ពស់​​បំផុត ព្រះអង្គបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិនានា ទុកជាកេរមរតក និង​​លើកទឹកចិត្តកូន​​ចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ នៅទូទាំងព្រះរាជាណា​ចក្រកម្ពុជា»។ ព្រះមហាក្សត្រមានរាជ​បន្ទូល​បន្តថាការដោះស្រាយបញ្ហានេះ មិនមែនជាការងារ​​របស់បុគ្គលណាម្នាក់ ឬស្ថាប័ន​ណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួម​ទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់​​ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ ព្រះអង្គ​មានព្រះរាជបន្ទូល​បន្ថែមថា៖ «សូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុង​​គោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក កម្ពុជាស្អាត ខ្មែរធ្វើបាន»។ក្នុងព្រះរាជពិធីនោះ​ដែរ​ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងពីការ​ប្តេជ្ញា​ចិត្ត​​ក្នុង​ការការ​ពារ​បរិស្ថាន និងធនធានធម្មជាតិ ដោយ​ក្នុងនោះ​ក៏មានការ​​​ប្រយុទ្ធ​ប្រឆាំង​នឹង​សំរាម សំណល់​ប្លាស្ទិក ដើម្បី​​ការ​ពារ​សុខមាល​​​ភាពរបស់​​ប្រជាពលរដ្ឋ។ លោក​បន្តថា ​​ដើម្បីធានាឱ្យបាននូវសុខដុមរមនារវាងមនុស្ស និងបរិស្ថាន ក្រសួង​បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យ​បរិស្ថាន ដោយ​មានសសរស្តម្ភ ៣ គឺភាព​​ស្អាត ភាពបៃតង […] ## Pages - [All Posts](https://pressstartcambodia.com/all-posts/): អត្ថបទទាំងអស់ - [ទំព័រដើម](https://pressstartcambodia.com/): ព័ត៌មានថ្មីៗ បង្ហាញទាំំងអស់ → នយោបាយ បង្ហាញទាំំងអស់ → សិទ្ធិមនុស្ស បង្ហាញទាំំងអស់ → សង្គម បង្ហាញទាំំងអស់ → សេដ្ឋកិច្ច បង្ហាញទាំំងអស់ → បរិស្ថាន បង្ហាញទាំំងអស់ → ដីធ្លី បង្ហាញទាំំងអស់ → បទយកការណ៍ បង្ហាញទាំំងអស់ → វីឌីអូ បង្ហាញទាំំងអស់ → អត្ថបទពេញនិយម [comment]: # (Generated by Hostinger Tools Plugin)