មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរៀបចំវគ្គតម្រង់ទិសសម្រាប់សិក្ខាកាម ដែលបានជ្រើសរើសឱ្យចូលរួមវគ្គ អ្នកសារព័ត៌មានវ័យក្មេង-Press Start Cambodia ជំនាន់ទី៣ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ នៅការិយាល័យសុីសុីអាយអឹម ។

អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានមតិសំណេះសំណាល និងលើកទឹកចិត្តចំពោះសិក្ខាកាមទាំងអស់ក្នុងដំណើរការនៃការចាប់ផ្ដើមវគ្គសិក្សានេះ។

បន្ថែមពីនេះ អ្នកស្រី វិញ សុជាតា អ្នកសម្របសម្រួលគម្រោងនេះក៏បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃវគ្គអ្នកសារព័ត៌មានវ័យក្មេងដែលមានរយៈពេលបួនខែនេះ ជាមួយនឹងទិសដៅនៃគម្រោង។

ក្នុងនោះក៏មានការចូលរួមសំណេះសំណាលរវាងសិក្ខាកាមទាំងអស់ និងគ្រូបង្គោលផងយ៉ាងរីករាយ។
នេះជាជំនាន់ទី៣នៃវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានវ័យក្មេង ដែលវគ្គរបស់យើងផ្ដោតសំខាន់លើមូលដ្ឋានគ្រិះសារព័ត៌មាន សកម្មភាពចម្រុះនៃវគ្គបណ្ដុះបណ្ដាល ទ្រឹស្ដីផ្សាភ្ជាប់នឹងការអនុវត្ត និងវគ្គចែករំលែកផ្សេងៗជុំវិញវិស័យសារព័ត៌មាន ពីគ្រូបង្គោល និងវគ្មិនជាច្រើនរូបដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន។







